រដ្ឋធានីប៉េកាំងដាក់ផែនការកាត់បន្ថយកាបូនិច និងកែលម្អទីប្រជុំជនកាន់តែប្រសើរជាមួយបណ្តាញខ្សែរថភ្លើងថ្មី

ការប្រើប្រាស់កម្មវិធីវិភាគទិន្នន័យ និងវិធីសាស្រ្តផ្អែកលើគំរូ ដើម្បីកំណត់គំរូចរាចរណ៍ គឺអាចធានាបាននូវការកំណត់ទីតាំងស្ថានីយរថភ្លើងបានត្រឹមត្រូវ ដើម្បីតភ្ជាប់ទៅនឹងមធ្យោបាយធ្វើដំណើរផ្សេងៗ ផែនការកាត់បន្ថយកាបូនតាមរយៈការដឹកជញ្ជូនសាធារណៈ ជម្រើសនៃប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏រឹងមាំមួយ គឺជាកត្តាចាំបាច់សម្រាប់ទីក្រុងដែលរីកចម្រើន និងមមាញឹកខ្លាំង – គេត្រូវធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនរស់នៅក្នុងទីក្រុង ខណៈពេលដែលគេត្រូវដាក់ចេញផែនការកាត់បន្ថយការប្រើរថយន្តឯកជនដែលជាមូលហេតុនៃការបញ្ចេញកាបូនដ៏ចម្បង ដែលវានឹងជួយកាត់បន្ថយការបំពុលបរិយាកាសដែលប៉ះពាល់ដោយផ្ទាល់ដល់សុខភាពសាធារណៈ។ ប៉ុន្តែបើក្រឡេកមកមើលតំបន់ភាគឦសាននៃសង្កាត់ចៅយ៉ាង នៃរដ្ឋធានីប៉េកាំងនៅពេលថ្មីៗនេះ គឺមិនមានមធ្យោបាយដឹកជញ្ជូនសាធារណៈគ្រប់គ្រាន់ទេ ខណៈដែលមនុស្សភាគតិចណាស់មានរថយន្តផ្ទាល់ខ្លួន ហើយ មធ្យោបាយធ្វើដំណើររបស់ប្រជាជនមិនសមស្របតាមតម្រូវការ។ ដើម្បីដោះស្រាយបញ្ហានេះ វិទ្យាស្ថានរៀបចំផែនការ និងគូសប្លង់នៃរដ្ឋធានីប៉េកាំង ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានចំនួនប្រាំផ្សេងទៀត បានចាប់ផ្តើមអភិវឌ្ឍខ្សែរថភ្លើងជាច្រើន និងស្ថានីយរថភ្លើងក្រោមដីចំនួនពីរសម្រាប់ប្រជាជនរស់នៅក្នុងសង្កាត់មួយនេះ។ នៅក្នុងដំណើរការនេះ គេចង់លើកកម្ពស់ការផ្លាស់ប្តូរជារួម និងការបង្កើតឡើងវិញនូវគម្រោងក្នុងតំបន់ ក៏ដូចជាលើកទឹកចិត្តឱ្យមានរបៀបផ្សេងៗនៃមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់បរិស្ថាន រួមទាំងការលើកទឹកចិត្តឱ្យប្រើប្រាស់ទោចក្រយានយន្តផងដែរ។ ការស្វែងរកទីតាំងផ្លូវដែកល្អបំផុត ក្រុមអ្នកគូសប្លង់បានដឹងថាប្រព័ន្ធដឹកជញ្ជូនថ្មីត្រូវតែរចនាឡើងយ៉ាងឆ្លាតវៃ។ ការដាក់ចេញនូវខ្សែផ្លូវរថភ្លើង និងស្ថានីយមិនត្រឹមត្រូវអាចបង្អាក់ការប្រើប្រាស់របស់ប្រជាជន ដែលបណ្តាលឱ្យពួកគេខកចិត្ត និងបន្តពឹងផ្អែកមធ្យោបាយចាស់ដែលបញ្ចេញឧស្ម័នកាបូនជាចម្បង ឬទម្រង់នៃការដឹកជញ្ជូនដែលបំពុលបរិស្ថានកាន់តែខ្លាំងថែមទៀត។ ពួកគេក៏ត្រូវបង្កើតផែនការដែលលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់កង់ និងមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលមិនប៉ះពាល់បរិស្ថាន។ ដើម្បីសម្រេចបាននូវគោលដៅនៃគម្រោងទាំងអស់ ក្រុមការងារត្រូវធានាថាគម្រោងនេះនឹងត្រូវបានប្រើប្រាស់ដោយការវិភាគ និងការតភ្ជាប់រមធ្យោបាយផ្សេងៗនៃការធ្វើដំណើរទៅកាន់ ប្រព័ន្ធផ្លូវដែក ក៏ដូចជាការព្យាករណ៍ពីតម្រូវការធ្វើដំណើរ។ ការវិភាគចរាចរណ៍សម្រាប់ជាព័ត៌មានក្នុងការគូសប្លង់ ក្រុមការងារឌីហ្សាញបានកំណត់ថា ពួកគេអាចគណនាតម្រូវការឆ្លងកាត់ផ្លូវដែក និងព្យាករណ៍រំហូរចរាចរណ៍ជាមួយនឹងរបៀបចរាចរណ៍ផ្សេងៗគ្នាដោយប្រើកម្មវិធី CUBE។ នៅក្នុងកម្មវិធីនេះ ពួកគេបានកំណត់រំហូរធ្វើដំណើរសរុប ការបែងចែក និងរបៀបនៃការដឹកជញ្ជូនទៅ-មកនៅក្នុងសង្កាត់មួយ រួមជាមួយនឹងតម្រូវការតភ្ជាប់ការដឹកជញ្ជូនរវាងស្ថានីយ និងស្ថានីយ។ […]

អាន​បន្ថែម