ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនី ជាង ៧ពាន់គ្រឿង

ក្នុងឆ្នាំ ២០២៥ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ៧.៩៧១គ្រឿង។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងសន្និបាតនោះ បានឱ្យដឹងថា នៅឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសាធារណការ បានចុះបញ្ជីយានយន្តចំនួន ៥២២.៤៥៥គ្រឿង ក្នុងនោះមានម៉ូតូ ៤២៩.៣៥៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ៩៣ ១០២គ្រឿង ខណៈយានយន្ត អគ្គិសនី (EV) ចុះបញ្ជីបានចំនួន ៧.៩៧១គ្រឿង។ ដោយឡែក គិតមកពេលបច្ចុប្បន្ន ស្ថានីយសាកថ្មរថយន្តអគ្គិសនីល្បឿនលឿន មានជាង ២០០កន្លែង នៅទូទាំងប្រទេស។ ក្នុងឆ្នាំ២០២៥នេះដែរ ក្រៅពីបានចុះបញ្ជីយានយន្តចំនួន ៥២២.៤៥៥គ្រឿង ហើយនោះ ក្រសួងសាធារណការ ក៏បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងយានយន្តបំពាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ចំនួន ៥៦.៣៨១គ្រឿង និងទទួលបានចំណូលសរុបប្រមាណ ១១៧.៤២៤លានរៀលផងដែរ។ សូមជម្រាបដែរថា នៅឆ្នាំ២០២៥ ក្រសួងសារធារណការ ក៏បានចេញបណ្ណបើកបរចំនួន ១២៥.៧៩៧ បណ្ណ (ម៉ូតូ […]

អាន​បន្ថែម