សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមមិត្តភាពបារាំង-កម្ពុជា ផ្តោតលើនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក គណៈប្រតិភូនៃក្រុមមិត្តភាពនៃរដ្ឋសភាបារាំង បានប្តេជ្ញាបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់​ពិសេសផ្តោតលើវិស័យសក្តានុពលសំខាន់ៗចំនួន៧។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Thomas Lam សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ លោក Thomas Lam សមាជិកសភាបារាំង បានសន្យាថានឹងបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់ ក៏ដូចជាវិស័យដែលទាក់ទាញនវានុវត្តន៍នានារួមមាន៖ វិស័យកសិឧស្សាហកម្ម គណនេយ្យនិងហិរញ្ញវត្ថុ ទេសចរណ៍ យានយន្ត អេឡិចត្រូនិក សុខាភិបាល និងព័ស្តុភារកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ ជុំវិញរឿងនេះ ឯកឧត្ដម សួន សុផល បានស្វាគមន៍ និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគតាមរយៈការផ្សារភ្ជាប់ធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ចូលមកកាន់ទីផ្សារកម្ពុជា។ ឯកឧត្តមថា រដ្ឋាភិបាល បានខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវរបបវិនិយោគដែលមានភាពឆ្លាតវៃ និងអនុគ្រោះខ្ពស់ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិនប្រកបដោយប្រសិទ្ធភាព។ តាមរយៈជំនួបខាងលើ ភាគីកម្ពុជា បានស្នើឱ្យក្រុមមិត្តភាពកម្ពុជា-បារាំង […]

អាន​បន្ថែម

រយៈពេល ៣ឆ្នាំ៖ កម្ពុជាប្រមូលចំណូលពន្ធនាំចេញពីវិស័យថ្មអារបានជិត ៤០លានដុល្លារ

នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រមូលចំណូល ពីសួយសារអាករ និងពន្ធនាំ​ចេញ​ (មិនគិតចំណូលពន្ធដារ) ថ្មអារមានទឹកប្រាក់ជិត ៤០លាន​ដុល្លារ​អាមេរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុង​សន្និបាត​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល សមាគមថ្មអារកម្ពុជា អាណត្តិទី១ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម បានបន្តថា ចំណូលទាំងនោះប្រមូលបានពីក្រុមហ៊ុនជាង៤០ ដែលមានអាជ្ញាបណ្ណសរុបជាង៦០ កំពុងមានប្រតិបត្តិកាអាជីវកម្មនៅកម្ពុជា តាមរយៈការមកធ្វើអាជីវកម្ម ហើយរដ្ឋាភិបាលតម្រូវឱ្យក្រុមហ៊ុន ដែលធ្វើការនូវក្នុងវិស័យរ៉ែ បង់សួយសារ ជាពន្ធមួយប្រភេទធនធានធម្មជាតិ និងពន្ធនាំចេញទៅប្រទេសក្រៅ។ មិនត្រឹមតែបង់សួយសារ ត្រូវបង់ពន្ធនាំចេញមួយទៀត បូកសរុបទាំងពីរនេះរយៈពេល៣ឆ្នាំ គឺបានជិត ៤០លានដុល្លាសហរដ្ឋអាមេរិក ប៉ុន្ដែមិនទាន់គិតពីពន្ធដារទេ។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ថ្មអារ គឺជាប្រភេទថ្មដែលយកទៅធ្វើជា ដេគ័រ បិទអាគារ និងយកទៅធ្វើជាឧបករណ៍កែច្នៃឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយថ្មអារអាចយកបំពេញតម្រូវការនៅក្នុងប្រទេស។ សូមជម្រាបដែរថា សម្រាប់ថ្មអារនៅកម្ពុជា មានការនាំចេញទៅកាន់ប​ណ្ដាប្រទេសចំនួន ១៣ រួមមាន៖ សហរដ្ឋអាមេរិក រុស្ស៊ី ឥណ្ឌា ចិន សិង្ហបុរី ហ្វីលីពីន […]

