អ្នកធុរកិច្ចកម្ពុជា ជំរុញឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធ ឬបំណុលចាស់របស់ក្រុមហ៊ុនឯកជន

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ព្រមទាំងជាអ្នកធុរកិច្ចល្បីឈ្មោះនៅកម្ពុជាផងនោះ បានជំរុញឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធដែលជំពាក់រដ្ឋ ឬបំណុលចាស់របស់ក្រុមហ៊ុនឯកជននាពេលកន្លងមក។ ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាពន្ធដារកម្ពុជា (Cambodia Tax Forum 2026) ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ កាលពីសប្តាហ៍មុន។ នាឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានជំរុញ និងស្នើទៅកាន់អគ្គនាយកដ្ឋានពន្ធដារថា គួរពិចារណាលើបំណុលពន្ធឬបំណុលចាស់ដើម្បីសម្រួលឱ្យក្រុមហ៊ុនឯកជនអាចបើកអាជីវកម្មថ្មីៗរបស់ពួកគេបាន ព្រោះការលុបបំណុលចាស់ៗរបស់ក្រុមហ៊ុនឯកជននឹងអាចមានផលប្រយោជន៍ដល់សង្គម។ សូមរំឭកដែរថា បើតាមសេចក្តីបំភ្លឺព័ត៌មានកាលថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា ពន្យល់បន្ថែមថា ការដែលស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងវេទិកាពន្ធដារកាលកន្លងមកនេះ គឺចង់សំដៅលើវិស័យឯកជនស្នើសុំឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធជំពាក់រដ្ឋកន្លងមក ដែលត្រូវបានពន្ធដាររកឃើញជាបំណុលពន្ធរ៉ាំរ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន និងពិចារណាលុបបំណុលពន្ធទាំងនោះចោល។ ទោះជាយ៉ាងណា សភាពាណិជ្ជកម្មកម្ពុជាបានទទូចឲ្យវិស័យឯកជន ទាំងក្រុមហ៊ុនក្នុងស្រុក និងទាំងក្រុមហ៊ុនបរទេសចូលរួមលើកកម្ពស់អនុលោមភាពសារពើពន្ធ និងចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវ តាមច្បាប់កំណត់របស់រដ្ឋាភិបាលកម្ពុជា៕

អាន​បន្ថែម

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្មបរទេស ខណៈដែលលំហូរចូលវិនិយោគផ្ទាល់កើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងត្រីមាសទី៣ គិតត្រឹមត្រីមាសទី៣ ពោលគិតចាប់ពីខែមករា-កញ្ញា ឆ្នាំ២០២៥ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ ទ្រីលានរៀលកើនឡើងជាង៧%។ នេះបើយោងតាមរបាយការណ៍ព្រឹត្តបត្រស្ថិតិជញ្ជីងទូទាត់ ត្រីមាសទី៤ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ផ្សាយចេញកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ស្ថានភាពវិនិយោគនៅកម្ពុជា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានទ្រព្យសកម្មបរទេស របស់ប្រទេសកម្ពុជា មានចំនួនជាង ១៧៦ ទ្រីលានរៀល បានកើនឡើងជាង ៧% ខណៈទ្រព្យអកម្មបរទេស មានចំនួនជាង ៣០៣ ទ្រីលានរៀល បានកើនឡើងជាង ១% បើធៀបត្រីមាសទី២ ឆ្នាំ២០២៥។ នៅក្នុងត្រីមាស ទី៣ ឆ្នាំ២០២៥ នេះដែរ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់ចំនួន ៦,៤៧៩ ទ្រីលានរៀល បានកើនឡើង ១,៥៤៦ ទ្រីលានរៀល ស្មើជាង ៣១% ពី ៤,៩៣៤ ទ្រីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ […]

អាន​បន្ថែម

សហភាពអឺរ៉ុប ប្រកាសផ្ទេរថវិកាជាង $២២លាន  ដើម្បីកែទម្រង់វិស័យអប់រំ ជលផល គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំរុញសហប្រតិបត្តិការវិនិយោគសាកល

