Economic and finance
៥ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូអន្តរជាតិសម្រេចបានជាង $២៥ពាន់លាន កើនជាង ១៨%
នៅក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសដែលជាដៃគូនាំចេញ នាំចូល សម្រេចបានជាង ២៥ពាន់លានដុល្លារ កើនឡើង ១៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែនេះ កម្ពុជានាំចេញទំនិញបានចំនួន ១១.៨០ពាន់លានដុល្លារ កើនឡើង ១៧.២% ខណៈការនាំចូលទំនិញមកវិញបានចំនួន ១៣.៤៨ពាន់លានដុល្លារ កើនឡើង ១៩.៧%។ ទន្ទឹមនឹងនេះដែរ កម្ពុជា បានសម្រេចទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលជាដៃគូនាំចេញ នាំចូល រួមមាន ចិន សម្រេចបាន ៧.៦លានដុល្លារ កើនឡើង២៧.៥% , សហរដ្ឋអាមេរិកសម្រេចបាន ៤.៤លានដុល្លារ កើនឡើង ២៧% , វៀតណាមសម្រេចបាន ៣.៨លានដុល្លារ កើនឡើង ៨%, ថៃសម្រេចបាន ១.៨លានដុល្លារ កើនឡើង ៨.៣% និងជប៉ុនសម្រេចបានជាង ១លានដុល្លារ កើនឡើង២៨%។ ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញរួមមាន សម្លៀកបំពាក់ […]
អានបន្ថែមក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញចេកស្រស់បាន ២៦ម៉ឺនតោន, ខណៈចិនជាទីផ្សារធំបំផុតរបស់កម្ពុជា
ដើម្បីជំរុញដល់វិស័យកសិកម្មរបស់ខ្លួន កម្ពុជាបានបង្ហាញពីទិន្នន័យដែលមិនធ្លាប់មានពីមុន គឺការនាំចេញចេកអំបូងលឿងស្រស់ចំនួន ២៦ម៉ឺនតោន នៅក្នុងឆ្នាំ២០២៤ ហើយក្នុងនោះ ការនាំចេញចេញ ចេកទៅកាន់ទីផ្សារចិនមានរហូតដល់ ៩៥% ច្រើនជាងគេបំផុតធៀបនឹងការនាំចេញទៅប្រទេសផ្សេងៗ។ ការកើនឡើងនៃការនាំចេញចេកនេះបានបង្ហាញពីឥទ្ធិពលរបស់កម្ពុជាដែលកំពុងកើនឡើងក្នុងវិស័យកសិកម្មអន្តរជាតិ។ មកទល់បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដំណាំចេកអំបូងលឿងទំហំ ២១ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលមានទំហំ ១៥ពាន់ហិកតា។ ជាមធ្យមក្នុង១ហិកតា គេអាចប្រមូលផលបាន ២៥តោន។ ជាការកត់សម្គាល់ កម្ពុជាអាចប្រមូលផលចេកបាន ៤០ម៉ឺនតោន ពីចម្ការចេកចំនួន ២៤កន្លែង និងកន្លែងវេចខ្ចប់ចំនួន ៣៦កន្លែង ដែលត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ សម្រាប់ធ្វើការនាំចេញចេកស្រស់ទៅកាន់ប្រទេសចិន។ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធខ្សែសង្វាក់ផ្គត់ផ្គង់ចេកស្រស់ របស់ក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺរ៉ល, ឯកឧត្តម ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម បានកោតសរសើរចំពោះការវិនិយោគរបស់ក្រុមហ៊ុនលើវិស័យដ៏សំខាន់មួយនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យកសិកម្មរបស់កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងឆ្នាំ ២០២៤នេះដែរ ឃើញថា ការនាំចេញផលិតផលកសិកម្មមានចំនួន ១២លានតោន ទៅកាន់ប្រទេសចំនួន ៩៥ ស្មើនឹងប្រមាណ ៥,៣ពាន់លានដុល្លារ។ ក្នុងនោះដែរ […]
អានបន្ថែមត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកជិត១៧% នៃGDP បើគិតជាទឹកប្រាក់ $៧,៨២ពាន់លាន
គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) នឹងបន្តកើនឡើងក្នុងទំហំទឹកប្រាក់ ៧,៨២ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើវិស័យកសិកម្ម នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ឆ្នាំ ពី ១៩.៨០៥ ពាន់លានរៀល (ប្រមាណ ៤,៩៥ ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់ ២៤.២៨២ ពាន់លានរៀល (ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ ២០២០ និងដល់ ៣១.២៩២ ពាន់លានរៀល (ប្រមាណ ៧,៨២ពាន់លានដុល្លារ) នៅឆ្នាំ២០២៤។ ដោយឡែក ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមាន៖ផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល […]
