Economic and finance
ហ្វីលីពីនប្រកាសចង់នាំយកអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន
ហ្វីលីពីន មានបំណងចង់នាំចូលអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ដើម្បីពង្រីកពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ឌិត ទីណា ជាមួយ ឯកឧត្តម Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាពីកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការផ្តោតសំខាន់លើការនាំចូលកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍ចង់នាំចូលអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ហើយនឹងបញ្ជូនគណ:ប្រតិភូហ្វីលីពីន បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មកសិកម្ម និងពិនិត្យនូវតម្រូវការចាំបាច់របស់ហ្វីលីពីនផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា មានសុទិដ្ឋនិយមខ្ពស់ក្នុងការជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានអញ្ជើញរដ្ឋមន្រ្តីកសិកម្មហ្វីលីពីន និងវិស័យឯកជន ចូលរួមវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ នៅខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពីសក្តានុពលវិស័យកសិកម្មកម្ពុជា និងជាឱកាសល្អក្នុងការផ្គូផ្គងដៃគូវិនិយោគរវាងកម្ពុជា-ហ្វីលីពីន។ គួររម្លឹកថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានមានទំហំទឹកប្រាក់ជាង ១៤,៣ពាន់លានដុល្លារ កើនឡើង ១២,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយរកាណ៍របស់ក្រសួងពាណិជ្ជកម្ម។ បើតាមរបាយការណ៍នេះ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ៤.៦២០លានដុល្លារ […]
អានបន្ថែមADB ប្រកាសទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៦,១% មកត្រឹម ៤,៩% សម្រាប់ឆ្នាំ ២០២៥
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសទម្លាក់ការព្យាកររបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចកម្ពុជាពី ៦,១% មកនៅត្រឹម ៤,៩% សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦។ នេះបើយោងតាមរបាយការណ៍របស់ ADB ដែលផ្សាយចេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ADB បញ្ជាក់ថា ការបន្ថយកំណើនសេដ្ឋកិច្ចកម្ពុជា គឺឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញរបស់អាមេរិក។ ទោះជាយ៉ាងណាក្តី មានការរំពឹងទុកអំពីកំណើនរឹងមាំរហូតដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។ ជាមួយគ្នានេះ យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB អតិផរណា ត្រូវបានរំពឹងថានឹងមានជាមធ្យមប្រម៉ាណ ២,0% ទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២,២% ឆ្នាំលើឆ្នាំ សម្រាប់ឆមាសទីមួយឆ្នាំ ២០២៥។ កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកត្រឹម ២,៨% ក្នុងឆ្នាំ២០២៥ និង ២,៦% ក្នុងឆ្នាំ២០២៦។ វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទី១ឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ […]
អានបន្ថែមកម្ពុជា-ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី
ក្រសួងពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនៃគណៈកម្មាធិការខេត្តក្វាងទុង (CCPIT Guangdong)របស់ចិន នឹងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។ នេះបើតាមជំនួបពិភាក្សារវាងលោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម CHEN Xiaofeng ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនៃគណៈកម្មាធិការខេត្តក្វាងទុង (CCPIT Guangdong) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ ធ្វើឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសពិភាក្សាអំពីឱកាសធ្វើអាជីវកម្ម និងសក្តានុពលវិនិយោគនៅកម្ពុជា។ តាមរយៈជំនួបពិភាក្សាខាងលើ ក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិនសិក្សាស្វែងយល់បន្ថែមអំពីផលិតផលសក្តានុពលកសិកម្មកម្ពុជា ការចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីសហការជំរុញការបណ្តាក់ទុន វិនិយោគ ពាណិជ្ជកម្មឌីជីថល ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដើម្បីពិពិធកម្មពាណិជ្ជកម្មសកល ក៏ដូចជានាំចេញ-នាំចូលផលិតផលរវាងប្រទេសទាំងពីរ ក្នុងទិសដៅបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន។ គួររម្លឹកថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសំខាន់ៗនៅលើពិភពលោក បានកើនដល់ប្រមាណជាង ៣៦ពាន់លានដុល្លារ ស្មើនឹង ១៦,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពេលថ្មីៗនេះ។ ប្រភពដដែលបន្តថា […]
អានបន្ថែម៨ខែ ដើមឆ្នាំ២០២៥៖ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៤លាននាក់
រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ដែលនឹងប្រារព្ធនៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងបន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់និងដោយប្រយោល និងជំរុញការនាំចេញនៅនឹងកន្លែងឯកជន។ បន្ថែមពីនេះ សម្តេចធិបតី បន្តថា ភាពរីកចម្រើននៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែក ក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានវិស័យឯកជនផងដែរ ឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ចំណូល និងចលករ ជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។ ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ក៏ធ្វើឱ្យកម្ពុជាបន្តជាគោលដៅទេសចរណ៍ ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យ វិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះថែមទៀត។ គួររម្លឹកថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន […]
អានបន្ថែមកម្ពុជា-ចិន រួមគ្នាជំរុញការនាំចេញស្វាយចន្ទីទៅទីផ្សារចិនឱ្យបាន $៣៥លាន ក្នុង១ឆ្នាំ
ក្រុមហ៊ុនចិន និងក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដើម្បីជំរុញការនាំចេញស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់ ៣៥លានដុល្លារ ក្នុង១ឆ្នាំ។ MoU នេះ ធ្វើឡើងនៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ZOU Zhun ប្រធាននាយកដ្ឋានកសិកម្ម, តំណាងនៃក្រុមហ៊ុន SINOMACH Hainan ដែលមកពីក្រុមហ៊ុនចំនួន៥ នៅខេត្តហាងចូវ និងខេត្តគ័ងស៊ី, សហគ្រាសផលិតគ្រាប់ស្វាយចន្ទីកម្ពុជា ណាត់ អាហ្គ្រោប្រដាក់ ឯ.ក និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា។ ឯកឧត្តម សំហេង បូរ៉ា បានឱ្យដឹងថា MoU រវាងក្រុមហ៊ុនចិន និងកម្ពុជានាពេលនេះ ត្រូវបានធ្វើឡើងក្នុងគោលដៅនាំចេញស្វាយចន្ទីស្ងួតឱ្យបាន ២០.០០០តោន និងស្វាយចន្ទីកែច្នៃ ៥.០០០តោន ក្នុងមួយឆ្នាំ ស្មើនឹងទំហំទឹកប្រាក់ ៣៥លានដុល្លារ ទៅកាន់ប្រទេសចិន សម្រាប់រយៈពេល៣ឆ្នាំខាងមុខ។ តាមរយៈ MoU នេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា […]
អានបន្ថែមរយៈពេលជាង ៤ឆ្នាំនេះ CGCC សម្រេចបានការធានាឥណទាននៅកម្ពុជាជិត $៤០០លាន
គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សម្រេចបានការធានាឥណទាននៅកម្ពុជារហូតដល់ ៦.៥៧៩គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រមាណជិត ៤០០លានដុល្លារ។ នេះបើតាម CGCC បានឱ្យដឹងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC បានឱ្យដឹងថា គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ ជាក់ស្តែង បើគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឆ្នាំ២០២៥ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៦.៥៧៩ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៣៦៥,៣ ៦ លានដុល្លារ។ ប្រភពដដែល បានបន្តថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានតាមប្រភេទ ដូចជា៖ការធានាឥណទានឯកត្តឥណទាន(IG) ចំនួនជាង ២៥៣,៧៨លានដុល្លារ ស្មើ៦៩%, ការធានាឥណទានជាកញ្ចប់ (PG) ចំនួន ៦១,៥៨ លានដុល្លារ ស្មើ […]
អានបន្ថែមកម្ពុជាសម្រេចបានជោគជ័យក្នុងការនាំចេញគ្រាប់ស្វាយចន្ទីជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី
ប្រទេសកម្ពុជា បាននាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ចំនួន ១៤តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូង។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមហ៊ុនអ៊ែមភល បានសម្រេចដោយជោគជ័យលើការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាចំនួន ១៤តោន តាមរយៈការគាំទ្របច្ចេកទេស និងវាយតម្លៃពីក្រុមហ៊ុនដៃគូសហភាពអឺរ៉ុប ហើយបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូង។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកថា ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។ ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ នឹងមានទីផ្សារនាំចេញកាន់តែច្រើននិងទូលំទូលាយបន្ថែមទៀតនាពេលអនាគត។ ការនាំចេញដ៏សំខាន់នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីសក្ដានុពលនៃវិស័យកសិកម្មរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវទស្សនវិស័យដ៏ជោគជ័យសម្រាប់កសិករ និងអ្នកផលិតដែលខិតខំប្រឹងប្រែងនាំយកផលិតផលគុណភាពខ្ពស់ទៅកាន់អ្នកប្រើប្រាស់អន្តរជាតិ៕
អានបន្ថែមបច្ចុប្បន្ន នៅក្នុងខេត្តក្រចេះមានរោងចក្រ-សហគ្រាស ២៤៣កន្លែង, បង្កើតការងារបានជិត ២ម៉ឺនកន្លែង
