២០២៤-កម្ពុជាជោគជ័យលើយុទ្ធនាការកាត់បន្ថយប្រើប្លាស្ទិក ព្រោះបរិមាណនាំចូលថយចុះ ៧៥%

ក្នុងត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា មានការថយចុះប្រមាណ៧៥% ខណៈបរិមាណថយចុះនេះ បង្ហាញឱ្យឃើញថា ការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាន កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើសុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម មានការថយចុះជាគំហុក ប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣ និងមានក្រុមហ៊ុនចំនួន២ តែប៉ុណ្ណោះដែលបានទទួលការអនុញ្ញាតនាំចូល ចំណែកឯ ការស្នើសុំរបស់ក្រុមហ៊ុនចំនួន០៦ ទៀតស្ថិតក្នុងដំណាក់កាលពិនិត្យ និងសម្រេច។ គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថានបានធ្វើការបែកចែកការនាំចូលប្លាស្ទិកជាពីរផ្នែកផ្សេងគ្នាគឺ ទី១)ការនាំចូលប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ មានបរិមាណសរុបចំនួន ១២.៣៣៦,៣៨ គីឡូក្រាម តាមរយៈក្រុមហ៊ុនចំនួន១។ ទី២) ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើដល់សង្វាក់ផលិតកម្ម ដែលធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន២ មានបរិមាណសរុបចំនួន ៩.១៥២,៤៤ គីឡូក្រាម។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺបង្ហាញថាការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ និងអាចបណ្តាលមកពីការផលិតក្នុងស្រុក ដែលមានតម្រូវការថង់ប្លាស្ទិកមានការថយចុះ។ គួររំលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកមកកាន់កម្ពុជា […]

អាន​បន្ថែម

Seasia ថា សេដ្ឋកិច្ចកម្ពុជា២០២៤ កើន ៦,១% ខណៈរដ្ឋាភិបាលថាកើន ៦,៦%, IMF &ADB ថាកើន ៦.0% រីឯ WB ថាកើនត្រឹម ៥,៨%

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងទទួលបានកំណើន ៦,១% ដែលជាតួលេខខ្ពស់ជាងគេលំដាប់លេខរៀងទី១ នៅអាស៊ាន និងស្ថិតនៅលេខរៀងទី៣ ក្នុងតំបន់អាស៊ី នេះបើយោងតាមការព្យាករដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដែលបានធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២៤នេះ។ ប្រភពដដែលបានឱ្យដឹងថា បើនិយាយពីកម្រិតកំណើនសេដ្ឋកិច្ច (Economic Growth) ដោយមិនគិតពីកម្រិតអភិវឌ្ឍន៍ (Economic Development) ប្រទេសកម្ពុជា ឈរលេខរៀងទី០១ ក្នុងចំណោមប្រទេសអាស៊ានទាំង១០តែម្តង និងតាមពីក្រោយដោយប្រទេសភីលីពីនដែលមានកំណើនសេដ្ឋកិច្ច ៥,៩% និងប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ច ៥,៨%។ បើគិតក្នុងក្របខណ្ឌទូទាំងតំបន់អាស៊ីវិញ តួលេខកំណើន ៦,១% បានដាក់កម្ពុជាឱ្យស្ថិតក្នុងចំណាត់ថ្នាក់លំដាប់ទី 0៣ បន្ទាប់ពីប្រទេសឥណ្ឌាដែលមានកំណើន ៦,៣% និងដែនដីកោះម៉ាកាវឈរលេខរៀងទី១ ដែលមានកំណើនសេដ្ឋកិច្ចរហូតដល់ ២៧,២%។ ជុំវិញប្រធានបទដដែល កាលពីដើមខែមេសាថ្មីៗនេះ យោងតាមការព្យាករដោយមន្ដ្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចរបស់ធនាគារពិភពលោក លោក Aaditya Mattoo បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៥,៨% ប៉ុណ្ណោះនៅឆ្នាំ ២០២៤ នេះ ពោលគឺលើសឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៥,៤%។ បើតាមលោក Aaditya […]

