ធនាគារវៀតណាមថា ដើម្បីពង្រឹងចរន្តសេដ្ឋកិច្ចជាតិ ឆ្នាំ២០២៤នេះ នឹងមិនមានការដំឡើងអត្រាការប្រាក់ទេ!

ធនាគាររដ្ឋវៀតណាម (SBV) បានប្រកាសជំហរជាថ្មីរបស់ខ្លួនលើអត្រាការប្រាក់សម្រាប់ឆ្នាំ២០២៤ ដោយបញ្ជាក់ថា នឹងមិនមានគោលនយោបាយដំឡើងអត្រាការប្រាក់ឡើយ និងមានលទ្ធភាពពង្រីកការអនុវត្តគោលនយោបាយដែលកំណត់ពេលផុតកំណត់បំណុលឡើងវិញ (Loan Rescheduling) ថែមទៀតផង ដើម្បីជំរុញកំណើនរបស់សហគ្រាសក្នុងស្រុក។ នេះជាការលើកឡើងរបស់អភិបាលរងនៃធនាគាររដ្ឋវៀតណាម SBV លោក Dao Minh Tu ដែលបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងសន្និសីទកាសែត និងចុះផ្សាយដោយ​ Vietnam Plus នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។ យោងតាមរបាយការណ៍គំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ អត្រាការប្រាក់នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថា ស្ថិតក្នុងរង្វង់ ៤,៥%នៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។ ទោះបីជាអត្រាការប្រាក់ឈានដល់កម្រិតទាបខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍នេះ ក៏ដោយ ធនាគារពាណិជ្ជអះអាងថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតប្រហែលជារឿងដែលមិនអាចធ្វើទៅរួចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលរបស់វៀតណាម កំពុងជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការចំណាយ ដោយហេតុនេះបង្កើតកម្លាំងទប់សម្រាប់ពង្រឹងចរន្តសេដ្ឋកិច្ច។ កាលពីឆ្នាំមុន ធនាគារកណ្តាលវៀតណាម SBV បានអនុវត្តគោលនយោបាយចំនួន៤ ដើម្បីកាត់បន្ថយអត្រាការប្រាក់៖ រៀងពី ០,៥% ទៅ ២% ដែលបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់ ២%នៃអត្រាប្រាក់បញ្ញើនិងអត្រាឱ្យខ្ចី បើធៀបនឹងការបិទរបាយការណ៍ចុងឆ្នាំ២០២២។ គិតត្រឹមចុងឆ្នាំ២០២៣  អត្រាការប្រាក់កម្ចីសម្រាប់វិស័យអាទិភាពនៅវៀតណាម […]

អាន​បន្ថែម

សេដ្ឋវិទូហុងកុងព្យាករអតិផរណានៃសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៤ នឹងបន្តជាប់គាំងនៅត្រឹម ១០%

