៧ខែ ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនដល់ ៤,៦ពាន់លានដុល្លារ

ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាមបានឈានដល់ ៤,៦ពាន់លានដុល្លារ កើនឡើង ២៣.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបានទឹកប្រាក់ ២,២ពាន់លានដុល្លារ កើនឡើង ៣៧.៧ភាគរយ ដែលរួមមានម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។

ដោយឡែក សម្រាប់ការនាំចូលវិញ មានទឹកប្រាក់ចំនួន ២,៤ពាន់លានដុល្លារ កើនជាង ១២.៩ភាគរយ ដែលរួមមានទំនិញដូចជា រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៧ខែនេះ សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារ អន្តរជាតិមានចំនួន ១៤,៧ពាន់លានដុល្លារ កើនឡើង ១៤ភាគរយ ដោយក្នុងនោះ សហរដ្ឋអាមេរិកមានតម្លៃជាង ៥,៥ពាន់លានដុល្លារ កើន ៦.៤ភាគរយ, ចិនមានតម្លៃជាង ៩៧៥លានដុល្លារ កើនឡើង ១៩.៧ភាគរយ, និងជប៉ុនមានតម្លៃជាង ៧៦៤លានដុល្លារ កើនឡើង ១៦.៧ភាគរយ រួមនឹងទីផ្សារផ្សេងទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]