រយៈពេល៩ខែ ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណេញបានជាង ២៨លានដុល្លារ កើន២០%

រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុប្រមូលប្រាក់ចំណេញសុទ្ធបានចំនួន ១១៧.៩៣៣.២៧០.០០០រៀល ស្មើនឹងជាង ២៨លានដុល្លារ កើនឡើង ២០,១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ដោយឡែក បើក្រឡេកទៅមើលការប្រមូលចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ មានចំនួន ២៦៤.៥៦៧.៩៩១.០០០រៀល ស្មើនឹងជាង ៦៤,២៧លានដុល្លារ ថយចុះ ០,៨១ភាគរយ នេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់ផ្សារមូលបត្...

អាន​បន្ថែម

ប៉ូលីសចិនកំពុងស៊ើប​អង្កេត​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ធំ​១ដែលក្ស័យធន ដោយឱបបំណុលទៅជាមួយរហូត $៦០ពាន់លាន

ប៉ូលីសក្រុងប៉េកាំងបានចាប់ផ្តើមបើកការស៊ើបអង្កេតជាផ្លូវការកាលពីថ្ងៃសៅរ៍​ទី ២៥​វិច្ឆិកានេះ ទៅលើក្រុមហ៊ុន Zhongzhi ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំសម្បើមមួយ បន្ទាប់ពីការធ្លាក់ចុះនៃបំណុលនាពេលថ្មីៗនេះ និងការក្ស័យធនជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានហុងកុង The Standard ចេញផ្សាយថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ទោះបីជាមានសាវតារមិនសូវមានគេស្គាល់ច្រើនក៏ដោយ ប៉ុន្តែក្រុមហ៊ុន Zhongzhi បានដើរតួយ៉...

អាន​បន្ថែម

ខណៈប្រទេសជិតខាងអាស៊ានផលិតយានយន្តអគ្គិសនី EV តើកម្ពុជាអាចធ្វើអ្វីខ្លះបានក្រៅពីតួនាទីជាអ្នកប្រើប្រាស់?

ខណៈពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាមកំពុងបោះជំហានយ៉ាងសំខាន់ក្នុងតួនាទីជាអ្នកផលិតក្នុងឧស្សាហកម្មរថយន្តអគ្គិសនី (EV) ការចូលរួមរបស់កម្ពុជានៅក្នុងទីផ្សារដែលកំពុងរីកចម្រើននេះ ត្រូវបានគេមើលឃើញថាហាក់ដើរយឺតជាងគេខ្លាំងបន្តិច។ សកម្មភាពមានកម្រិតរបស់ព្រះរាជាណាចក្រនេះ នៅក្នុងច្រវាក់ផលិតកម្ម EV អាចត្រូវបានកំណត់ដោយឧបសគ្គជាច្រើនដែលរារាំងដល់ការអភិវឌ្ឍទីផ្សារ EV ក្នុងស្រុក។ ការស្វែងយល់ពីបញ្ហាប្រឈ...

អាន​បន្ថែម

លទ្ធផលកិច្ចប្រជុំកំពូលប្រធានាធិបតីចូបៃដិននិងស៊ីជីងពីង សន្យាសុខដុមនីយកម្មសេដ្ឋកិច្ចសកលឡើងវិញ

នៅក្នុងជំនួបទល់មុខគ្នាជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានជួបប្រជុំគ្នានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅខាងក្រៅសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅជិតទីក្រុង San Francisco ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាការជួបគ្នាលើកដំបូងរបស់មេដឹកនាំកំពូលទាំងពីរក្នុងរយៈពេលមួយឆ្នាំ ដែលលទ្ធផលនៃជំនួបនេះអាចនឹងនាំមកនូវផលប៉ះពាល់យ៉ាងសំខាន់សម្រាប...

អាន​បន្ថែម

WB៖ ប្រព័ន្ធដឹកជញ្ជូននៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលមិនទាន់ទុកចិត្តបានៗបន្ថយល្បឿនងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា

រលកវិបត្តិសាកល, កំណើនសេដ្ឋកិច្ចដែលមានហានិភ័យ៖ ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅតែរងផលប៉ះពាល់បន្ថែមទៀត ដោយបានកំណត់កត្តាសកលសំខាន់ៗចំនួនពីរ គឺតម្រូវការសកលខ្សោយ និងការកើនឡើងនៃតម្លៃម្ហូបអាហារដែលអាចដាក់សម្ពាធបន្ថែមលើគន្លងសេដ្ឋកិច្ចរបស់កម្ពុជា។ បញ្ហាប្រឈមខាងក្រៅទាំងនេះ រួមជាមួយនឹងការកើនឡើងនៃបំណុលគ្រួសារ និងបញ្ហាឥណទានក្នុងស្រុក បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។...

