កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដើម្បីរួមគ្នាអនុវត្តន៍ការងារផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤ សំដៅឈានទៅជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងកាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន។ ក្រសួងបរិស្ថានបានឱ្យថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) គឺផ្តោតលើវិស័យបរិស្ថាន ដែលនឹងរួមគ្នាអនុវត្តន៍ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤៖ ១. ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៖ កម្ពុជាមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥ ដោយផ្តោតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់។ ២. សេដ្ឋកិច្ចចម្រុះ (Circular Economy)៖ ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែល “ស្អាត បៃតង និងចីរភាព”។ ៣. ការការពារការបំពុល៖ កម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក […]

អាន​បន្ថែម

COP30៖ គោលដៅគឺមិនត្រឹមតែកាត់បន្ថយផ្សែងពុលទេ តែត្រូវកសាងពិភពលោកដែលធន់

សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) នៅទីក្រុង Belém ឆ្នាំ២០២៥ នេះ បានបង្ហាញគោលជំហរដ៏រឹងមាំមួយថា ដើម្បីរស់នៅក្នុងពិភពលោកនេះបានយូរអង្វែង យើងមិនមែនត្រឹមតែជួយគ្នាកាត់បន្ថយការឧស្ម័នពុលទេ តែត្រូវជួយគ្នាសាងសង់ពិភពលោកដែលមានភាពធន់នឹងបម្រែម្រួលអាកាសធាតុ។ សន្និសីទក៏បានសង្កត់ធ្ងន់ថា វិស័យសំណង់គឺជាស្នូលដ៏សំខាន់ ពិសេសការងាកមកប្រើបច្ចេកវិទ្យាឌីជីថលដើម្បីសាងសង់ហេដ្ឋារចនាសម័ន្ធគឺគន្លឹះដ៏សំខាន់មួយដែលធ្វើគោលដៅសាងសង់ពិភពលោកដែលមានភាពធន់ក្លាយជាការពិត។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនកម្មវិធីវិស្វកម្មសំណង់ឌីជីថលលំដាប់ពិភពលោក រួមគ្នាជាមួយនឹងក្រុមហ៊ុនបុត្ររបស់ខ្លួន Seequent បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចប្រជុំនេះ ខណៈបានបង្ហាញនូវបច្ចេកវិទ្យាថ្មីៗជាច្រើន។ ក្នុងចំណោមបច្ចេកវិទ្យាជាច្រើន​ Bentley Systems  បានលើកឡើងពីអាទិភាព ៥ ដែលនឹងជួយធ្វើឱ្យមហិច្ឆតាសង់ពិភពលោកដែលធន់ក្លាយជាការពិត រួមមាន៖ ការប្រើប្រាស់កម្មវិធីពិនិត្យអង្កេតភូមិសាស្ត្រ (geospatial intelligence) និងកម្មវិធីចម្លងស្ថានភាពពិតៗពីផ្ទៃក្រោមដីមកក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីឱ្យយើងព្យាករពីហានិភ័យ និងទប់ស្កាត់គ្រោះមហន្តរាយដូចជា ទឹកជំនន់ និងភាពមិនស្ថិតស្ថេររបស់ដីបាន។ កម្មវិធីទាំងនោះមានដូចជា PLAXI និង OpenGround ជាដើម។ ការប្រើកម្មវិធីឌីជីថលដើម្បីពន្លឿនការរៀបចំផែនការ និងការចែកចាយថាមពលកកើតឡើងវិញ ដូចជា OpenUtilities និង OpenTower ជាដើម។ ការរួមបញ្ចូលការងារគ្រប់យ៉ាងទាក់ទងនឹងគម្រោងសំណង់ក្នុងកម្មវិធីតែមួយ ពិសេសគឺកម្មវិធីដែលងាយស្រួលយល់សម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែវិស្វករ។ នេះគឺជួយឱ្យមនុស្សទូទៅ និងសហគមន៍ មានការរួមចំណែកក្នុងគម្រោងសំណង់បៃតងផងដែរ។ កម្មវិធីទាំងនោះរួមដូចជា […]

