អឺរ៉ុបបញ្ជាក់ជាថ្មីថានឹងផ្តល់ទឹកប្រាក់ ១,៥ពាន់លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍប្រទេស
សហភាពអឺរ៉ុប បានបញ្ជាក់សារជាថ្មីដោយបេ្តជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ ស្មើនឹងជាង ១,៥ពាន់លានដុល្លារ ដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ រយៈពេល៦ឆ្នាំ គិចចាប់ពីឆ្នាំ២០២១-២០២៧។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ទឹកប្រាក់ដែលនឹងផ្តល់ជូននេះ ត្រូវបានលើកឡើងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧ ខណៈដែលស...
អានបន្ថែមថៃនឹងចុះសិក្សាទីតាំងសំខាន់៣ នៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម
គណៈប្រតិភូសភាពាណិជ្ជកម្មថៃ នឹងចុះទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានី ខេត្តចំនួន ០៣ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម ខណៈរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយ លោក Voratat Tant...
អានបន្ថែមក្រសួងសំខាន់៣ សហការនិងឯកជន ដើម្បីជំរុញការអនុវត្តប្រតិបត្តិការនៅកំពង់ផែទេសចរណ៍កំពត
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ “ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance-O&M) ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨: ៣០ ព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ។ សិក្ខាសាលានេ...
អានបន្ថែមសភាពាណិជ្ជកម្មចិនសន្យានឹងនាំវិនិយោគិនចិនជាង ៤០ក្រុមហ៊ុន មកកម្ពុជាក្នុងខែសីហានេះ
លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ប្រទេសចិន បានសន្យាថា នឹងដឹកនាំក្រុមហ៊ុនប្រមាណជា ៤០ក្រុមហ៊ុន មកកម្ពុជានៅពាក់កណ្តាលខែសីហានេះ។ នេះបើយោងតាមការលើកឡើងរបស់លោកក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) នៅថ្ងៃទី២ សីហា ២០២៣។ នាឱកាសនោះដែរ លោកប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ បានប្តេជ្ញាចិត្តថា នឹងចូ...
អានបន្ថែមកម្ពុជាស្នើអូស្រ្តាលីឱ្យបង្កើតការិយាល័យពាណិជ្ជកម្ម (AusTrade) នៅកម្ពុជា
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានស្នើដល់រដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេរភាគីឲ្យកាន់តែស្អិតរមួត។ នេះបើតាមកម្មវិធីជួបជុំសំណេះសំណាលរវាងបេសកជនពិសេសរបស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺ លោក នីកូឡាស មូ (Nicolas Moore) ជាមួយនិងវិស័យឯកជនកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ កម្មវិធីជំនួបនេះ អ...
អានបន្ថែមខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ
កម្ពុជា និងថៃ បានបើកដាក់ឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងដែលបានតភ្ជាប់រវាងប្រទេសទាំងពីរជាលើកដំបូងជាផ្លូវការហើយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ តំណភ្ជាប់ផ្លូវរថភ្លើងនេះ បានភ្ជាប់ជាមួយនឹងស្ថានីយភ្លើងបានឃ្លុងលឹក ក្នុងស្រុកអារ៉ាត់នីយ៉ាប្រះផេត ខេត្តស្រះកែវ ...
អានបន្ថែមអូស្ត្រាលីផ្តល់ជំនួយជាង ៥៦លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា
ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៥៦,៥លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចាប់ពីឆ្នាំ២០២៣ ដល់២០២៤។ នេះបើលិខិតរបស់លោកជំទាវ ផេននី វង រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្រ្តីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្រ្តីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្រ្តាលី ផ្ញើជូនឯកឧត្តមរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋ...
អានបន្ថែមតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាចំណងភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការដ៏ធំនិងសំខាន់បំផុត ដែលជាចំណងភ្ជាប់កម្ពុជា-ចិន ក្នុងក្របខណ្ឌ “ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។ លោកលាវ លានឈី (Liu Lianchi )អនុប្រធានគ្រប់គ្រងទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា មានភាពបន្ស៊ាំគ្នាយ៉ាងខ្លាំង។ ក្នុ...
អានបន្ថែមសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដាក់ចេញគម្រោង៥ ដើម្បីជួយអភិវឌ្ឍខេត្តសៀមរាប
សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) មានគម្រោងចំនួន៥ សម្រាប់ចូលរួមអភិវឌ្ឍខេត្ត និងផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងអនុញ្ញាតឱ្យលោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) បានថ្លែងឱ្យដឹងថា សមាគមមានគម្រោង ចំនួន៥...
អានបន្ថែមកូរ៉េចុះហត្ថលេខាផ្តល់រថយន្តក្រុង ១០០០គ្រឿង ដល់កម្ពុជា
ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានផ្តល់រថយន្តក្រុងប្រភេទថ្មីទំនើបចំនួន ១.០០០ គ្រឿង ជាអំណោយដ៏ពិសេស ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី បានបញ្ជាទិញពីរោងចក្រ ផលិតរថយន្តដោយផ្ទាល់នូវរថយន្តក្រុង ប្រភេទថ្មី ដែលមា...
អានបន្ថែម