Bentley បញ្ហាកម្មវិធីថ្មីក្នុង Ecosystem Catalog ដើម្បីឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ
Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស្វកម្មឌីជីថលឈានមុខគេលើពិលោក ថ្មីៗនេះបានដាក់បង្ហាញនូវកម្មវិធីថ្មីៗជាច្រើនក្នុង Bentley Ecosystem Catalog ដែលមានគោលបំណងជួយឱ្យការគ្រប់គ្រងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាធ្វើឡើងដោយមានប្រសិទ្ធភាព ខណៈក៏ជួយដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុផងដែរ។ យោងតាមលោក Rodrigo Fernandes នាយកផ្នែកនិរន្តរភាពរបស់ Bentley បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធគឺដូចទៅនឹង “Matrix នៃពិភពលោកពិត” ដែលជាប្រព័ន្ធស្មុគស្មាញ និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយភាពទន់ខ្សោយនៅក្នុងកន្លែងណាមួយអាចបង្កឱ្យមានហានិភ័យដល់ប្រព័ន្ធទាំងមូល។ លោកមានន័យថា ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នដូចជាផ្លូវ ស្ពាន ប្រព័ន្ធទឹក ខ្សែភ្លើង ជាដើម ត្រូវបានសង់ និងគ្រប់គ្រងដោយផ្នែកផ្សេងៗគ្នា ដែលធ្វើឱ្យពិបាកគ្រប់គ្រងជារួម។ នៅពេលផ្លូវមានបញ្ហា ហើយជួសជុលផ្លូវ នឹងប៉ះពាល់ដល់ប្រព័ន្ធទឹក និងខ្សែភ្លើងក្រោមដី ដែលបង្កជាបញ្ហាធំ។ ទាំងនេះគឺដោយសារទិន្នន័យ និងប្រព័ន្ធគ្រប់គ្រង មិនស្ថិតក្នុងកន្លែងតែមួយ ដែលធ្វើឱ្យខាតទាំងពេល ថវិកា និងបំផ្លាញបរិស្ថាន។ ដូច្នេះ គន្លឹះក្នុងការដោះស្រាយគឺ ការគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលបែកខ្ញែកដាច់ពីគ្នាទាំងនោះ ឱ្យស្ថិតក្រោមប្រព័ន្ធតែមួយ ដែលលោក Rodrigo Fernandes បានហៅថា “ការបំបែក Matrix (Cracking the Matrix)។” កម្មវិធីនានានៅក្នុង […]
អានបន្ថែមបច្ចេកវិទ្យា 3D Geospatial អាចជាគន្លឺះនៃការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ
ការចុះទៅពិនិត្យទីតាំងការដ្ឋានជាក់ស្ដែង ឬការសង្កេតមើលស្ថានភាពអាកាសធាតុ ឬទឹកជំនន់ ឬភ្លើងចេះព្រៃ ពិសេសនៅតំបន់ដាច់ស្រយាល គឺការងារដែលពិបាក និងចំណាយច្រើន។ ចុះប្រសិនបើយើងអាចមើលវាបានដោយគ្រាន់តែចុចប៉ូតុងមួយនៅលើកុំព្យូទ័រវិញ។ បច្ចេកវិទ្យា 3D Geospatial របស់ក្រុមហ៊ុន Bentley គឺដំណោះស្រាយសម្រាប់បញ្ហាទាំងនេះ។ ថ្មីៗនេះ បច្ចេកវិទ្យា 3D Geospatial បានក្លាយជាកម្មវិធីដែលពេញនិយម និងមានប្រយោជន៍បំផុតក្នុងវិស័យសំណង់។ នៅពេលប្រើរួមជាមួយកម្មវិធីផ្សេងទៀតរបស់ វាអនុញ្ញាតិឱ្យអ្នកមើលឃើញគម្រោងដែលអ្នកចង់សង់នៅទីតាំងជាក់ស្ដែងបែប 3D ដូចពិត ដែលជួយឱ្យអ្នកដឹងថាគម្រោងនឹងទៅជាយ៉ាងណាមុននឹងសង់ពិតៗ។ លើសពីនេះ បច្ចេកវិទ្យា 3D Geospatial ក៏អាចប្រើក្នុងបរិបទផ្សេងផងដែរ ដូចជាការទៅមើលទីតាំងនានាដែលនៅឆ្ងាយ បានយ៉ាងរស់រវើកដូចពិត។ ឧទាហរណ៍ដូចជា ការធ្វើឱ្យទីក្រុងបេឡេម (Belém) នៃប្រទេសប្រស៊ីល ក្លាយទៅជាមានជីវិតរស់រវើកតាមរយៈដំណើរកម្សាន្តអន្តរកម្ម 3D។ ដំណើរកម្សាន្តអន្តរកម្ម 3D នេះត្រូវបានបង្កើតឡើងដោយ Bentley ខណៈដែលទីក្រុងនេះធ្វើ ផ្ទះសម្រាប់សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) ឆ្នាំ 2025។ ដំណើរកម្សាន្តអន្តរកម្ម 3D នេះផ្តល់នូវការស្វែងយល់ស៊ីជម្រៅអំពីរបៀបដែលទីក្រុងបេឡេម បង្កើតតុល្យភាពរវាងការសម្របខ្លួនទៅនឹងអាកាសធាតុ បេតិកភណ្ឌវប្បធម៌ និងកំណើនសេដ្ឋកិច្ចនៅមាត់ទន្លេអាម៉ាហ្សូន។ កិច្ចប្រជុុំប្រព្រឹត្តទៅថ្ងៃទី 10 […]
អានបន្ថែមCOP30៖ គោលដៅគឺមិនត្រឹមតែកាត់បន្ថយផ្សែងពុលទេ តែត្រូវកសាងពិភពលោកដែលធន់
សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) នៅទីក្រុង Belém ឆ្នាំ២០២៥ នេះ បានបង្ហាញគោលជំហរដ៏រឹងមាំមួយថា ដើម្បីរស់នៅក្នុងពិភពលោកនេះបានយូរអង្វែង យើងមិនមែនត្រឹមតែជួយគ្នាកាត់បន្ថយការឧស្ម័នពុលទេ តែត្រូវជួយគ្នាសាងសង់ពិភពលោកដែលមានភាពធន់នឹងបម្រែម្រួលអាកាសធាតុ។ សន្និសីទក៏បានសង្កត់ធ្ងន់ថា វិស័យសំណង់គឺជាស្នូលដ៏សំខាន់ ពិសេសការងាកមកប្រើបច្ចេកវិទ្យាឌីជីថលដើម្បីសាងសង់ហេដ្ឋារចនាសម័ន្ធគឺគន្លឹះដ៏សំខាន់មួយដែលធ្វើគោលដៅសាងសង់ពិភពលោកដែលមានភាពធន់ក្លាយជាការពិត។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនកម្មវិធីវិស្វកម្មសំណង់ឌីជីថលលំដាប់ពិភពលោក រួមគ្នាជាមួយនឹងក្រុមហ៊ុនបុត្ររបស់ខ្លួន Seequent បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចប្រជុំនេះ ខណៈបានបង្ហាញនូវបច្ចេកវិទ្យាថ្មីៗជាច្រើន។ ក្នុងចំណោមបច្ចេកវិទ្យាជាច្រើន Bentley Systems បានលើកឡើងពីអាទិភាព ៥ ដែលនឹងជួយធ្វើឱ្យមហិច្ឆតាសង់ពិភពលោកដែលធន់ក្លាយជាការពិត រួមមាន៖ ការប្រើប្រាស់កម្មវិធីពិនិត្យអង្កេតភូមិសាស្ត្រ (geospatial intelligence) និងកម្មវិធីចម្លងស្ថានភាពពិតៗពីផ្ទៃក្រោមដីមកក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីឱ្យយើងព្យាករពីហានិភ័យ និងទប់ស្កាត់គ្រោះមហន្តរាយដូចជា ទឹកជំនន់ និងភាពមិនស្ថិតស្ថេររបស់ដីបាន។ កម្មវិធីទាំងនោះមានដូចជា PLAXI និង OpenGround ជាដើម។ ការប្រើកម្មវិធីឌីជីថលដើម្បីពន្លឿនការរៀបចំផែនការ និងការចែកចាយថាមពលកកើតឡើងវិញ ដូចជា OpenUtilities និង OpenTower ជាដើម។ ការរួមបញ្ចូលការងារគ្រប់យ៉ាងទាក់ទងនឹងគម្រោងសំណង់ក្នុងកម្មវិធីតែមួយ ពិសេសគឺកម្មវិធីដែលងាយស្រួលយល់សម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែវិស្វករ។ នេះគឺជួយឱ្យមនុស្សទូទៅ និងសហគមន៍ មានការរួមចំណែកក្នុងគម្រោងសំណង់បៃតងផងដែរ។ កម្មវិធីទាំងនោះរួមដូចជា […]
អានបន្ថែម

English