អាន​បន្ថែម

រឿង​ដ៏អស្ចារ្យ​​ទាំង៥ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រចាំសប្តាហ៍

អឌ្ឍគោលខាងជើងបានឆ្លងកាត់រដូវក្តៅបំផុតក្នុងរយៈពេល 2,000 ឆ្នាំមុន ហើយឆ្នាំ 2024 អាចនឹងក្តៅជាងនេះ។ សប្តាហ៍នេះ យើងមើលពីរបៀបដែលឌីជីថលភ្លោះកំពុងជួយអ្នកភូមិក្នុងការសម្របខ្លួនទៅនឹងការកើនឡើងសីតុណ្ហភាព ប្រយុទ្ធ​ប្រឆាំង​នឹងភ្លើងឆេះព្រៃ ការព្យាករណ៍ ការពារទឹកជំនន់ និងគ្រប់គ្រងធនធានទឹក។ ប៉ុន្តែរដូវក្តៅ​ក៏ជាពេលវេលាដ៏ល្អ​សម្រាប់​អ្នកចូលចិត្ត​ហែលទឹក​ដែរ ហើយ​ឌីជីថលភ្លោះ​អាចជួយ​អ្នកហែលទឹក​កែលម្អ​ពីរបៀបហែល​ដើម្បី​ប្រកួតប្រជែង។ ដើម្បីស្វែងយល់ពី​ភាព​អស្ចារ្យ​​ទាំងនេះ សូមអានអត្ថបទដែលបង្ហាញពីភាពអស្ចារ្យទាំងនេះ​ដូចតទៅ។ ចលនាភ្លើងឆេះព្រៃក្នុងឌីជីថលភ្លោះ ការគ្រប់គ្រងគំរូចលនាធ្វើភ្លើងឆេះព្រៃដែលពិពណ៌នាអំពីការរីករាលដាលក្នុងកម្រិត PM 2.5 aerosols កំឡុងពេលឆេះ។ រូបភាព៖ ណាសា / សាកលវិទ្យាល័យ San Jose State គំរូឌីជីថលភ្លោះភ្លើងឆេះព្រៃដែលត្រូវបានបង្កើតឡើងដោយការិយាល័យបច្ចេកវិទ្យាវិទ្យាសាស្ត្រផែនដីរបស់អង្គការ NASA កំពុង​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា (ML) ដើម្បីព្យាករណ៍គន្លងផ្លូវដែលឆេះ និង​ផ្សែងហុយ​ក្នុងរយៈពេល​ត្រឹមតែ​ប៉ុន្មាននាទី​ប៉ុណ្ណោះជាជាងប្រើពេលរាប់ម៉ោងខុសពីមុន។ “ខណៈពេលដែល​គំរូសកល​បច្ចុប្បន្ន​ដែល​ពិពណ៌នា​អំពី​ការរីករាលដាល​នៃភ្លើង​ឆេះព្រៃ និង​ផ្សែងដែលមានកម្រិតបង្ហាញទំហំត្រឹមតែ 10 គីឡូម៉ែត្រក្នុងមួយភីកសែល នោះ Wildfire Digital Twin នឹង​ផលិត​ម៉ូដែល​ជាមួយនឹងកម្រិតភាពច្បាស់ពី 10 ទៅ 30 ម៉ែត្រក្នុងមួយភីកសែល ដែលជាការធ្វើឱ្យប្រសើរឡើង​នៃពីររបៀប​ដោយ​ឡែក​ពីគ្នាក្នុងការពង្រីក​ទំហំ។” តាមការលើកឡើងរបស់ណាសា។ ហេតុអ្វីបានជាវាសំខាន់៖ អង្គការ NASA […]

អាន​បន្ថែម