ក្រុងឌីជីថល ឬឆ្លាតវៃ
គម្រោងទីក្រុងឆ្លាតវៃកម្ពុជា-ជប៉ុន នឹងប្ដូរមុខមាត់តំបន់ធំៗ ៣ នៅខេត្តសៀមរាបឱ្យទាក់ទាញជាងមុន
គម្រោង Smart City ដែលជាការសហការគ្នារវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសជប៉ុន នឹងកែប្រែមុខមាត់តំបន់ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប ឱ្យក្លាយទៅជាតំបន់ប្រកបដោយនិរន្តរភាព និងមានភាពទាក់ទាញជាងមុន។ នេះបើយោងកិច្ចប្រជុំស្ដីពីទិសដៅការងាររវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការ JICA កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមកនេះ។ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា តំបន់ទាំង ៣ ខាងលើនេះ គឺគោលដៅដែលត្រូវបានជ្រើសរើសដើម្បីអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ដោយរួមបញ្ចូលទាំងការងារកម្ពស់សន្តិសុខ ការដឹកជញ្ជូន ការគ្រប់គ្រងសំរាម និងទេសចរណ៍ ផងដែរ ពោលគឺការងារទាំងនេះគម្រោងនឹងសម្រេចឱ្យបានទាំងស្រុងនៅឆ្នាំ ២០៣១។ លោកបន្តថា៖ «គម្រោងក្រុងឆ្លាតវៃ ឬ Smart Siem Reap នឹងជួយដោះស្រាយបញ្ហានានានៅក្នុងទីក្រុង ដោយប្រើបច្ចេកវិទ្យាទំនើប ការវិភាគទិន្នន័យ និងវិធីសាស្ត្របង្កើនប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។ គួរបញ្ជាក់ផងដែរ ទោះបីខេត្តសៀមរាបកំពុងរងសម្ពាធយ៉ាងខ្លាំងពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្ដី រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ តួយ៉ាងដូចជា គម្រោងផ្លូវ ៣៨ខ្សែ គម្រោងកែលម្អដងស្ទឹង លើកកម្ពស់ប្រព័ន្ធលូ និងជាពិសេសគម្រោងព្រលានយន្តហោះសៀមរាបថ្មីដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣ […]
អានបន្ថែមក្រុមហ៊ុនខ្មែរមួយប្តេជ្ញានឹងអប់រំទីផ្សារឱ្យយល់ និងចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT ទៅប្រើក្នុងវិស័យសំណង់
ក្រុមហ៊ុនខ្មែរផ្គត់ផ្គង់សម្ភារបរិក្ខារបច្ចេកវិទ្យាបែបវៃឆ្លាត S-Era Automation បានប្តេជ្ញាថា និងជួយលើកកម្ពស់ ក៏ដូចជាជំរុញឱ្យកូនខ្មែរចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT និង Smart Technology ទៅប្រើប្រាស់ក្នុងវិស័យសំណង់ តាមរយៈការបន្តអប់រំទីផ្សារអំពីវិធីប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យត្រឹមត្រូវ និងដោយមានប្រសិទ្ធភាព។ ទោះបីវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្ដី និន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ឬបរិក្ខារ IoT នៅតែមានកម្រិតបើប្រៀបធៀបនឹងប្រទេសជិតខាងដូចជាថៃ និងវៀតណាម។ ទោះទីផ្សារនៅមានកម្រិតក្ដី ស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន S-Era Automation លោក ហុក សុវណ្ណ មិនយល់ឃើញថានេះជាឧបសគ្គទេ តែផ្ទុយទៅវិញលោកយល់ថា នេះជាសក្តានុពល និងឱកាសចាប់យកទីផ្សារដ៏កម្រ ដោយជឿជាក់ថាប្រទេសកម្ពុជានឹងដើរតាមទាន់ពិភពលោក នៅពេលអនាគតដ៏ខ្លី។ លោកបានឱ្យដឹងថា៖ «ទីផ្សារ IoT និងបច្ចេកវិទ្យាវៃឆ្លាតនៅកម្ពជា គឺនៅថ្មីណាស់។ មូលហេតុគឺ ប្រជាជនភាគច្រើននៅមិនទាន់ឱ្យតម្លៃ និងមិនទាន់យល់ច្បាស់ពីរបៀបទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះ»។ «ហេតុផលសំខាន់មួយទៀត គឺការចំណាយនៃការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះនៅក្នុងគម្រោងសាងសង់នីមួយៗគឺខ្ពស់ណាស់ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍មិនសូវចង់ឱ្យប្រើប្រាស់»។ លោកសុវណ្ណ បានពន្យល់ទៀតថា ខុសពីអ្នកអភិវឌ្ឍន៍បរទេស ពួកគេហ៊ានវិនិយោគខ្ពស់ ដោយសារគេដឹងថាផលចំណេញនៅពេលអនាគតគឺច្រើន និងយូរអង្វែង។ «ឧទាហរណ៍ផ្សារទំនើបអ៊ីអន គេប្រើបន្ទះសូឡារួមជាមួយឧបករណ៍គ្រប់គ្រងប្រព័ន្ធភ្លើងនិងប្រព័ន្ធត្រជាក់ដោយស្វ័យប្រវត្តិ។ ទោះចំណាយដំបូងខ្ពស់ពិតមែន ឥឡូវគេចំណេញច្រើនណាស់ ដោយសន្សំទាំងចំណាយថ្លៃភ្លើង […]
អានបន្ថែមរដ្ឋបន្តពិភាក្សាលើគម្រោងបង្កើតទីក្រុងសៀមរាបថ្មីនៅស្រុកសូត្រនិគម
ក្រសួងទេសចរណ៍បានបង្ហាញគម្រោង បង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គម្រោងទីក្រុងថ្មីនេះ ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប។ នេះបើតាមឲ្យដឹងពី ឯកឧត្តម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល៩ខែដើមឆ្នាំ២០២០ កាលពីរសៀលថ្ងៃទី២៦ ខែតុលា នេះ។ ឯកឧត្តម ថ្លែងថា៖ «ការបង្កើតទីក្រុងសៀមរាបថ្មី គឺដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបចាស់ នាពេលបច្ចុប្បន្ន ព្រោះទីក្រុងសៀមរាបចាស់ មិនអាចផ្ទុកបានទេនូវចំនួនភ្ញៀវទេសចរដ៏ធំមួយនេះ។» ទោះយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តី មិនបានបញ្ជាក់ ពីការបរិច្ឆេទនៃការអភិវឌ្ឍទីក្រុងសៀមរាបថ្មីនេះនៅឡើយទេ ដោយបញ្ជាក់ថា ក្រុមការងារកំពុងសិក្សាលម្អិតលើគម្រោងនេះ។ សូមបញ្ជាក់ថា គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុង ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាប នឹងត្រូវបានអភិវឌ្ឍន៍ទៅជាទីក្រុងឆ្លាតវៃ ជាមួយនឹងគម្រោង ហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវចំនួន ៣៨ខ្សែនេះ សរុបថវិកាវិនិយោគ ១៥០ លាន ព្រមទាំងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។ (អានបន្ថែម)
អានបន្ថែមរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំបង្កប់ខ្សែកាបរញ៉េរញ៉ៃតាមដងផ្លូវទៅក្រោមដី
រដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំបង្កប់ខ្សែកាប្លិ៍អុបទិករញ៉េរញ៉ៃតាមដងផ្លូវនានា ទៅក្រោមដីវិញ ក្នុងអំឡុងពេលសាងសង់ផ្លូវ ៣៨ ខ្សែ ដើម្បីបង្កើនសោភ័ណភាពទូទាំងខេត្ត និងជាផ្នែកមួយនៃការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និង សិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ១៩ ខែតុលា កន្លងមកនេះ។ ការប្រជុំនេះបានលើកយកប្រធានបទទីក្រុងឆ្លាត ៤ មកពិភាក្សារួមមាន ហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍ឌីជីថល អ៊ីនធឺណែត ល្បឿនលឿន 5G និង Public Wifi កាម៉េរ៉ាសុវត្ថិភាព