សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឥណ្ឌាជាប់លេខ៥ នៅអាស៊ីប៉ាស៊ីហ្វិកជាប្រទេសទទួលបានវិនិយោគអចលនទ្រព្យច្រើនជាងគេ
ឥណ្ឌា បានក្លាយជាប្រទេសទទួលបានការវិនិយោគអចលនទ្រព្យឆ្លងព្រំដែនធំជាងគេទី ០៥ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទាក់ទាញបាន ៣ពាន់លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។ លំហូរចូលយ៉ាងខ្លាំងនេះ ជាមូលធនសកលដ៏សំខាន់ ដែលស្មើនឹង ៩% នៃទំហំវិនិយោគសរុបក្នុងតំបន់អាស៊ី និងបានគូសបញ្ជាក់អំពីភាពលេចធ្លោនៃប្រទេសឥណ្ឌានៅក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ នេះបើយោងតាម Businesstoday ចុះផ្សាយថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៤។ គួររំលឹកថា បច្ចុប្បន្ននេះ ការវិនិយោគឆ្លងព្រំដែនសរុបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ឈានដល់ ១១,៥ ពាន់លានដុល្លារ យោងទិន្នន័យដែលបានចេញផ្សាយនៅក្នុងរបាយការណ៍ Look Beyond the Norms របស់ Knight Frank Asia Pacific Horizo។ សម្រាប់វិស័យអគារការិយាល័យ បានបង្ហាញពីភាពទាក់ទាញធំបំផុតសម្រាប់អ្នកវិនិយោគពិភពលោក ដោយបានរួមចំណែក ៣៦% នៃការបែងចែកដើមទុនសរុប។ តួលេខនេះឆ្លុះបញ្ចាំងពីតម្រូវការដ៏រឹងមាំសម្រាប់អចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសឥណ្ឌា។ បន្ទាប់ពីនេះ គឺវិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣០% ខណៈដែលវិស័យលំនៅឋាន និងហាងលក់រាយ មានចំណែកប្រមាណ ១៥% និង ១០% រៀងគ្នា។ […]
អានបន្ថែមក្រុមហ៊ុនជប៉ុនជាច្រើនដកអាជីវកម្មចេញពីចិន ខណៈវៀតណាមកំពុងក្លាយជាគោលដៅបន្ទាប់
ក្រុមហ៊ុនជប៉ុន កំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងអំពីប្រតិបត្តិការនៅក្នុងប្រទេសចិន ដោយសារហានិភ័យនៃខ្សែច្រវាក់ផ្គត់ផ្គង់ ច្បាប់ប្រឆាំងចារកម្ម និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយបង្កើតបរិយាកាសធុរកិច្ចមិនច្បាស់លាស់។ ជាមួយនឹងចំនួនអាជីវកម្មជប៉ុនប្រមាណ ១៣.០៣៤របស់ជប៉ុន ដែលកំពុងដំណើរការនៅក្នុងប្រទេសចិន បច្ចុប្បន្នចំនួនក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិនបានថយចុះ ៩,៤% ដែលនេះជាតួលេខមួយខ្ពស់ ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១២មក នេះបើយោងតាមប្រភពពីការស្ទង់មតិនាពេលថ្មីៗនេះដោយ Teikoku Databank និងធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei នៅថ្ងៃទី 0៦ ខែសីហា ឆ្នាំ ២០២៤។ បន្ទាប់ពីមានការកើនឡើងតិចតួចនៃក្រុមហ៊ុនចំនួន ៣២៨ ក្នុងឆ្នាំ ២០២២ របាយការណ៍នេះបង្ហាញពីការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងក្នុងចំណោមក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគនៅក្នុងប្រទេសចិន។ លោក Daisuke Iijima អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Teikoku Databank បានកត់សម្គាល់ថា “មែនទែនទៅ ចំណង់វិនិយោគរបស់ក្រុមហ៊ុនជប៉ុនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន កំពុងថយចុះច្រើនជាងទិន្នន័យដែលបានបង្ហាញទៅទៀត” ។ លោកបានចង្អុលបង្ហាញថា ការកើនឡើងថ្លៃពលកម្មដែលបានកើនឡើងទ្វេដងក្នុងទសវត្សរ៍កន្លងមក ហើយការកើនឡើងភាពតានតឹងជាមួយសហរដ្ឋអាមេរិកកំពុងជំរុញឱ្យក្រុមហ៊ុននានាពិចារណាឡើងវិញថាតើគេគួរបន្តដាក់ប្រទេសចិនជាមជ្ឈមណ្ឌលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេទៀតដែរឬទេ។ “ក្រុមហ៊ុនកាន់តែច្រើនមើលឃើញពីហានិភ័យនៃការគ្រប់គ្រងក្នុងការដាក់ប្រទេសចិននៅកណ្តាលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ ហើយកំពុងរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក ឬផ្លាស់ប្តូរពួកគេទៅកាន់អាស៊ីអាគ្នេយ៍វិញ” លោក Iijima បានបន្ថែម។ លទ្ធផលនៃរបាយការណ៍ស្ទង់មតិនេះ ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនផលិត ជាពិសេសនៅក្នុងវិស័យរថយន្ត អេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិក តំណាងឱ្យផ្នែកធំបំផុតនៃក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិន។ […]
អានបន្ថែមវិនិយោគិនបរទេសចាប់ផ្តើមប្រុងប្រយ័ត្នឡើងវិញ ខណៈទីផ្សារអចលនទ្រព្យចិនប្រឈមមុខនឹងបញ្ហាជាថ្មី
ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន អ្នកវិនិយោគបរទេសកំពុងមានការប្រយ័ត្នប្រយែងលើការជ្រើសយកគម្រោងវិនិយោគកាន់តែខ្លាំងជាងមុន ជាពិសេសគឺមានវិនិយគិនជាច្រើន បង្ហាញការក្រែងរអែងលើការទិញអចលនទ្រព្យប្រភេទពាណិជ្ជកម្ម (commercial properties) នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែនក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ១៣% នៃអត្រាប្រចាំឆ្នាំ បើគិតជាទំហំទឹកប្រាក់មានចំនួន ៣,៣ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែទូលំទូលាយអំពីស្ថិរភាពរបស់ទីផ្សារអចលនទ្រព្យ ជាពិសេសក្នុងចំណោមវិនិយោគិនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលម្នាក់ៗបានលើកឡើងពីការព្រួបារម្ភ ថា តើពួកគេអាចចាកចេញពីទីផ្សារចិនត្រឡប់ទៅវិញដោយចំណេញនៅពេលអនាគតដែរឬទេ។ ទន្ទឹមនឹងនេះដែរ បន្ទាប់ពីចិន ប្រទេសជប៉ុន បាននាំមុខប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអត្រាធ្លាក់ចុះនៃសកម្មភាពពាណិជ្ជកម្មផ្នែកអចលនទ្រព្យ ៣៥% ក្នុងទំហំទឹកប្រាក់ចំនួន ៣,៧ ពាន់លានដុល្លារ។ ទោះមានការថយចុះពីវិនិយោគិនអាមេរិក ចំណែកវិនិយោគិនសិង្ហបុរីវិញ នៅតែបន្តជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសចិន ដោយបានរួមចំណែកប្រហែល ១ពាន់លានដុល្លារ នៅឆមាសទីមួយនៃឆ្នាំ ២០២៤ ទោះបីជាមានការព្រួយបារម្ភអំពីស្ថានភាពភូមិសាស្ត្រនយោបាយទូទៅក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ទំហំវិនិយោគ ១ពាន់លានដុល្លារនេះ ក៏នៅតែតំណាងឱ្យការធ្លាក់ចុះនៃការវិនិយោគខ្ពស់បំផុតរបស់ជនជាតិសិង្ហបុរីដែរ បើធៀបនឹងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះបង្ហាញពីការភ័យខ្លាចកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកសុទិដ្ឋិនិយមចិនដែលប្រមើលមើលពីអនាគតសេដ្ឋកិច្ចវែងឆ្ងាយ ដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់វដ្តទីផ្សារច្រើនដងច្រើនគ្រា។ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ចាប់តាំងពីពេលដែលរដ្ឋាភិបាលបានអនុវត្តវិធានការទប់ស្កាត់ការខ្ចីប្រាក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងឆ្នាំ ២០២០មក […]
អានបន្ថែម២០២៣ សិង្ហបុរីជាប់លេខ១-ស្រូបទុនវិនិយោគផ្ទាល់ពីបរទេសបាន $១៥៩ពាន់លាន, ខណៈកម្ពុជាជាប់លេខ៧-ស្រូបបានជិត $៤ពាន់លាន