អាន​បន្ថែម

មេរៀនសម្រាប់ប្រទេសនៅអាស៊ីពីការវិវត្តថ្មីនៃទីផ្សារអចលនទ្រព្យចិន

វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ដោយផ្លាស់ប្តូរពីគំរូគ្រប់គ្រងដោយរដ្ឋទៅជាគំរូគ្រប់គ្រងតាមទិសដៅទីផ្សារវិញ។ បំផ្លាស់ប្តូរបរិបទទីផ្សារស្រុកចិននេះ ក៏បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងទីផ្សារនៃប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ។ បទវិភាគលម្អិតអំពីបម្រែបម្រួលបរិបទទីផ្សារអចលនទ្រព្យដែលមានឥទ្ធិពលលើទីផ្សារអាស៊ី ដោយ Kaize Zhu អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ NUS របស់សិង្ហបុរី និងចុះផ្សាយដោយ eastasiaforum កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ មានខ្លឹមសារដូចខាងក្រោម៖ ផ្នែកធំមួយនៃដង្ហើមរស់របស់រដ្ឋាភិបាលមូលដ្ឋានរបស់ចិន បានពឹងផ្អែកយ៉ាងខ្លាំងលើប្រភពចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចពីការលក់ដី ជាលទ្ធផល បានជួបបញ្ហាជាច្រើនដូចជា បញ្ហាខ្វះលទ្ធភាពទិញលំនៅឋាន ការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ និងការបង្កើនបន្ទុកបំណុល។ បទពិសោធន៍នេះ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចអាស៊ីផ្សេងទៀត ដែលកំពុងអនុវត្តនិងចង់ដាក់ចេញគោលនយោបាយថ្មីដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ចំពេលកំពុងមាននិន្នានាការនគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការចាំបាច់នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន រួមទាំងវិធានការសំខាន់ៗដូចជា “សេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សារដ្ឋស្តីពីកំណែទម្រង់ប្រព័ន្ធលំនៅឋានទីក្រុង ឆ្នាំ ១៩៩៨” និងគោលនយោបាយ “បន្ទាត់ក្រហមបី’ នាពេលថ្មីៗនេះ បានផ្តល់គន្លងថ្មីនៃការអភិវឌ្ឍន៍ទីក្រុង។ ត្បិតតែគោលនយោបាយទាំងនេះ ត្រូវបានរចនាឡើងដើម្បីទប់ស្កាត់ការខ្ចីប្រាក់ច្រើនហួសហេតុពេកនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចក៏ដោយ ក៏ជាលទ្ធផល គោលនយោបាយចុងក្រោយនេះ បានធ្វើឱ្យមានភាពចលាចលផ្នែកហិរញ្ញវត្ថុដោយអចេតនាក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ  ដោយសារឥទ្ធិពលរបស់វាបានកម្រិតសមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការទទួលបានមូលនិធិសម្រាប់ធានាគម្រោងអភិវឌ្ឍន៍របស់ខ្លួន។ ជាឧទាហរណ៍ នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យ ប្រឈមមុខនឹងការរឹតបន្តឹងលើការខ្ចីប្រាក់ ពួកគេបានជួបការលំបាកក្នុងការទទួលបានការផ្តល់ហិរញ្ញប្បទានពីធនាគារដល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលនាំឱ្យមានបញ្ហាលំហូរសាច់ប្រាក់ ការពន្យារពេលគម្រោង និងក្នុងករណីខ្លះ ការខកខានក្នុងការផ្តល់ប្រាក់កម្ចី។ […]

អាន​បន្ថែម

រដ្ឋកំពុងរៀបខេត្តជាប់សមុទ្រចំនួន៤ ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា

គណៈកម្មាការអន្តរក្រសួង កំពុងរៀបចំដាក់ខេត្តចំនួន៤ ជាប់មាត់សមុទ្ររួមមានខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ​កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ប្រភពនេះ បាន​ឱ្យដឹងថា ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចគំរូពហុបំណង (ក.ប.ស.ផ.) បានរៀបចំកិច្ចប្រជុំមួយ កាលពីថ្ងៃទី១ ខែមេសា ដើម្បីពិនិត្យ និងផ្តល់មតិយោបល់បច្ចេកទេសកម្រិតម៉ាក្រូ លើខ្លឹមសាររបាយការណ៍នៃផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ក្នុងនោះដែរ កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើខ្លឹមសាររបាយការណ៍នៃផែនការមេនេះ ដោយបន្ស៊ីគ្នាជាមួយសក្តានុពលនៃបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទាំង៤ ឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។​ ជាលទ្ធប្រជុំនៃកិច្ចប្រជុំខាងលើ ក្រុមការងារអន្តរក្រសួង បានផ្តល់មតិលើខ្លឹមសារសំខាន់​ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍន៍ ឱ្យមានភាពបន្ស៊ីគ្នាកាន់តែខ្លាំងទាំងកម្រិតគោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះដែរ ក្រុមការងារ នឹងបូកសរុបមតិ ដើម្បីបំពេញបន្ថែមក្នុងរបាយការណ៍ ​មុនដាក់ជូន រាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខ។ ​​​គួរបញ្ជាក់ថា ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដំណាក់កាលទី១ ត្រូវបានបញ្ចប់ហើយ ខណៈដំណាក់កាលទី២ បាននឹងកំពុងពិនិត្យ ពិភាក្សាលើ ១២ចំណុចសំខាន់ៗ ដើម្បីឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ (អានបន្ថែម)

អាន​បន្ថែម

រ៉ូយាល់ ហ្គ្រុប កំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល

ក្រុមហ៊ុន រ៉ូយាល់ ហ្គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងសម្រុកសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល ដែលភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត។​ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ Royal Group Phnom Penh SEZ ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា គម្រោងនេះ បានចាប់ផ្តើមចាក់ដីបំពេញទីតាំង និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះ នឹងរួចរាល់ជាបន្តបន្ទាប់ ដើម្បីអាចទទួលវិនិយោគថ្មីៗបន្ថែមទៀតបាននៅក្នុងឆ្នាំនេះតែម្តង។ បន្ថែមពីនេះ នៅពេលប្រតិបត្តិការពេញលេញ ក្រុមហ៊ុនថ្មីនេះ មានឈ្មោះថា Royal Group Kandal Special Economic Zone (RGKSEZ) ដែលរំពឹងទុកថា នឹងអាចបង្កើតការងារបានប្រមាណ ២ម៉ឺនកន្លែងជូនប្រពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងគម្រោងថ្មីនេះដែរ ក្នុងឆ្នាំ២០២៤ នេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏គ្រោងនឹងបើកដំណើរការរោងចក្រតម្លើងរថយន្តម៉ាកតូយ៉ូតា របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd., ហើយគ្រោងនឹងបើកដំណើរការក្រុមហ៊ុន Metal Jewelry […]

អាន​បន្ថែម

គិតត្រឹមត្រីមាសទី១-២០២៤ ខេត្តបាត់ដំបងមានរោចក្រសហគ្រាសជាង ៧០០កន្លែង, បង្កើតការងារបានជិត១៥ម៉ឺននាក់

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបង មានរោងចក្រចំនួន១៧ និង សហគ្រាសជាង៧០០កន្លែង ដែលបានផ្តល់ការងារជិត១៥ម៉ឺននាក់, នេះបើយោងតាមទិន្នន័ ចេញផ្សាយដោយ AKP បាត់ដំបង នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២៤។ បើតាមការបញ្ជាក់របស់លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តថា បច្ចុប្បន្នខេត្តមួយនេះមានរោងចក្រធំៗចន្លោះពី១៦-១៧ នៅក្នុងស្រុកចំនួន២ នៃ ខេត្តបាត់ដំបង ក្នុងនោះមាន ស្រុករតនមណ្ឌល និងស្រុកកំរៀង សម្រាប់បម្រើ ការកែច្នៃ ផលិតផលកសិកម្មក្នុងស្រុក ដោយមិនទាន់រាប់បញ្ចូលរោងចក្រ សហគ្រាសផ្សេងៗទៀត ដែលកំពុងដំណើរការតាមមូលដ្ឋានឬសហគមន៍នៅឡើយទេ។ លោកបន្ត បច្ចុប្បន្ន ខេត្តបាត់ដំបងក៏នឹងមានរោងចក្រក្រណាត់មួយកន្លែងទៀត ដែលកំពុងសាងសង់ ក្រៅពីរោងចក្រកែច្នៃដំឡូងមី រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិត ថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង បូករួមទាំងរោងចក្រ ក្រណាត់ដែល កំពុងសាងសង់នោះ គឺមានសរុបចំនួន១៧រោងចក្រ។ រីឯលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ក៏បានលើកឡើងផងដែរថា សេដ្ឋកិច្ចខេត្តបាត់ដំបង មានប្រហែល ២.៣៨៤លានដុល្លារ […]