ខណៈដែលពិភពលោកកំពុងចាប់ផ្តើមជាថ្មីមួយនឹងឆ្នាំ ២០២៤ សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅផ្លូវបំបែករវាងការងើបឡើងវិញ និងតុល្យភាពនៃហានិភ័យដែលអាចកំណត់គន្លងសេដ្ឋកិច្ចដែលនឹងត្រូវវិវត្តជាបន្តបន្ទាប់នៃឆ្នាំនេះ។ Schroders ដែលជាស្ថាប័នស្រាវជ្រាវនិងរៀបចំយុទ្ធសាស្ត្រឈានមុខខ្នាតអន្តរជាតិនៅហុងកុង ទើបនឹងបានចេញបទវិភាគស៊ីជម្រៅមួយចេញផ្សាយនៅថ្ងៃទី 0១ ខែកុម្ភៈ ឆ្នាំ ២០២៤ បង្ហាញពីទិដ្ឋភាពសេដ្ឋកិច្ចសាកលដែលអាចនឹងបន្តជាប់គាំង ដោយបានរំលេចអំពីសេណារីយ៉ូអតិផរណារហូតដល់ ១០%។ Schroders គូសបញ្ជាក់អំពីហានិភ័យគួរឱ្យកត់សម្គាល់ទាក់ទងនឹងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ និងភាពធន់នៃការចំណាយរបស់អ្នកប្រើប្រាស់។ ទិន្នន័យថ្មីៗពីប្រភពដដែលបង្ហាញថា វិធានការរូបិយវត្ថុរបស់ពិភពលោក អាចនឹងបាត់បង់ប្រសិទ្ធភាពមួយចំនួន ដោយការចំណាយរបស់អ្នកប្រើប្រាស់ដែលសល់ទុន អាចនឹងកើនឡើងក្លាយជាបញ្ហាប្រឈមចំពោះការធ្លាក់ចុះអតិផរណាដោយរលូន។ ភាពធន់នេះ ថ្វីត្បិតតែនឹងអាចបន្ថែមពិន្ទុ ១,៣% ដល់កំណើនពិភពលោក ក្នុងពេលដំណាលគ្នាវាក៏អាចនឹងបង្កើនការព្រួយបារម្ភអំពីការកាត់បន្ថយអត្រាការប្រាក់ដែលពន្យារពេលផងដែរ។ ការវិភាគខាងលើ ធ្វើឱ្យអ្នកសេដ្ឋកិច្ចងាកមកយកចិត្តទុកដាក់ខ្ពស់ចំពោះភាពប្រឈមគ្នារវាងតម្រូវការកើនឡើង និងកំណើនអតិផរណាដែលអាចជំរុញឱ្យមានការរឹតបន្តឹងបន្ថែមទៀតនៃគោលនយោបាយរូបិយវត្ថុជាពិសេសក្នុងប្រទេសដែលមានទីផ្សារសេដ្ឋកិច្ចធំៗ។ ទន្ទឹមនឹងនេះ បើសិនជាសេណារីយ៉ូនេះកើតឡើង វាអាចនឹងទាក់ទាញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះបញ្ជូលគោលនយោបាយបែបប្រតិកម្មរហ័ស ដែលនាំទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកភ្លាមៗជាថ្មីវិញ។ ហានិភ័យនេះ នៅតែជាសេណារីយ៉ូដែលអាចនឹងកើតឡើងបើបូកផ្សំនឹងកត្តាជំរុញផ្សេងៗទៀត។ ចំពេលមានបញ្ហាប្រឈមទាំងនេះ សេដ្ឋកិច្ចពិភពលោកជួបនឹងភាពមិនប្រាកដប្រជាលើផ្នែកផ្គត់ផ្គង់។ និន្នាការសាទរចំពោះការមកដល់នៃបច្ចេកវិជ្ជាបរិវត្តកម្ម ជាពិសេសបញ្ញាសិប្បនិម្មិត (AI) អាចជំរុញឱ្យមានការរីកចម្រើននៃការវិនិយោគ បង្កើនផលិតភាពក៏ពិតមែន និងកំណើនសេដ្ឋកិច្ចបន្តិចម្តងៗក៏ពិតមែនប៉ុន្តែក្នុងល្បឿនមួយដែលយឺតជាងមុន។ ផ្ទុយទៅវិញ ភាពរង្គោះរង្គើនៃការផ្គត់ផ្គង់ដែលមានលក្ខណៈអវិជ្ជមាននៅតាមវិស័យមួយចំនួន ផ្សំជាមួយនឹងសេណារីយ៉ូអតិផរណាផ្នែកផ្គត់ផ្គង់របស់សេដ្ឋកិច្ចសកល អាចបង្វែរសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកការជាប់គាំងឡើងវិញ។ លទ្ធផលវិភាគរបស់ Schroders ដដែលបានកំណត់ភាពទំនងជានឹងកើតឡើង (ប្រូបាប៊ីលីតេ) នៃអតិផរណាសកលដល់ទៅ ១០% ដោយសង្កត់ធ្ងន់លើផ្នែកផ្គត់ផ្គង់នៃសេដ្ឋកិច្ចក្នុងន័យរយៈពេលវែង […]

