Economic and finance
រយៈពេល៧ខែ ក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង $៣០០លាន ពីការនាំចេញអង្ករជាង ៤០ម៉ឺនតោន
ក្នុងរយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៤២០.៥៧២តោន បើគិតជាទឹកប្រាក់បានចំនួន ៣០៩,២លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ប្រភពដដែល បានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០.៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០០.៧៧២តោន គិតជាទឹកប្រាក់ចំនួន ១៥៦,៩២ លានដុល្លារ។ ជាមួយគ្នានេះ ក៏នាំចេញអង្ករទៅកាន់ប្រទេសចិន និងហុងកុង មានចំនួន ១០៥.៦២១តោន គិតជាទឹកប្រាក់ចំនួន ៦២,១៣លានដុល្លារ, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ប្រទេស បានបរិមាណចំនួន ៥៧. ១៧៩តោន គិតជាទឹកប្រាក់ចំនួន ៤០,១៤លានដុល្លារ និងទៅកាន់គោលដៅ ៣២ប្រទេស ផ្សេងទៀត រួមមាន៖ អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន […]
អានបន្ថែមបច្ចុប្បន្ន ក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង និងរោងចក្រ ១.០៣៤កន្លែង កំពុងដំណើរការ
មកទល់បច្ចុប្បន្ន នៅក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២កន្លែង, រោងចក្រ-សហគ្រាសចំនួន ១.០៣៤កន្លែង ជាពិសេសក៏មានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ លោក សុខ រស់ បានឱ្យដឹងថា ខេត្តស្វាយរៀងមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣គឺ ប៉ូលឧស្សាហកម្ម និងទេសចរណ៍ ដែលលាតសន្ធឹងតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីស្រុកស្វាយជ្រំ ក្រុងស្វាយរៀង ស្រុកស្វាយទាប ដល់ក្រុងបាវិត ខណៈផ្នែកខ្លះស្ថិតនៅក្នុងស្រុកចន្ទ្រា និងផ្នែកខ្លះទៀតស្ថិតក្នុងស្រុកកំពង់រោទិ៍។ ជាមួយគ្នានេះ លោកបន្តថា បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ១២កន្លែង, រោងចក្រ-សហគ្រាសចំនួន ១.០៣៤កន្លែង, កាស៊ីណូ ២៨កន្លែង និងសណ្ឋាគារ ៤០ន្លែង។ លើសពីនេះ ខេត្តមួយនេះមាន ប៉ូលកសិ-ឧស្សាហកម្មដែលគ្របដណ្ដប់ស្រុកចំនួន ៣ គឺ ស្រុកស្វាយទាប ស្រុករំដួល និងស្រុករមាសហែក មានផ្ទៃដីប្រមាណ ៧.០៤២ហិកតា និងប៉ូលកសិកម្មគ្របដណ្តប់នៅតាមបណ្ដាក្រុង […]
អានបន្ថែមធនាគារជាតិកម្ពុជា៖ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី១-២០២៥ សម្រេចបាន ៥,៩%
ក្នុងឆមាសទី១ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៥ សម្រេចបានក្នុងរង្វង់ ៥,៩% បើទោះបីជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា NBC ក្នុងឆមាសទី១ ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា បានលើកឡើងថា៖ “ទោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ក្តី ប៉ុន្ថែក្នុងឆមាសទី១ ២០២៥នេះ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងអត្រា ៥,៩%។ កំណើននេះ ត្រូវបានជំរុញឡើងដោយសារការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម”។ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យកម្មន្តសាលនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន ៩,៥%។ សម្រាប់វិស័យទេសចរណ៍ ក៏នៅតែបន្តមានកំណើនដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវអន្តរជាតិ និងទេសចរក្នុងស្រុក។ កំណើននេះ ត្រូវបានគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធសំខាន់ៗ និងការតភ្ជាប់ជើងហោះហើរ ត្រង់ជាមួយបណ្តាប្រទេសនានា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ធំៗដែលចូលរួមទាក់ទាញ អ្នកទស្សនា។ ចំពោះ វិស័យកសិកម្មបន្តទទួលបានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និង ធនធានជលផល។ យ៉ាងណាមិញ វិស័យអចលនទ្រព្យនៅកម្ពុជាបន្តមានកំណើនទាប ០,៨ភាគរយ។ ការណ៍នេះ ដោយសារការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទាន សម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេសក្នុងវិស័យនេះធ្លាក់ចុះ។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សន្ទស្សន៍ថ្លៃ […]