ភាពទាក់ទាញរបស់អាស៊ានក្នុងនាមជាទីផ្សារដែលមានស្ថិរភាព និងរីកចម្រើនយ៉ាងឆាប់រហ័ស បានជំរុញលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក ដោយទទួលបានលំហូរ FDI គិតជាទំហំសាច់ប្រាក់ប្រមាណ ២២៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ តាមរយៈការកើនឡើងជាបន្តបន្ទាប់នៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI), ក្នុងឆ្នាំ២០២៣ កម្ពុជាបានស្រូបទាញទុនវិនិយោគពីបរទេសបានប្រមាណ ៣,៩៦ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ៧ នៅអាស៊ាន ខណៈប្រទេសសិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ១-ស្រូបទុនបានរហូតដល់ ១៥៩,៦៧ពាន់លានដុល្លារ។ នេះបើយោងតាម Manila Times ចុះផ្សាយថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងទៀតថា ការកើនឡើងនៃការវិនិយោគនេះ បានជំរុញឡើងដោយចំនួនប្រជាជននៅអាស៊ានដែលកំពុងមានការកើនឡើងខ្លាំង និងកម្រិតប្រាក់ចំណូលរបស់ពួកគេក៏កើនឡើងដែរ ពិសេសប្រទេសអាស៊ានទាំងអស់កំពុងទទួលបានអត្ថប្រយោជន៍ជាអ្នកបន្តដ៏សំខាន់នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក ដែលកំពុងហៀរចេញពីប្រទេសចិន។ តួរយ៉ាងដូចជាប្រទេសសិង្ហបុរីក្នុងឆ្នំា២០២៣កន្លងទៅនេះ បាននាំមុខគេនៅអាស៊ានក្នុងនាមជាអ្នកទទួលបាន FDI ដ៏ធំបំផុតដោយទទួលបានរហូតដល់ ១៥៩,៦៧ពាន់លានដុល្លារ ដោយបានពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលវិនិយោគសកល។ បន្ទាប់ពីសិង្ហបុរី ឃើញថាឥណ្ឌូនេស៊ី បានដេញតាមពីក្រោយ ដោយបានទាក់ទាញ FDI បាន ២១,៦៣ ពាន់លានដុល្លារ ដែលភាគច្រើននៃការវិនិយោគទាំងនោះបានផ្តោតទៅលើវិស័យរថយន្តអគ្គិសនី អាគុយ ដំណើរការនីកែល និងថាមពលកកើតឡើងវិញពីសហគ្រាសចិន។ ចំណែកឯវៀតណាម និងម៉ាឡេស៊ីក៏បានជាប់ក្នុងកំណត់ត្រាលំហូរ FDI ដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ […]
អានបន្ថែមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាប្រមូលពន្ធបានជិត $៣ពាន់លាន ទាបជាងផែនការកំណត់
រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលពន្ធមានទឹកប្រាក់សរុប ២,៩០៩ លានដុល្លារ អាមេរិក ក្នុងឆមាសទី១ឆ្នាំ២០២៤ ឬស្មើប្រមាណ ៤៦ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។ យោងតាមរបាយការណ៍ស្តីពីការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៤ ចំណូលពីគយមានចំនួនជាង ១.២ពាន់លានដុល្លារ ស្មើនឹង ៤៤% នៃច្បាប់ហិរញ្ញវត្ថុ២០២៤។ ចំណែក ចំណូលពីពន្ធដារវិញមានចំនួន ១.៧ពាន់លានដុល្លារ ស្មើនឹង ៤៨% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការប្រមូលពន្ធគយមិនបានគ្រប់តាមផែនការដែលកំណត់នេះ គឺដោយថាតែការនាំចូលទំនិញចម្រុះធ្លាក់ចុះ ពិសេសយានយន្តបន្តធ្លាក់ចុះជាបន្តបន្ទាប់ ខណៈប្រជាពលរដ្ឋក៏មានការក្បិតក្បៀតលើការចំណាយផងដែរ។ បន្ថែមពីនេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ជាកត្តារួមផ្សំដែលបង្កផលប៉ះពាល់ដល់ការប្រមូលចំណូលរបស់គយដែរ។ ក្រសួងលើកឡើងទៀតថា ការប្រមូលចំណូលពន្ធដារធ្លាក់ចុះគឺដោយសារតែចំណូលពីពន្ធលើប្រាក់ចំណូល និងពីអាករលើមុខទំនិញ និងសេវាក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ាន់ស្មានថា ការប្រមូលចំណូលសារពើពន្ធនៅពេញមួយឆ្នាំ២០២៤ អាចសម្រេចបានប្រមាណជាង ៥ពាន់លានដុល្លារ ឬស្មើ ៨៥,៥% នៃផែនការច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ខណៈច្បាប់តម្រូវឱ្យប្រមូលឱ្យបានជាង ៦ពាន់លានដុល្លារ។