អាន​បន្ថែម

ទូតចិន៖ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស

ឯកអគ្គរដ្ឋទូត Wang Wenbin បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តដ៏រឹងមាំរបស់ប្រទេសចិនលើគន្លងអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រ ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងពី 2.7 ពាន់លានដុល្លារ ដល់ជាង 46 ពាន់លានដុល្លារ ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស ខណៈទូតចិនមានជំនឿថា កម្ពុជាមុខជានឹងសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍជាតិពិតប្រាកដ។ នេះបើយោងតាមប្រសាសន៍របស់កឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម បានថ្លែងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស។ ផលិតផលសរុបក្នុងស្រុកបានកើនឡើងពី ២,៧៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៤ ដល់ ៤៦,៣៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ហើយផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ បានកើនឡើងពី ៣០២ ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៤ ដល់ ២.៧១៣ […]

អាន​បន្ថែម

ឆ្នាំ២០២៥៖ កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត

យុទ្ធសាស្រ្តពិពិធកម្មឧស្សាហកម្មទទួលបានផ្លែផ្កា ខណៈកម្ពុជានាំចេញសំបកកង់ជាង ៣០លានសំបកទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ ២០២៥ វិស័យផលិតកម្មរបស់កម្ពុជាបានឈានដល់ចំណុចរបត់ថ្មីមួយ ដោយឧស្សាហកម្មផលិតសំបកកង់រថយន្តបានក្លាយជាក្បាលម៉ាស៊ីនសំខាន់មួយក្នុងការជំរុញកំណើននាំចេញជាតិ។ ក្នុងឆ្នាំ ២០២៥ ព្រះរាជាណាចក្រកម្ពុជាបានរកចំណូលបានរហូតដល់ ១.៣៨៣ លានដុល្លារពីការនាំចេញសំបកកង់រថយន្តចំនួនជាង ៣០ លានសំបក ទៅកាន់ទីផ្សារអន្តរជាតិ។ កំណើនដ៏មហិមានេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រឧស្សាហកម្មរបស់ប្រទេសជាតិ ឆ្ពោះទៅរកការផលិតទំនិញដែលមានតម្លៃបន្ថែមខ្ពស់ និងកាត់បន្ថយការពឹងផ្អែកតែលើការនាំចេញសម្លៀកបំពាក់។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន ជោគជ័យនេះគឺជាលទ្ធផលដោយផ្ទាល់នៃការវិនិយោគខ្នាតធំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេស។ សំបកកង់រថយន្តជាង៣០លានសំបកនេះ ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុនសំខាន់ៗទាំងបួនគឺ៖ ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd., ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd., ក្រុមហ៊ុន CART TIRE CO., LTD. និងក្រុមហ៊ុន Wanli Tire (Cambodia) Co., Ltd.។ ក្រុមហ៊ុនទាំងនេះបានរួមគ្នាផលិត និងដឹកជញ្ជូនសំបកកង់សរុបចំនួន ៣០.១៦៥.០០០ សំបក ទៅកាន់គោលដៅសំខាន់ៗចំនួន ១០ នៅលើពិភពលោក។ ទីផ្សារនាំចេញចម្បងៗរួមមាន សហរដ្ឋអាម៉េរិក […]

អាន​បន្ថែម

រដ្ឋាភិបាលរៀបចំគម្រោងប្លង់មេដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ

ហេដ្ឋារចនាសម្ព័ន្ធព្រំដែនអន្តរជាតិថ្មីនៅខេត្តកណ្តាល នឹងធ្វើទំនើបកម្មប្រតិបត្តិការគយ និងពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយវៀតណាម រាជរដ្ឋាភិបាល តាមរយៈអន្តរក្រសួង មានក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី ព្រមទាំងស្ថាប័នជាច្រើនទៀត បានបើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំគម្រោងប្លង់មេ (Master Plan) សម្រាប់អភិវឌ្ឍន៍អគារស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំនាពេលឆាប់ៗខាងមុខ។ កិច្ចប្រជុំនេះ​ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់ដីបង្កក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឡើងកាលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម ហ៊ាន សាហ៊ីប បានឱ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើការសិក្សារៀបចំគម្រោងប្លង់មេ (Master Plan) សម្រាប់ការសាងសង់សំណង់ស្ថាបត្យកម្មអគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិជ្រៃធំ ដោយគិតគូរអំពីទីតាំងសម្រាប់អង្គភាពគយ ទីតាំងសម្រាប់លើកដាក់ផ្ទេរទំនិញ អគាររបស់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងរួមបញ្ចូលទាំងការរៀបចំសួនច្បារ ដោយយកលំនាំតាមសំណង់អគារទីស្នាក់ការត្រួតពិនិត្យរួម នៅច្រកទ្វារព្រំដែនអន្តរជាតិ ដែលធ្លាប់បានសាងសង់កន្លងមក។ លទ្ធផលពីកិច្ចពិភាក្សានេះ បានណែនាំឱ្យមានការសិក្សាស៊ីជម្រៅលើការរៀបចំគម្រោងប្លង់មេ និង ប្លង់ស្ថាបត្យកម្មរួម ដោយមានការចូលរួមពី ក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ក្រោមកិច្ចសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់ដីបង្កក ដើម្បីឱ្យការសិក្សារៀបចំគម្រោងប្លង់មេនេះ […]