អាន​បន្ថែម

Asia House ព្យាការថាឆ្នាំ២០២៤ សេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់ប្រទេសក្នុងតំបន់

ក្នុងក្របខណ្ឌនៃសេដ្ឋកិច្ចអាស៊ី វៀតណាមក្លាយជាប្រទេសលេចធ្លោមួយ ដែលកំពុងត្រៀមខ្លួននឹងឡើងខ្ពស់វ៉ាដាច់សមភាគីក្នុងតំបន់ពេញមួយឆ្នាំ ២០២៤ នេះបើយោងតាមរបាយការណ៍ Asia House Annual Outlook ចេញផ្សាយនៅថ្ងៃទី ២៣ ខែមករានៅទីក្រុងឡុងដ៍។ របាយ​ការណ៍​នេះ​បាន​ប្រមើល​មើល​កំណើន​សរុប​ប្រមាណ ៥% ពី​សេដ្ឋកិច្ចប្រទេស​អាស៊ី​សំខាន់ៗ​ចំនួន ៨ ដោយ​មាន​ប្រទេស​វៀតណាម និង​ហ្វីលីពីន​ជា​អ្នក​នាំ​មុខ​គេ។ ដោយផ្តោតលើមូលដ្ឋានគ្រឹះដ៏រឹងមាំ និងសេដ្ឋកិច្ចបើកចំហររបស់វៀតណាម របាយការណ៍នេះបានគូសបញ្ជាក់ពីការអំពាវនាវរបស់វៀតណាម ឱ្យមានការវិនិយោគក្នុងប្រទេសលើវិស័យសំខាន់ៗ ជាពិសេសក្នុងវិស័យផលិតកម្ម និងការនាំចេញរបស់ខ្លួន។ ដោយរំលេចអំពីភាពធន់នឹងសេដ្ឋកិច្ចរបស់វៀតណាម របាយការណ៍នេះបញ្ជាក់ថា FDI ក្នុងគម្រោងផលិតកម្មរបស់វៀតណាម សម្រេចបានប្រមាណ ១៨ពាន់លានដុល្លារ ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៣ ដែលស្មើនឹង ៧៣% នៃលំហូរ FDI សរុបក្នុងអំឡុងពេលដូចគ្នានេះកាលពីឆ្នាំមុន។ នៅពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសម្ពាធសកលកើនឡើង វិនិយោគិនបរទេសកំពុងងាកទៅរកវៀតណាមកាន់តែខ្លាំងឡើង ជាជម្រើសយុទ្ធសាស្ត្រដើម្បីធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់របស់ពួកគេឱ្យឆ្ងាយពីប្រទេសចិន។ ទិដ្ឋភាពសំខាន់នៃកំណើនរបស់វៀតណាមគឺកម្មវិធីផ្លាស់ប្តូរឌីជីថលរបស់ខ្លួន ដោយកំណត់យកក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកឱ្យធ្វើជាអ្នកលេងក្នុងទីផ្សារសកល។ គាំទ្រដោយការវិនិយោគសាធារណៈយ៉ាងច្រើននៅក្នុងបច្ចេកវិទ្យា AI និងបរិយាកាសចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាដ៏រីកចំរើន មជ្ឈមណ្ឌលច្នៃប្រតិដ្ឋជាតិរបស់វៀតណាមបានជំរុញការឈានទៅមុខក្នុងចម្រុះវិស័យ។ នៅពេលដែលបច្ចេកវិទ្យា AI ឱ្យផលជាការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ច ត្រូវបានកំណត់យកជាកត្តាចម្បងមួយដើម្បីជំរុញការវិនិយោគប្រកបដោយផលិតភាពនៅក្នុងឆ្នាំ ២០២៤ នេះ។ កម្មវិធី “ធ្វើនៅវៀតណាម Make […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រចុះបញ្ជីជិត៥ម៉ឺន ផ្តល់ការងារបានជាង១,៧លាននាក់ និងប្រាក់ឈ្នួលជាង $៥,១៨ពាន់លាន

គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ និងអាជីវកម្មចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ៤៩.០៧៥ ដោយបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណបានជាង ១.៧លានកន្លែង និងបានផ្តល់ប្រាក់ឈ្នួល​ប្រមាណ ៥,១៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងពីតួលេខនៃចំនួនរោងចក្រ និងអាជីវកម្មចុះបញ្ជីក្នុងប្រព័ន្ធនេះ​ នៅក្នុងសន្និបាតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែកុម្ភៈ នៅសណ្ឋាគារសុខាភ្នំពេញ។​ បើតាមសម្តេច ហ៊ុន ម៉ាណែត រោងចក្រ និងអាជីវកម្ម ដែលចុះបញ្ជីក្នុងប្រព័ន្ធ បានផ្តល់ប្រាក់ឈ្នួលប្រចាំឆ្នាំសរុប​ប្រមាណ ៥,១៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។​ សម្តេចធិបតី លើកឡើងថា ចំណូលប្រចាំឆ្នាំប្រមាណជាង ៥ពាន់លានដុល្លារនេះ នឹងខ្ពស់ជាងនេះទៅទៀត បើរាប់បញ្ជូលនូវចំណូលពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រាក់ឈ្នួលរបស់បងប្អូនពលករកម្ពុជានៅក្រៅប្រទេស។​ សម្តេចធិបតី បានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ត្រូវលើកកម្ពស់ លក្ខខណ្ឌការងារ និងបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្មករ និយោជិត​ ជាពិសេសបរិយាកាសការងារ និងជំរុញអាជីវកម្មក្រៅប្រព័ន្ធមកចុះបញ្ជីដើម្បីទទួលបានជំនួយបច្ចេកទេស ក៏ដូចជាលើកកម្ពស់ លក្ខ័ណ និងសិទ្ធិការងារដល់ប្រជាពលរដ្ឋ។​

អាន​បន្ថែម

ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់សិង្ហបុរី ប្រកាសលក់បុត្រសម្ព័ន្ធ២នៅកម្ពុជា និងលែងរកស៊ីផ្នែកកសិកម្មទៀតហើយ

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សិង្ហបុរី Hong Lai Huat បាន​ប្រកាស​ពី​ផែនការ​ដក​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដែល​មាន​ដំណើរការ​មិន​ល្អ​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សំណើដកខ្លួនពីការវិនិយោគនេះ ជាមួយនឹងទឹកប្រាក់សរុបចំនួន ៣៧,៥ លានដុល្លារអាមេរិក គូសបញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដែលត្រូវចាកចេញពីអាជីវកម្មលើវិស័យកសិកម្មដោយសារខ្លួនបានប្រឈមនឹងបញ្ហារកប្រាក់ចំណេញមិនបាន ចាប់តាំងពីគម្រោងបង្កើតឡើងក្នុងឆ្នាំ ២០០៨ មកម្ល៉េះ នេះបើយោងតាមការផ្សាយរបស់​ businesstimes កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទីមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរបស់ Hong Lai Huat  ដែលផ្តោតអាជីវកម្មរបស់ខ្លួនលើការវិនិយោគ និងការកាន់កាប់អចលនទ្រព្យ កាលពីអំឡុងពេលអាជីវកម្មនៅកម្ពុជា បានកាន់កាប់ផ្ទៃដីទំហំប្រមាណ ៥០៩,៥៤ហិកតា នៅជនបទ ហើយគ្រោងនឹងលក់ចេញវិញក្នុងតម្លៃ ១,៥លានដុល្លារអាមេរិក។ ក្រុមហ៊ុន Hong Lai Huat បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នខ្លួនមិនមានផែនការអភិវឌ្ឍន៍ភ្លាមៗសម្រាប់អភិវឌ្ឍដីនេះទេ ដោយបានបញ្ជាក់ទៀតថា ខ្លួនផ្តល់អាទិភាពលើសកម្មភាពផ្នែកធនាគារអភិវឌ្ឍន៍ដីធ្លីដែលមានទីតាំងជាយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងតំបន់ទីក្រុង សម្រាប់គម្រោងអភិវឌ្ឍសក្តានុពលនានាក្រោមផ្នែកអចលនទ្រព្យរបស់ខ្លួនវិញ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទីពីរ ដែលមានតម្លៃលក់ ៣៦លានដុល្លារអាមេរិក ទទួលបានសិទ្ធិលើក្បាលដីកសិកម្មចំនួន ១២ក្បាល ដែលមានទំហំ ៨.៩៩៩,៩៥ ហិកតា។ ដីនេះផ្តោតសំខាន់លើការដាំដុះដំឡូងមីស្រស់ និងរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការិយាល័យ ឃ្លាំង កម្មន្តសាល និងរោងចក្រផលិតម្សៅដំឡូងមីជាដើម។ ក្រុមហ៊ុន […]

