ស្ថានីយប្រេងអប្សរាសង់ជិតរួច ឯតំណក់ប្រេងដំបូងក៏នឹងត្រូវស្រក់នៅឆ្នាំ ២០២០ នេះដែរ

ស្ថានីយបូមប្រេងដំបូងនៅកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្ដីរំពឹងថាតំណក់ប្រេងដំបូងគឺអាចនឹងបូមបាន នៅពាក់កណ្កាលឆ្នាំ២០២០ នេះក្រោយក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។ ការប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធកាត់គ្រោងដែក សម្រាប់អណ្តូងដំណាក់កាលទី១ ដែលធ្វើឡើងកាលពីថ្ងៃទី ៦ ខែធ្នូ នៅប្រទេសឥណ្ឌូនេស៊ីកន្លងមកនេះ។ បើយោងតាម...

អាន​បន្ថែម

ក្រសួងរ៉ែ បើកការស្នើសុំអាជ្ញាបណ្ណស្វែងរករ៉ែលើទីតាំងចំនួន៨តំបន់

ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកទទួលពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករ៉ែចំនួន ៨ តំបន់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១០ ខែមករា តំបន់ចំនួនប្រាំបី មានផ្ទៃដីស្វែងរុករករ៉ែ សរុបចំនួន ១ ៣៩០ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងខេត្ត ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប និងមណ្ឌលគីរី។ ក្រសួងបញ្ជាក់ថា បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ អាច...

អាន​បន្ថែម

គម្រោងសាងសង់មានជាង៤ពាន់គម្រោង កើន៥០ភាគរយ នៅឆ្នាំ២០១៩

នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះយ៉ាងខ្លាំងណាស់ ជាមួយនឹងគម្រោងសាងសង់មានរហូតដល់ចំនួន ៤ ៤៤៦ គម្រោង មានកំណើន ៥៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ ខណៈទុនវិនិយោគលើវិស័យសំណង់ មានចំនួន ៩.៣ពាន់លានដុល្លារ មានកំណើន ៧៨ភាគរយ។ របាយការណ៍ប្រចាំឆ្នាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅឆ្នាំ២០១៩ សំណង់ទូទាំងប្រទេស មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៨.៥លានម៉ែត្រការ៉េ កើន ៦២ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលគម្រោងសំណង់...

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែន ជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមខ្សែបន្ទាត់ព្រំដែនឲ្យបានច្រើន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបន្ទាប់ព្រំដែនជាមួយប្រទេសវៀតណាម ឲ្យបានច្រើនថែមទៀត ដើម្បីទាក់ទាញវិនិយោគពីប្រទេសវៀតណាមមកវិនិយោគនៅកម្ពុជា។ ការជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួចហើយ នៅក្រុងបាវិត ខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តត្បូងឃ្មុំ។ ថ្លែងនៅក្នុងពិធីប្រគល់-ទទួល “ផ្សារគំរូព្រំដែ...

អាន​បន្ថែម

កំពតជាខេត្តដែលមានការទាក់ទាញខ្លាំងលើគម្រោងលំនៅឋានបែបទេសចរណ៍

ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បាន​ស្នើសុំគោលការណ៍​វិនិយោគ លើការអភិវឌ្ឍន៍លំនៅស្ថានបែបទេសចរណ៍មាត់ព្រែកស្ថិតនៅ​ក្នុង​ស្រុកទឹកឈូ ខេត្ត​កំពត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​ខេត្ត​កំពត​កាល​ពី​ថ្ងៃទី ២៥ ខែវិច្ឆិកា។ លោក ដាញ់ សារី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានបញ្ជាក់ថា “ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន...