អាន​បន្ថែម

កម្ពុជា-វៀតណាម ប្រែក្លាយច្រកទ្វារព្រំដែនម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ

ច្រកព្រំដែនម៉ឺនជ័យ-តាន់ណាំ ត្រូវបានដំឡើងកម្រិតជាច្រកទ្វារអន្តរជាតិ ដែលជានិមិត្តរូបនៃចំណងមិត្តភាព និងសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានសម្ពោធដាក់ឱ្យដំណើរការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាមជាផ្លូវការហើយ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ជាច្រកទ្វារតភ្ជាប់ផ្លូវសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ការរំពឹងទុកនៃការបើកច្រកទ្វារអន្តរជាតិនេះ គឺជាការចូលរួមលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី។ រដ្ឋាភិបាលទាំងពីរបានកំណត់ទិសដៅប្រកបទំនុកចិត្តដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រចាំឆ្នាំពីប្រមាណ ១០ ប៊ីលានដុល្លារ ទៅ ២០ ប៊ីលានដុល្លារក្នុងពេលឆាប់ៗខាងមុខ។ ដើម្បីសម្រេចបាននូវគោលដៅនេះ នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាចិត្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ដោយផ្តោតលើការដាក់ចេញនូវកិច្ចសហប្រតិបត្តិក្នុងវិស័យនានា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការសម្របសម្រួលស្ថាប័ន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ ប្រទេសទាំងពីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើតផែនការជាក់ស្តែងដើម្បីសម្រួលដល់លំហូរទំនិញ និងសេវាកម្ម ជាពិសេសផ្តោតលើវិស័យដែលមានសក្តានុពលខ្ពស់ដូចជា កសិកម្ម និងកែច្នៃកសិផល។ ក្រៅពីលើកកម្ពស់សេដ្ឋកិច្ច ចក្ខុវិស័យនេះក៏គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។ […]

អាន​បន្ថែម

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក(WB) គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០ លានដុល្លារសម្រាប់ឆ្នាំ២០២៦ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman), នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៥។ សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ធនាគារពិភពលោកមានការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈក្របខណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋាភិបាលកម្ពុជាជាមួយធនាគារពិភពលោកឆ្នាំ២០២៥-២០២៩។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដែលផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល វិស័យថាមពល វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការកែទម្រង់ជារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍គោលនយោបាយ ដើម្បីពង្រឹងភាពធន់ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម ការពង្រឹងភាពប្រកួតប្រជែង […]

