ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $១០ប៊ីលាន និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៦៣០ ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក នៃ ក.អ.ក) ក្នុងឆ្នាំ២០២៥។ គម្រោងវិនិយោគទាំងនោះ មានទីតាំស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។ ជាការកត់សម្គាល់ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ $៣ប៊ីលាន ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $៦,៩ប៊ីលាន។ មូលហេតុសំខាន់ៗដែលកម្ពុជាទទួលបានកំណើនវិនិយោគក្នុងឆ្នាំ ២០២៥ មានបួន ទី១. កម្ពុជាមានស្ថិរភាពនយោបាយូរអង្វែងដែលមូលដ្ឋានសំខាន់សម្រាប់ការវិនិយោគ ទី២. នយោបាយបញ្ចកោណដំណាក់កាលទីមួយច្បាស់លាស់ និងកម្ពុជាបន្តការកែលម្អបរិយាកាសវិនិយោគ ដូចជាច្បាប់វិនិយោគថ្មី […]

អាន​បន្ថែម

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើតការងាររាប់ពាន់កន្លែង ជាមួយពិពិធកម្មសេដ្ឋកិច្ចជាតិ កម្ពុជា នឹងទទួលបានគម្រោងថ្មីចំនួន ១៣ ទៀត ដែលមានទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាម “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៨ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣២៣លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១២គម្រោង (ផលិតគ្រឿងសម្អាង ផ្គុំដំទ្បើងបរិក្ខារអគ្គិសនី ផលិតក្រណាត់ជ្រលក់ពណ៌និងផលិតផលវាយនភ័ណ្ឌ ផលិតសម្ភារៈផ្ទះបាយ ផ្គុំដំទ្បើងរថយន្ត ផលិតមីនិងគ្រឿងបន្សំសម្រាប់មី ផលិតសម្ភារៈបោះជំរំ សម្ភារៈកីទ្បានិងគ្រឿងបន្ទាប់បន្សំ ផលិតផើងផ្កានិងសម្ភារៈតុបតែងលម្អក្នុងសួនច្បារគ្រប់ប្រភេទ ផលិតគ្រឿងសង្ហារិម ផលិតផលិតផលកម្ចាត់សត្វល្អិត និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព១៥០មេហ្កាវ៉ាត់)។ គម្រោងវិនិយោគទាំង១៣ ខាងលើនេះ បានបោះទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី។ សូមជម្រាបថា […]

អាន​បន្ថែម

ក្រុមហ៊ុន Cambodia Securities Plc មកស្វែងយល់ពីឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

ក្រុមហ៊ុន Cambodia Securities Plc បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីមកស្វែងយល់ពីឱកាសវិនិយោគនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ នាឱកាសនោះ ក្រុមហ៊ុន Cambodia Securities Plc បានឱ្យដឹងថា ក្រុមហ៊ុនមានសកម្មភាពក្នុងវិស័យមួយចំនួនដូចជា វាយនភ័ណ្ឌ ថាមពល វេជ្ជសាស្ត្រ មូលបត្រ និងសេវាហិរញ្ញវត្ថុ។ តំណាងក្រុមហ៊ុន បន្តថា ការជួបពិភាក្សានេះ គឺដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាស និងកាលានុវត្តភាពវិនិយោគក្នុងវិស័យសំខាន់ៗ។ ទន្ទឹមនេះ គណៈប្រតិភូក៏បានលើកឡើងនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងវាយនភ័ណ្ឌផងដែរ។ ជាការឆ្លើយតប ឯកឧត្តម លឹម វិសាល បានជម្រាបពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយចំនួនដែលកម្ពុជាខិតខំសម្រេចបាន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើននៃរំហូរវិនិយោគ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។ ឯកឧត្តម ក៏លើកទឹកចិត្តអ្នកវិនិយោគ ព្រមទាំងបង្ហាញពីកិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗរបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងខ្ពស់ផងដែរ។ […]

អាន​បន្ថែម

ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាកើនជិត $៥៤ប៊ីលាន គិតត្រឹមខែតុលា ២០២៥

បរិមាណពាណិជ្ជកម្មកើនឡើង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំ; គម្រោងវិនិយោគកើនឡើងលើសពី ៦០០ រយៈពេល ១០ខែ គិតចាប់ពីខែមករា-តុលា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំជិត ៥៤ ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងក្នុងកកម្មវិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមបន្តថា រយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥ នេះទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំ ៥៣,៥៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។  ឯកឧត្តម បានចែករំលែកអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការទទួលស្គាល់ជាសកលក្នុងរយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា។ យោងតាម fDi Intelligence នៅឆ្នាំ២០២៤ កម្ពុជាបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី FDI Standouts Watchlist បញ្ជាក់ថាកម្ពុជាជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ ហើយនៅឆ្នាំ២០២៥ កម្ពុជាក៏បានបន្តជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោក […]

