កូរ៉េខាងត្បូង បើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃនៅប៊ូសានជាមួយមេដឹកនាំអាស៊ាន

កូរ៉េ​ខាងត្បូង​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ខ្លួន​នឹង​កសាង “ទីក្រុង​ឆ្លាតវៃ” ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ប៊ូសាន​ក្នុង​ឆ្នាំ ២០២៤ ដែល​ហេដ្ឋារចនាសម្ព័ន្ធ និង ការ​​ប្រមូល​​ទិន្នន័យ​ធំៗ​នឹង​ត្រូវ​បាន​​គ្រប់គ្រង​ដោយ​ឧបករណ៍​ចាប់​សញ្ញា​​តាម​រយៈ​អ៊ីនធឺណិត ឬ internet of things sensors។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា។

ប្រធានាធិបតី​មូន ជេអ៊ីន​បាន​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ទីក្រុង​ឆ្លាតវៃ​នៅ​​ប៊ូសាន ឬ (Busan Eco Delta Smart City) រួម​ជាមួយ​មេ​ដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ក្នុង​អំឡុង​​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន – សាធារណរដ្ឋ​កូរ៉េ​នៅ​ទីក្រុង​ប៊ូសាន។

លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​មាន​ប្រសាសន៍​ថា “គោលបំណង​នៃ​ការបង្កើត​ទីក្រុងថ្មី​បែប​នេះ​នៅ​ពេល​អនាគត គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ទីក្រុង​ និង ប្រើ​វា​ជា​ឧបករណ៍​ ប្រកប​ដោយ​ភាព​ច្នៃ​បង្កើត​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃបច្ចេកវិទ្យាបដិវត្តឧស្សាហកម្ម ៤.០” ។

ប្រភព​ខាង​លើ​បន្ត​ថា កូរ៉េ​ខាង​ត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង ថៃ ហើយ​កំពុង​ពិភាក្សាជាមួយប្រទេស ព្រុយណេ និង កម្ពុជាសម្រាប់គម្រោង “ទីក្រុង​ឆ្លាត​វៃ” នេះ។ អាន​បន្ថែម

គួរ​បញ្ជាក់​ផង​ដែរ​ថានៅក្នុងអំឡុង​នៃ​កិច្ច​ប្រជុំពី​ថ្ងៃ​ទី​២៥ ដល់ ២៦ វិច្ឆិកា កម្ពុជា និង សាធារណរដ្ឋ​កូរ៉េ​បាន​ បាន​ចុះ​ហត្ថ​លេខាលើឯក​សារសារសំខាន់ៗចំនួន៥ រួមមាន៖ (១) កិច្ចព្រមព្រៀង​ស្តី​ពី​ការលុបបំបាត់ការយកពន្ធមួយ​ចំនួន (២) សន្ធិសញ្ញា ស្តីពី ការជួយគ្នាទៅវិញនៅ​ក្នុង​វិស័យ​ច្បាប់ (៣) អនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម (៤) អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ​បច្ចេកវិទ្យា គមនាគមន៍ និ​ង ​ព័ត៌​មាន (៥) កិច្ច​​ព្រមព្រៀងពាណិជ្ជកម្មសេរី​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​តាម​ បើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា AKP៕

(រូបភាព៖ ទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំណាត់​ផ្លូវ​ជាតិ​លេខ​៧ តម្លៃ១១៧លានដុល្លារ ភ្ជាប់ពីស្គន់-ក្រុងកំពង់ចាម សម្ពោធប្រើប្រាស់ជាផ្លូវការ

គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ ៤ គន្លង តភ្ជាប […]

វៀតណាមពន្លឿនគម្រោងកំពង់ផែទឹកជ្រៅតម្លៃ ៤ ប៊ីលានដុល្លារនៅភាគខាងត្បូងជាប់សមុទ្រកម្ពុជា

គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនៅលើកោះហុងខ្វៃ មិនត្រឹមតែជា […]

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ៤កន្លែង ដើម្បីជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ខេត្តកណ្តាល

គណៈប្រតិភូរួមគ្នាវាយតម្លៃទីតាំងសក្តានុពលចំនួនបួនសម្រាប់ […]

ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%

ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល […]

រដ្ឋនឹងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ បានប្រកាសថា ខេត្ […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]