សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្មមួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម និង សហគមន៍កសិកម្ម។ សហគ្រាសទាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារដូចខាងក្រោម៖ ១-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន។ ២-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៣-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៤-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ត្រូវបានលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ […]
អានបន្ថែមអាមេរិកនិងអ៊ឺរ៉ុបប្រឹងរិតពន្ធ ខណៈចិនប្រឹងរើ៖ កំណើននាំចេញចិនកើន ៧,៦% ជាដង្ហើមថ្មីនៃសេដ្ឋកិច្ចសាកល
ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៧,៦% គិតត្រឹមខែឧសភា ដែលផ្តល់នូវការជំរុញឡើងវិញដ៏សំខាន់ដល់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីមានវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងបន្ត និងតម្រូវការក្នុងស្រុកបានថមថយអស់មួយរយៈធំមកហើយនោះ។ ការកើនឡើងវិញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានរាយការណ៍ដោយការិយាល័យគយរបស់ប្រទេសចិនកាលពីដើមខែមិថុនា ដែលបានឡើងលើសពីការកើនឡើង ១,៥%កាលពីកំឡុងខែមេសា និងលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែលធ្លាប់បានព្យាករថានឹងមានកំណើនត្រឹមតែ ៦,០% តែប៉ុណ្ណោះ នេះបើយោងបច្ចុប្បន្នភាពដោយសារៈព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤។ ដោយឡែក ការនាំចូលរបស់ប្រទេសចិន បានកើនឡើងតិចតួច គឺប្រមាណតែ ១,៨%ក្នុងខែឧសភា ធ្លាក់ចុះពីការកើនឡើងដល់ទៅ ៨,៤% ក្នុងកំឡុងខែមេសា ហើយបានធ្លាក់ចុះតិចជាងកំណើន ៤,២% ដែលជាតួលេខធ្លាប់ត្រូវបានព្យាករដោយការស្ទង់មតិរបស់សារៈព័ត៌មាន Reuters ។ ការអនុវត្តវិធានការនាំចេញយ៉ាងខ្នះខ្នែងរបស់ជាតិ មានឥទ្ធិពលមួយចំណែកទៅលើនិន្នាការថ្មីនេះ ដែលនាំមុខដោយផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាផលិតផលបន្ទះសៀគ្វី ដែលទទួលបានកំណើនប្រមាណ ២៨,៥ % ។ ការនាំចេញរថយន្តក៏នៅតែជាចំណែកដ៏សំខាន់ផងដែរ ដែលទំហំនាំចេញសរុបបើគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ១០,៥ ពាន់លានដុល្លារ ជាមួយនឹងការកើនឡើងនៃចំនួនគ្រឿងដែលបានដឹកជញ្ជូន បើទោះបីជាតម្លៃជាមធ្យមមានការថយចុះបន្តិចក៏ដោយ។ ចំណុចដែលគួរចាប់អារម្មណ៍នោះ គឺថាការកើនឡើងនៃការនាំចេញកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មពិភពលោកកើនឡើង។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីចិន បន្ទះស្រូបពន្លឺព្រះអាទិត្យ គ្រឿងអេឡិចត្រូនិក និងផលិតផលដែក […]
អានបន្ថែមសហភាពអឺរ៉ុបអនុម័តច្បាប់ថ្មីតម្រូវឱ្យក្រុមហ៊ុនធំៗគោរពកាតព្វកិច្ចគ្រប់គ្រងដោយចីរភាព (CSDDD)
សហភាពអឺរ៉ុប (EU) ទើបនឹងបានបោះជំហានថ្មីដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាននិងចីរភាពកម្រិតខ្ពស់ សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្វើធុរកិច្ចនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកល ដោយបានអនុម័តគោលការណ៍ណែនាំថ្មីស្តីពី “កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន Corporate Sustainability Due Diligence Directive” ។ គោលការណ៍ណែនាំថ្មីនេះ មានលក្ខណៈជាប់កាតព្វកិច្ចត្រូវអនុវត្តចំពោះក្រុមហ៊ុនធំៗនៅក្នុងសហភាពអឺរ៉ុប និងកំណត់ការទទួលខុសត្រូវដ៏តឹងរ៉ឹងដែលតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មត្រូវតាមដាន ផ្ទៀងផ្ទាត់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននិងសិទ្ធិមនុស្ស នៅទូទាំងប្រតិបត្តិការផ្ទៃក្នុងរបស់ខ្លួន និងបណ្តាញផ្គត់ផ្គង់ក៏ដូចជាដៃគូអាជីវកម្មរបស់ពួកគេជាប្រចាំ នេះបើយោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីខែឧសភា។ ទេសភាពថ្មីនៃកាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន សេចក្តីសម្រេចថ្មីរបស់ក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុបនេះ បង្ខំឱ្យក្រុមហ៊ុនធំ ៗ ដែលមានបុគ្គលិកចាប់ពី ១០០០នាក់ឡើងទៅ និងមានចំណូលជាសកលលើសពី ៤៥០ លានអឺរ៉ូ ត្រូវជាប់កាតព្វកិច្ចអនុវត្ត ”កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន”។ ដំណើរការអនុវត្តគោលការណ៍ទាំងនេះ នឹងតម្រូវឱ្យក្រុមហ៊ុន៖ បង្កើតភាពងាយតាមដាន (Traceability)៖ ត្រូវរៀបចំប្រព័ន្ធតាមដាន ដើម្បីមានទិន្នន័យគ្រប់ជ្រុងជ្រោយអំពីប្រភពដើម និងសមាសភាពនៃផលិតផលរបស់ខ្លួន។ វាយតម្លៃហានិភ័យ៖ កំណត់ការរំលោភបរិស្ថាន និងបញ្ហាសិទ្ធិមនុស្សដែលអាចកើតមាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។ យុទ្ធសាស្ត្រកាត់បន្ថយការរំលោភបញ្ហាចីរភាព៖ បង្កើត និងអនុវត្តវិធានការដើម្បីដោះស្រាយ និងកាត់បន្ថយហានិភ័យដែលអាចនឹងនាំឱ្យមានបញ្ហារំលោភបរិស្ថាននិងបញ្ហាចីរភាព។ សមាហរណកម្មប្រតិបត្តិការសម្រាប់ចីរភាព តាមធម្មតាពីមុនមក នាយកដ្ឋាន ឬអង្គភាពក្រុមហ៊ុនដាច់ដោយឡែកពីគ្នាដែលជ្រកនៅក្រោមស្លាកយីហោនៃក្រុមហ៊ុនតែមួយ ត្រូវទទួលខុសត្រូវតាមផ្នែករបស់ខ្លួនរៀងៗខ្លួន ដូចជាបញ្ហាការអនុវត្តតាមច្បាប់ (compliance department) បញ្ហាការទទួលខុសត្រូវលើវត្ថុធាតុដើមនាំចូល […]
អានបន្ថែមឌូបៃចេញគម្រោងទិដ្ឋាការមាស៖ ផ្ទះឡើងថ្លៃ ៧០% មួយខ្នងតម្លៃ $២៤លាន តែចិននៅតែសម្រុកទិញ
ទីផ្សាររីកដុះដាលនៅទីក្រុងឌូបៃ និងគម្រោងទិដ្ឋាការមាស ទាក់ទាញអ្នកវិនិយោគមកពីចិនដីគោក និងហុងកុង ដោយសារទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនខ្លាំង និងដោយសារការអនុវត្តកម្មវិធីឆាប់បានស្នាក់នៅលឿនសម្រាប់អតិថិជន ទីក្រុងឌូបៃកំពុងក្លាយជាគោលដៅកំពូលសម្រាប់អ្នកវិនិយោគអចលនទ្រព្យមកពីប្រទេសចិនដីគោក និងហុងកុងយ៉ាងឆាប់រហ័ស។ ប្រជាប្រិយភាពទាក់ទាញរបស់ទីក្រុងឌូបៃ កំពុងស្រូបទាញចរន្តវិនិយោគថ្មីដែលបង្ហាញពីការផ្លាស់ប្តូរទិសដៅនៃការផ្តោតអារម្មណ៍លើទីផ្សាររបស់វិនិយោគិនចិន ដោយធ្លាប់តែមានការវិនិយោគខ្លាំងនៅក្នុងប្រទេសព័រទុយហ្គាល់អស់ជាច្រើនឆ្នាំមកហើយ នេះបើយោងតាម South China Morning Post ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤។ ផ្លាស់ប្តូរចំណាប់អារម្មណ៍៖ វិនិយោគិនចិនពេញចិត្តទីក្រុងឌូបៃជាងអឺរ៉ុប លោក Mark Elliott នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកលំនៅឋានអន្តរជាតិរបស់ក្រុមហ៊ុន Savills នៅទីក្រុងហុងកុងបាននិយាយថា “យើងបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្រូវការសម្រាប់អចលនទ្រព្យឌូបៃ” ។ ទីក្រុងឌូបៃបានជំនួសការចាប់អារម្មណ៍យ៉ាងខ្លាំងពីទ្វីបអឺរ៉ុបដីគោក ជាពិសេសព័រទុយហ្គាល់ និងទីក្រុងប៊ែកឡាំង ដែលនៅទីនោះ តម្រូវការបានធ្លាក់ចុះ”។ ក្រុមហ៊ុន Savills រាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការសាកសួរព័ត៌មានអចលនទ្រព្យនៅឌូបៃពីទីក្រុងហុងកុង ជាមួយនឹងការកើនឡើងចំនួនដប់ដងក្នុងឆ្នាំនេះ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន។ ទីផ្សារលំនៅឋានរបស់ឌូបៃឡើងកម្ដៅ ជាធម្មតា ការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិន មានន័យថា ទីផ្សារលំនៅឋានកំពុងរីកចម្រើននៅក្នុងទីក្រុងឌូបៃ។ តម្លៃផ្ទះបានកើនឡើងខ្ពស់ប្រមាណ ៧០% នៅឆ្នាំ ២០២៣ ហើយ Savills ព្យាករថា […]
អានបន្ថែមមហាអំណាចអាស៊ីបូព៌ា បន្តជំរុញការចរចាពាណិជ្ជកម្មសេរី តែអ្នកជំនាញថា បើគ្មានវត្តមានស៊ីជីងពីង ការចរចាគ្មានន័យ
មហាអំណាចទាំងបីប្រចាំតំបន់អាស៊ីបូព៌ា ជប៉ុន កូរ៉េខាងត្បូង និងចិន ចាប់ផ្តើមចរចាឡើងវិញនូវលទ្ធភាពអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានបន្តជាប់គាំងអស់រយៈពេលជាង ៤ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលរួមលើកដំបូងរបស់ពួកគេក្នុង ២០១៩មក។ ព័ត៌មាននេះ ត្រូវបានចេញផ្សាយដោយ Nikkei នៅថ្ងៃទី ២៧ ខែ ០៥ ២០២៤។ កិច្ចប្រជុំកំពូលជាថ្មី ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីដើមសប្តាហ៍ នៃខែឧសភានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងបីឡើងវិញ។ បើមើលឱ្យស៊ីជម្រៅ នៅពេលអនុវត្តបានជោគជ័យ កិច្ចព្រមព្រៀងនេះ នឹងក្លាយជាការបើកទំព័រប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចថ្មីសម្រាប់តំបន់អាស៊ី ក៏ដូចជាចរន្តសេដ្ឋកិច្ចពិភពលោកទាំងមូល ដោយហេតុផលថា កិច្ចព្រមព្រៀងនេះមានលក្ខណៈពិសេសខុសប្លែកពី AFT ដទៃទៀត ដូចជាកិច្ចព្រមព្រៀង AFT របស់អាស៊ានជាដើម។ ខុសប្លែកពីគេគឺនៅត្រង់ថា ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងដែលកំពុងតែខិតខំបង្កើតឡើងឱ្យបាននេះ សុទ្ធសឹងតែជាមហាអំណាចសេដ្ឋកិច្ចអាស៊ីដូចគ្នា រស់នៅជាប់របងនឹងគ្នា នឹងសុទ្ធតែជាប្រទេសដែលមានអំណាចទីផ្សារ ជាពិសេសលើការនាំចេញផលិតផលឧស្សាហកម្មធុនធ្ងន់ គ្របដណ្តប់លើទីផ្សារសកលដូចគ្នា។ តែអ្វីដែលជាឧបសគ្គចម្បងសម្រាប់កិច្ចព្រមព្រៀងនេះ នោះគឺជម្លោះប្រវត្តិសាស្ត្រដែលប្រទេសទាំងបីនេះ ធ្លាប់មានប្រវត្តិល្អក់កករនឹងគ្នាជាប្រចាំ និងបញ្ហាផលប្រយោជន៍ភូមិសាស្ត្រនយោបាយចម្រូងចម្រាស់ ទើបធ្វើឱ្យមហាអំណាចសេដ្ឋកិច្ចទាំងបីត្រូវចាប់ដៃគូពាណិជ្ជកម្មចម្បងតែជាមួយប្រទេសលោកខាងលិចតែរៀងៗខ្លួន ព្រមទាំងមានការដាក់របាំងពាណិជ្ជកម្មមិនបើកទូលាយជាមួយប្រទេសជិតខាងដែលជាប់របងជាមួយគ្នាដ៏ជិតបង្កើយនេះទៅវិញ។ នៅក្នុងជំនួបកំពូលថ្មីនេះ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីចិន Li Qiang […]
អានបន្ថែមរយៈពេល៤ខែ កម្ពុជានាំចូលដែក និងដែកថែប ប្រមាណ ១៦៨លានដុល្លារ កើនជាង ៣០%
ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចូលដែក និងដែកថែបមានទឹកប្រាក់ចំនួន ១៦៨លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ។ បើតាមប្រភពដដែលនេះ ការនាំចូលខាងលើគឺមានកំណើន ៣០,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែ ១២៩លានដុល្លា។ បន្ថែមពីលើនេះ ការនាំចូលសម្ភារៈធ្វើពីដែក ឬដែកថែប ក៏មានកំណើនគួរឱ្យកត់សម្គាល់ដែរ ដែលមានទឹកប្រាក់ប្រមាណ ២២៤,៨១លានដុល្លារ កើនឡើង ៤៥,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំចូលមានទឹកប្រាក់ត្រឹមតែ ១៥៤លានដុល្លារ ។ តាមរយៈកំណើននាំចូលខាងលើនេះ គេអាចបង្ហាញបានថា វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានសកម្មភាពឡើងវិញនៅក្នុងឆ្នាំ២០២៤ នេះ ដោយរំពឹងថានឹងទទួលបានការវិនិយោគឡើងវិញជាបន្តបន្ទាប់ ក្រោយពីសកម្មភាពនៃវិស័យនេះបានថមថយអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក។
