ចិនប្រកាសបោះទុន ៣ពាន់លានដុល្លារ វិនិយោគលើវិស័យថាមពលនៅកម្ពុជា
ក្រុមហ៊ុន CMEC គ្រោងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ លើវិស័យថាមពលហ្គាសនៅប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊...
អានបន្ថែមCP Group របស់ថៃ គ្រោងពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យធំៗបីនៅកម្ពុជា
ក្រុមហ៊ុន CP Group ដែលមានមូលដ្ឋាននៅប្រទេសថៃ គ្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។ នេះជាការលើកឡើងរបស់ ឱ្យលោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) ក្នុងពេលចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែតុលា ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ ...
អានបន្ថែមកម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍គម្រោងសំខាន់ៗបីនៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន លើគម្រោងសំខាន់ៗបី ក្នុងនោះរួមមាន ព្រែកជីកហ្វូណនតេជោ, ក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនAlibaba និង គម្រោងអភិវឌ្ឍន៍វិស័យឌីជីថល ជាមួយក្រុមហ៊ុន Huawei Technologies ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ...
អានបន្ថែមក្រុមហ៊ុនចិនប្តេជ្ញាបង្កើនទុនដល់ ៦០០លានដុល្លារ ដើម្បីវិនិយោគលើវិស័យថាមពលនៅកម្ពុជា
ក្រុមហ៊ុន China Datang Corporation Ltd. ជាក្រុមហ៊ុនចិនដែលកំពុងវិនិយោគសាងសង់វារីអគ្គិសនីនៅកម្ពុជា បានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០លានដុល្លារ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd ក្នុងវេទិកា “ខ្សែក្រវាត់ និងផ្លូវ លើកទ...
អានបន្ថែមកូរ៉េជួយរថយន្តសង្គ្រោះបន្ទាន់ ១៥គ្រឿង ដល់កម្ពុជា ដើម្បីបំពេញតម្រូវការទូទាំងប្រទេស
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ការិយាល័យកយកា (KOICA) បានផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន១៥គ្រឿង ដល់កម្ពុជា ដើម្បីឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស។ នេះបើតាមពិធីប្រគល់-ទទួលក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមជាកិត្តិយសដោយ ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក...
អានបន្ថែមសមាគមសាសនាគ្រឹស្ទនឹងជួយកម្ពុជាសង់អគារវះកាត់ព្យាបាលបេះដូង (PCI ) នៅសៀមរាប
សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គ្រោងនឹងសាងសង់អគារវះកាត់ព្យាបាលបេះដូង (PCI ) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ នេះបើតាមជំនួបរវាងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងសមាគមនេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ សមាគមនេះ បានបង្ហាញអំពីគម្រោងសាងសង់អគារវះកាត់ព្យាបាលបេះដូង (PCI ) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៖ សាងសង់អគារ ២ជាន់ បន្ថែមពីលើអគារមជ្ឈមណ្ឌលផ្តល់ឈាម ដែលមានគ្រឹះសម្រ...
អានបន្ថែមកម្ពុជាឯកភាពឱ្យបង្កើតស្ថានទូតកម្ពុជាប្រចាំប្រទេសប៉ាគីស្ថាន
ប្រទេសកម្ពុជា បានយល់ព្រមឯកភាពឱ្យបង្កើតស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្ថាមប៉ាគីស្ថាន ទៅតាមសំណូមពររបស់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញ សម្តេចធិបតី ទ...
អានបន្ថែមក្រុមហ៊ុនជប៉ុនចំនួន៣ ចង់វិនិយោគបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅកម្ពុជា
ក្រុមហ៊ុនជប៉ុនចំនួនបី បានបង្ហាញផែនការវិនិយោគរបស់ខ្លួន បង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅប្រទេសកម្ពុជា។ ផែនការវិនិយោគនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម IWAKI Mitsuhide អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលមកពីក្រុមហ៊ុន Kanken ក្រុមហ៊ុន Fukagawa និងក្រុមហ៊ុន SP Creation ក្នុងជំនួបសំដែងការគួរសម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាមួយឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស...
អានបន្ថែមកូរ៉េផ្តល់រថយន្តក្រុងចំនួន ១០គ្រឿងទៀត ដល់រដ្ឋបាលខេត្តកោះកុង
ក្រុមហ៊ុន ប៊ូយ៉ុងហ្រ្គុប របស់កូរ៉េ បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ប្រភេទ ២០កៅអី ចំនួន ១០គ្រឿង ដល់រដ្ឋបាលខេត្តកោះកុង ដែលជំហានទី១ ទទួលបាន ០៥គ្រឿង។ នេះបើតាមរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ថ្មីៗនេះផងដែរ ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុងគ្រុប ក៏បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរប្រភេទតួរីស ( ២០កៅអី ) ចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រុមហ៊ុន...
អានបន្ថែមAIIB សម្រេចផ្តល់កម្ចី ៤៣លានដុល្លារ សម្រាប់កម្ពុជាលើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ព្រំដែន
រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ ដែលមានទឹកប្រាក់ចំនួន ៤៣លានដុល្លារ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារ AIIB ឆ្នាំ២០២៣ (8th Annual Meeting of the Board of Govemors) កាលពីថ្ងៃទី២៥...
អានបន្ថែម