អាន​បន្ថែម

រយៈពេល៣ឆ្នាំ CGCC ផ្តល់កម្ចីជាង $១៦៤លាន ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអនុម័តការធានាឥណទានប្រមាណ ១៦៤,៧២លានដុល្លារ បន្ទាប់ពីប្រតិបត្តិការរយៈពេល៣ឆ្នាំ ដែលនេះជាកម្ចីជួយដល់​សហគ្រាសខ្នាតតូច និងមធ្យម សម្រាប់ដំណើរការ និងពង្រីកអាជីវកម្មប្រមាណជិត ២ពាន់អាជីវកម្មនៅទូទាំងប្រទេសកម្ពុជា​។ នេះបើតាមសនិ្នបាតប្រចាំឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា ជាមួយការអនុម័តកម្ចីសម្រាប់ ២ពាន់អាជីវកម្មខាងលើបានផ្តល់ឱកាសការងារជូនដល់កម្មករ និយោជិកជាង ៥២.០០០នាក់ផងដែរ។ ក្នុងសន្និបាតខាងលើ CGCC ក៏បានប្រកាសដាក់ឱ្យដំណើរការគម្រោងធានាឥណទានឯកត្តឥណទានចំនួន ៣គម្រោង គម្រោងធានាឥណទានជាកញ្ចប់ចំនួន ៦គម្រោង គម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម។ នាឱកាសនោះដែរ CGCC ត្រូវបានសម្ពោធជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណដំបូងគេនៅកម្ពុជា ដែលមានបេសកកម្មចម្បង ក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម។ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា CGCC តាមរយៈការធ្វើពិពិធកម្មធានាឥណទានទៅកាន់ការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ ដើម្បីជួយបង្កើនកម្រិតឥណទានរបស់ក្រុមហ៊ុនបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក ឱ្យមានលទ្ធភាពកៀរគរ​មូលធន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណ នៅលើផ្សារមូលបត្រកម្ពុជាផងដែរ។

អាន​បន្ថែម

២០២៣ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានកំណើនតិចតួចបំផុត

វិស័យសំណង់ និងវិស័យអចលនទ្រព្យ ក្នុងឆ្នាំ២០២៣ មានកំណើនត្រឹម ១.១ភាគរយ និង០.៥ភាគរយ រៀងគ្នា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា។​ វិស័យសំណង់មានកំណើនទាបត្រឹម ១,១ភាគរយប៉ុណ្ណោះ​ ក្នុងឆ្នាំ២០២៣ ធៀបនឹងកំណើន ០,៥ភាគរយនៅឆ្នាំ២០២២ ដែលគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ស្ពាន អាកាសយានដ្ឋាន និងផ្លូវល្បឿនលឿន ជាដើម។​ ការនាំចូលសម្ភារនិងបរិក្ខាសំណង់បានកើនឡើង ៤,៧ភាគរយ ធៀបនឹងឆ្នាំ២០២២​(-២៥,៦ភាគរយ)។ ចំណែកផ្ទៃក្រឡា និងតម្លៃគម្រោងសំណង់ ដែលទទួលបានការអនុម័តមានកំណើន ១ដង ជាពិសេសគម្រោងសំណង់លំនៅឋាននិងសំណង់សាធារណៈ ខណៈចំនួនគម្រោងសំណង់សរុបបានថយចុះ ២០,៥ភាគរយ។​ របាយការណ៍ដដែល បង្ហាញថា វិស័យអចលនទ្រព្យក៏បន្តកើនឡើងទាបត្រឹម ០,៥ភាគរយ ធៀបនឹង០,២ភាគរយ នៅឆ្នាំ២០២២។​ សកម្មភាពលក់លំនៅឋាន រួមមានផ្ទៃក្រឡាផ្ទះល្វែង វីឡាភ្លោះ និងទោល បានថយចុះ ៤៩,៧ភាគរយ ខណៈដែលការលក់ខុនដូកើនឡើងបានត្រឹម ២ភាគរយ។ ចំណែកសន្ទស្សន៍តម្លៃលំនៅឋាន (RPPI) បានថយចុះ២,៤ភាគរយ​ ដែលក្នុងនោះនៅរាជធានីភ្នំពេញបានថយចុះ ៣,២ភាគរយ ខណៈនៅតាមបណ្តាខេត្តបានកើនឡើង ៣,២ភាគរយ។​ ក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ […]

