វិធីដោះស្រាយបញ្ហាទឹកជន់ក្រុងដោយប្រើប្រព័ន្ធ AI និងបច្ចេកវិទ្យាឌីជីផល

ការសិក្សាថ្មីបានបង្ហាញថាការអនុវត្តគំនិត “ទីក្រុងអេប៉ុង” ឬ Sponge City គឺជាដំណោះស្រាយដ៏សំខាន់សម្រាប់ទីក្រុងនានាជុំវិញពិភពលោកដែលកំពុងទទួលបានការគំរាមកំហែងយ៉ាងគំហុកពីបញ្ហាទឹកជំនន់។ តើ “ទីក្រុងអេប៉ុង” ជាអ្វី? ជួយដំណោះស្រាយបញ្ហាទឹកជន់ក្រុងបានដូចម្ដេច? ហើយទីក្រុងភ្នំពេញដែលក៏កំពុងជូបបញ្ហានេះដែរគួរតែអនុវត្តផែនការ “ទីក្រុងអេប៉ុង” ឬយ៉ាងណា? យោងតាមការសិក្សាដែលសហការនិពន្ធដោយ Infrastructure Policy Advancement think tank ដែលជាផ្នែកមួយនៃ Bentley Systems និង Aqua Consultants ការបង្កើតទីក្រុងអេប៉ុងអាចកាត់បន្ថយហានិភ័យនៃការជន់លិចទឹកលើផ្ទៃដីសម្រាប់អចលនទ្រព្យចំនួន 4.6 លាន ទីតាំង នៅចក្រភពអង់គ្លេស ហើយគំនិតដូចគ្នានេះក៏អាចអនុវត្តចំពោះតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ផ្សេងទៀតនៅជុំវិញពិភពលោកផងដែរ។ លោក Mark Coates អនុប្រធានផ្នែកជំរុញគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធនៅ Bentley Systems បាននិយាយថា ទីក្រុងអេប៉ុង គឺជាតំបន់ទីក្រុងដែលត្រូវបានរចនាឡើងដោយមានសមត្ថភាព “ស្រូប និងស្ដុកទឹកទីតាំងដែលមានសុវត្ថិភាព បន្ទាប់មកបង្ហូរទឹកនោះចេញបានទាន់ពេលវេលា” ។ គំនិតទីក្រុងអេប៉ុង គឺលើសពីការសាងសង់ប្រព័ន្ធរំដោះទឹកធម្មតា តែគឺការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលមានមុខងារ ២ ពោលគឺមិនត្រឹមតែប្រើជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់មុខងារចំបងទេ តែវាក៏មានសមត្ថភាពស្រូបទឹកបានផងដែរ។ ឧទាហរណ៍ ការសាងសងផ្លូវ មុខងារចំបងគឺដើម្បីធ្វើចរាចរណ៍ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាថ្មី ផ្លូវនោះក៏អាចស្រូបទឹកភ្លៀង […]

អាន​បន្ថែម