ជប៉ុនចង់វិនិយោគលើវិស័យសំខាន់២ នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាទំនើបរបស់ខ្លួន ច្នៃវត្ថុធាតុដើម

វិនិយោគិនជប៉ុន ចាប់អារម្មណ៍ខ្លាំងចង់វិនិយោគលើវិស័យសហគ្រាសធុនតូច និងមធ្យម ដោយប្រើបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ដើម្បីកែច្នៃវត្ថុធាតុដើមរបស់កម្ពុជា ផលិតជាផលិតផលសម្រេចសម្រាប់នាំចេញ ជាពិសេសចង់ជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសំខាន់ៗជាច្រើនដល់ពលរដ្ឋកម្ពុជាថែមទៀតផង។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបរវាងឯកឧត្តម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានឱ្យដឹងថា ក្រុមអ្នកវិនិយោគិនជប៉ុនមានចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs)នៅកម្ពុជា ដោយសង្កត់ធ្ងន់លើ ២វិស័យសំខាន់ៗរួមមាន៖ (១.) ការផលិតទំនិញកែច្នៃ ដោយប្រើវត្ថុធាតុដើមរបស់កម្ពុជា និងបច្ចេកវិទ្យាទំនើបមកពីប្រទេសជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បន្ថែមទៀតថា នៅខែវិច្ឆិកាខាងមុខនេះ គណៈប្រតិភូធុរកិច្ចជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត និងស្នើសុំពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី។

ជាមួយនឹងចំណាប់អារម្មណ៍នេះ សម្តេចបវរធិបតី បានជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងទាំងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]