មូលនិធិថ្មីផ្តោតលើការអប់រំ ការនេសាទ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង និងតម្លាភាព សហភាពអឺរ៉ុប បានប្រកាសផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ជាង $២២លាន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចសន្ទនារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប រវាងឯកឧត្តម អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងសេចក្តីប្រកាស ឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ បានបញ្ជាក់អំពីការផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ចំនួន ១៩,៥ លានអឺរ៉ូ (ស្មើនឹងជាង $២២លាន) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា រួមមាន៖ វិស័យអប់រំ ជលផល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្រ្តវិនិយោគសកល។ ឯកឧត្តម ក៏បានគូសបញ្ជាក់ទៀតថា៖ “តាមរយៈការលើកកម្ពស់តម្លាភាព និងហិរញ្ញវត្ថុសាធារណៈរឹងមាំ រួមទាំង ប្រព័ន្ធសារពើពន្ធដែលមានប្រសិទ្ធភាព គឺដើម្បីជួយកសាងបរិយាកាសធុរកិច្ច និងគាំទ្រដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចយូរអង្វែង”។ […]

អាន​បន្ថែម

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក(WB) គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០ លានដុល្លារសម្រាប់ឆ្នាំ២០២៦ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman), នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៥។ សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ធនាគារពិភពលោកមានការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈក្របខណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋាភិបាលកម្ពុជាជាមួយធនាគារពិភពលោកឆ្នាំ២០២៥-២០២៩។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដែលផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល វិស័យថាមពល វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការកែទម្រង់ជារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍គោលនយោបាយ ដើម្បីពង្រឹងភាពធន់ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម ការពង្រឹងភាពប្រកួតប្រជែង […]

អាន​បន្ថែម

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយវិនិយោគិន កាលថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ ២០២៥។ នាឱកាសនោះ ឯកឧត្តម ហ៊ាន សាហ៊ីប បាន​ឱ្យដឹងថា រដ្ឋាភិបាលបានអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» និង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន» ដែលស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច។ ឯកឧត្តមគូសបញ្ជាក់ថា កម្មវិធីពិសេសទាំង ២ នេះ មានគោលដៅជំរុញការវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្តបន្ថែមដល់គម្រោងវិនិយោគ ដែលក្នុងនោះមាន ខេត្តព្រះសីហនុ មានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម ឡូជីស្ទីក អចលនវត្ថុ និង ពាណិជ្ជកម្មផលិតផលឧស្សាហកម្ម, ចំណែកឯ នៅខេត្តភូមិភាគឦសាន មានសក្តានុពលលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ តំណាងក្រុមវិនិយោគិនចិន បានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច ដែលបានផ្តល់ព័ត៌មានពីសក្តានុពលវិនិយោគនៅកម្ពុជា ព្រមទាំងបានសំដែងការចាប់អារម្មណ៍លើការរីកចម្រើន និងការអភិវឌ្ឍនៅទីប្រជុំជន ពិសេសរាជធានីភ្នំពេញ គោលនយោបាលពន្ធដារ ពន្ធអាករ ការអភិវឌ្ឍ និងការផ្សារភ្ជាប់ទេសចរណ៍នៅតាមបណ្តារាជធានីខេត្តទាំង […]

អាន​បន្ថែម

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៥២.៥៧ពាន់លានដុល្លារ កើនឡើង១៦.៥%។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានផ្សព្វផ្សាយកាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានគយបន្តថា រយៈពេល១០ខែ ឆ្នាំ២០២៥ នេះដែរ កម្ពុជានាំចេញទំនិញ គិតទឹកប្រាក់ជិត២៥ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង​១៥.២% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានចំនួនប្រមាណជាង ២១ពាន់លានដុល្លារ។ ប្រភពដដែល បញ្ជាក់ថាសហរដ្ឋអាមេរិក គឺជាទីផ្សារចម្បង ដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ជាង ១០ពាន់លានដុល្លារ កើនឡើង២៦.៤%។ បន្ទាប់មក គឺវៀតណាម មានតម្លៃ ៣.១ពាន់លានដុល្លារ កើនឡើង៣.%, ចិនជាង ១ ៣៣២ លានដុល្លារ, ជប៉ុនជាង ១ ៣០៩ លានដុល្លារ, អេស្ប៉ាញជាង ៩៨៥លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗ មួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក […]