អានបន្ថែមកម្ពុជា-សិង្ហបុរី រួមគ្នាពង្រឹងការងារធុរកិច្ច ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ
សហព័ន្ធធុរកិច្ចសិង្ហបុរី បានមកជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងបន្ថែមលើកិច្ចការងារធុរកិច្ច និងជំរុញការវិនិយោគ។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ លោក Soo Wei Chieh នាយកប្រតិបត្តិផ្នែកធុរកិច្ចអន្តរជាតិ និងជាប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Soo Wei Chieh ប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសឹង្ហបុរី ជម្រាបជូនអំពីទស្សនវិស័យនិងចំណាប់អារម្មណ៍ក្នុងការមកធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។ លោក ក៏បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកស្ទួយតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច ជាពិសេសការបន្តគាំទ្រដល់ការធ្វើធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរទ្បើង តាមរយៈការផ្តល់ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដទៃទៀត។ ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍សហព័ន្ធធុរកិច្ចសឹង្ហបុរី ចំពោះចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈលោកជំទាវថា ក្រសួងពាណិជ្ជកម្មនឹងបន្តធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងការបន្តពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកនិងបង្កើតទីផ្សារថ្មី។ គួរបញ្ជាក់ថា តាមរយៈជំនួបនេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជាក់ជូនជាថ្មីនូវ ការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសម្របសម្រួល និងគាំទ្រដល់ធុរកិច្ចនិងវិនិយោគិនសិង្ហបុរីនៅកម្ពុជាផងដែរ៕
អានបន្ថែមត្រឹមឆ្នាំ២០២៤៖ កម្ពុជាបណ្ដុះអ្នកជំនាញទេសចរណ៍កម្រិតស្តង់ដាអាស៊ានបានជាង២ពាន់នាក់
ត្រឹមឆ្នាំ២០២៤ កម្ពុជាបានបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ដែលមានសមត្ថភាពស្របតាមស្តង់ដារអាស៊ាន និងបានឆ្លងកាត់ការវាយតម្លៃសមត្ថភាពលើការសិក្សាពីមុន (Recognition of Prior Leaming RPL) បានប្រមាណ ២,២០០នាក់។ នេះបើតាមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន» នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ឯកឧត្តម ហួត ហាក់ បានថ្លែងថា ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ានលើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN RPL Guidelines) ពិតជាឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារនៃឧស្សាហកម្មទេសចរណ៍នាពេលបច្ចុប្បន្ន ពិសេសបានអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ឯកឧត្តម បន្តថា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ គឺកើតចេញមកពីមរតកដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាននៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងសុខដុមនីយកម្មនៅក្នុងសង្គម។ ឯកឧត្តមបន្ថែមទៀតថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល កម្ពុជា បាននិងកំពុងឈរលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីឆ្ពោះទៅសម្រេចឱ្យបានគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់។ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យដៃគូ ដែលបានអនុវត្ត គាំទ្រតាមកម្មវិធីសិក្សាអាស៊ានបានចំនួន ១៨ រាជធានី និងខេត្តគោលដៅ ដោយសាលាបានបណ្តុះបណ្តាលសិស្សសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ […]
អានបន្ថែមរយៈពេល៦ខែ ការនាំចូលសម្ភារៈសំណង់របស់កម្ពុជាមានការកើនឡើងរហូតដល់ ៣៥.៦%