អាន​បន្ថែម

កម្ពុជាទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ គិតត្រឹមខែវិច្ឆិកា ២០២៥

ការវិនិយោគដើមទុនសរុបកើនឡើងដល់ $៩,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៥៧% នៃចំនួនគម្រោង ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ កម្ពុជា បន្តទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $៩,៥ប៊ីលានដុល្លារ គឺចំនួនគម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧%។ CDC បន្តថា ទុនវិនិយោគនេះ មានការកើនឡើងប្រមាណ $៣ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន ៣៨៩គម្រោង ក្នុង ទំហំទុនវិនិយោគប្រមាណ $៦,៥ប៊ីលានដុល្លារ។ (អានបន្ថែម) ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង។ ដោយឡែកបើគិតត្រឹមតែ១ខែ នៃវិច្ឆិកា ឆ្នាំ២០២៥វិញ […]

អាន​បន្ថែម

វិស័យចំនួន៥ របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិននៅក្រៅប្រទេស

ក្រុមហ៊ុន Cambodia Securities PLC បានដឹកនាំប្រតិភូធុរកិច្ចដែលជាអ្នកវិនិយោគដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៥នៅកម្ពុជា រួមមាន៖ កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាជាមួយគណៈប្រតិភូធុរកិច្ច ដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ តំណាងគណៈប្រតិភូ បានឱ្យដឹងថា សមាសភាពគណៈប្រតិភូធុរកិច្ចខាងលើគគឺមានសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។ គោលបំណងទស្សនកិច្ចមកកម្ពុជានាពេលនេះ ដើម្បីស្វែងយល់បន្ថែមពីបរិស្ថានវិនិយោគនៅកម្ពុជា និងស្វែងរកកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការមិនត្រឹមតែក្នុងវិស័យមូលបត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យមួយចំនួនផ្សេងទៀតដូចជា កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបទៅគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា ខណៈឯកឧត្តមក៏បញ្ជាក់ពីរបបលើកទឹកចិត្តវិនិយោគដែលពោរពេញដោយភាពទាក់ទាញ ព្រមទាំងវិធានការគាំទ្រផ្សេងៗដែលរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ គួររំឭកថា រយៈពេល៩ខែ នៃឆ្នាំ២០២៥ CDC បានសម្រេចចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគជិត ៨ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៧ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥៕ […]

អាន​បន្ថែម

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០គម្រោង ដែលគ្រោងវិនិយោគនៅខេត្តចំនួន៥ ចាយទុនវិនិយោគប្រមាណ១១១លានដុល្លារអាមេរិក។ នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងភាគីពាក់ព័ន្ធ។ គម្រោងវិនិយោគទាំង ១០គម្រោងនេះ   មានទុនវិនិយោគសរុបប្រមាណ $១១១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៦ពាន់កន្លែង។ គម្រោងនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៩គម្រោង (ផលិតប្រេងកៅស៊ូ ផលិតចំណីសត្វ ផលិតខ្សែអំពូលភ្លើងលម្អគ្រប់ប្រភេទ ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ តុក្កតាណូអែល និងគ្រឿងតុបតែងលម្អសម្រាប់ពិធីបុណ្យណូអែល ផលិតផលិតផលធ្វើពីប្លាស្ទិក (បន្ទះរក្សាកម្តៅ បន្ទះការពារសំទ្បេង កម្រាលការពារជង្គង់ និងកម្រាលហាត់យូហ្គា) ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈបន្ទាប់បន្សំ និងផលិតទូកខ្យល់ ទូកកៃយ៉ាក់ តង់ កៅអី សាទ្បុង និងសម្ភារៈបោះជំរំបន្ទាប់បន្សំពីប្លាស្ទិក និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (វិនិយោគបង្កើតផែស្ងួត)។ គម្រោងវិនិយោគទាំង១០នេះដែរ នឹងបោះទីតាំងនៅខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែង កំពត និងព្រះសីហនុ។ សូមរំឭកថា រយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

