តើកិច្ចប្រជុំកំពូលបច្ចេកវិទ្យាប្រចាំឆ្នាំរបស់ Bentley កំពុងជួយវិស័យសំណង់ដូចម្ដេច?

កិច្ចប្រជុំកំពូលបច្ចេកវិទ្យា Bentley ឬ Bentley Tech Summit  បាន និងកំពុងជួយឱ្យការងារវិស័យសំណង់នៅជុំវិញពិភពលោកមានប្រសិទ្ធភាព និងមានភាពធន់ជាងមុន តាមរយៈការផ្ដល់ចំណេះធ្វើដល់វិស្វករ ជាងជាការរៀនតែទ្រឹស្ដី។ ជារៀងរាល់ឆ្នាំកិច្វប្រជុំនេះបានប្រមូលផ្តុំវិស្វករ អ្នកគ្រប់គ្រងគម្រោង និងអ្នកប្រើប្រាស់កម្មវិធីឌីជីថលដើម្បីគ្រប់គ្រងគម្រោងសំណង់ជាង ៥០០ នាក់ ពីជុំវិញពិភពលោក ដើម្បីមកចែករំលែកបទពិសោធន៍ និងសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដោយផ្ទាល់តាមរយៈគម្រោងពិតៗ។ កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនេះមានគោលបំណង់ធំតែមួយប៉ុណ្ណោះ ពោលគឺការបំបែកចន្លោះប្រហោងរវាងទ្រឹស្ដី និងការអនុវត្ត។ គ្រប់ដំណាក់កាលនៃគម្រោងសំណង់ចាប់ពីការរៀបចំផែនការ រចនាប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំគម្រោងក្រោយសង់រួច វិស្វករ និងអ្នកពាក់ព័ន្ធវ័យក្មេងគួរតែមានចំណេះធ្វើជាក់ស្ដែង ដែលកិច្ចប្រជុំនេះជួយពួកគេឱ្យបានធ្វើដូច្នោះ។ ការ “ផ្តល់លទ្ធភាពនេះ” នេះមិនមែនជួយតែវិស្វករវ័យក្មេងទេ តែអ្នកប្រើប្រាស់កម្មវិធីផ្សេងទៀតក៏មានឱកាសយល់ដឹងពីបញ្ហា និងដំណោស្រាយពីគ្នាទៅវិញទៅមកដែរ ខណៈអ្នកអភិវឌ្ឍកម្មវិធីក៏បានរៀនពីអ្នកប្រើប្រាស់ផងដែរ ដើម្បីធ្វើឱ្យកម្មវិធីកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ ក្នុងឆ្នាំនេះដែល កិច្ចប្រជុំកំពូលនេះបានបង្ហាញពីចំណុចរបត់យុទ្ធសាស្ត្រសំខាន់មួយចំនួនដូចជា ការលុបបំបាត់ចន្លោះរវាងប្រព័ន្ធ Cloud និងឯកសារបែបoffline ចន្លោះការងាររវាងមនុស្ស និងបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាការផ្សារភ្ជាប់ឧបករណ៍ដែលធ្លាប់តែនៅដាច់ដោយឡែកឱ្យក្លាយជាដំណោះស្រាយរួមបញ្ចូលគ្នាពីដើមដល់ចប់។ លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យាបានមានប្រសាសន៍ថា គោលដៅនៃការលប់បំបាត់ចន្លោះនេះគឺដើម្បីផ្តល់ឱ្យវិស្វករនូវការយល់ដឹងស៊ីជម្រៅដែលពួកគេត្រូវការ ដើម្បីបំពេញការងារឱ្យបានល្អបំផុតដោយគ្មានភាពរអាក់រអួលផ្នែកបច្ចេកទេស។ នៅពេលដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពស្មុគស្មាញ វិស្វករមិនគួរប្រើកម្មវិធីណាមួយតែឯឯងនោះ […]

អាន​បន្ថែម