នៅក្នុងការជំរុញដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មសំណង់ ប្រទេសកម្ពុជាបានវិនិយោគទឹកប្រាក់ជាង ១.២៤០លានដុល្លារ លើការនាំចូលសម្ភារៈសំណង់នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ នេះជាការកើនឡើងគួរឱ្យកត់សម្គាល់ ៣៥.៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានត្រឹមតែ ៩១៥លានដុល្លារ ប៉ុណ្ណោះ។ ការកើនឡើងនេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយរបស់ក្រសួងពាណិជ្ជកម្ម ដែលបានបង្ហាញពីសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជាក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ របាយការណ៍ដដែលនេះក៏បានរៀបរាប់បន្ថែមថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ នៅកម្ពុជាមានការនាំចូលដែក និងដែកថែប ប្រមាណ ៥៨៧លានដុល្លារ កើនឡើងរហូតដល់ ៥២,៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះបានបញ្ជាក់ពីតម្រូវការដែលកំពុងបន្តសម្រាប់សម្ភារៈសំណង់ ខណៈដែលប្រទេសកម្ពុជាកំពុងបន្តការអភិវឌ្ឍន៍របស់ខ្លួនយ៉ាងឆាប់រហ័ស។ ក្រៅពីការនាំចូលដែក និងសម្ភារៈសំណង់ផ្សេងៗ ក្នុងនោះឃើញថាការនាំចូលស៊ីម៉ងត៍បានថយចុះបន្តិច គឺ ១០ភាគរយ នៃទំហំទឹកប្រាក់ជិត ៨,៣៤លានដុល្លារ នេះបើធៀបនឹងឆ្នាំមុន។ ទោះបីជាមានការធ្លាក់ចុះនេះក៏ដោយ ក៏និន្នាការទាំងមូលនៃការនាំចូលសម្ភារៈសំណង់បានបង្ហាញពីឧស្សាហកម្មសំណង់ដែលកំពុងរីកចម្រើន ដែលជាចំណុចសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ អ្នកជំនាញមានសុទិដ្ឋិនិយមថា កំណើននៃការនាំចូលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើនប្រកបដោយនិរន្តរភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដែលនេះគឺជាធាតុផ្សំដ៏សំខាន់នៃទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ដោយសារការវិនិយោគ និងការអភិវឌ្ឍន៍នៅតែបន្តកើនឡើង ទស្សនវិស័យសម្រាប់ទីផ្សារសំណង់នៅតែបន្តរីកចម្រើន។
អានបន្ថែមកម្ពុជា-ចិន ប្តេជ្ញារួមគ្នាពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីការលើកកម្ពស់ឧស្សាហកម្មទ្វេភាគី
កម្ពុជា និងចិន ប្រកាសរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ សំដៅឈានទៅដល់ការលើកកម្ពស់ឧស្សាហកម្មកាន់តែប្រសើរ ព្រមទាំងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ នេះបើយោងតាមសេចក្តីប្រកាសស្តីពីលទ្ធផលកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Ling Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌនៃអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងពាណិជ្ជកម្មចិន ស្តីពីការបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២១ ក្នុងគោលបំណងសំខាន់រួមគ្នាដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក៏ដូចជា រួមគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី និងពង្រឹងការវិនិយោគ។ បន្ថែមពីនេះ តាមរយៈកិច្ចប្រជុំនោះ កម្ពុជា-ចិន ក៏បានធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់, ផលជះនៃការអនុវត្តវិធានការពាក់ព័ន្ធនឹងប្រភពដើមទំនិញ, បញ្ហាប្រឈមមួយចំនួនរបស់វិនិយោគិនចិន, គំនិតផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសក្នុងការកែច្នៃកសិផលរបស់កម្ពុជា, និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងចង្កោមឧស្សាហកម្មដោយផ្តោតលើការលើកកម្ពស់ឧស្សាហកម្ម។ គួរបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជា […]
អានបន្ថែម៥ខែដើម ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរសាធារណរដ្ឋឆែក ប្រមាណជិត ៤០០០នាក់
