រយៈពេល៨ខែនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអន្តរជាតិមានជិត ៣២ពាន់លានដុល្លារ ធ្លាក់ចុះ ១៤%

ក្នុងរយៈពេល ០៨ខែ ឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណ ៣១,៩៧២លានដុល្លារ ថយចុះ ១៤.៥%​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ប៉ុន្តែ​ការនាំចេញ​របស់​កម្ពុជា​គឺ​នៅ​រក្សាបាន​កំណើន​វិជ្ជមានដដែល​។ នេះបើតាមការ​ឱ្យដឹងរបស់ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​(GDCE)​។

ទិន្នន័យនេះ បានបង្ហាញឱ្យដឹងដែរថា កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ចំនួន ១៥,៦៩២ លានដុល្លារ កើនឡើងចំនួន ០.៣២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ត្រឹម ១៥,៦៤១លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះកម្ពុជាក៏បាននាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ចំណែកឯ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារ ថយចុះ ៤.៨%, ចិនមានតម្លៃជាង ៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាម មានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុន មានតម្លៃជាង ៧៧០លានដុល្លារ ថយចុះ ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង ៥៦​៣លានដុល្លារ ថយចុះ ២៤.៦%, កាណាដា មានតម្លៃជាង ៥៧១លានដុល្លារ ថយចុះ ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។

ចំពោះទំនិញដែលកម្ពុជាបាននាំចេញរួមមាន ​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ៤.៥ពាន់លានដុល្លារ ថយចុះ ២០​.៩%, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​ជាង ១ពាន់លានដុល្លារ កើនឡើង ៩៨.៥%,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរមានតម្លៃជាង ១.៨ពាន់លានដុល្លារ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូមាន ៣០៨លានដុល្លារ កើនឡើង ៥៥.៣% និងបន្លែដែលអាចបរិភោគបានមានតម្លៃ ៣៣២លានដុល្លារ កើនឡើង ២២.៣%។

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២២ ការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិរបស់កម្ពុជា មាន​ទឹកប្រាក់​​សរុប​ជាង ៥២,៤​ ពាន់​លាន​ដុល្លារ កើនឡើង៩,២​ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ជាង៤៨​ពាន់​លាន​ដុល្លារ​៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]