អាន​បន្ថែម

ជប៉ុនគ្រោងចេញច្បាប់ថ្មី ដើម្បីជួយសហគ្រាសធុនតូចនិងមធ្យមទទួលបានប្រាក់កម្ចីដោយមិនចាំបាច់ដាក់ទ្រព្យធានា

រដ្ឋាភិបាលជប៉ុន គ្រោងនឹងដាក់ចេញនូវច្បាប់ថ្មី ដែលជាការចាប់ផ្តើមដំបូងក្នុងគោលបំណងជួយឱ្យអាជីវកម្មថ្មីៗដែលកំពុងរីកចម្រើន និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីទទួលបានប្រាក់កម្ចី ដោយផ្អែកលើសក្តានុពលកំណើនរបស់ពួកគេ ដោយមិនចាំបាច់ដាក់វត្ថុបញ្ចាំបែបប្រពៃណី ដូចជាផ្ទះ ដី ឬអចលនទ្រព្យផ្សេងទៀតជាដើម នេះបើយោងតាមសារៈព័ត៌មាន The Japan News ចុះផ្សាយកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។ គោលនយោបាយកែទម្រង់ហិរញ្ញវត្ថុជាយ...

អាន​បន្ថែម

កម្ពុជារំពឹងថា ទីផ្សារភាគហ៊ុនកើនទ្វេដងក្នុងឆ្នាំ ២០២៤ ក្រោយបើកការជួញដូរលើអនឡាញ

ផ្សារមូលបត្រកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយចំនួនគណនីជួញដូរមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ គឺប្រមាណ ៣១% នៃអត្រាប្រចាំឆ្នាំ។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនគណនីជួញដូរសរុប ឈានដល់ ៤៣.៩៧៤ គណនី នេះ​បើ​តាម​ការ​ធ្វើ​បច្ចុប្បន្នភាពដោយ CIR នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៣។។ កំណើនដ៏ច្រើននេះ គឺជាសក្ខីភាពមួយចំពោះចំណាប់អារម្មណ៍ដែលកំពុងកើនឡើងរបស់ប្រទេសនៅក្នុងទីផ្សារភាគហ៊ុន។ នៅពីក្រោយការកើនឡើ...

អាន​បន្ថែម

នយោបាយមិនប្រាកដប្រជារបស់ថៃ អាចនឹងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងប្រទេស

វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស ដែលដំបូងឡើយត្រូវបានគេរំពឹងថា នឹងត្រូវងើបឡើងវិញពីជំងឺរាតត្បាតក្នុងឆ្នាំ២០២៣នេះ។ បើយោងតាមសារព័ត៌មាន Channel News Asia ភាពមិនប្រាកដប្រជាផ្នែកនយោបាយដែលកំពុងបន្តកើតមានពីការបោះឆ្នោតសកល កាលពីខែឧសភាគឺកំពុងបង្កការរំខាន និងជាភាពភ័យខ្លាចមួយនៅក្នុងទីផ្សារមួយ។ ភាពមិនច្បាស់លាស់នេះ បាននាំឱ្យមានការពន្យារពេលនៃការទិញ-លក់ខុនដូជាច្រើន ជាពិ...

អាន​បន្ថែម

ធនាគារពិភពលោកព្រមានថា GDP របស់កម្ពុជាអាចនឹងធ្លាក់ចុះ ៩% និងអត្រានៃភាពក្រីក្រអាចនឹងកើន ៦% នៅឆ្នាំ ២០៥០ ហេតុអ្វី?

ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែង និងអាចជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលរបាយការណ៍ប្រកាសអាសន្នពីធនាគារពិភពលោកបានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលកំពុងកើតមាននៃការប្រែប្រួលអាកាសធាតុ។ របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយកាលពីថ្ងៃទី ១៦ ខែ ១០ ឆ្នាំ ២០២៣ នេះ បានបង្ហាញពីក្របខណ្ឌយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់បំផុតក្នុងការ...

អាន​បន្ថែម

ហេតុអ្វីប្រទេសអាស៊ានទាំងនេះប្រឹងពង្រីក និងសង់អាកាសយានដ្ឋានថ្មីៗច្រើនយ៉ាងនេះ?

ជើងមេឃនៃតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងដំណាក់កាលរបត់ផ្លាស់ប្តូរដ៏សំខាន់មួយ ខណៈដែលប្រទេសអាស៊ានតូចៗតែសម្បូរមនុស្សរស់នៅទាំងនេះ កំពុងចាប់ផ្តើមពង្រីកព្រលានយន្តហោះរបស់ខ្លួនក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។ យោងតាមការស្រាវជ្រាវដែលបានធ្វើឡើងដោយសារព័ត៌មាន Nikkei ថា សមត្ថភាពអ្នកដំណើរសរុបប្រចាំឆ្នាំនៅអាកាសយានដ្ឋានតាមរដ្ឋធានីនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំពីរ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចំនួន ៦៥៣លាននាក់...

អាន​បន្ថែម