និងមជ្ឈមណ្ឌលទិន្នន័យខ្នាតតូច ផងដែរ។ ឯកឧត្តម ជា ម៉ានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ «នាពេលនេះ យើងកំពុងរៀបចំជាយុទ្ធសាស្រ្តអនុវត្ត និងគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ជាពិសេសលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវកាប្លិ៍អុបទិក នៅលើផ្លូវ ៣៨ ខ្សែដែលនឹងចាប់ផ្តើមស្ថាបនា នាពេលឆាប់ៗខាងមុខនេះ»។ ជាមួយគ្នា ឯកឧត្តមក៏បានលើកឡើងទាក់ទិននឹងគម្រោង ធ្វើឱ្យក្រុងសៀមរាបក្លាយជាទីក្រុងវ័យឆ្លាត(Smart City) ផង ដោយនឹងកំណែលំអហេដ្ឋារចនាសម្ព័ន្ធថ្មីៗ វប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ក្នុងខេត្តផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង […]
អានបន្ថែមជប៉ុននឹងបំពាក់អំពូលភ្លើងឆ្លាតវៃ ៥ ៣០០ អំពូលលើផ្លូវទាំង ៣៤ខ្សែ នៅខេត្តសីហនុ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យក្រុមហ៊ុន Minebea (Cambodia) Co Ltd បំពាក់អំពូលភ្លើងឆ្លាតវៃ ៥ ៣០០ អំពូលលើផ្លូវក្រុងទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ២៥ កញ្ញានេះ។ លោក Kei Nishihara អនុប្រធានក្រុមហ៊ុន Minebea មានប្រសាសន៍ថា អំពូលភ្លើងវៃឆ្លាតទាំងនេះ ជាអំពូល LED ៥៨វ៉ាត់ ដែលអាចជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីបានរហូត ៦០% តែផ្តល់ពន្លឺច្បាស់ល្អនៅតាមដងផ្លូវផងដែរ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានស្នើឱ្យក្រុមហ៊ុនធ្វើរបាយការណ៍លម្អិតអំពីតម្លៃនៃការថែទាំអំពូល ដើម្បីមានមូលដ្ឋានក្នុងការសម្រេចចិត្ត។ កាលពីខែ មិថុនា កន្លងទៅ រដ្ឋបាលខេត្តកំពតក៏មានគម្រោងបំពាក់អំពូលប្រភេទ LED ឬអំពូលវៃឆ្លាត របស់ក្រុមហ៊ុន មី Minebea (Cambodia) នេះដែរ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃក្នុងខេត្ត នាពេលអនាគត។ (អានបន្ថែម)
អានបន្ថែមប្រទេសថៃកំពុងដឹកនាំគំនិតផ្តួចផ្តើមទីក្រុងឆ្លាតអាស៊ាន
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ ២០១៩ មុនពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសថៃបានបង្ហាញគំនិតផ្តួចផ្តើមច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC) ជាមួយនឹងប្លង់មេសេដ្ឋកិច្ច ៤.០ របស់ខ្លួនក្នុងគោលបំណងបំឡែងខេត្តចំនួន ៣ ទៅជាទីក្រុងឆ្លាត ព្រមទាំងអភិវឌ្ឍទីក្រុងឆ្លាតចំនួន ១០០ ទៀតផងដែរ។ កាលពីថ្មីៗនេះ ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល (DEPA) របស់ប្រទេសថៃ បានប្រកាសថា បណ្តាខេត្តក្រុងមួយចំនួនរួមមាន បាងកក ឈៀងម៉ៃ ខុនគេន ឈុនបូរី រ៉ាយ៉ង ភូកេត និងឆាក់ឈើងសៅ កំពុងតែចាប់ផ្តើមផ្លាស់ប្តូរខ្លួនទៅជាទីក្រុងឆ្លាត។ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាត ក៏បានបើកឱ្យទីក្រុងនានាដាក់ពាក្យមកគណៈកម្មាធិការ ដើម្បីស្នើសុំវាយតម្លៃដើម្បីចូលរួមជាទីក្រុងឆ្លាត។ កន្លងមក មានទីក្រុងចំនួន ៣៩ របស់ថៃ ដែលបានដាក់សំណើរួចមកហើយ។ បន្ទាប់ពីទីក្រុងនេះទទួលបានការអនុម័ត ពួកគេនឹងមានសិទ្ធិប្រើប្រាស់ឡូហ្គូនៃទីក្រុងឆ្លាតវៃថៃ(Smart City Thailand) ហើយមានសុំសិទ្ធិថវិកាវិនិយោគបន្ថែមពីរដ្ឋ តាមរយៈក្រុមប្រឹក្សាវិនិយោគនៃប្រទេសថៃ។