អានបន្ថែមរយៈពេល៥ខែនេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម $១៧ពាន់លាន ធ្លាក់ចុះ ១០ភាគរយ
ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ១៧ពាន់លានដុល្លារ មានការថយចុះរង្វង់ ១០ភាគរយ បើប្រៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមប្រភពពី AKP ដែលទទួលបានរបាយការណ៍ពីឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពខាងលើ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មដែលបានធ្លាក់ចុះនេះ បណ្តាលមកពីកត្តាទីផ្សារអ្នកប្រើប្រាស់នៅក្រៅប្រទេសមានការថយចុះដោយភាពរអាក់រអួលនៃការដឹកជញ្ជូនតាមសមុទ្រ និង អត្រាអតិផរណានៅប្រទេសអ្នកទិញ។ បើទោះបីជាយ៉ាងនេះក៏ដោយ ការនាំចេញពេញមួយឆ្នាំ២០២៤ របស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជិត១០ភាគរយវិញ ដោយសារការនាំចេញក្នុងតំបន់កំពុងមានសន្ទុះកើនឡើង។ បន្ថែមពីនេះ មុខទំនិញដែលកម្ពុជានាំចេញក្នុងរយៈពេល ០៥ខែកន្លងទៅនេះ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និងភាគបំណែកស្បែកជើង កាបូប ផលិតផលវាយនភណ្ឌ ទោចក្រយាន គ្រឿងអេឡិចត្រូនិច និងភាគបំណែកផ្សេង។ ដោយឡែក កម្ពុជាបាននាំចូលផលិតផលសំខាន់ៗ រួមមាន៖ ថ្នាំពេទ្យ និងឱសថបំប៉ន គ្រឿងប្រើប្រាស់ និងចំណីរអាហារ, ភេសជ្ជ: និងទឹកបរិសុទ្ធបំរើអោយតម្រូវការភ្ញៀវទេសចរ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ជាង ៤៦,៨ពាន់លានដុល្លារ និងមានទីផ្សារសំខាន់ៗដូចជា […]
អានបន្ថែម៤ខែនេះ កំពង់ផែស្វយ័តព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារ កើនជាង ២៤%
គិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២៤ ពោលគឺគិតចាប់ពីខែមករា ដល់ខែមេសា កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារ ពីការធ្វើអាជីវកម្មទំនិញនាំចេញ-នាំចូលប្រមាណជាង ៣លានតោន។ នេះបើយោងតាមការបញ្ជាក់របស់ លោក ថៃ ឬទ្ធី អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ ជាមួយ freshnews កាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ មានទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន និងទំនិញនាំចេញមានចំនួន ៧៥៦,៥៦៦តោន បានឆ្លងកាត់កំពង់ផែមួយនេះ។ លោកបន្តថា បរិមាណអាជីវកម្មទំនិញនាំចូល និងនាំចេញដែលបានឆ្លងកាត់កំពង់ផែប្រមាណជាង៣លានតោននេះ មានការកើនឡើង២៦.៩៦ភាគរយ ខណៈចំណូលទទួលបានសរុបចំនួន ៣៥.២៧៣.០១៥ដុល្លារ កើនឡើង២៤.៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ កន្លងទៅ។ លោកបន្ថែមទៀតថា កំណើននៃអាជីវកម្មនៅកំពង់ផែនាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីកំណើនសេដ្ឋកិច្ចជាតិ ព្រោះកំពង់ផែមួយនេះគឺជាមាត់ច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញ និងភ្ជាប់កម្ពុជាទៅកាន់បណ្តារប្រទេសជុំវិញពិភពលោក។ ជានេះទៅទៀត លោកក៏បានបញ្ជាក់ពីវឌ្ឍនភាពនៃគម្រោងសាងសង់ផែកុងតឺន័រ ទឹកជ្រៅថ្មី ជំហាន១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅ១៤.៥ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះថា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលតេស្ដដីស្ទង់ជម្រៅទឹក ចល័តគ្រឿងចក្រ វិស្វករ និងការិយាល័យ ដោយសម្រេចបានប្រមាណ […]