អាន​បន្ថែម

កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនការនាំចេញដំឡូងមីស្រស់ពីកម្ពុជាឱ្យបាន ៩លានតោនក្នុង១ឆ្នាំ

សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹង និងជំរុញការទិញ-លក់ដំឡូងមីរវាងភាគីទាំងពីរ ឱ្យបាន៩លានតោនក្នុងមួយឆ្នាំ។ MoU ធ្វើឡើងនៅថ្ងៃទី២៣តុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតវៀតណាមនៅកម្ពុជា, តំណាងធនាគារ ARDB, ធនាគារ SME និងក្រុមហ៊ុនប្រមូលទិញដំឡូងមីកម្ពុជា និងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត។ លោកជំទាវស្រី ចម និម្មល បានឱ្យដឹងថា MoU រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាមនាពេលនេះ នឹងពង្រឹងកែលម្អផលិតកម្ម ការកែច្នៃ ព្រមទាំងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែមានភាពប្រសើរឡើង ជាពិសេស វានឹងជួយជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាទៅវៀតណាមដល់កម្រិតប្រមាណ៩លានតោនក្នុង១ឆ្នាំ។ ក្រៅពីការចុះហត្ថលេខារវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ក្រុមហ៊ុនកម្ពុជា-វៀតណាមចំនួន៤ទៀត ក៏បានចុះហត្ថលេខាក្នុងពេលជាមួយគ្នាផងដែរ ដោយទទួលទិញដំឡូងមីស្រស់ពីកម្ពុជា ក្នុងរង្វង់ជាង៣លានតោនក្នុង១ឆ្នាំ។ គួរបញ្ជាក់ថា ការចុះអនុស្សរណៈជំរុញការនាំចេញ ទិញ-លក់ដំឡូងមីស្រស់កម្ពុជាទៅវៀតណាមនាពេលនេះ កើតឡើងក្រោយដំណើរបេសកកម្មរបស់គណៈប្រតិភូក្រសួងពាណិជ្ជកម្ម នៅប្រទេសវៀតណាម កាលពីខែកញ្ញាកន្លងទៅ ដើម្បីផ្គូផ្គង និងភ្ជាប់ទំនាក់ទំនងធុរកិច្ច ស្វែងរកឱកាសទីផ្សារ ជំរុញការនាំចេញដំឡូងមីកម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម៕

អាន​បន្ថែម

ប៊ុលហ្គារី បង្ហាញចេតនាចង់ពង្រីកកិច្ចសហការជាមួយកម្ពុជា លើវិស័យធុរកិច្ច ពាណិជ្ជកម្មបន្ថែមទៀត

សភាពាណិជ្ជកម្មប៊ុលហ្គារី មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យធុរកិច្ច ពាណិជ្ជកម្មបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមប្រតិភូប្រទេសនេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចរាល់ហើយ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកបណ្ឌិត Maxim Behar ប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី នៅថ្ងែទី២១ ខែតុលា ឆ្នាំ២០២៥។ នាឱកាសនោះ លោកបណ្ឌិត Maxim Behar បានឱ្យដឹងថ គោលបំណងជំនួបនេះ ដើម្បីពិភាក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅកម្ពុជា សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ប៊ុលហ្គារី ឱ្យកាន់តែមានភាពប្រសើរឡើង។ជាមួយគ្នានេះ លោកក៏បានធ្វើការកត់សម្គាល់លើការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកម្ពុជា ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស ហើយលោកនឹងពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជានៃដំណើរទស្សនកិច្ចនេះទៅជម្រាបនាយករដ្ឋមន្ត្រីប៊ុលហ្គារីផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ចំណាប់អារម្មណ៍របស់ប៊ុលហ្គារីក្នុងការស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ពីក្របខណ្ឌគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគពីវិស័យឯកជន ដែលសុទ្ធសឹងជាការងារស្នូលរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ថា ៧ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអន្តរជាតិ បានកើនដល់ប្រមាណជាង […]