អាន​បន្ថែម

ខេត្តកណ្តាលជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ខេត្តយុទ្ធសាស្ត្រមួយនេះជំរុញយុទ្ធនាការចុះឈ្មោះថ្នាក់ជាតិ តាមពីក្រោយរាជធានីភ្នំពេញយ៉ាងប្រកៀក ខេត្តកណ្តាលបានបន្តឈានមុខខេត្តផ្សេងៗទៀតក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានបង្ហាញខ្លួនជាខេត្តយុទ្ធសាស្ត្រមួយដែលមានប្រជាជនច្រើន និងមានសេដ្ឋកិច្ចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងរាជធានីភ្នំពេញ។ តាមរយៈសន្ទរកថារបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងអំឡុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកណ្តាលកាលពីពេលថ្មីៗនេះ។ ឯកឧត្តម ហែម វណ្ណឌី បានរាយការណ៍ថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះចំនួន ២៣៤,០០០ នៅទូទាំងប្រទេស។ ក្នុងចំណោមនោះ ខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងការចុះឈ្មោះ ដោយតាមពីក្រោយរាជធានីភ្នំពេញតែប៉ុណ្ណោះ 4។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកណ្តាលបន្តចូលរួមចុះឈ្មោះ ដើម្បីរក្សាជំហររបស់ខេត្តកណ្តាលជាខេត្តដែលបានចុះឈ្មោះច្រើនជាងគេ លំដាប់ទីពីរនៅទូទាំងប្រទេស។ របាយការណ៍ពីរដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា ខេត្តនេះមានប្រជាជនជិត ១.៤ លាននាក់។ ប្រមាណ ៦៦,០០០ នាក់នៃប្រជាជនទាំងនេះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងប្រតិបត្តិការក្នុងអាជីវកម្ម មុខរបរ និងការងារអាទិភាពទាំង ១៥ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣–២០២៨។ ចំណូលមធ្យមសម្រាប់ពលរដ្ឋម្នាក់ៗក្នុងខេត្តកណ្តាលក្នុងឆ្នាំ២០២៤ មានចំនួន ២,៤៥៦ ដុល្លារអាមេរិក ដែលកើនឡើង ១៨១ ដុល្លារបើធៀបនឹងឆ្នាំ២០២៣។ កំណើនគួរឱ្យកត់សម្គាល់នេះក៏មានការចូលរួមចំណែកយ៉ាងសំខាន់ពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ​ក្នុងរដូវច្រូតកាត់

រដ្ឋាភិបាលកម្ពុជា បានបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវ សម្រាប់ជួយដល់ការប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផ្សាយចេញកាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ARDB បានបន្ត ថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យតម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្តកើនឡើង។ ARDB បន្ថែមថា ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ​ រដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទាន ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។ គួរបញ្ជាក់ថា ការសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារ របស់រាជរដ្ឋាភិបាលនៅពេលនេះ គឺដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ […]

អាន​បន្ថែម

ស្ថាប័ន២ រួមគ្នាពង្រឹង​សមត្ថភាពសហគ្រាសក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទនៅកម្ពុជា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បាន​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាពង្រឹងសមត្ថភាពសហគ្រាសនៅកម្ពុជា លើការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម សំដៅគាំទ្រសេដ្ឋកិច្ចជនបទឱ្យកាន់តែប្រសើរឡើង។ ​ពិធី​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ គឺធ្វើឡើងក្នុងក្របខណ្ឌនៃការ​គ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផល​កសិកម្ម(ASPIRE-AT)។MoU នេះ ត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់​អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​សភា​ពាណិជ្ជកម្មកម្ពុជា ដែលនៅក្នុងនោះ កម្មវិធី ASPIRE-AT នឹងជួយ​ពង្រឹង​សមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការកែច្នៃ និង​ធ្វើ​ពាណិជ្ជ​កម្មផលិតផលកសិកម្ម។ នាឱកាសនោះ ក្រសួងកសិកម្ម និងសភាពាណិជ្ជ​កម្មកម្ពុជា បានចាត់ MoUនេះ គឺមានសារៈ​សំខាន់​នៃ​កិច្ច​សហការរវាងស្ថាប័នទាំង២ សំដៅផ្តល់ផលប្រយោជន៍​ជូន​គ្រប់តួអង្គ​នៃខ្សែ​ច្រវាក់​តម្លៃកសិកម្ម ដែលរួមមានកសិករ និងវិស័យឯកជន។ លើសពីនេះ ក្រសួងកសិកម្ម ក៏បានប្តេជ្ញាពីការ​យកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យ ពោលគឺដើម្បីអភិវឌ្ឍវិស័យកសិកម្ម សំដៅរក្សាសន្តិសុខស្បៀងនៅក្នុង​ប្រទេស រួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ដោយការ​បញ្ចូល​​បច្ចេកវិទ្យាទំនើប និងគ្រឿងយន្ត។ ដើម្បីសម្រេចឱ្យបានជោគជ័យ កិច្ច​សហការជាមួយវិស័យឯកជន ជាកត្តាដ៏សំខាន់ ជាពិសេសនៅក្នុង​ស្ថាន​ភាព​​ដែលផលិតកម្មកសិកម្មមួយភាគធំត្រូវបានធ្វើ ដើម្បីលក់យកប្រាក់ ឬធ្វើ​ពាណិជ្ជកម្មជាដើម៕

អាន​បន្ថែម