អាន​បន្ថែម

២០២៣ កម្ពុជាបាននាំផលិតផលចេញទៅកូរ៉េ $២៦,២១លាន កើន ២០៤៨%

សាធារណរដ្ឋកូរ៉េគឺជាទីផ្សារដ៏ធំមួយរបស់ប្រទេសកម្ពុជា ខណៈក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំផលិតផលចេញទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំទឹកប្រាក់ ២៦,២១លានដុល្លារ កើនរហូតដល់ ២០៤៨ភារយ បើធៀបនឹងឆ្នាំ២០២២ មានទំហំទឹកប្រាក់ត្រឹមតែ ១,២២លានដុល្លារ ប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យបញ្ជាក់ដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនួបរវាងសម្តេចហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៨។ គួរបញ្ជាក់ទៀតថា សម្រាប់រយៈពេល២ខែដំបូង (មករា-កុម្ភៈ) ក្នុងឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារ ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ […]

អាន​បន្ថែម

សិង្ហបុរីវ៉ាដាច់អាមេរិកដែលមានទំហំវិនិយោគបរទេសធំជាងគេនៅអាស៊ីប៉ាស៊ីហ្វិក

វិនិយោគិនសិង្ហបុរី រួមចំណែកប្រហែល ៨,៣ពាន់លានដុល្លារអាមេរិក ទៅក្នុងទីផ្សារអចលនទ្រព្យនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកទាំងមូល ពោលគឺលើសពីខ្ទង់វិនិយោគរបស់អ្នកវិនិយោគអាមេរិក ដែលមានត្រឹមតែ ៧,៣ ពាន់លានដុល្លារប៉ុណ្ណោះ។ កំណើនខ្ទង់វិនិយោគនេះ ធ្វើឱ្យសិង្ហបុរីជាប់ឈ្មោះជាប្រទេសមានវិនិយោគិនទៅបរទេស ដែលមានទំហំទឹកប្រាក់វិនិយោគធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៣  នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុន MSCI Real Assets ថ្ងៃទី ២៧ ខែកុម្ភៈ  ឆ្នាំ ២០២៤។ អ្វីដែលគួរឱ្យកត់សម្គាល់គឺថា វិនិយោគិនសិង្ហបុរី បានបន្តចាប់អារម្មណ៍វិនិយោគភាគច្រើននៅក្នុងប្រទេសអូស្ត្រាលី និងចិន ជាមួយនឹងកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ដែលទើបតែបានបញ្ចប់នៅក្នុងត្រីមាសទី៤ កាលពីឆ្នាំទៅមិញនេះ។ ប្រទេសធំៗទាំងពីរនេះ គឺជាទីផ្សារសេដ្ឋកិច្ចដ៏ធំ ដែលអ្នកវិនិយោគក្នុងប្រទេសផ្សេងទៀតក្នុងពិភពលោក កំពុងដកខ្លួនថយ។ លោក Benjamin Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មប្រចាំទ្វីបអាស៊ីរបស់ក្រុមហ៊ុន MSCI បាននិយាយថា “ការដកខ្លួនថយចេញពីទីផ្សារធំៗនៅអាស៊ីប៉ាស៊ីហ្វិចនេះ បានបង្ហាញអំពីនិន្នាសកលនៃអ្នកវិនិយោគ ដែលងាកទៅរកទីផ្សារដែលនៅជិតប្រទេសដើមរបស់ខ្លួនវិញ” ។ វិនិយោគិនមកពីអាមេរិកខាងជើង និងអឺរ៉ុប បានកាត់បន្ថយការចំណាយរបស់ពួកគេនៅអាស៊ីប៉ាស៊ីហ្វិកច្រើនជាង ៥០% ក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន។ ក្នុងលំនាំដូចគ្នានេះដែរ ការវិនិយោគពីកាណាដា និងអឺរ៉ុបបានធ្លាក់ចុះ ៧៥% និង ៧៩% […]