អាន​បន្ថែម

៩ខែនេះ កម្ពុជារកចំណូលបានជាង ៤០០លានដុល្លារ ពីនាំការចេញអង្ករទៅទីផ្សារ ៦៩ប្រទេស

រយៈពេល៩ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅចំនួន ៦៩ ប្រទេស គិតជាទឹកប្រាក់មានចំនួន ៤០៨,៩៣លានដុល្លារ។ នេះបើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ របាយការណ៍ដដែល បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៦.៣៤១ តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៩ប្រទេស ដែលក្នុងនោះបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ២៤៨​.២៧៧តោន គិតជាទឹកប្រាក់ចំនួន ១៩២,០៤​ លានដុល្លារ។ ទន្ទឹមគ្នានេះ  អង្ករកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៤៣.១៨៧តោន គិតជាទឹកប្រាក់ចំនួន ៨៥.០៤លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ប្រទេសមានបរិមាណចំនួន ១៣១.៥៤៤តោន​ គិតជាទឹកប្រាក់ចំនួន ៦៧.១៤ លានដុល្លារ និងទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន ។ល។ បានចំនួន […]

អាន​បន្ថែម

ADB៖ ការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាកើន ៦,១% នៅដើមឆ្នាំ២០២៥ ចំពេលការទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកត្រឹម៤,៩%!

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ១ពាន់លានដុល្លារ ក្នុងកំឡុងត្រីមាសទី១ ឆ្នាំ២០២៥ ពោលគឺកើនឡើង ៦,១% ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមរយៈរបាយការណ៍ចុងក្រោយរបស់ ADB ក៏បានលើកឡើងពីភាពប្រសើរឡើងនូវទុនបម្រុងអន្តរជាតិសរុប (GIR) ដែលបានកើនឡើងដល់ ២៤,៨ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២២,៥ពាន់លានដុល្លារ។ ADB បានបន្តថា ទុនបម្រុងទាំងនេះ គ្រប់គ្រាន់សម្រាប់គ្របដណ្តប់លើការនាំចូលបានរយៈពេលប្រមាណ ៧-៨ខែ ផងដែរ។ ទោះបីជាមានសន្ទុះវិជ្ជមានក្នុងការវិនិយោគ និងទុនបំរុងក៏ដោយ ADB បានព្រមានថា ទស្សនវិស័យរបស់កម្ពុជាក៏នឹងប្រឈមនឹងហានិភ័យច្រើន ក្នុងនោះរួមមាន៖ កំណើនសេដ្ឋកិច្ចពិភពលោកនៅមានការយឺតយ៉ាវ ភាពតានតឹងតាមព្រំដែនជាមួយប្រទេសថៃនៅបន្តអូសបន្លាយ គោលនយោបាយពាណិជ្ជកម្មមិនច្បាស់លាស់ និងការកើនឡើងកម្រិតបំណុលឯកជន។ គួររំលឹកទៀតថា ក្នុងរបាយការណ៍ដដែលនេះ ADB ក៏បានបញ្ជាក់ពីការកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលធ្លាក់ចុះពី ៦,១% ទៅ ៤,៩% សម្រាប់ឆ្នាំ២០២៥ និងពី ៦,២% ទៅ ៥% សម្រាប់ឆ្នាំ២០២៦ ដោយលើកឡើងពីតម្រូវការខាងក្រៅដែលនៅទន់ខ្សោយ និងមានភាពមិនប្រាកដប្រជាជាសកល។ (អានបន្ថែម)

អាន​បន្ថែម