អាន​បន្ថែម

តុលាកំពូលហុងកុងសម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យខា្នតយក្សរបស់ចិនទាំងសុ្រងហើយ ព្រោះតែ….

កាលពីថ្ងៃទី២៩ ខែមករា តុលាការកំពូលក្រុងហុងកុង​បានសម្រេចចេញដីកាបញ្ជាឱ្យរំលាយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ China Evergrande ដែលកំពុងជាប់រឿងអាស្រូវក្ស័យធនអស់រយៈកាលជាងមួយឆ្នាំមកហើយនោះ បន្ទាប់ពីបរាជ័យក្នុងការទូទាត់បំណុល។ នេះបើតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ២៩ ខែមករា​ ២០២៤។ ការសម្រេចចិត្តរបស់តុលាការកំពូលក្រុងហុងកុងនេះ ត្រូវបានប្រកាសឡើងបន្ទាប់ពីមានភាពឆ្អែតឆ្អន់​ជាមួយនឹងក្រុមហ៊ុនដែលជាប់បំណុលច្រើនបំផុតលើលោក បើទោះបីជាតុលាការបានទុកពេលឱ្យក្រុមហ៊ុន ដោះស្រាយជាមួយម្ចាស់បំណុល អស់រយៈពេលលើសពី ១៨ខែរួចមកហើយក្តី ក៏ក្រុមហ៊ុនចិនមួយនេះមិនអាចស្វែងរកមធ្យោបាយ ទូទាត់បំណុលបាន និងមិនមានផែនការស្តារហិរញ្ញវត្ថុឡើងវិញបាន ដូច្នេះតុលាការមិនអាចបន្តពន្យារពេលតទៅទៀតបាន។ សូមបញ្ជាក់ថា មុននឹងចេញដីកាសម្រេចចុងក្រោយនេះ តុលាការកំពូលហុងកុង ធ្លាប់បានពន្យារពេលដល់ទៅ ៧​លើក រួចមកហើយ ចាប់តាំងពីដំណាក់កាលនៃការចាប់ផ្តើមរឿងក្តីនៅតុលាការលើកដំបូង កាលពីខែ មិថុនា ឆ្នាំ ២០២៣កន្លងទៅ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ អាចដាក់ពាក្យបណ្តឹងសារទុក្ខចំពោះដីកាសម្រេចនេះបាន។ គួររំលឹកថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន China Evergrande បានប្រកាសពីបំណុលក្រុហ៊ុន ដែលមានរហូតដល់ ៣០០ពាន់លានដុល្លារ និងបានអូសទាញវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន ធ្លាក់ក្នុងរណ្ដៅជាមួយខ្លួនផងដែរ។ គិតត្រឹមថ្ងៃទី២៩ ខែមករានេះ តម្លៃក្រុមហ៊ុនទាំងមូលរបស់ China Evergrande មានប្រហែល […]