អាន​បន្ថែម

រយៈពេល៦ខែក្នុងអាណត្តិរដ្ឋាភិបាលថ្មី, កម្ពុជាបានធ្វើការនាំចេញជិត ១២ពាន់លានដុល្លារ

គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មលើការនាំចេញរបស់កម្ពុជាមានទំហំ ១១,៨ពាន់លានដុល្លារ កើនឡើង ១៦,៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានាពេលកន្លងមក។ នេះបើតាមការថ្លែងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងបន្ថែមថា ចំពោះរយៈពេលដូចគ្នាពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញក្នុងទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ ដែលប្រៀបធៀបនឹងរយៈពេល ៦ខែចុងក្រោយនេះ មានការកើនជាង ១៦០០លានដុល្លារ ស្មើនឹង ១៦,៥៧%។ ជាមួយគ្នានេះដែរ បើគិតតែរយៈពេល ០២ខែ ដើមឆ្នាំ២០២៤ វិញ កម្ពុជាមានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៨ពាន់លានដុល្លារ កើនជិត ២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះដែរ​ ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺចិន បន្ទាប់មកវៀតណាម និងសហរដ្ឋអាមេរិក​ ដែលមានរហូតដល់ទៅ ២,១ពាន់លានដុល្លារ កើនឡើង ២៩%។ (អានបន្ថែម) អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ រយៈពេល៦ខែនៃអាណត្តិទី៧នេះ រដ្ឋាភិបាលថ្មីបានទាក់ទាញ គម្រោងពង្រីកវិនិយោគ […]

អាន​បន្ថែម

រយៈពេលពីរខែដំបូង ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅចិនធ្លាក់ចុះ ៩%

នៅឆ្នាំ ២០២៤ នេះ ទីផ្សារលំនៅឋានដ៏ផុយស្រួយរបស់ប្រទេសចិន បានចាប់ផ្តើមដំណើរការជាមួយនឹងអត្រាវិនិយោគ និងការលក់អចលនទ្រព្យធ្លាក់ចុះ តែមានលក្ខណៈយឺតជាងមុនឆ្នាំមុន។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យវិស័យនេះមានស្ថិរភាពក៏ដោយ អ្នកវិភាគនៅតែមានការប្រុងប្រយ័ត្នក្នុងកាសន្និដ្ឋានពីពេលវេលាពិតប្រាកដដែលនិន្នាការធ្លាក់ចុះនេះនឹងឈានដល់ទីបញ្ចប់ហើយឬនៅ! នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ Finance.yahoo កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤។ ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៩% ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ធៀបនឹងការធ្លាក់ចុះ ២៤% នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ យោងតាមប្រភពទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS)។ អត្រា​លក់​អចលន​ទ្រព្យប្រភេទអគារ ​បាន​ធ្លាក់​ចុះ ២០,៥%  ក្នុង​ខែ​មករា​ដល់​ខែ​កុម្ភៈ ធៀប​នឹង​ការ​ធ្លាក់​ចុះ ២៣% ក្នុង​ខែ​ធ្នូ ឆ្នាំ​មុន។ តួលេខអចលនទ្រព្យផ្លូវការដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញពីស្ថានភាពដែលវិស័យអចលនទ្រព្យកំពុងតស៊ូរើឡើងវិញក្នុងស្ថិរភាពជាមួយនឹងតម្លៃផ្ទះធ្លាក់ចុះ បន្តគ្នាក្នុងកម្រិត ០,៣% ក្នុងខែកុម្ភៈ និងខែមករា។ លោក Nie Wen សេដ្ឋវិទូនៃក្រុមហ៊ុន Hwabao Trust បាននិយាយថា វិស័យអចលនទ្រព្យនៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះ ហើយថាការធ្លាក់ចុះនៃការវិនិយោគ នឹងទំនងជាមិនមានផ្លាស់ប្តូរនោះទេ ដោយអ្នកអភិវឌ្ឍន៍នៅតែជួបការលំបាកក្នុងការធានាលំហូរសាច់ប្រាក់របស់ខ្លួន។ លោក Nie បាននិយាយថា “ប៉ុន្តែដំណាក់កាលដែលវិស័យអចលនទ្រព្យមានផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុតលើសេដ្ឋកិច្ច […]

អាន​បន្ថែម