វៀតណាមប្រកាសប្រើថវិកាជាតិ $៦៧ពាន់លាន សង់ផ្លូវដែកល្បឿនលឿនវែងជាងគេ, និងប្តេជ្ញាឈប់ប្រើកម្ចីបរទេស
ជាយុទ្ធសាស្ត្រពង្រឹងជំហរសេដ្ឋកិច្ចឯករាជ្យរបស់ខ្លួន រដ្ឋសភាវៀតណាម បានអនុម័តលើគម្រោងបណ្តាញ ផ្លូវដែកល្បឿនលឿនវែងបំផុតដ៏មានមហិច្ឆតាមួយខ្សែ ដែលមានខ្ទង់ថវិកាចំណាយប្រមាណ ៦៧ពាន់លានដុល្លារ ដើម្បីតភ្ជាប់រដ្ឋធានីហាណូយទៅទីក្រុងហូជីមិញ។ អ្វីដែលពិសេសខុសប្លែកពី គម្រោង វិនិយោគនានា នោះគឺការសម្រេចចិត្តដែលមានលក្ខណៈបដិវត្តន៍ថ្មីជាប្រវត្តិសាស្ត្រ ដោយសារមូលនិធិ ជាចម្បង សម្រាប់ សាងសង់គម្រោងយក្សនេះ គឺបានមកតាមរយៈប្រភពវិភាគ...
អានបន្ថែមក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ រកចំណូលបានជាង ១១០លានដុល្លារ កើនជាង២៤%
ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា រកចំណូលបាន ៤៥២.៥៧៨លានរៀល(ប្រមាណ ១១០,៣៨លានដុល្លារ) កើនឡើ២៤,១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៣៦៤.៦៤១លានរៀល (ប្រមាណ ៨៨,៩៤លានដុល្លារ)។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងឆ្នាំ២០២៤នេ...
អានបន្ថែមកម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅចក្រភពអង់គ្លេស និងឥណ្ឌា ដើម្បីទាក់ទាញអ្នកវិនិយោគ
កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌា ដើម្បីជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ពិសេសដើម្បីទាក់ទាញពាណិជ្ជករ និងវិនិយោគិនបរទេស។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន AZ Group និងលោក Jas Sohl នាយកក្រុមហ៊ុន SOHL និងគណៈប្រតិភូ កាលទី២០ ខែ...
អានបន្ថែមអ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន
ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះបើយោងតាមបទវិភាគស្តីពី 2025 Fear...
អានបន្ថែមរោងចក្រដ៏ធំរបស់ស៊ុយអ៊ែត នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ សម្ពោធបើកដំណើរការជាផ្លូវការហើយ
ក្រុមហ៊ុនផលិតស្រោមដៃដ៏ល្បីល្បាញរបស់ប្រទេសស៊ុយអែត HESTRA (Cambodia) Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បានសម្ពោធបើកដំណើរការរោងចក្ររបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោកស្រី Anna Hammargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសថៃ។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានថ្លែងសាទរច...
អានបន្ថែមក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតភ្នំពេញ រកចំណូលបានជាង $៤១លាន, និងមានទូកុងតឺន័រឆ្លងកាត់កើនជិត៥០ម៉ឺន TEU
ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូលបាន ៤១.៥៨៨.១៧២ដុល្លារ និងទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០ TEUs។ នេះបើយោងតាមសេចក្តីប្រកាសរព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ចុះថ្ងៃទី១៤ និងទី១៦ ខែមករា ឆ្នាំ២០២៥។ តាមសេចក្តីប្រកាសខាងលើបានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំនៃឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូល(ពុំទាន់ធ្វើសវនកម្ម)សរុបបានចំនួន ៤១.៥៨៨.១៧២ដុល្លារ កើនឡើង ២១% ធៀប...
អានបន្ថែមក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនីចំនួន ២២៥៣គ្រឿង កើន៦២០%
ក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ២.២៥៣គ្រឿង ពោលគឺកើនឡើង ៦២០% បើធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ កំណើនដ៏ច្រើននេះបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម ផន រឹម បានបញ្ជាក់ថា “ក្នុងឆ្នាំ២០២...
អានបន្ថែមរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងអាករពិសេសសម្រាប់ឧស្សាហកម្មស៊ីម៉ង់ត៍ក្នុងស្រុក រយៈពេល២ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវវិធានការដ៏សំខាន់មួយ ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ង់ត៍ក្នុងស្រុក ដោយផ្តល់ការលើកលែងពន្ធពិសេសក្នុងរយៈពេលពីរឆ្នាំ។ សេចក្តីសម្រេចនេះ ត្រូវបានចែងនៅក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សំដៅបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុលើឧស្សាហកម្មមួយនេះ។ ក្នុងសេចក្តីសម្រេចនាពេលថ្មីៗនេះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បា...
អានបន្ថែមក្រុមហ៊ុនរុករករ៉ែរបស់ចិន ចង់ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យរ៉ែនៅកម្ពុជា
នៅក្នុងការអភិវឌ្ឍន៍ដ៏ជោគជ័យមួយសម្រាប់ឧស្សាហកម្មរុករករ៉ែរបស់កម្ពុជា ក្រុមហ៊ុន Beijing Endi (Group) Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគរ៉ែដ៏លេចធ្លោដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បានកំណត់ទិសដៅរបស់ខ្លួនលើការពង្រីកប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ ផែនការដ៏មានសារៈសំខាន់មួយនេះត្រូវបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជ...
អានបន្ថែមក្នុងឆ្នាំ២០២៥ កម្ពុជាសម្រេចបោះមូលបត្រ ៥០០ពាន់លានរៀលទៀត ដើម្បីពង្រឹងតុល្យភាពថវិកាជាតិ
សកម្មភាពជាយុទ្ធសាស្ត្រក្នុងការជំរុញថវិកាជាតិរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវផែនការបោះផ្សាយមូលបត្ររដ្ឋបន្ថែមចំនួន ៥០០ពាន់លានរៀលនៅឆ្នាំ ២០២៥។ សេចក្តីសម្រេចនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិនិយោគ និងជាការធានានូវស្ថិរភាពសារពើពន្ធផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការដេញថ្លៃសម្រាប់មូលបត្រទាំងនេះនៅធនាគារជាតិនៃកម្ពុ...
អានបន្ថែម