អានបន្ថែមរយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអាស៊ាន-ចិន មានប្រមាណជាង ៥០០ពាន់លានដុល្លារ
ក្នុងរយៈពេលប្រាំពីរខែដំបូង ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារអាម៉េរិក ដែលមានការកើនឡើង ១០,៥% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់រដ្ឋបាលគយចិន (GAC) ដែលចុះផ្សាយដោយក្រសួងព័ត៌មានកម្ពុជា។ ប្រភពដដែលបានបន្តថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានសម្រាប់រយៈពេល ១៥ឆ្នាំជាប់ៗគ្នា ខណៈដែលអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា ដែលក្នុងនោះ ការនាំចេញរបស់ចិនទៅកាន់អាស៊ានមានចំនួន ២,៣៦ទ្រីលានយន់ ដែលកើនឡើង ១៣,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ថែមពីនេះ កាលពីឆ្នាំមុន ប្រាក់ចំណូលពាណិជ្ជកម្មមានចំនួន ១៥,៤% នៃតម្លៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន និងមានចំនួន ១៥,៨% ក្នុងរយៈពេលប្រាំពីរខែដំបូងក្នុងឆ្នាំ២០២៤នេះ។ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ចិន ជាមួយនឹងចំណូលកើនឡើង ២៤,១%, ១៣,៧% និង ៤,១% រៀងៗគ្នាក្នុងរយៈពេលដែលបានត្រួតពិនិត្យនេះ៕
អានបន្ថែមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាផលិតស៊ីម៉ង់ត៍បានបរិមាណជាង ៤លានតោន
ក្នុងរយពេល៦ខែដើមឆ្នាំ២០២៤ រោងចក្រស៊ីម៉ង់ត៍នៅកម្ពុជាបានផលិតស៊ីម៉ង់ត៍មានបរិមាណកើនឡើងវិញហើយ ខណៈវិស័យសំណង់បានងើបឡើងវិញបន្តិចបន្តួច គឺក្នុងល្បឿនយឺត។ បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ក្នុងស្រុកចំនួន៥ ដែលបានផលិតស៊ីម៉ង់ត៍បានក្នុងបរិមាណ ៤.១៧លានតោន ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ កើនឡើង ៥.៥ភាគរយ កើនពី៣.៩៥លានតោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច។ ក្រសួងលើកឡើងក្នុងរបាយការណ៍ថា អនុវិស័យសំណង់ ត្រូវបានរំពឹងថានឹងងើបក្នុងល្បឿងទាប ជាមួយនឹងអាត្រាប្រមាណ ១.១ភាគរយ ដោយសារការរំពឹងទុកនៃការបន្តសកម្មភាពសំណង់លំនៅឋានថ្លៃទាប និងមធ្យម និងការងើបជាបណ្តើរៗនៃរំហូរទុនវិនិយោគពីបរទេសស្របនឹងនិន្នាការសេដ្ឋកិច្ច។ រោងចក្រផលិតស៊ីម៉ងត៍ទាំង៥នោះ រួមមាន ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន កំពតស៊ីមេន, ក្រុមហ៊ុន ស៊ីម៉ងត៍ចក្រីទីង, ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន និង ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត។
អានបន្ថែមក្រុមហ៊ុនចិនចង់មកវិនិយោគផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់នាំចេញ
ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Xu Hui បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ ហើយក្រុមហ៊ុនចាប់អារម្មណ៍ចង់វិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ទន្ទឹមគ្នានេះដែរ លោកបន្តថា ក្រុមហ៊ុន ក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ក្រុមហ៊ុន […]
អានបន្ថែមក្រុមហ៊ុន AEON បោះទុនជាង $១៦៧លាន សង់មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតតំបន់នៅវៀតណាម
