តើកាណាដាប្រើបច្ចេកវិទ្យាអ្វីដើម្បីអនុវត្តផែនការមេនៃការដឹកជញ្ជូនថ្មីតម្លៃជាង ១ប៊ីលានដុល្លារ?

ទីក្រុង Edmonton ក្នុងប្រទេសកាណាដា បានសហការជាមួយក្រុមហ៊ុន Bentley Systems ដោយប្រើប្រាស់កម្មវិធី OpenPaths DYNAMEQ និង OpenPaths EMME ដើម្បីបង្កើតគំរូកំណត់លំហូរចរាចរណ៍បែប Dynamic Traffic Assignment  (DTA) ទូទាំងទីក្រុង ដែលជាគំរូដំបូងបង្អស់មិនធ្លាប់មាន។ គំនិតផ្តួចផ្តើមនេះបានកើតឡើង បន្ទាប់ពីទីក្រុងនេះគ្រោងនឹងវិនិយោគប្រមាណ ១ប៊ីលានដុល្លារកាណាដា សម្រាប់ផែនការមេនៃការដឹកជញ្ជូនថ្មី។ ជាទូទៅ អ្នករៀបចំផែនការក្រុងតែងតែពឹងផ្អែកលើគំរូថេរ (Static models) ដែលជារឿយៗជួបនឹងការលំបាកក្នុងការវិភាគលើភាពស្មុគស្មាញនៃឥរិយាបថអ្នកបើកបរជាក់ស្តែង ដូចជាការបង្វែរទិសដៅទៅកាន់ផ្លូវផ្សេងទៀតនៅពេលជួបការកកស្ទះជាដើម។ ដូច្នេះហើយទើបទីក្រុង Edmonton បានសម្រេចប្រើវិធីសាស្ត្រទំនើបជាងមុន ដែលអាចវាយតម្លៃផលប៉ះពាល់នៃគម្រោងទាំងក្នុងកម្រិតមូលដ្ឋាន និងកម្រិតទូទាំងទីក្រុង។ តាមរយៈការអនុវត្តកម្មវិធី OpenPaths DYNAMEQ របស់ Bentley ទីក្រុង Edmonton បានបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ការរៀបចំផែនការប្រតិបត្តិការចរាចរណ៍នៅទូទាំងតំបន់។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នករៀបចំផែនការធ្វើត្រាប់តាមយានយន្តនីមួយៗ ដោយរួមបញ្ចូលទាំងឥរិយាបថនៃការបើកបរតាមពីក្រោយគ្នា និងការប្តូរគន្លងផ្លូវ ដើម្បីបង្ហាញឱ្យឃើញនូវទិដ្ឋភាពជាក់ស្តែងបំផុតនៃលំហូរចរាចរណ៍នៅតាមដងផ្លូវក្នុងទីក្រុង។ គំរូ DTA នេះក៏អនុញ្ញាតឱ្យទីក្រុងធ្វើការសម្រេចចិត្តលើប្រតិបត្តិការប្រកបដោយភាពឆ្លាតវៃ ក្នុងគ្រប់ដំណាក់កាលទាំងអស់ពីការរៀបចំផែនការ ការរចនា និងដល់ដំណាក់កាលសាងសង់ ដើម្បីធានាថាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធត្រូវបានប្រើប្រាស់ក្នុងកម្រិតអតិបរមា។ លើសពីនេះ […]

អាន​បន្ថែម