អានបន្ថែមក្រសួងការងារកម្ពុជា និងមូលនិធិការងារអន្តរជាតិជប៉ុន រួមគ្នាពង្រឹងគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា រួមជាមួយមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោមគម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន តាមរយៈបណ្ដាញនិយោជក និងកម្មករនិយោជិតអន្ដរជាតិ។ អនុស្សរណៈនេះ ត្រូវបានចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ បន្ថែមពីនេះ អនុស្សរណៈនេះ ជាការសន្យារបស់មូលនិធិការងារអន្តរជាតិជប៉ុន និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន និងការិយាល័យអង្គការអន្ដរជាតិខាងការងារប្រចាំប្រទេសជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ផ្អែកតាមអនុស្សរណៈនេះ វាជាការលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖ អ្នកបម្រើការងារក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមិនបានចុះបញ្ជីការផ្លូវការ, អ្នកបម្រើក្នុងផ្ទះ, បុគ្គលស្វ័យនិយោជន៍ ដូចជា អ្នកបើកបររ៉ឺម៉កកង់បី (តុកតុក), អាជីវករលក់ដូរតាមផ្លូវ, កសិករខ្នាតតូច, អ្នកធ្វើការដោយប្រើថ្នាលបច្ចេកវិទ្យា និងបុគ្គលដទៃទៀតដែលបំពេញការងារដោយគ្មានកិច្ចសន្យាការងារផ្លូវការ គ្មានប្រាក់ចំណូលច្បាស់លាស់ ឬពុំទាន់ទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមជាមូលដ្ឋាន។ បើតាម ឯកឧត្ដម ហេង សួរ បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាខាងលើនេះថា មូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានសហការជាយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ […]
អានបន្ថែម៣ខែ ដើមឆ្នាំ២០២៥ កំពង់ផែធំៗពីរនៅកម្ពុជា រកចំណូលប្រមាណ ៤០លានដុល្លារ កើនគួរឱ្យកត់សម្គាល់
កំពង់ផែគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់កម្ពុជា គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ពីកំណើននៃប្រាក់ចំណូលនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥។ របាយការណ៍ដែលបានដាក់ទៅទីផ្សារមូលបត្រកម្ពុជា កាលពីសប្តាហ៍មុន បានបង្ហាញថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល (ស្មើនឹងប្រមាណ ២៨,៦លានដុល្លារ)ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥ កើនឡើងជិត១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ ក្នុងរបាយការណ៍ដដែលបានលើកឡើងថា៖ “មូលហេតុចម្បងនៃការកើនឡើងចំណូល និងចំណេញប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺបណ្ដាលមកពីបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់” ។ ទន្ទឹមនឹងនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏បានកត់ត្រាប្រាក់ចំណូលសរុបរបស់ខ្លួនចំនួន ៤១,៩ពាន់លានរៀល (ស្មើនឹងប្រមាណ ១០,៤ លានដុល្លារ) ក្នុងអំឡុងពេលដូចគ្នានេះ មានការកើនឡើង ២៧,២% ធៀបនឹងត្រីមាសទីមួយកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ១១០,៣ លានដុល្លារ កើនឡើង ២៤% ធៀបនឹងឆ្នាំ២០២៣ ហើយ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណូលសរុបចំនួន ៤៣,៤លានដុល្លារ កើនឡើង ១៦,៦% […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្រកាសទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនពី ៦,៣% មកត្រឹម ៥,២% សម្រាប់ឆ្នាំ២០២៥
រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន មកត្រឹមរង្វង់ ៥% វិញ ក្នុងឆ្នាំ២០២៥ និង២០២៦ ដោយសារការរំពឹងទុកនូវផលប៉ះពាល់នៃគោលនយោបាយពន្ធគយបដិការលើវិស័យបម្រើការនាំចេញ។ សេដ្ឋកិច្ចកម្ពុជា នៅមុនពេលសហរដ្ឋអាមេរិកប្រកាសដាក់ចេញគោលនយោបាយពន្ធគយបដិការ, ក្រោមក្របខ័ណ្ឌនាពេលនោះ, ត្រូវបានវាយតម្លៃថានឹងបន្តរក្សាបាននូវចលករដ៏រឹងមាំ ជាមួយនឹងអត្រាកំណើនក្នុងរង្វង់ ៦,៣% សម្រាប់ឆ្នាំ២០២៥-២០២៦ និងប្រមាណ ៦,៥% សម្រាប់រយៈពេលមធ្យមឆ្នាំ២០២៧-២០២៨។ យោងតាមសារាចរស្តីពីផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីពា្រងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា កំណើនសេដ្ចកិច្ចកម្ពុជា ត្រូវបានវាយតម្លៃជាថ្មីថានឹងថមថយបន្តិចវិញ មកនៅត្រឹម ៥,២% សម្រាប់ឆ្នាំ២០២៥ និងចំនួន ៥% សម្រាប់ឆ្នាំ២០២៦។ ការថមថយនេះ គឺដោយសារការរំពឹងទុកនូវផលប៉ះពាល់នៃគោលនយោបាយពន្ធគយបដិការលើវិស័យបម្រើការនាំចេញ តួយ៉ាងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ និងផលជះមកលើវិស័យគាំទ្រកំណើនផ្សេងទៀត ដូចជា វិស័យដឹកជញ្ជូន និងស្តុកទំនិញ និងលក់ដុំ-រាយ។ លើសពីនេះ បើសិនស្ថានភាពកត្តាខាងក្រៅវិវត្តទៅកាន់តែអាក្រក់ជាងបច្ចុប្បន្ន ហើយការចរចារវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនទទួលបានលទ្ធផលល្អ ដូចជាការរំពឹងទុក, កំណើននេះ នឹងកាន់តែថមថយបន្ថែមទៀត។ នេះបើតាមឯកសារដដែល។ ចំពោះមុខនឹងបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលបានលើកឡើងថា ការពន្លឿនការអនុវត្តវិធានការ និងគោលនយោបាយជំរុញការប្រកួតប្រជែង បង្កើនពិធិធកម្ម និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ច […]
អានបន្ថែមកម្ពុជា-អូស្រ្តាលី ប្តេជ្ញារួមគ្នាស្វែងរកយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា និងអូស្ត្រាលីបានសន្យាស្វែងរកយុទ្ធសាស្ត្រថ្មីសម្រាប់ការពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ការប្ដេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី។ កិច្ចពិភាក្សានេះ បានគូសបញ្ជាក់ពីផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ថាមពលស្អាត កសិកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងគំនិតផ្តួចផ្តើមទេសចរណ៍ ដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ Adamson បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចខិតខំប្រឹងប្រែងលើសហប្រតិបត្តិការទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ការសន្ទនារបស់ពួកគេបានគូសបញ្ជាក់ពីចក្ខុវិស័យរួមនៃកំណើនទៅវិញទៅមក និងនិរន្តរភាពនៅក្នុងតំបន់ផងដែរ។ គួររំលឹកថា មុនកិច្ចប្រជុំនេះ មានកិច្ចប្រជុំដាច់ដោយឡែកមួយទៀតរវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនិងគណៈប្រតិភូមកពីសមាគមធុរកិច្ចអូស្ត្រាលី នៅទីក្រុងស៊ីដនី ដែលបានពិភាក្សាអំពីឱកាសវិនិយោគ ដោយសមាគមធុរកិច្ចអូស្ត្រាលីបានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យដូចជា ពាណិជ្ជកម្ម ការរុករករ៉ែ […]
អានបន្ថែមអាជ្ញាធរខេត្តតាកែវ ប្តេជ្ញាទាក់ទាញវិនិយោគឱ្យបានច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នមានជិត ៨០០រោងចក្រ បង្កើតការងារបានជាង១១ម៉ឺននាក់
រដ្ឋបាលខេត្តតាកែវ បានប្តេជ្ញាចិត្តក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារជូនពលរដ្ឋ ខណៈបច្ចុប្បន្នមានជិត៨០០រោងចក្រ និងសហគ្រាស។ នេះបើយោងតាមប្រសាសន៍ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្លែងក្នុងឱកាស ជួបជាមួយកម្មករនិយោជិតជាង ៥០០នាក់ នៅឃុំពរពេល ស្រុកត្រាំកក់ កាលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្ដម វ៉ី សំណាង បានលើកឡើងថា ខេត្តតាកែវកំពុងបោះជំហានទៅមុខ ក្នុងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ រោងចក្រ សហគ្រាស បើកកាន់តែកៀកលំនៅដ្ឋានរបស់ពួកគាត់។ ឯកឧត្ដមថា ស្ថិរភាព និងសន្តិសុខជាតិបានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគក្នុងការបណ្តាក់ទុនបង្កើតរោងចក្រនៅខេត្តតាកែវ កាន់តែច្រើនឡើងថែមទៀត។ ទន្ទឹមគ្នានេះ ឯកឧត្ដម ក៏បានប្តេជ្ញាចិត្តក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យកាន់តែច្រើន ជាពិសេសនៅក្បែរលំនៅដ្ឋានរបស់ពលរដ្ឋ ដើម្បីបង្កើតឱកាសការងារនៅជិតផ្ទះ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅពលរដ្ឋឱ្យកាន់តែប្រសើរ។ បើតាមរបាយការណ៍ពីមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា ខេត្តតាកែវ នាពេលបច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស សរុបចំនួន ៧៦៩រោងចក្រ-សហគ្រាស កម្មករនិយោជិតសរុបចំនួន ១១១.៩៦៨នាក់ ស្រី៧៩.៦១០នាក់។ ក្នុងនោះដែរ […]
អានបន្ថែមកម្ពុជា-អាមេរិក រួមគ្នាពង្រឹងសកម្មភាពពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចប្រជុំដ៏សំខាន់នៅវ៉ាស៊ីនតោន
កម្ពុជា-អាមេរិក បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ សំដៅទាក់ទាញកំណើនវិនិយោគអាមេរិកមកកាន់កម្ពុជាបន្ថែមទៀត។ នេះបើយោងតាមជំនួបដាច់ដោយឡែកពីគ្នារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិក និងលោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក នៅវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ លើសពីនេះ កម្ពុជា-អាមេរិក ក៏បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ ពាក់ព័ន្ធនឹងពាណិជ្ជកម្មនេះដែរ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ប្រមាណ ៩,៤៤ពាន់លានដុល្លារ ដែលកើនឡើងគួរឱ្យកត់សម្គាល់ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញរបស់កម្ពុជាជាមួយនឹងទំហំពាណិជ្ជកម្មចំនួន ១,៦២៦ពាន់លានដុល្លារ។ (អានបន្ថែម) ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការពង្រីកពាណិជ្ជកម្មនេះ បង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួមនៃកំណើន និងវិបុលភាព។
អានបន្ថែមក្រុមហ៊ុនជប៉ុន Yazaki ប្រកាសថាចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុន Yazaki ជាក្រុមហ៊ុនជប៉ុន មានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងដំណើរការរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជាជាង ១០ឆ្នាំរួចមកហើយ។ បំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាងគណៈប្រតិភូនៃក្រុមហ៊ុន Yazaki ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ អគ្គលេខាធិការ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជាក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយពេលនេះ ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគបន្ថែមទៀត។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនជ្រើសរើសទីតាំងសម្រាប់ការពង្រីកការវិនិយោគ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប លោក Yoshimoto Ito តំណាងក្រុមហ៊ុន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់ព័ត៌មាន និងទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន ខណៈលោកក៏បានសម្តែងក្តីរីករាយដែលបានគាំទ្រលើគម្រោងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Yazaki បានបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនាងកុក ខេត្តកោះកុង ប្រមាណជាង ១០ឆ្នាំ និងបានបោះទីតាំងនៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិតប្រមាណជា […]
អានបន្ថែម

English