អាន​បន្ថែម

ជីប ម៉ុង លែន នឹងកែប្រែមុខមាត់ ហ្គ្រែន ភ្នំពេញឲ្យក្លាយជាតំបន់អភិវឌ្ឍមានសក្តានុពលខ្ពស់

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ កាលពីពេលថ្មីៗនេះ ចាប់ផ្តើមកែលម្អសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់លំនៅឋាន​នេះទំាងមូល ដើម្បីកែប្រែមុខមាត់តំបន់នេះឲ្យទៅជាតំបន់អភិវឌ្ឍន៍ដែលប្រកបដោយសក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា។ ថ្លែងក្នុងកម្មវិធីភ្ជាប់​ទំនាក់ទំនង​អតិថិជន ហ្គ្រែន ភ្នំពេញ កាល​​ពី​ថ្ងៃទី​ ២២ វិច្ឆិកា លោកឧកញ៉ា លា...

អាន​បន្ថែម

កូរ៉េខាងត្បូង បើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃនៅប៊ូសានជាមួយមេដឹកនាំអាស៊ាន

កូរ៉េ​ខាងត្បូង​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ខ្លួន​នឹង​កសាង "ទីក្រុង​ឆ្លាតវៃ" ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ប៊ូសាន​ក្នុង​ឆ្នាំ ២០២៤ ដែល​ហេដ្ឋារចនាសម្ព័ន្ធ និង ការ​​ប្រមូល​​ទិន្នន័យ​ធំៗ​នឹង​ត្រូវ​បាន​​គ្រប់គ្រង​ដោយ​ឧបករណ៍​ចាប់​សញ្ញា​​តាម​រយៈ​អ៊ីនធឺណិត ឬ internet of things sensors។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា។ ប្រធានាធិបតី​មូន...

អាន​បន្ថែម

រដ្ឋសភាអនុម័តថវិកាជាង ៨ពាន់លានដុល្លារសម្រាប់ការចំណាយរបស់ជាតិក្នុងឆ្នាំ ២០២០

រដ្ឋសភា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ប្រមាណ ៨,២ពាន់លានដុល្លារ សម្រាប់ការចំណាយឆ្នាំ២០២០ កាលពីថ្ងៃអង្គារ៍ ដែលមានកំណើន ២២ភាគរយ ធៀបទៅនឹងការចំណាយនៃច្បាប់ថវិកាជាតិឆ្នាំ២០១៩។ ការចំណាយសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងឆ្នាំ២០២០ គឺទៅលើរដ្ឋបាលទូទៅ វិស័យការពារជាតិ និងវិស័យសង្គមកិច្ច។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ដើម្បីឆ្លើយតបនឹងការចំណាយ រដ្ឋាភិ...

អាន​បន្ថែម

អ្នកជំនាញ៖ កម្ពុជាត្រូវការអភិវឌ្ឍន៍វិស័យសំខាន់២ ដើម្បីត្រៀមខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០

ទស្សនវិស័យជាតិបានកំណត់យកឆ្នាំ ២០៣០ ដើម្បីប្រែកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់ ពោលគឺ១០ឆ្នាំទៅមុខទៀត កម្ពុជានឹងដូចប្រទេសថៃ ឬ ម៉ាឡេស៊ីបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឋិកា​ ថា “បច្ចុប្បន្ន កម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្...

អាន​បន្ថែម

វិនិយោគិនចិនមានចំណាប់អារម្មណ៍ខ្លាំងលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា

កម្ពុជាបានជំរុញអ្នកវិនិយោគមកពីខេត្តហ៊ូណាន ប្រទេសចិន វិនិយោគលើវិស័យសំខាន់ៗនៅក្នុងប្រទេស ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្ត ជាពិសេសទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យកម្ពុជាមានភាពប្រកួតប្រជែង តាមរយៈការតភ្ជាប់ប្រសើរឡើងទាំងក្នុងប្រទេស និងតំបន់។ ថ្លែងនៅក្នុងពិព័រណ៍ស្តីពីការជំរុញការវិនិយោគ និងគ្រឿងចក្រឧស្សាហកម្ម ខេត្តហ៊ូណាន កាលពីថ្ងៃទី១៩ វិច្ឆិកា នៅរាជធានីភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរ...

អាន​បន្ថែម