ធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជាជាង $៩៣លាន ពង្រីកការផ្តត់ផ្គង់ទឹកនៅតំបន់ជនបទក្នុងខេត្ត៩
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុនៅតាមតំបន់ជនបទក្នុងខេត្តចំនួន ៩ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលើគេហទំព័រផ្លូវការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីនេះ នឹងជួយដល់ប្រជាពលរដ្ឋចំនួន ៨៨.000 គ្រួសារ ក្នុងភូមិចំនួន ៤0...
អានបន្ថែមរដ្ឋបញ្ជាក់ជាថ្មី៖ ស្ពានភ្ជាប់ក្រុងភ្នំពេញ-អរិយក្សត្យ នឹងបើកកាដ្ឋានសាងសង់ចុងឆមាសទី១ ឆ្នាំ២០២៥
គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ តភ្ជាប់ផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល) គ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំក្រោយ។ ព័ត៌មាននៃការបើកការដ្ឋានគម្រោងនេះត្រូវបានបង្ហាញ បន្ទាប់ពីក្រសួងសារធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធ...
អានបន្ថែមសមាគមចិន ស្នើកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅខេត្តតាកែវ
សមាគមពាណិជ្ជកម្មចិនឆោសាន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅស្រុកបាទី ខេត្តតាកែវ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ នេះបើតាមជំនួបរវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកឧកញ៉ា តាំង លាក់ហាវ បានស្នើសុំការគាំទ្រ និងការសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសម...
អានបន្ថែមរយៈពេល ៥ឆ្នាំនេះ សិង្ហបុរី បានវិនិយោគនៅកម្ពុជាសរុប ៤០០លានដុល្លារ
ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ សិង្ហបុរីបានវិនិយោគសរុបចំនួន ៤០០លានដុល្លារនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅពិព័រណ៍ធុរកិច្ចសិង្ហបុរីឆ្នាំ ២០២៤។ ទិន្នន័យរបស់ CDC បង្ហាញថា សិង្ហបុរីស្ថិតក្នុងចំណោមប្រភពកំពូលទាំង ១០ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ជាមួយនឹងការវិនិយោគប្រមាណ ៤០០ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ការវិនិយោគនេះបានចូលរួម...
អានបន្ថែម៧ខែ ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនដល់ ៤,៦ពាន់លានដុល្លារ
ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាមបានឈានដល់ ៤,៦ពាន់លានដុល្លារ កើនឡើង ២៣.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបានទឹកប្រាក់ ២,២ពាន់លានដុល្លារ កើនឡើង ៣៧.៧ភាគរយ ដែលរួមមានម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកប...
អានបន្ថែមក្រុមហ៊ុនចិនចង់មកវិនិយោគផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់នាំចេញ
ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទ...
អានបន្ថែមកូរ៉េសម្រេចផ្តល់ជំនួយ ៣លានដុល្លារ ជាផ្លូវការ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងរយៈពេល ៥ឆ្នាំ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយ ៣លានដុល្លារ ជាផ្លូវការហើយ ដើម្បីជួយអភិរក្សសារមន្ទីរទួលស្លែង ដំណាក់កាលទី២ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨)។ អង្ការ KOICA និង យូណេស្កូ-UNESCO បានចុះហត្ថលេខាជាផ្លូវការលើ "កិច្ចព្រមព្រៀងផ្តល់ជំនួយ" និង “កំណត់ហេតុនៃកិច្ចពិភាក្សា”ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមគម្រោងដំណាក់កាលទី២ ដោយផ្តោតលើ "ការអប់រំសន្តិភាព កា...
អានបន្ថែមកម្ពុជា-ចិន សម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
កម្ពុជា និងចិន បានសម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីពង្រឹង និងបង្កើនចំណងមិត្តភាព និងផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ នេះបើតាមពិធីសម្ពោធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ផ្សា...
អានបន្ថែមក្រុមហ៊ុនជប៉ុនចំនួន១៩ ចាប់អារម្មណ៍ចង់វិនិយោគវិស័យបច្ចេកវិទ្យាបៃតង និងឥណទានកាបូននៅកម្ពុជា
ក្រុមហ៊ុនរបស់ប្រទេសជប៉ុនចំនួន ១៩ ចង់ធ្វើការវិនិយោគនៅកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាបៃតង និងឥណទានកាបូននៅកម្ពុជានាពេលខាងមុខ។ ការបង្ហាញពីចំណាប់អារម្មណ៍ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ថ្លែងតំណាងក្រុមហ៊ុនទាំង១៩ លោកស្រី Mio Kawada បានវាយតម្...
អានបន្ថែមកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាសម្រួលនិតិវិធីវិនិយោគ ដើម្បីទាក់ទាញវិនិយោគបន្ថែមពីបរទេស
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីសម្របសម្រួលនិតិវិធីនៃការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅទាក់ទាញការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ ជំនួបពិភាក្សានេះ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលថ្ងៃទី៧ ខែសីហា...
អានបន្ថែម