ស្វែងយល់ពីភាពពិសេសនៃហេដ្ឋារចនាសម្ព័ន្ធហូឡង់ ថាហេតុអ្វីទាប់ជាងនីវ៉ូទឹកសមុទ្រ តែមិនលិច?

ប្រទេសហូឡង់គឺជាប្រទេសដែលមានរយៈកម្ពស់ទាបជាងនីវ៉ូទឹកសមុទ្រទៅទៀត ដែលចំណុចទាបបំផុតគឺ Zuidplaspolder ដែលមានរយៈកម្ពស់ដល់ទី −6.76 ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រ ខណៈអាកាសយានដ្ឋាន Schiphol របស់ប្រទេសនេះគឺមានរយៈកម្ពស់ −4 ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រឯណោះ។ តើឆ្ងល់ទេ ហេតុអ្វីបានជាប្រទេសនេះមិនលិចទៅក្រោមទឹក ឬជន់លិចរាល់ឆ្នាំ? ចម្លើយគឺបច្ចេកទេសសាង់សង់ហេដ្ឋារចនាសម្ព័ន្ធដែលឆ្លាតវៃរបស់ប្រទេសនេះតាំងពីបុរាណកាលមកដល់បច្ចុប្បន្ន។ ប្រទេសហូឡង់ ពិសេសទីក្រុង Amsterdam មិនជន់លិច គឺដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានអាយុកាលច្រើនសតវត្សមកហើយ ដែលគេស្គាល់ថាជា “Delta Works” ឬយុទ្ធសាស្ត្រការពារទឹកជំនន់ជាជាន់ៗ៖ ជាន់ទី ១ ឬយុទ្ធសាស្ដ្រការពារ ការការពារបឋមគឺ សំណង់ទំនប់ទឹកដែលដើរតួរជាជញ្ជាំងទប់ទឹកពីសមុទ្រ និងទន្លេ។ ប្រទេសនេះមានទំនប់ទឹកប្រវែងសរុបជាង 22,000 គីឡូម៉ែត្រ។ លើសពីនេះ ប្រទេសនេះក៏បានសាងសង់របាំងការពារព្យុុះផងដែរ ដូចជា Oosterscheldekering និង Maeslantkering ដែឡអាចការពារទឹកជន់ពីសមុទ្រខាងជើង នៅមានពេលមានព្យុះខ្លាំង។ ជាន់ទី ២ ឬយុទ្ធសាស្ដ្រគ្រប់គ្រង បន្ថែមពីការសាងទំនប់រាប់ម៉ឺនគីឡូម៉ែត្រ ប្រទេសនេះក៏បានចាក់បំពេញដីនៅត្រង់ចំណុចដែលស្ថិតក្រោមនីវ៉ូទឹកសមុទ្រ ដើម្បីលើសដីនោះឱ្យផុតពីទឹក។ ប៉ុន្តែភាពពិសេសគឺ គ្រប់ពេលដែលមានការចាក់ដីលើរយៈកម្ពស់ គឺត្រូវតែមានការជីកប្រឡាយ។ ប្រឡាយនិង ប្រព័ន្ធបង្ហូរទឹកជាច្រើនត្រូវបានកសាងទាំងនោះ នឹងដើរតួរជាដង្ហើមដែលអាចឱ្យទឹកហូរចេញពីដី […]

អាន​បន្ថែម