ចាប់ពីពេលនេះទៅ រដ្ឋាភិបាលនឹងរៀបចំដីសម្បទានសង្គមកិច្ចដោយភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្កត់ធ្ងន់លើវិធីសាស្រ្តរួមមួយចំពោះការចែកចាយដីធ្លី ដែលមានគោលបំណងធានាជីវភាពរស់នៅរយៈពេលវែង និងលំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋ ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំតែដីប៉ុណ្ណោះទេ ពោលគឺរដ្ឋាភិបាលនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតនៅតំបន់នោះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនៅក្នុងខេត្តស្វាយរៀង កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ចាប់ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំដីប៉ុណ្ណោះទេ គឺរៀបចំជីវិតជូនពុកម៉ែបងប្អូនសម្បទានិកទាំងអស់ ដើម្បីបងប្អូនមានលំនៅឋានសមរម្យហើយទន្ទឹមនឹងគ្នានេះអាចប្រែក្លាយជីវភាពឱ្យមានភាពប្រសើរឡើង។ ឯកឧត្តម បានបញ្ជាក់ថា “យើងទាំងអស់គ្នាមកទីនេះនៅថ្ងៃនេះគឺដើម្បីរួមគ្នាគិតគូរ និងចូលរួមរៀបចំអ្វីដែលជាតម្រូវការចាំបាច់ជូនបងប្អូនសម្បទានិក រួមមាន៖ ប្រព័ន្ធទឹកស្អាត ភ្លើង ផ្លូវ ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដូចជា សាលារៀន មណ្ឌលសុខភាព រៀបចំផ្ទះសំណាញ់ ទឹកស្រោចស្រព សម្រួលដល់ការដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីអាចផ្គត់ផ្គង់និងលើកស្ទួយជីវភាពគ្រួសារ”។ សូមបញ្ជាក់ដែរថា តាមរយៈពិធីខាងលើរដ្ឋាភិបាលបានចែកជូនចំនួន ១៨៤បណ្ណ និងពិធីប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានជូនសម្បទានិកជំហាន៣ ចំនួន៩១ខ្នង ដែលស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែង […]
អានបន្ថែមប៉េង ហួត គ្រុប រៀបចំសិក្ខាសាលាតម្រង់ទិសការងារ និងការប្រើប្រាស់ AI ជូនដល់និស្សិតអាហារូបករណ៍
កម្មវិធីទស្សនកិច្ចសិក្សារួមគ្នាជាមួយអង្គការមូលនិធិកុមារកម្ពុជា ផ្ដោតលើជំនាញវិជ្ជាជីវៈជាក់ស្ដែង និងការបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងមុខវិទ្យាសិក្សា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីតម្រង់ទិសអាជីពការងារ និងទស្សនកិច្ចសិក្សាដ៏សំខាន់មួយ ជូនដល់សិក្ខាកាមប្រមាណ ១២០ រូប ដែលរួមមាននិស្សិតអាហារូបករណ៍ ប៉េង ហួត និងសិស្សានុសិស្សមកពីអង្គការមូលនិធិកុមារកម្ពុជា (CCF)។ កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន និងនៅទីលានប្រណាំងឡានបែបធម្មជាតិ ភីអេច ហ្គោលខាដ (PH Go Kart) ក្នុងគោលបំណងផ្សារភ្ជាប់ចំណេះដឹងពីសាលារៀនទៅនឹងការអនុវត្តការងារជាក់ស្ដែងក្នុងសង្គម។ គំនិតផ្ដួចផ្ដើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុនលើការងារសង្គម តាមរយៈការវិនិយោគលើសក្ដានុពលរបស់យុវជនកម្ពុជា។ ខ្លឹមសារសំខាន់នៃកម្មវិធី រួមមានវគ្គចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញលើការត្រៀមខ្លួនសម្រាប់អាជីពការងារ ឱកាសចុះកម្មសិក្សា និងជាពិសេសគឺការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា និងការស្រាវជ្រាវ។ តាមរយៈការសង្កត់ធ្ងន់លើការប្រើប្រាស់ឧបករណ៍ឌីជីថល សិក្ខាសាលានេះបានបំពាក់បំប៉នសិស្សានុសិស្សនូវជំនាញចាំបាច់ដើម្បីដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាទំនើប។ ក្រៅពីការពិភាក្សាផ្នែកបច្ចេកទេស ទស្សនកិច្ចនេះក៏បានអនុញ្ញាតឱ្យសិស្សានុសិស្សស្វែងយល់ពីប្រតិបត្តិការចម្រុះរបស់ក្រុមហ៊ុន ដែលផ្ដល់នូវការយល់ដឹងកាន់តែច្បាស់អំពីជម្រើសអាជីពការងារក្នុងក្រុមហ៊ុនខ្នាតធំ។ ដើម្បីបន្ថែមនូវបរិយាកាសរីករាយ និងការបង្កើតទំនាក់ទំនង សិស្សានុសិស្សក៏បានចូលរួមក្នុងសកម្មភាពកម្សាន្ត និងការប្រកួតប្រជែងនៅទីលាន PH Go Kart ដែលជួយពង្រឹងស្មារតីការងារក្រុម និងជំនាញទន់។ សកម្មភាពក្រៅម៉ោងសិក្សាទាំងនេះត្រូវបានរៀបចំឡើងដើម្បីកសាងទំនុកចិត្ត […]
អានបន្ថែម

English