គិតមកដល់ពេលនេះ នៅក្នុងខេត្តក្រចេះ មានរោងចក្រ-សហគ្រាសចំនួន ២៤៣កន្លែង បង្កើតការងារបានប្រមាណ ១៩.៣៩១នាក់។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហេង សុថា អភិបាលរងខេត្តក្រចេះ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា ចំពោះវិស័យទេសចរណ៍ ខេត្តក្រចេះ មានទាំងតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត-វប្បធម៌ធម្មជាតិ-សហគមន៍អេកូទេសចរណ៍ និងកែច្នៃ សរុបចំនួន ២៤កន្លែង។ ចំពោះវិស័យពាណិជ្ជកម្ម និងឧស្សាហ៍កម្ម-សិប្បកម្ម ខេត្តមួយនេះមានក្រុមហ៊ុន ១៦២កន្លែង, សហគ្រាស២២៧កន្លែង និងមានផែស្ងួតចំនួន ១កន្លែង។ ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថា ខេត្តក្រចេះក៏មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១កន្លែងផងដែរ ខណៈវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមានរោងចក្រ សហគ្រាសចំនួន ២៤៣កន្លែង មានកម្មករនិយោជិកបម្រើការងារចំនួន ១៩.៣៩១នាក់ ក្នុងនោះមកពីបរទេសចំនួន ១.០៤២ នាក់។ ឯកឧត្តម បានបញ្ជាក់ទៀតថា ខេត្តក្រចេះមានផ្ទៃដីសរុប ១១.០៩៤ គីឡូម៉ែត្រការេ ចែកចេញជា ៧ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង […]
អានបន្ថែមសហគ្រាសទេសចរណ៍ចិនចំនួន១០ ចង់មកវិនិយោគលើវិស័យមួយនេះនៅកម្ពុជា
សហគ្រាសទេសចរណ៍ធំៗរបស់ចិន ចំនួន១០ បានមកស្វែងយល់ពីសក្តានុពល និងរកឱកាសវិយោគលើវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ច និងភ្ជាប់ជើងហោះហើរត្រង់ឱ្យកាន់តែច្រើនមកកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានសហគ្រាសទេសចរណ៍ធំៗរបស់ចិន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា មានសហគ្រាសទេសចរណ៍ធំៗ មកពីរដ្ឋធានីប៉េកាំង និងក្រុងធានជីងចំនួន១០ស្ថាប័ន បានមកជួបពិភាក្សាជាមួយក្រសួងទេសចរណ៍ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យទេសចរណ៍ និងស្វែងយល់យន្តការលើកទឹកចិត្តក្នុងវិស័យទេសចរណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេសស្វែងរកយុទ្ធសាស្រ្តជំរុញលំហូរភ្ញៀវទេសចរពីប្រទេសចិនទៅកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ជាលទ្ធផលនៃជំនួបខាងលើ ភាគីទាំងពីរ បានឯកភាពគ្នាជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចបន្ថែមឱ្យកាន់តែច្រើនទៅកាន់កម្ពុជា, ទាំងការភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងធានជីង រាជធានីភ្នំពេញ និងខេត្តសៀមរាប, ជំរុញបន្ថែមលើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសគឺបានព្រមព្រៀងសហការរៀបចំ FAM Trip មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅកម្ពុជា, ចុងក្រោយគឺជំរុញញការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នានាឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”។ ស្ថានទូតចិនប្រចាំកម្ពុជា បាបឱ្យដឹងថា ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣.២៩១នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥.៧២០នាក់បានទៅទស្សនាទីនោះ។ ស្ថានទូតបន្តថា […]
អានបន្ថែមកម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម, ពិសេសជំរុញការនាំចេញដំឡូងមីកម្ពុជាទៅទីផ្សារវៀតណាម
ក្រសួងពាណិជ្ជកម្មកម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានប្តេជ្ញារួមគ្នាភ្ជាប់ទំនាក់ទំនងធុរកិច្ច និងជំរុញការនាំចេញដំឡូងមីកម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាមបន្ថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចដឹកនាំដោយឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីសហព័ន្ធដំឡូងមីកម្ពុជា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ តាមរយៈដំណើរបេសកកម្មនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងធុរកិច្ច និងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ដើម្បីស្វែងរកឱកាសទីផ្សារ និងជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ទីផ្សារប្រទេសវៀតណាមឱ្យកាន់តែខ្លាំងថែមទៀត។ ក្នុងឱកាសនោះ កម្ពុជា-វៀតណាម បានធ្វើបទបង្ហាញស្តីពីសក្តានុពលវិស័យដំឡូងមីរបស់ប្រទេសទាំងពីរ បន្ទាប់មកក៏បានធ្វើទស្សនកិច្ចរោងចក្រផលិត ដើម្បីពិនិត្យមើលថាម៉ាស៊ីនកែច្នៃដំឡូងមី សម្ងួតដំឡូងមី និងពោត អាចផលិត និងកែច្នៃដំឡូមីបច្ចុប្បន្នឱ្យមានស្តង់ដាខ្ពស់អាចនាំចេញបានផងដែរ។ គួររំលឹកថា ក្រៅពីការវិនិយោគ វៀតណាមក៏ជាដៃគូពាណិជ្ជកម្មកំពូល ដោយឈរជាទីផ្សារលំដាប់ទី១ របស់កម្ពុជាផងដែរ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសវៀតណាម បានឈានដល់ ៤,៦ពាន់លានដុល្លារ កើនឡើង ២៣.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ជាមួយគ្នានេះ កម្ពុជា-វៀតណាម បានប្តេជ្ញារួមគ្នា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ២០ពាន់លានដុល្លារ ក្នុងពេលខាងមុខនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់រីកចំរើនបន្ថែមទៀត។នេះ បើយោងតាមជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា […]
អានបន្ថែម

English