ក្នុងរយៈពេល៥ខែ ពោលចាប់ពីខែមករា-ឧសភា ឆ្នាំ២០២៥ មានភ្ញៀវទេសចរសាធារណរដ្ឋឆែក បានមកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ ខណៈកម្ពុជា និង ឆែក ក៏បានប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតឆែក បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អៗ លើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ផងដែរ។ ឯកឧត្តមថា កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរបន្ថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ទូតឆែកនាពេលកន្លងមក។ ឯកឧត្តម ក៏បានស្នើស្ថានទូតឆែក បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមដែលមានភាពល្អប្រសើរ រួមទាំងកាលានុវត្តវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ថ្នាក់ដឹកនាំ ធុរជន និងពលរដ្ឋឆែកផងដែរ។ គួរបញ្ជាក់ថា ចំនួនភ្ញៀវទេសចរឆែក […]
អានបន្ថែម៦ខែ កម្ពុជាប្រមូលពន្ធគយបានជិត $១៥០០លាន ខណៈទំហំពាណិជ្ជកម្មមានជាង $៣០ពាន់លាន
ក្នុងឆមាសទី១ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រមូលពន្ធ និងអាករ សម្រេចបាន ៦.០០៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១.៤៧៨,២ ដុល្លារ) មានកំណើនចំនួន ១.០៤២,១ ប៊ីលានរៀល ឬត្រូវជាប្រមាណ ២១% ប្រៀបធៀបនឹងចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៤។ នេះបើតាមកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ចំណូលសរុបទាំងនេះ ត្រូវបានបែងចែកដូចជា អាករលើតម្លៃបន្ថែមមានប្រមាណ ៤០,៧%, អាករពិសេសមានប្រមាណ ៣៥,១%, ពន្ធគយមានប្រមាណ ១៥,៨%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៣,៩% និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,៤%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៦,២%, ក្រុមទំនិញចម្រុះមានប្រមាណ ៣២,២%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៣,៧%, និងសម្ភារសំណង់ និងកម្រៃផ្សេងៗមានប្រមាណ ៧,៩%។ ទន្ទឹមនឹងនេះ ឆមាសទី១ ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសអន្តរជាតិមានចំនួនជាង ៣០,៥៧ពាន់លានដុល្លារ កើនឡើង ១៧,២% […]
អានបន្ថែមកម្ពុជា-ម៉ាឡេស៊ី រួមគ្នាបង្កើតកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ
កម្ពុជា-ម៉ាឡេស៊ី បានរួមគ្នាបង្កើតកម្មវិធីផ្គូផ្គងធុរកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគី និងជំរុញកំណើនវិនិយោគរវាងប្រទេសទាំងពីរ។ កម្មវិធីផ្គូផ្គងធុរកិច្ចនេះ រៀបចំឡើងពីថ្ងៃទី២៦-២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមពីស្ថាប័នពាក់ព័ន្ធ និងធុរជនប្រមាណ ១០០នាក់។ ឯកឧត្តម លឹម វិសាល បានឱ្យដឹងថា កម្មវិធីផ្គូផ្គងធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជានេះ រៀបចំឡើងដើម្បីឱ្យវិនិយោគិន និងធុរជនបានស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យដែលកំពុងមានសក្តានុពល ក៏ដូចជាពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ឯកឧត្តម ក៏លើកឡើងអំពីស្ថានភាពវិនិយោគទូទៅនៅកម្ពុជា របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួនផងដែរ។ ឯកឧត្តមក៏គូសរំលេចពីចំណុចគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ដូចជា កត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេង ការតភ្ជាប់ទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសមួយចំនួន និងក្នុងតំបន់ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមក៏បង្ហាញឯកសារគតិយុត្តចំនួនពីរដែលជាឧបករណ៍ដ៏សំខាន់ក្នុងការជួយទាក់ទាញការវិនិយោគម៉ាឡេស៊ីមកកម្ពុជា គឺទី១-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងម៉ាទ្បេស៊ី ដើម្បីជំរុញ និងការការពារវិនិយោគ និងទី២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងម៉ាទ្បេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។ គួររំលឹកថា ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នំា២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]
អានបន្ថែម

English
