ត្រឹមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជិត ១ពាន់លានដុល្លារ

ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីនៅតែបន្តរឹងមាំ ខណៈត្រឹមឆ្នាំ ២០២៤ កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រេចបានរហូតដល់ជិត ១ពាន់លានដុល្លារ( ៨៥៩ លានដុល្លារ)។ នេះបើយោងតាមជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បានឱ្យដឹងថា កិច្ចពិភាក្សានេះ គឺដើម្បីលើកឡើងពី​គម្រោងសហការ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសំដៅឈានទៅពង្រឹងទំនាក់ទំនងធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ព្រមទាំងកំណត់កាលានុវត្តភាពសហប្រតិបត្តិការរួម លើវិស័យសក្តានុពល ក្នុងអំឡុងពេលដែលគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជាក្នុងការសម្រេចនូវទស្សនវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ដោយផ្អែកលើកត្តាជំរុញនានារួមមាន៖ កម្លាំងពលកម្មវ័យក្មេង និងជំនាញ បរិយាកាសវិនិយោគដែលអំណោយផល និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ អ្នកឧកញ៉ា ក៏បានចង្អុលបង្ហាញពីវិស័យសំខាន់ៗនៅកម្ពុជាមួយចំនួនសម្រាប់ការសហការដែលមានសក្តានុពល រួមមាន៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកប​ដោយចីរភាព និងទេសចរណ៍ផងដែរ។ គួរបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សាខាងលើ ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាក់ស្តែងនៅត្រឹមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩លានដុល្លារ។ […]

អាន​បន្ថែម

គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៣៦% ហើយ

គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៦% ហើយ ខណៈការដោះស្រាយផលប៉ះពាល់សម្រេចបាន ៩៨% ហើយ។ នេះបើតាមចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត សម្រេចបាន៖ ១) ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦៦,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម (សម្រេចបាន ១៣៧ដើម), ជើងតាងចំនួន២០ (សម្រេចបានចំនួន៩) និងធ្នឹមភ្ជាប់ក្រោមចំនួន១២ (សម្រេចបាន ៨ធ្នឹម)។ ២) រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៥,១២% រួមមានតួសសរស្ពានចំនួន១២ (សម្រេចបានចំនួន៦សសរ), សសរស្ពានចំនួន ៥២ (សម្រេចបាន២៤) និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ (សម្រេចបាន១០ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ ខណៈការងារសាងសង់ស្ពានកំពុងដំណើរការទៅមុខយ៉ាងរលូន អាជ្ញាធររាជធានីភ្នំពេញ ក៏កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការដោះស្រាយផលប៉ះពាល់ ដោយបច្ចុប្បន្នសម្រេចបាន ៩៨% ហើយ នៅសល់ប្រជាពលរដ្ឋចំនួន ០៣ គ្រួសារទៀតប៉ុណ្ណោះ មិនព្រមទទួលយកសំណងផលប៉ះពាល់សរុប ៣.៣២០​.៧៦១,៨៦ដុល្លារ។ គួររំលឹកថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ […]

អាន​បន្ថែម