អាន​បន្ថែម

WB ស្នើអាទិភាពកំណែទម្រង់ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ខណៈរដ្ឋាភិបាលឆ្លើយតបថាកំពុងអនុវត្តហើយ

មហិច្ឆតាឡើងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្របតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក នៅតែជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជាអាទិភាពរបស់កម្ពុជា។ ថ្លែងក្នុងខែវិច្ឆិកាកន្លងទៅនៅក្នុងសន្និសីទវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា “រដ្ឋាភិបាល នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញារបស់ខ្លួនក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ (upper middle-income) នៅឆ្នាំ២០៣០ និងទៅជាប្រទេសចំណូលខ្ពស់ (high income) នៅត្រឹមឆ្នាំ ២០៥០”។​ ទោះជាយ៉ាងណាក៏ដោយ ខណៈកម្ពុជាទើបនឹងចាប់ផ្តើមមានសន្ទុះសេដ្ឋកិច្ចឡើងវិញនៅដើមឆ្នាំ ២០២៤នេះ ធនាគារពិភពលោកបានចេញផ្សាយលទ្ធផលវិភាគសេដ្ឋកិច្ចជាយុទ្ធសាស្ត្រដែលបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗដែលចាំបាច់ត្រូវយកចិត្តទុកដាក់ជាបន្ទាន់ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឱ្យរិតតែរឹងមាំ។ របាយការណ៍ធនាគារពិភពលោក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សង្កត់ធ្ងន់លើកំណែទម្រង់សំខាន់ៗសម្រាប់កម្ពុជា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ក្នុងនោះ មានគូសបញ្ជាក់អំពីភាពចាំបាច់ចំនួន ០៣ចំណុចធំៗ៖ (១) ការផ្លាស់ប្តូរបរិយាកាសធុរកិច្ច (២) ហេដ្ឋារចនាសម្ព័ន្ធ និង (៣) កម្លាំងពលកម្ម ដើម្បីទប់ទល់នឹងសេណារីយ៉ូនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចនឹងកើតមាននៅពេលខាងមុខ ។ សំណើកំណែទម្រង់ទី១៖ ផ្លាស់ប្តូរបរិយាកាសធុរកិច្ច សហគ្រាសធុនតូច និងមធ្យម (SMEs) ប្រឈមនឹងឧបសគ្គក្នុងការធានាការផ្តល់មូលនិធិ និងទាមទារឱ្យមានការប្រកួតប្រជែងកើនឡើង ដើម្បីជំរុញបរិយាកាសធុរកិច្ចដែលមានលក្ខណៈអំណោយផល។ […]

អាន​បន្ថែម

២០២៣ SEZ ក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូលចំនួន ៣,៣ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូល គិតជាទឹកប្រាក់មានប្រមាណ ៣,៣៦២​ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ចេញផ្សាយរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មនៃការនាំចេញ-នាំចូល ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែមួយកន្លែងនេះ ស្រូបបានរហូតដល់ ៧,១៨% នៃទំហំពាណិជ្ជកម្មសរុបទូទាំងប្រទេស ដែលមានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ។ តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា ទំហំពាណិជ្ជកម្មដ៏ធំរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ ៣៤,៨៦% ធៀបនឹងឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញក្រុមហ៊ុនវិនិយោគថ្មីបានចំនួន ១២បន្ថែមទៀត ដែលគិតជាសរុបតំបន់សេដ្ឋកិច្ចពិសេសនេះមានចំនួន ១៨០ក្រុមហ៊ុន មកពីជុំវិញពិភពលោក និងបានបង្កើតការងារប្រមាណ ៣០.០០០កន្លែងជូនប្រជាពលកម្ពុជា។ គួររលឹកថា ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ២២.៦៥ពាន់លានដុល្លារ កើនឡើង ១,៨% ធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ ២២,២៥ ពាន់លានដុល្លារ ប៉ុណ្ណោះ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍។ ដោយឡែក សម្រាប់ការនាំចូលទំនិញក្នុងឆ្នាំ២០២៣វិញ មានទំហំទឹកប្រាក់ ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥% […]

អាន​បន្ថែម