អាន​បន្ថែម

ក្រុមហ៊ុន S.S.R ស្នើបង្កើតផែស្ងួតនៅខេត្តព្រៃវែង ក្នុងទុនវិនិយោគជាង ២០លានដុល្លារ

ក្រុមហ៊ុន S.S.R Co., Ltd. បានស្នើសុំបង្កើតផែស្ងួត ក្នុងទុនវិនិយោគជាង ២០លានដុល្លារដែលមានទីតាំងនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ នេះបើយោងតាមឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា ថ្លែងក្នុងឱកាសដឹកនាំគណៈកម្មការអន្តរក្រសួងស្ថាប័នចុះពិនិត្យទីតាំងសំណើសុំវិនិយោគបង្កើតផែស្ងួតរបស់ក្រុមហ៊ុន S.S.R Co., Ltd. កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ គម្រោងផែស្ងួតនេះជាគម្រោងទី១ដែលបាននិងកំពុងរៀបចំបង្កើតឡើងនៅតំបន់នោះ ក្នុងទំហំទុនវិនិយោគប្រមាណជាង ២០លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណជាង១០ហិកតា។ ឯកឧត្តមថា គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់គំាទ្រដល់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននាពេលខាងមុខនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម និងបង្កើតនូវការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានឆ្លៀតចុះពិនិត្យមើលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ កម្ពុជា-វៀតណាម ដើម្បីស្វែងយល់ពីទិដ្ឋភាពរួមនៃការវិវត្តរីកចម្រើននៅតំបន់នោះ និងបានបង្ហាញពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការចូលរួមធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រៃវែងក្នុងការផ្សព្វផ្សាយសក្តានុពលវិនិយោគក្នុងតំបន់នេះជូនដល់វិនិយោគិនជាតិនិងអន្តរជាតិថែមទៀត។ នៅក្នុងគម្រោងបង្កើតផែស្ងួត ដែលមានទុនវិនិយោគជាង ២០លានដុល្លារនេះ នឹងមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងគំាទ្រនានា រួមមាន៖ អគារការិយាល័យ អគារពាណិជ្ជកម្ម កន្លែងផ្លាស់ប្តូរទំនិញ ទីតាំងតម្កល់កុងតឺន័រ និងឃ្លាំងស្តុកទំនិញជាដើម៕

អាន​បន្ថែម

ក្នុងឆមាសទី១-២០២៥ ខេត្តតាកែវនឹងមានរោងចក្រថ្មី ២៣កន្លែង, មានទុនប្រមាណ $៧៥លាន

ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ នៅក្នុងខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣កន្លែង, មានទុនវិនិយោគសរុបប្រមាណ ៧៥លានដុល្លារ ដោយរំពឹងថានឹងអាចបង្កើតឱកាសការងារបានប្រមាណ១៥.០០០នាក់ ដើម្បីបម្រើការងារ ក្នុងវិស័យវាយនភ័ណ្ឌរោងចក្រ​ សហគ្រាសទាំងនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ លើបណ្តាញសង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្ដម​ វ៉ី​ សំណាង​ បានឱ្យដឹងថា ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៥.០០០នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក ខណៈឯកឧត្តមថា នេះគឺជាដំណឹងដ៏ល្អបំផុតសម្រាប់បងប្អូនពលករ-ពលការិនី ក៏ដូចជាកូនក្មួយដែលកំពុងស្វែងរកការងារធ្វើ។ ឯកឧត្តមបន្តលើកឡើងថា នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម។ ក្តីរំពឹងដ៏មុតមាំនេះត្រូវបានលើឡើងក្រោយពេល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC) ដោយក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៦២,២៧% ឈរនៅលំដាប់លេខរៀងទី១។ (អានបន្ថែម) បើតាមរបាយការណ៍ពីមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត […]

អាន​បន្ថែម

ក្រុមហ៊ុនបរទេសចំនួន២ រួមគ្នាបង្កើតសួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ

  នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់នៅក្នុងទីក្រុងប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Vinci Construction និង Sage Engineering បានប្រកាសពីគម្រោងសហការគ្នាដើម្បីបង្កើត “សួនកែច្នៃកាកសំណល់” ដ៏ទំនើបមួយនៅក្នុងរាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងប្រើប្រាស់បច្ចេកវិជ្ជាទំនើបសម្រាប់កែច្នៃកាកសំណល់រឹងនៅទីក្រុង និងបង្កើតថាមពលស្អាត ដើម្បីលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នករស់នៅក្នុងទីក្រុង។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ជាមួយគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ លោក Chauveau បានរៀបរាប់លម្អិតថា កិច្ចប្រជុំនេះបានដើរតួជាវេទិកាមួយដើម្បីចែករំលែកការយល់ដឹងពីអ្នកជំនាញដែលបាននិងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើគម្រោងនេះ។ ពួកគេបានផ្តល់នូវទិន្នន័យដ៏មានតម្លៃ ដែលជាការរកឃើញចុងក្រោយបំផុតនូវបច្ចេកវិទ្យាច្នៃប្រឌិតដែលផ្តោតលើការកែច្នៃសំណល់រឹង និងការបំប្លែងរបស់វាទៅជាថាមពលដែលអាចប្រើប្រាស់បាន។ ដោយលើកឡើងពីសារៈសំខាន់នៃគម្រោង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗចំនួនប្រាំសម្រាប់សួនកែច្នៃសំរាម៖ ១. បង្កើតថាមពលស្អាត និងតម្លៃសមរម្យ៖ បំប្លែងកាកសំណល់ទៅជាអគ្គិសនី។ […]

អាន​បន្ថែម