ក្រុមហ៊ុន AEON Mall Vietnam បានទទួលការយល់ព្រមពីអាជ្ញាធរខេត្ត Thanh Hoa ដើម្បីវិនិយោគជាង ១៦៧ លានដុល្លារ សង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយដែលគ្របដណ្តប់លើផ្ទៃដី ១០,៥ ហិកតា។ នេះបើយោងតាមការចុះផ្សាយរបស់ VNEXPRESS នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើបានឱ្យដឹងថា គម្រោងនេះនឹងត្រូវអភិវឌ្ឍនៅក្នុងតំបន់ទីក្រុងនៃ South Thanh Hoa City (Quang Thanh Ward, Thanh Hoa City) ដែលជាតំបន់ពាណិជ្ជកម្មធំបំផុតរបស់ប្រទេសវៀតណាម ហើយបច្ចុប្បន្ន គម្រោងនេះបានបញ្ចប់ការងារសម្អាតចាំបាច់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសមួយចំនួនរួចហើយដែរ។ ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ នឹងត្រូវអភិវឌ្ឍជាបីដំណាក់កាល ដោយដំណាក់កាលទីមួយនឹងមានការសាងសង់អគារកម្ពស់ ៥ជាន់ ដែលប្រើរយៈពេល ៤៨ខែ, បន្ទាប់មកនឹងមានការសាងសង់ អគារកម្ពស់ ៤ជាន់មួយទៀត ដែលស្ថិតក្នុងដំណាក់កាលទី២។ ដំណាក់កាលចុងក្រោយគឺ នឹងមានការសាងសង់អគារកម្ពស់ ៧ជាន់ ដោយបូកបញ្ចូលចំណតរថយន្តផងដែរ។ អាជ្ញាធរខេត្ត Thanh Hoa ចាត់ទុកគម្រោងនេះថាជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតក្នុងវិស័យពាណិជ្ជកម្ម និងលក់រាយ ដែលជានិមិត្តសញ្ញាតំណាងឱ្យខេត្ត Thanh […]
អានបន្ថែមការវិនិយោគអចលនទ្រព្យនៅអាស៊ីធ្លាក់ចុះ ១៣% ចំពេលមានការពន្យារពេលកាត់បន្ថយអត្រាការប្រាក់ និងការកំណត់តម្លៃទីផ្សារជាថ្មី
ការធ្លាក់ចុះនៃការវិនិយោគអចលនទ្រព្យនាពេលថ្មីៗនេះ នៅទូទាំងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក បរិមាណវិនិយោគ ២២,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ គឺជាការធ្លាក់ចុះដ៏សំខាន់មួយ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីធនាគារកណ្តាលទាក់ទងនឹងការកែសម្រួលគោលនយោបាយរូបិយវត្ថុ។ វិធីសាស្រ្តរង់ចាំនិងមើលនេះបានធ្វើឱ្យសកម្មភាពវិនិយោគមានភាពតានតឹង និងបង្កើនការប្រុងប្រយ័ត្នទីផ្សារ។ ទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម នៅអាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ១៣% បើគិតជាទឹកប្រាក់មានតម្លៃសរុបប្រមាណ ២២,៩ ពាន់លានដុល្លារ ក្នុងរយៈពេលបីខែគិតត្រឹមចុងខែមិថុនា ធៀបនឹងត្រីមាសមុន ។ ការធ្លាក់ចុះនេះ គូសបញ្ជាក់ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តក្នុងតំបន់ និងការប្រុងប្រយ័ត្នរបស់វិនិយោគិន នេះបើយោងតាម Bloomberg ធ្វើបច្ចុប្បន្នភាពថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤។ ចាប់ផ្តើមពីហុងកុង មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី៖ ការធ្លាក់ចុះខ្លាំងបំផុតត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ី ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់ប្រមាណ ៥៤% ដែលជំរុញដោយការកើនឡើងនៃបរិមាណទ្រព្យសកម្មដែលមានបញ្ហា និងភាពមិនច្បាស់លាស់ផ្នែកម៉ាក្រូសេដ្ឋកិច្ចដែលចេះតែបន្តកើតមានជាបន្តបន្ទាប់។ ស្ថានភាពនេះ បានរារាំងអ្នកវិនិយោគពីការប្តេជ្ញាចិត្តក្នុងការទិញអចលនទ្រព្យក្នុងទ្រង់ទ្រាយធំ។ ការកំណត់តម្លៃទីផ្សារឡើងវិញ៖ ជុំវិញបញ្ហានេះ លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យប្រចាំអាស៊ីរបស់ក្រុមហ៊ុន CBRE បញ្ជាក់ពីការរំពឹងទុករបស់លោកថាទីផ្សារនឹងបន្តការកែសម្រួលខ្លួនវា។ លោក Chin បានកត់សម្គាល់ថា៖ “យើងរំពឹងថា នឹងមានការកំណត់តម្លៃក្នុងទីផ្សារឡើងវិញបន្ថែមទៀតនៅឆ្នាំនេះ ជាពិសេសនៅហុងកុង ចិនដីគោក និងសិង្ហបុរី។ ” […]
អានបន្ថែម