កម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងឈានដល់ $១.១ពាន់លាន នៅចុងឆ្នាំនេះ

ក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរំពឹងថា ការធ្វើពាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងឈានដល់ ១.១ពាន់លានដុល្លារ នៅចុងឆ្នាំ ២០២៥ នេះ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២”  ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ លោកជំទាវ បញ្ជាក់ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានបង្ហាញពីភាពធន់ និងភាពប៉ិនប្រសប់របស់ប្រជាជនកម្ពុជា តាមរយៈការព្យាករណ៍នៅចុងឆ្នាំនេះ អំពីចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថានឹងឈានដល់ ១.១ពាន់លានដុល្លារ និងនៅឆ្នាំ២០២៩ នឹងឈានដល់ ១.៨ពាន់លានដុល្លារ។ លោកជំទាវ បន្តថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំ “សេចក្តីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មឌីជីថល” ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដោយយុទ្ធសាស្រ្តនេះ មានគោលបំណងសំខាន់បង្កើតនូវបរិយាកាសពាណិជ្ជកម្មឌីជីថលប្រកបដោយភាពប្រកួតប្រជែងខ្ពស់ថែមទៀត។ គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ ឆ្នាំ២០២៥ គឺជាគំនិតផ្តួចផ្តើមនិងរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម តក្នុក្នុងគោលបំណងដើម្បីពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខណ្ឌគោលនយោបាយ និងធ្វើការផ្សព្វផ្សាយជំរុញការនាំចេញផលិតផលក្នុងស្រុក ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិនានា […]

អាន​បន្ថែម