ត្រីមាសទី១-២០២៣ កម្ពុជាមានឥណទានសម្បទានថ្មីជាង ៤៨៨លានដុល្លារ សម្រាប់អភិវឌ្ឍវិស័អាទិភាព

ក្នុងត្រីមាសទី១ កម្ពុជា​បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី  ជាមួយដៃគូអភិវឌ្ឍនានាសរុប ៤៨៨លានដុល្លារ ធ្វើឱ្យសន្និធិបំណុលសាធារណៈរបស់រដ្ឋឡើងដល់ ១០,២៣ប៊ីលានដុល្លារ។ ព្រឹតិ្តបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី៨ ខែមិថុនា បង្ហាញថា កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី  ដែលបានចុះ ស្មើនឹងប្រមាណ២១,២៤ ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត ១.៧០០ អេសដេអ៊ែរ។​ ក្នុងនោះ ក្រ...

អាន​បន្ថែម

ជប៉ុនបន្តជួយកម្ពុជាជំហានទី២ លើការគ្រប់គ្រងការបំពុលទឹក រយៈពេល៣ឆ្នាំកន្លះទៀត

ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) បានបន្តជួយកម្ពុជាលើគម្រោងការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកជំហានទី២ មានរយៈពេល៣ឆ្នាំ គ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២៣ នេះតទៅ​។ គម្រោងនេះ ត្រូវបានចុះហត្ថលេខារវាង JICA និងក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយរំពឹងថា ការអនុវត្តគម្រោងនឹងទទួលបាន៖ ១_ការធ្វើឱ្យប្រសើរឡើងនូវសុក្រឹត្យភាព និងភាពអាចជឿជាក់បាននៃការវិភាគគុណភាពទឹក ...

អាន​បន្ថែម

ចិនជួយកម្ពុជា ២លានដុល្លារ សម្រាប់អនុវត្តគម្រោង៩ តាមរយៈប្រតិបត្តិការមេគង្គ-ឡានឆាង

តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចិនបានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន ០៩នៅកម្ពុជា។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយនឹងមូលនិធិពិសេសនេះ  គម្រោងទាំង៩ នឹងផ្តល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត...

អាន​បន្ថែម

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាផ្លូវការ ដែលនឹងចូលរួមចំណែកបង្កើតកិច្ចសហប្រតិបត្តិការ វិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ។​ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជកម្ម និងឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា ក្រោមអធិបតីយភាព...

អាន​បន្ថែម

កម្ពុជា-ជប៉ុន រួមគ្នាអភិវឌ្ឍប្រព័ន្ធភស្ដុភារកម្មជំហានទី២ និងគ្រោងបង្កើតច្រកព្រំដែនថ្មីនៅបាវិត

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្ដុភារកម្មកម្ពុជា ជំហានទី២ (CLIP2) និងគ្រោងបង្កើតច្រកព្រំដែនថ្មីមួយទៀតនៅបាវិត។ នេះបើតាមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការរួមសម្របសម្រួលលើការងារនេះ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានពិភាក្សាផ្ទៀងផ្ទាត់រួមលើដំណើរការ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង សមិទ្ធ...

អាន​បន្ថែម

កម្ពុជា-ចិនហុងកុង រួមគ្នាបង្កើតសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា​ គិត​ ម៉េង និងក្រុមហ៊ុនចិនហុងកុង Seaplane Asia Limited បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នា បង្កើតការសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ នេះបើតាមការផុសផ្សាយតាមបណ្តាញសង្គមរបស់លោក Phan Natt កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុនទាំងពីរនេះ បានបង្កើតក្រុមហ៊ុន Royal Group Samra Seaplan ដែលនឹងផ្តល់ឱ្យនូវសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ ...

អាន​បន្ថែម

ក្រុមហ៊ុនដ៏ធំ១មកពីក្វាងចូវប្រទេសចិន ចង់វិនិយោគផលិតសំបកកង់រថយន្តនៅកម្ពុជា

ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED ជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺប៉ីយ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់អារម្មណ៍ចង់មកវិនិយោគផលិតសំបកកង់យានយន្តនៅកម្ពុជា។ នេះបើតាមជំនួបឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ និងប្រតិភូក្រុមហ៊ុន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ឯ...

អាន​បន្ថែម

កូរ៉េ ចង់ពង្រឹងកិច្ចសហការជាដៃគូរអភិវឌ្ឍវិស័យភស្តុភារកម្មជាមួយកម្ពុជាឱ្យរិតតែខ្លាំង

ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានបង្ហាញពីបំណងយ៉ាងមុតមំា ដោយចង់ពង្រីកកិច្ចសហការវិនិយោគលើការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការជំរុញ និងទាក់ទាញអ្នកវិនិយោគកូរ៉េ ឱ្យមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្ត...

អាន​បន្ថែម

ក្រុមហ៊ុន Cambodia Angkor Air និង Trip com រួមដៃគ្នាអភិវឌ្ឍអាកាសយានដ្ឋានឆ្លាតវៃ

ក្នុងគោលបំណងរួមដើម្បីប្រែក្លាយប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ពិភពលោក ក្រុមហ៊ុនទេសចរណ៍អនឡាញឈានមុខគេ Trip.com Group បានសហការជាមួយក្រុមហ៊ុន Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរអង្គរទៅជាអាកាសយានដ្ឋានដ៏ឆ្លាតវៃកម្រិតតំបន់​។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សាររួមគ្នា គម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វ...

អាន​បន្ថែម

និយ័តករបរធនបាលកិច្ច និងសមាគមលំនៅឋាន រួមគ្នាលើកកម្ពស់វិស័យបរធនបាលកិច្ច ដើម្បី…

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្ស​រណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាល​កិច្ចនៅកម្ពុជា។ បើតាមពិធីចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ភាគីទាំងពីរ នឹងបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់សមាជិក-សមាជិការបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុ...

អាន​បន្ថែម