ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតភ្នំពេញ រកចំណូលបានជាង $៤១លាន, និងមានទូកុងតឺន័រឆ្លងកាត់កើនជិត៥០ម៉ឺន TEU

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូលបាន ៤១.៥៨៨.១៧២ដុល្លារ និងទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០ TEUs។  នេះបើយោងតាមសេចក្តីប្រកាសរព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ចុះថ្ងៃទី១៤ និងទី១៦ ខែមករា ឆ្នាំ២០២៥។

តាមសេចក្តីប្រកាសខាងលើបានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំនៃឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូល(ពុំទាន់ធ្វើសវនកម្ម)សរុបបានចំនួន ៤១.៥៨៨.១៧២ដុល្លារ កើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំណូលទាំងនោះរួមមាន៖ ចំណូលពីប្រតិបត្តិការផែបានចំនួន ៣៤.៥៦៣.៧៥៦ដុល្លារ កើន២១%, ចំណូលពីអាជ្ញាធរផែចំនួន ៥.៨៣៤.៤៨១ដុល្លារ កើន២១%, និងចំណូលពីសេវាផ្សេងៗចំនួន ១.១៨៩.៩៣៥ដុល្លារ កើន២%.

ទាក់ទងនឹងចរាចរណ៍កុងតឺន័រ PPAP បានកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៤នេះ កំពង់ផែស្វ័យតភ្នំពេញមានទូកុងតឺន័រឆ្លងបានកាត់ចំនួន ៤៨០.២០០TEUs កើនឡើង ២១.៩១% ធៀបនឹងឆ្នាំ២០២៣ មានត្រឹម៣៩៦.២២៥ TEUs។

ប្រភពដដែលបានលម្អិតទៀតថា កំពង់ផែទឹកសាបមួយនេះ ទទួលបានបរិមាណទំនិញ និងប្រេងឥន្ធនៈសរុបចំនួន ៤.៨០៦.៦៥៤តោន កើនឡើង ១៥.៩១% និងកប៉ាល់ដឹកទំនិញឆ្លងកាត់កំពង់ផែមានចំនួន ៤.៨៩៤ កប៉ាល់ បានកើនឡើង​ ២៦.៨%។

រីឯវិស័យទេសចរណ៍នៅកំពង់ផែនេះក៏មានការរីកចម្រើនផងដែរ ដោយមានទូកទេសចរណ៍ចំនួន ៧០៨ គ្រឿងចូលចត និងដឹកអ្នកដំណើរសរុបចំនួន ៣៦.១៥០នាក់ កើនឡើង ៤៣,៧៣% បើធៀបនឹងឆ្នាំមុន។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានចាត់ទុកកំណើននេះថាជាការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច។ ឯកឧត្តមបានមានប្រសាសន៍ថា “ការកើនឡើងនេះបង្ហាញពីលំហូរដ៏រឹងមាំនៃការដឹកជញ្ជូន និងពាណិជ្ជកម្ម ជាពិសេសបង្ហាញពីគន្លងវិជ្ជមាននៃសេដ្ឋកិច្ច” ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]