អានបន្ថែមវិភាគ៖វៀតណាមចាប់ឱកាសកូវីដ១៩ ដឹកនាំអាស៊ានកសាងបណ្តាញទីក្រុងឆ្លាតវៃ
កូវីដ១៩ ជំរុញចក្ខុវិស័យបណ្តាញទីក្រុងអាស៊ានឆ្លាតវៃ (ASNC) ឱ្យឆាប់អនុវត្ត កូវីដ១៩ បានតេស្តសាកល្បងសមត្ថភាពដឹកនាំអាស៊ានរបស់វៀតណាម។ ក្នុងអាណត្តិដែលខ្លួនធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ នេះ ប្រទេសនេះបានដាក់ចេញនូវផែនការអាទិភាពចំនួន ៥ ដែលត្រូវអនុវត្តឱ្យបាន ក្នុងនោះរាប់បញ្ចូលទាំង ការពង្រឹងសមត្ថភាពស្ថាប័នអាស៊ាន និងការប្រើបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីដោះស្រាយវិសមភាពសង្គម។ ក្នុងចំណោមផែនការអាទិភាពទាំង ៥ នោះ មានពាក់ព័ន្ធនឹងផែនការកសាងទីក្រុងវៃឆ្លាតអាស៊ាន បញ្ហាបច្ចេកវិទ្យានិងសេដ្ឋកិច្ច និងកូវីដ១៩។ ស្ថានភាពកូវីដ១៩ នេះ បានធ្វើឱ្យផែនការ “បណ្តាញទីក្រុងអាស៊ានឆ្លាត (ASCN)” ដែលប្រទេសប្លុកអាស៊ីអាគ្នេយ៍ បានផ្តួតផ្តើមឡើងក្នុងខែមេសាឆ្នាំ ២០១៨ នោះ គួរយកជាអាទិភាពសំខាន់ជាងមុន សម្រាប់ប្រទេសអាស៊ានគិតគូររៀបចំអនុវត្តឱ្យកាន់តែឆាប់ កាន់តែល្អ។ មានមូលហេតុធំៗ ពីរសម្រាប់ភាពបន្ទាន់បែបនេះ៖ ហេតុផលទីមួយ ដោយសារវ៉ាក់សាំង COVID-១៩ មិនទាន់ត្រូវបានរកឃើញទាន់ពេល ដែលយ៉ាងហោចណាស់ក៏ត្រូវការពេលវេលាបន្តិចទៀត ស្ថានភាពនេះ ធ្វើឱ្យមានការផ្លាស់ប្តូររបៀបរបបធ្វើការ និងទំនាក់ទំនងមនុស្ស ពីជួបផ្ទាល់មុខ មកប្រើបច្ចេកវិទ្យា Zoom ជំនួស។ ស្ថានភាពនេះ ត្រូវបានគេមើលឃើញថា មេរោគដ៏តូចល្អិតសុខុមនេះ បានបង្ខំសង្គមមនុស្សឱ្យរៀនទាញប្រយោជន៍ពីការប្រើបច្ចេកវិទ្យា ដើម្បីបន្តសកម្មភាពសង្គម និងជំរុញសេដ្ឋកិច្ច។ […]
អានបន្ថែមជប៉ុនជួយវៀតណាមអភិវឌ្ឍទីក្រុងឆ្លាតវៃនៅហាណូយ
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក បានយល់ព្រមឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែតុលារវាងក្រុមហ៊ុនជប៉ុន Sumitomo និង ក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម BRG Group ក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅទីក្រុងហាណូយ។ ទីក្រុងឆ្លាតវៃដែលមានតម្លៃ ៤,២ ប៊ីលានដុល្លារនេះនឹងត្រូវសាងសង់នៅលើផ្ទៃដី ២៧២ ហិចតានៅស្រុកដុងអាញ់ ភាគខាងជើងទីក្រុងហាណូយ។ ដំណាក់កាលដំបូងនឹងមានការសាងសង់អាផាតមិន និង លំនៅស្ថានប្រមាណ ៧០០០ខ្នងក្រៅពីនោះក៏មានមន្ទីរពេទ្យ សាលារៀន កន្លែងបង្ការគ្រោះមហន្តរាយ ប្រព័ន្ធសន្តិសុខ និង តំបន់ពាណិជ្ជកម្ម តំបន់បៃតង ប្រព័ន្ធបង្ហូរទឹក និង ផ្កាឈើរីជប៉ុនជាច្រើនដាំសងខាងមហាវិថី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ ទីក្រុង “ឆ្លាតវៃ” នោះនឹងមានដូចជាអ៊ីនធឺណិត 5G ប្រព័ន្ធស្គាល់មុខមនុស្សដោយស្វ័យប្រវត្តិ និង ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឱ្យ “សេវាកម្មទីក្រុងឆ្លាតវៃមានភាពទំនើប” រួមទាំងការតាមដានគុណភាពខ្យល់ អាកាសធាតុ និង គ្រោះមហន្តរាយធម្មជាតិផងដែរ៕
