កូរ៉េផ្តល់រថយន្តក្រុងចំនួន ១០គ្រឿងទៀត ដល់រដ្ឋបាលខេត្តកោះកុង

ក្រុមហ៊ុន ប៊ូយ៉ុងហ្រ្គុប របស់កូរ៉េ បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ប្រភេទ ២០កៅអី ចំនួន ១០គ្រឿង ដល់រដ្ឋបាលខេត្តកោះកុង ដែលជំហានទី១ ទទួលបាន ០៥គ្រឿង។ នេះបើតាមរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ថ្មីៗនេះផងដែរ ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុងគ្រុប ក៏បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរប្រភេទតួរីស ( ២០កៅអី ) ចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ (អានបន្ថែម)

គួរបញ្ជាក់ថា ក្រុមហ៊ុន BOOYOUNG KHMER II Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានមកដាក់ទុនវិនិយោគលើវិស័យជាច្រើន ចាត់តាំងពីឆ្នាំ ២០០៧ មក ដូចជាលើផ្នែកអលនវត្ថុ ខុនដូ, បុរី, សណ្ឋាគារ, តារាងវាយកូនគោល, សេវាទូរគមនាគមន៍, សាលារៀន, សាកលវិទ្យាល័យ និងធនាគារជាដើម ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]