អានបន្ថែមកម្ពុជា-តួកគី ឯកភាពគ្នាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១ពាន់លានដុល្លារ
កម្ពុជា និងតួកគី បានសម្រេចឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១ពាន់លានដុល្លារអាម៉េរិកនាពេលខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស បានធ្វើទស្សនកិច្ចរយៈពេល ០២ថ្ងៃ នៅសាធារណរដ្ឋតួកគី ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងអនុវត្តនូវអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាពីឆ្នាំ២០១៨ ជាពិសេសគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១ពាន់លានដុល្លារអាមេរិក។ ពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរ បានយល់ស្របគ្នាលើការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ ក្នុងនោះ ភាគីតួកគី នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគីហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ក្រៅពីទស្សនកិច្ចផ្លូវការខាងលើ លោក សុខ ចិន្តាសោភា មានជំនួបដាច់ដោយឡែកជាមួយក្រុមហ៊ុនតួកគីចំនួន ០៣ ដែលមានបំណងពង្រីកអាជីវកម្មមកកម្ពុជា។ គួរបញ្ជាក់ដែរថា កន្លងមក កម្ពុជា និងតួកគី ធ្លាប់បានចុះកិច្ចព្រមព្រៀងស្ដីពីការបញ្ចៀសការយកពន្ធត្រួតគ្នា (DTA) ដែលជាយន្តការមួយជួយសម្រួលដល់វិនិយោគិនបរទេស និងការបន្ធូរបន្ថយការយកពន្ធមួយចំនួន។ (អានបន្ថែម)
អានបន្ថែម៩ខែរបស់រដ្ឋាភិបាលអាណត្តិថ្មី បានជំរុញសេដ្ឋកិច្ចកម្ពុជាកើនដល់ ៦% ឈរលេខរៀងទី១ នៅអាស៊ាន
ក្នុងរយៈពេល ០៩ខែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ក្នុងរង្វង់ ៦ភាគរយក្នុងឆ្នាំ២០២៤ ដែលឈរនៅលេខរៀងទី១ នៅអាស៊ាន និងលេខរៀងទី ៣ ក្នុងចំណោម ២០ប្រទេសនៅអាស៊ី ក្រោយវិបត្តិជំងឺកូវីដ១៩។ នេះបើតាមលោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងក្នុងសន្និសិទ្ធសារព័ត៌កាលពីពេលថ្មីៗនេះ។ លោកបានបន្ថែមថា សន្ទុះងើបឡើងវិញក្នុងរង្វង់ ៦ភាគរយនេះ ជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា កម្ពុជាកំពុងដើរលើផ្លូវមួយដ៏ត្រឹមត្រូវដែលបណ្តាប្រទេសជាច្រើនទទួលស្គាល់ជាអន្តរជាតិ។ លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើសកម្មភាពទាំងក្នុងនិងក្រៅប្រទេស ក្នុងការលើកទឹកចិត្តទៅដល់អ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅប្រទេសដែលមានស្រាប់ ព្រមទាំងទាក់ទាញបន្ថែមថ្មីពីខាងក្រៅឱ្យមកវិនិយោគនៅកម្ពុជា ដោយបានបង្កើតការងារជូនប្រជាជន។ ជាមួយគ្នានេះដែរ ថ្មីៗនេះ គេសង្កេតឃើញមានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ដែលមានទុនវិនិយោគជាង២ពាន់លានដុល្លារអាមេរិក ព្រមទាំងបង្កើតការងារបានដល់ទៅជាង ១ម៉ឺនកន្លែង។ បើយោងតាមរបាយការណ៍ស្ថានភាពស្ថិរភាពហិរញវត្ថុឆ្នាំ២០២៣ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាបានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ឋ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។ ដោយឡែក បើតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករណ៍ថ្មីៗនេះថា សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥,៦ភាគរយ និង ៥,៩ភាគរយនៅឆ្នាំ ២០២៥ […]
អានបន្ថែម