សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ត្រីមាសទី១-២០២៤ កំពង់ផែក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់រហូត ២៤ម៉ឺនTEUs កើន ២៣%
គិតត្រឹមរយៈពេល១៤សប្តាហ៍ ឬប្រមាណ៩៨ថ្ងៃដំបូង ក្នុងឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកុងតឺន័រឆ្លងកាត់ចំនួន ២៤ម៉ឺនTEUs កើនឡើងជាង ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣ កន្លងទៅ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា ២០២៤។ នាឱកាសនោះ ឯកឧត្តបានឱ្យដឹងថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សរុបចំនួន ១.៣៥៥នាក់ (ក្នុងនោះមានស្ត្រី ១៣១នាក់) ហើយបើគិតក្នុងរយៈពេល ១៤សប្តាហ៍ដំបូងក្នុងឆ្នាំ២០២៤នេះ មានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនប្រមាណ ២៤ម៉ឺនTEUS កើនឡើង ២៣,៤៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលតួលេខនេះបានបង្ហាញពីសន្ទុះប្រកប ដោយភាពរឹងមាំសម្រាប់ឆ្នាំ២០២៤។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ កំពង់ផែខាងលើនេះ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សរុបចំនួនជិត ៨០ម៉ឺនTEUS កើនឡើង ៦,៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ និងមានចំណូលអាជីវកម្មសរុបប្រមាណជាង ៩៥លានដុល្លារ កើនឡើង ៥,៤២%។ ជាមួយគ្នានេះដែរ […]
អានបន្ថែមត្រីមាសទី១ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៨លានដុល្លារ កើន ៧%
ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៨.០៦៤.៦៥៧ដុល្លារ ដែលកើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈមិនទាន់ធ្វើសវនកម្មនៅឡើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ ចំណូលនេះ បានបែងចែកជាចំណូលពីប្រតិបត្តិការផែ មានចំនួន ៦.៥១៧.១៨៥ដុល្លារ កើន ១២% ចំណូលពីអាជ្ញាធរផែ មានចំនួន ១.៣០៩.៦៩៣ដុល្លារ កើន ១៤% និងចំណូលពីសេវាកម្មផ្សេងៗ មានចំនួន ២៣៧.៧៧៩ដុល្លារ ធ្លាក់ចុះ ៦៩%។ ដោយឡែកសម្រាប់ខែមីនាវិញ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ២.៨៤៩.៦០៨ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ដកើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ កំពង់ផែស្វយ័តភ្នំពេញ បានសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង រួមមាន TS១១(នៅរាជធានីភ្នំពេញ), UM២(ស្ថិតក្នុងខេត្តត្បូងឃ្មុំ) និង LM២៦(ស្ថិតក្នុងខេត្តព្រៃវែង)។ (អានបន្ថែម)
អានបន្ថែមហាងនំបុ័ងដ៏ល្បីរបស់កូរ៉េ សម្រេចវិលមកកម្ពុជាវិញ ក្រោយឃើញសេដ្ឋកិច្ចកម្ពុជាមានសន្ទុះគួរឱ្យកត់សម្គាល់
បន្ទាប់ពីបិទទ្វារមួយរយៈ ហាងនំបុ័ងយីហោល្បីឈ្មោះរបស់កូរ៉េខាងត្បូង Tous Les Jours បានសម្រចចិត្តបើកដំណើរការឡើងវិញនៅរាជធានីភ្នំពេញ ដោយសារកត្តាសក្តានុពលទីផ្សារមានប្រជាពលរដ្ឋវ័យក្មេងច្រើន និងកំណើនសេដ្ឋកិច្ចហក់ខ្ពស់គួរឱ្យកត់សម្គាល់ក្នុងតំបន់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Maeil Business News Korea ចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ក្រុមហ៊ុន CJ Foodville និងក្រុមហ៊ុនភោជនីយដ្ឋានពិភពលោក EFG បានចុះកិច្ចព្រមព្រៀងទិញសិទ្ធិផ្តាច់មុខ (franchise) ដើម្បីបើកដំណើរការហាងនំបុ័ង Tous Les Jours ចំនួន៥ទីតាំងឡើងវិញនៅកម្ពុជា។ បើតាមប្រភពដដែល ក្រុមហ៊ុននឹងបើកហាងទី១ និងទីពីរ នៅរាជធានីភ្នំពេញ ដោយហាងទី១ ស្ថិតនៅផ្លូវកម្ពុជាក្រោម និងហាងទីពីរ ស្ថិតនៅម្តុំទួលទំពួង។ ដោយមើលឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជាដែលមានអត្រាកំណើនប្រចាំឆ្នាំ ៧ភាគរយ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ពិសេសគឺជាប្រទេសដែលមានសក្តានុពលខ្ពស់ដែលមានប្រជាជន ពេញវ័យច្រើន ដូច្នេះការវិលត្រឡប់របស់ Tous Les Jours ម្តងនេះ ក្រុមហ៊ុនគ្រោងនឹងដំណើរការហាងជាមួយនឹងយុទ្ធសាស្រ្តថ្មីតាមរយៈការសហការជាដៃគូជាមួយ EFG ដើម្បីក្លាយជាម៉ាកយីហោនំប៉័ងលំដាប់ថ្នាក់លេខ១ នៅកម្ពុជា។ បើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់ CJ Foodville បាននិយាយថា “ការវិលត្រឡប់មកប្រទេសកម្ពុជាវិញនេះគឺមានសារៈសំខាន់ខ្លាំងណាស់ […]
អានបន្ថែម១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារ កើនឡើង ៤.៦%
ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ពាន់លានដុល្លារ កើនឡើង ៤,៦% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ទន្ទឹមនឹងនេះ សម្តេចបានស្នើដល់ចិនជួយជំរុញ និងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរចិន ឱ្យមកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញឱ្យចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។ គួររម្លឹកដែរថា រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ (អានបន្ថែម) ដោយឡែក […]
អានបន្ថែមកម្ពុជាមានទំហំទីផ្សារគ្រឿងសង្ហារិមជិត $១០០លានក្នុង១ឆ្នាំ អាចនឹងកើនដល់ជាង $១ពាន់លាននៅឆ្នាំ ២០៣៣
ទីផ្សារគ្រឿងសង្ហារិមកម្ពុជា ទោះបីមានទំហំតូចបន្តិចក៏ដោយ ប៉ុន្តែកំពុងមានការរីកចម្រើន ខ្លាំង ជាមួយនឹងទំហំទីផ្សារបច្ចុប្បន្នជិត ១០០លានដុល្លារក្នុងមួយឆ្នាំ អ្នកជំនាញព្យាករថា ទីផ្សារនេះនឹងកើនឡើងដល់ ១,៤៨៤ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣ នេះបើយោងតាម “របាយការណ៍ស្រាវជ្រាវឧស្សាហកម្មគ្រឿងសង្ហារិមកម្ពុជាឆ្នាំ ២០២៤-២០៣៣” ដែលចេញផ្សាយដោយ finance.yahoo ថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២៤។ ទោះបីជាមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏វិស័យផលិតគ្រឿងសង្ហារិមរបស់កម្ពុជា បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាមួយនឹងការនាំចេញកើនឡើងពី ៤១៩លានដុល្លារក្នុងឆ្នាំ ២០១៩ ដល់ ៨៩០ លានដុល្លារក្នុងឆ្នាំ ២០២៣ (ថយចុះបន្តិចប្រមាណ ៦,១៨% បើធៀបនឹងឆ្នាំមុន) ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំ (CAGR) គួរឱ្យកត់សម្គាល់មានប្រមាណ ២០,៧%សម្រាប់កំឡុងពេល ៥ឆ្នាំចុងក្រោយនេះ។ កត្តាជំរុញនៅពីក្រោយគន្លងនៃកំណើននេះ ភាគច្រើនកើតចេញពីសកម្មភាពនាំចេញ ដោយតម្លៃនាំចេញគ្រឿងសង្ហារិមរបស់ប្រទេសកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលជាទីផ្សារផលិតផលគ្រឿងសង្ហារិមធំជាងគេបង្អស់នៅទូទាំងពិភពលោក។ គួរកត់សម្គាល់ថាក្រុមហ៊ុនគ្រឿងសង្ហារិមធំៗចិនដូចជា Zhi Bang Furniture និង Sofia បានពង្រីកវត្តមានរបស់ពួកគេដោយបង្កើតហាងលក់រាយនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ដូចជាវៀតណាម ថៃ […]
អានបន្ថែមត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%
ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ននៅប្រទេសកម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ កំពុងដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន ប្រឈមនឹងការកំណត់ឱ្យទូទាត់ កម្ចីជាង $២០០លាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិនឈ្មោះ Shimao Group បានឱ្យដឹងថា ធនាគារ China Construction Bank (Asia) បានដាក់ពាក្យបណ្តឹងទាមទារឱ្យក្រុមហ៊ុនទូទាត់ការបង់កាតព្វកិច្ចហិរញ្ញវត្ថុចំនួន ១,៦ ពាន់លានដុល្លារហុងកុង ឬប្រហែល ២០០លានដុល្លារអាមេរិក នេះបើយោងតាម businesstimes ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៤។ ក្នុងពាក្យបណ្តឹងជំទាស់ដាក់ជូនស្ថាប័នមូលបត្រហុងកុង លោក Shimao ប្រធានក្រុមហ៊ុន បាននិយាយថា លោកនឹង “ជំទាស់” យ៉ាងម៉ឺងម៉ាត់ជាមួយនឹងពាក្យពណ្តឹងនេះ ហើយលោកនឹងនៅតែបន្តផែនការដែលបានស្នើឡើងកន្លងមកក្នុងការរៀបចំទម្រង់ហិរញ្ញវត្ថុឡើងវិញសម្រាប់បំណុលនៅក្រៅប្រទេសទាំងអស់ដែលមានតម្លៃប្រហែល ១១,៧ ពាន់លានដុល្លារ ដោយមានគោលបំណងកាត់បន្ថយទំហំបំណុលក្រៅប្រទេសនេះឱ្យបានចំនួន ៦០ភាគរយ។ “ក្រុមហ៊ុនយើងមានទស្សនៈថា បណ្តឹងឱ្យទូទាត់សំណង (ដោយធនាគារ China Construction Bank) នេះ មិនតំណាងឱ្យផលប្រយោជន៍រួមរបស់ម្ចាស់បំណុលនៅក្រៅប្រទេសរបស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតឡើយ” លោក Shimao បញ្ជាក់ ។ ទាក់ទងនឹងបញ្ហាខាងលើនេះ ធនាគារ China Construction Bank មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះឡើយ។ បណ្តឹងទូទាត់កាតព្វកិច្ចហិរញ្ញវត្ថុនេះ ត្រូវបានកើតឡើងបន្ទាប់ពីមានចំណាត់ការស្រដៀងគ្នានេះ ដែលម្ចាស់បំណុលបានប្តឹងចំពោះក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស២ផ្សេងទៀតគឺ […]
អានបន្ថែមWB: ២០២៤ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហិ្វចកើន ៤,៦% ខណៈសេដ្ឋកិច្ចចិនថយចុះមកត្រឹម ៤,៥%
ការស្ទុះងើបឡើងវិញនៃចរន្តពាណិជ្ជកម្មលើពិភពលោក នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើកលែងប្រទេសចិន បានកើនឡើងដល់ ៤,៦% ក្នុងឆ្នាំ២០២៤ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ៤,៤% ប៉ុណ្ណោះ។ តែបើងាកទៅមើលកំណើនសេដ្ឋកិច្ចចិនវិញបែរជាថយចុះប្រមាណ ០,៧% ពីអត្រា ៥,២% ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤,៥% ក្នុងឆ្នាំ២០២៤ នេះបើយោងតាមការព្យាកររបស់ធនាគារពិភពលោក ដែលបានចេញផ្សាយដោយ Asia.nikkei កាលពីថ្ងៃទី០១ ខែមេសា កន្លងទៅ។ របាយការណ៍ខាងលើ ក៏បានចេញជាអនុសាសន៍អភិវឌ្ឍន៍សេដ្ឋកិច្ចគ្របដណ្តប់លើប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី រួមមាន ចិន ម៉ុងហ្គោលី ទីម័រខាងកើត និងសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។ ជាមួយគ្នានេះដែរ របាយការណ៍ដដែលបានព្រមានទៀតថា ខណៈពេលដែលការនាំចេញទំនិញក្នុងតំបន់ដែលទើបចាប់ផ្តើមងើបឡើងវិញនេះ បើគិតតាំងពីកំឡុងពេល ឆមាសទីពីរនៃឆ្នាំ២០២៣មក ប្រទេសដែលកំពុងអភិវឌ្ឍអាស៊ី អាចប្រឈមនឹងផលប៉ះពាល់ពីគោលនយោបាយដាក់សម្ពាធពាណិជ្ជកម្ម (Trade-distorting policies) នៅក្នុងទីផ្សារគោលដៅសំខាន់ៗដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង។ លើសពីនេះ ធនាគារពិភពលោកក៏បានព្រមានថា ចំពេលដែលវិស័យអចលនទ្រព្យនិងការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិនចុះខ្សោយ ការប៉ុនប៉ងធ្វើឱ្យមានតុល្យភាពឡើងវិញនូវការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងវិស័យផលិតបច្ចេកវិទ្យាកម្រិតខ្ពស់ អាចបង្កើតអតុល្យភាពរវាងសមត្ថភាពផលិត និងតម្រូវការក្នុង និងក្រៅប្រទេសចិន។ សញ្ញានៃការផ្គត់ផ្គង់លើសកម្រិត […]
