ឆមាសទី១-២០២៣ ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបញ្ចេញកម្ចីជាង ៥៧ពាន់លានដុល្លារ សម្រាប់វិស័យសេដ្ឋកិច្ច
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ១០,៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍ចេញដោយធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ឥណទានទាំងនេះគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសា...
អានបន្ថែមរយៈពេល៨ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មាន ២.៥៨ពាន់លានដុល្លារ ខណៈការនំាចេញកើន ៥,៤%
រយៈពេល ៨ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ គិតជាទឹកប្រាក់មានចំនួន ២.៥៨ពាន់លានដុល្លារ ធ្លាក់ចុះ ១៩,៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ របាយការណ៍ដដែលនេះបានបង្ហាញថា កម្ពុជាបាននាំទំនិញទៅថៃគិតជាទឹកប្រាក់ចំនួន ៦៤៦លានដុល្លារ ដែលកើនឡើង ៥,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈដែលនាំចូលពីថៃមានការធ្លាក់ចុះ ២៥,៨% ដែលគិតជាទឹកប្រាក់ ១.៩៣៨លានដុល្លារ។ ក្នុង...
អានបន្ថែមចិនចំណាយ ៧ពាន់លានដុល្លារ ផលិតបន្ទះឈីបក្នុងស្រុក ខណៈក្រុមហ៊ុនអាមេរិកសម្រុករើទៅវៀតណាម
ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Yangtze Memory Technologies Corp (YMTC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប (Semiconductor) ឈានមុខគេរបស់ប្រទេសចិនកំពុងចាត់វិធានការសំខាន់ៗដើម្បីជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន។ ក្រុមហ៊ុននេះ បានទទួលប្រាក់ជាដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន ៧ពាន់លានដុល្លារពីអ្នកវិនិយោគដែលត្រូវបានគេដឹងថាមានរដ្ឋចិននៅ...
អានបន្ថែមកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាដោះបញ្ហាការដឹកជញ្ជូនឆ្លងរំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥
កម្ពុជា និងថៃ កំពុងរួមគ្នាដោះស្រាយបញ្ហាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា និងថៃពង្រីកបន្ថែមទៀតនូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវី...
អានបន្ថែមADB បានទម្លាក់ការព្យាករណ៍ពី ៥,៥% មកត្រឹម ៥,៣% នៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣
កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងទុកថានឹងទាបជាងការព្យាករណ៍កាលពីដើមឆ្នាំបន្តិច គឺទម្លាក់ពី៥,៥% មកត្រឹម ៥.៣% ខណៈរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នៅ ៦,០% ដដែល។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ការព្យាករណ៍អំពីការធ្លាក់ចុះនេះ គឺបណ្តាលមកពីកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ ដោយក្នុងនោះការនាំចេញសម្លៀកបំពាក់...
អានបន្ថែមឆមាសទី១ ២០២៣ កម្ពុជាទទួលបានរំហូរវិនិយោគលើអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរកើន ១៧២%
បើទោះបីស្ថានភាពហិរញ្ញវត្ថុសកលមានការរឹតបន្តឹងយ៉ាងក្តី ក៏ប៉ុន្តែកម្ពុជាបែរជាទទួលបានរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា ១៧២% ខណៈរំហូរវិនិយោគផ្ទាល់ពីបរទេសសរុបមានកំណើនខ្ពស់រហូតដល់ ៤១,៦% ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេច...
អានបន្ថែមវៀតណាមចំណាយជិត ៨ពាន់លានដុល្លារ ទិញយន្តហោះពីអាមេរិក ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានព្រមព្រៀងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយ ដើម្បីបញ្ជាទិញយន្តហោះ Boeing 737Max ប្រមាណ ៥០គ្រឿងពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៨ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួនព្រមទាំងឆ្លើយតបនឹងតម្រូវការអាកាសចរណ៍ដែលកំពុងកើនឡើង។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញាម្សិលមិញ។ ដំណឹងនៃកិច្ចព្រមព្រៀងនេះត្រូវបានបង្ហើបឱ្យដ...
អានបន្ថែមរយៈពេល៨ខែនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអន្តរជាតិមានជិត ៣២ពាន់លានដុល្លារ ធ្លាក់ចុះ ១៤%
ក្នុងរយៈពេល ០៨ខែ ឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណ ៣១,៩៧២លានដុល្លារ ថយចុះ ១៤.៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ប៉ុន្តែការនាំចេញរបស់កម្ពុជាគឺនៅរក្សាបានកំណើនវិជ្ជមានដដែល។ នេះបើតាមការឱ្យដឹងរបស់ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ ទិន្នន័យនេះ បានបង្ហាញឱ្យដឹងដែរថា កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្...
អានបន្ថែមក្រុមហ៊ុនផលិតបន្ទះសូឡាដ៏ធំ១នៅកម្ពុជា គ្រោងពង្រីកខ្លួនទៅសហរដ្ឋអាមេរិក
ក្រុមហ៊ុន New East Solar Energy ដែលមានទីស្នាក់ការកណ្តាលនៅកម្ពុជា នឹងបើករោងចក្រមួយទៀតមានសមត្ថភាពផលិតបន្ទះសូឡាបានចំនួន ២ ជីហ្គាវ៉ាត់ (ស្មើនឹង ២លានគីឡូវ៉ាត់) នៅក្រុងហ្វីអូនិច រដ្ឋអារីសូណា សហរដ្ឋអាមេរិក ដែលអាចបង្កើតការងារបាន ៣៥០កន្លែងនៅទីនោះ។ នេះបើតាមការចុះផ្សាយរបស់ Solar Power World កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ ជាមួយនឹងគម្រោងថ្មីនេះ ក្រុមហ៊ុននឹងអាចបង្កើនសមត្ថភាពផលិតរបស់ខ្លួនបានរហូតដល់ទៅ ៦.៧ជី...
អានបន្ថែមវៀតណាមក្លាយជាតួអង្គសំខាន់ក្នុងយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ចអាមេរិក
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម គឺជាពេលវេលាដ៏សំខាន់មួយក្នុងការពង្រឹងចំណងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងទីក្រុងហាណូយ។ សកម្មភាពយុទ្ធសាស្ត្រនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិន និងបង្ហាញពីការផ្លាស់ប្តូរការទូតដ៏សំខាន់មួយ យោងតាមសារៈព័ត៌មាន CNN កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។ អតីតសត្រូវទាំងពីរបានធ្វើឱ្យប្រសើរឡើងជាផ្លូវការនូវទំ...
អានបន្ថែម