អានបន្ថែមកូរ៉េខាងត្បូង បើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃនៅប៊ូសានជាមួយមេដឹកនាំអាស៊ាន
កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួននឹងកសាង “ទីក្រុងឆ្លាតវៃ” ដំបូងបង្អស់របស់ខ្លួននៅក្នុងទីក្រុងកំពង់ផែប៊ូសានក្នុងឆ្នាំ ២០២៤ ដែលហេដ្ឋារចនាសម្ព័ន្ធ និង ការប្រមូលទិន្នន័យធំៗនឹងត្រូវបានគ្រប់គ្រងដោយឧបករណ៍ចាប់សញ្ញាតាមរយៈអ៊ីនធឺណិត ឬ internet of things sensors។ នេះបើតាមទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ចុះផ្សាយកាលពីថ្ងៃទី២៤ វិច្ឆិកា។ ប្រធានាធិបតីមូន ជេអ៊ីនបានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃនៅប៊ូសាន ឬ (Busan Eco Delta Smart City) រួមជាមួយមេដឹកនាំអាស៊ានដទៃទៀតក្នុងអំឡុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន – សាធារណរដ្ឋកូរ៉េនៅទីក្រុងប៊ូសាន។ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានមានប្រសាសន៍ថា “គោលបំណងនៃការបង្កើតទីក្រុងថ្មីបែបនេះនៅពេលអនាគត គឺដើម្បីដោះស្រាយបញ្ហាទីក្រុង និង ប្រើវាជាឧបករណ៍ ប្រកបដោយភាពច្នៃបង្កើត ដោយផ្អែកលើមូលដ្ឋាននៃបច្ចេកវិទ្យាបដិវត្តឧស្សាហកម្ម ៤.០” ។ ប្រភពខាងលើបន្តថា កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង ថៃ ហើយកំពុងពិភាក្សាជាមួយប្រទេស ព្រុយណេ និង កម្ពុជាសម្រាប់គម្រោង “ទីក្រុងឆ្លាតវៃ” នេះ។ អានបន្ថែម គួរបញ្ជាក់ផងដែរថានៅក្នុងអំឡុងនៃកិច្ចប្រជុំពីថ្ងៃទី២៥ ដល់ ២៦ វិច្ឆិកា កម្ពុជា […]
អានបន្ថែមក្រុមហ៊ុន Bentley Systems នឹងរៀបចំសន្និសីទអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំនៅសិង្ហបុរី
Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយ software ដ៏ទូលំទូលាយ និង សេវាកម្មផ្ទុកទិន្នន័យឌីជីថល cloud ក្នុងការជំរុញការរចនា ការសាងសង់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ នឹងរៀបចំសន្និសីទហេដ្ឋារចនាសម្ព័ន្ធឆ្នាំ២០១៩ និង ពិធីប្រគល់រង្វាន់នៅអគារដ៏លេចធ្លោបំផុតនៅអាស៊ី គឺមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាត Marina Bay Sands នៅប្រទេសសិង្ហបុរី។ ការរីកចម្រើននៃ BIM តាមរយៈ ប្រព័ន្ធឌីជីថលធ្វីន (សេវាកម្ម cloud នៃហេដ្ឋារចនាសម្ព័ន្ធវិស្វករ) គឺជាប្រធានបទនៃសន្និសីទឆ្នាំនេះដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែតុលា។ មុនថ្ងៃទី ៣១ ខែសីហា អ្នកចុះឈ្មោះទទួលបានការបញ្ចុះតម្លៃ ៣២០ ដុល្លារសិង្ហបុរី (ប្រហែល ២៣០ ដុល្លារអាមេរិក)។ សន្និសីទហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំគឺជាការប្រជុំលំដាប់ពិភពលោកនៃអ្នកដឹកនាំឈានមុខផ្នែករចនាហេដ្ឋារចនាសម្ព័ន្ធ សំណង់ និង ប្រតិបត្តិការ ដែលផ្ដោតលើការអនុវត្តបច្ចេកវិទ្យាសម្រាប់ដំណើរការឆ្ពោះទៅរកប្រព័ន្ធឌីជីថល ហើយមានវាគ្មិនជិត ១០០នាក់ និង កម្មវិធីផ្សេងៗជាង១៥០។ បណ្ឌិត Ayesha […]
អានបន្ថែម