អានបន្ថែម២០២៤-កម្ពុជាជោគជ័យលើយុទ្ធនាការកាត់បន្ថយប្រើប្លាស្ទិក ព្រោះបរិមាណនាំចូលថយចុះ ៧៥%
ក្នុងត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា មានការថយចុះប្រមាណ៧៥% ខណៈបរិមាណថយចុះនេះ បង្ហាញឱ្យឃើញថា ការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាន កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើសុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម មានការថយចុះជាគំហុក ប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣ និងមានក្រុមហ៊ុនចំនួន២ តែប៉ុណ្ណោះដែលបានទទួលការអនុញ្ញាតនាំចូល ចំណែកឯ ការស្នើសុំរបស់ក្រុមហ៊ុនចំនួន០៦ ទៀតស្ថិតក្នុងដំណាក់កាលពិនិត្យ និងសម្រេច។ គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថានបានធ្វើការបែកចែកការនាំចូលប្លាស្ទិកជាពីរផ្នែកផ្សេងគ្នាគឺ ទី១)ការនាំចូលប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ មានបរិមាណសរុបចំនួន ១២.៣៣៦,៣៨ គីឡូក្រាម តាមរយៈក្រុមហ៊ុនចំនួន១។ ទី២) ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើដល់សង្វាក់ផលិតកម្ម ដែលធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន២ មានបរិមាណសរុបចំនួន ៩.១៥២,៤៤ គីឡូក្រាម។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺបង្ហាញថាការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ និងអាចបណ្តាលមកពីការផលិតក្នុងស្រុក ដែលមានតម្រូវការថង់ប្លាស្ទិកមានការថយចុះ។ គួររំលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកមកកាន់កម្ពុជា […]
អានបន្ថែមSeasia ថា សេដ្ឋកិច្ចកម្ពុជា២០២៤ កើន ៦,១% ខណៈរដ្ឋាភិបាលថាកើន ៦,៦%, IMF &ADB ថាកើន ៦.0% រីឯ WB ថាកើនត្រឹម ៥,៨%
សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងទទួលបានកំណើន ៦,១% ដែលជាតួលេខខ្ពស់ជាងគេលំដាប់លេខរៀងទី១ នៅអាស៊ាន និងស្ថិតនៅលេខរៀងទី៣ ក្នុងតំបន់អាស៊ី នេះបើយោងតាមការព្យាករដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដែលបានធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២៤នេះ។ ប្រភពដដែលបានឱ្យដឹងថា បើនិយាយពីកម្រិតកំណើនសេដ្ឋកិច្ច (Economic Growth) ដោយមិនគិតពីកម្រិតអភិវឌ្ឍន៍ (Economic Development) ប្រទេសកម្ពុជា ឈរលេខរៀងទី០១ ក្នុងចំណោមប្រទេសអាស៊ានទាំង១០តែម្តង និងតាមពីក្រោយដោយប្រទេសភីលីពីនដែលមានកំណើនសេដ្ឋកិច្ច ៥,៩% និងប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ច ៥,៨%។ បើគិតក្នុងក្របខណ្ឌទូទាំងតំបន់អាស៊ីវិញ តួលេខកំណើន ៦,១% បានដាក់កម្ពុជាឱ្យស្ថិតក្នុងចំណាត់ថ្នាក់លំដាប់ទី 0៣ បន្ទាប់ពីប្រទេសឥណ្ឌាដែលមានកំណើន ៦,៣% និងដែនដីកោះម៉ាកាវឈរលេខរៀងទី១ ដែលមានកំណើនសេដ្ឋកិច្ចរហូតដល់ ២៧,២%។ ជុំវិញប្រធានបទដដែល កាលពីដើមខែមេសាថ្មីៗនេះ យោងតាមការព្យាករដោយមន្ដ្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចរបស់ធនាគារពិភពលោក លោក Aaditya Mattoo បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៥,៨% ប៉ុណ្ណោះនៅឆ្នាំ ២០២៤ នេះ ពោលគឺលើសឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៥,៤%។ បើតាមលោក Aaditya […]
អានបន្ថែម