សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ADB បានទម្លាក់ការព្យាករណ៍ពី ៥,៥% មកត្រឹម ៥,៣% នៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣
កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងទុកថានឹងទាបជាងការព្យាករណ៍កាលពីដើមឆ្នាំបន្តិច គឺទម្លាក់ពី៥,៥% មកត្រឹម ៥.៣% ខណៈរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នៅ ៦,០% ដដែល។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ការព្យាករណ៍អំពីការធ្លាក់ចុះនេះ គឺបណ្តាលមកពីកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ ដោយក្នុងនោះការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញបានធ្លាក់ចុះ ១៨,៦% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១នៃឆ្នាំ ២០២៣។ យ៉ាងណាមិញ ការធ្លាក់ចុះនេះ ត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិភាពដូចជា គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។ លោកស្រី Jyotsana Varma នាយកប្រតិបត្តិ ADB ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា កម្ពុជាគួរតែជំរុញការនាំចេញរបស់ខ្លួន សម្រាប់រយៈពេលដែលនៅសេសសល់នៃឆ្នាំ២០២៣នេះឱ្យបានច្រើន បើទោះជាកំណើនឧស្សាហកម្មក្នុងស្រុកបានធ្លាក់ចុះកាលពីដើមឆ្នាំនេះក៏ដោយ។ លោកស្រីបានបន្ត ចំពោះវិស័យសេវាកម្ម គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ខណៈវិស័យមួយនេះបានដើរលឿនជាងការរំពឹងទុកក្នុងឆមាសទី១-២០២៣ ព្រោះមានការជំរុញឡើងវិញដោយភាពរឹងមាំនៃវិស័យទេសចរណ៍។ លើសពីនេះ របាយការណ៍ដដែលបានបង្ហារញទៀតថា ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ វិស័យសេវាកម្ម គឺកើនពី ៧.៣% ទៅ […]
អានបន្ថែមឆមាសទី១ ២០២៣ កម្ពុជាទទួលបានរំហូរវិនិយោគលើអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរកើន ១៧២%
បើទោះបីស្ថានភាពហិរញ្ញវត្ថុសកលមានការរឹតបន្តឹងយ៉ាងក្តី ក៏ប៉ុន្តែកម្ពុជាបែរជាទទួលបានរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា ១៧២% ខណៈរំហូរវិនិយោគផ្ទាល់ពីបរទេសសរុបមានកំណើនខ្ពស់រហូតដល់ ៤១,៦% ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ យោងតាមរបាយការណ៍បានបង្ហាញថា “ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងក្តី”។ ក្នុងនោះ វិស័យកសិកម្ម ត្រូវបានវាយតម្លៃថា សម្រេចបានកំណើន ០,៩% ដូចការរំពឹងទុក។ ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ត្រូវបានវាយតម្លៃថា ងើបឡើងវិញយ៉ាងលឿន ក្នុងអត្រា ៤១,៥%។ ជាមួយគ្នានេះដែរ វិស័យកម្មន្តសាល មិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ ១១,៧% ដូចការរំពឹងទុក ដែលគាំទ្រភាគច្រើនដោយការនាំចេញបន្ទះសូឡា ជាពិសេស ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ស្របពេលដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងអនុវិស័យកម្មន្តសាល […]
អានបន្ថែមវៀតណាមចំណាយជិត ៨ពាន់លានដុល្លារ ទិញយន្តហោះពីអាមេរិក ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានព្រមព្រៀងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយ ដើម្បីបញ្ជាទិញយន្តហោះ Boeing 737Max ប្រមាណ ៥០គ្រឿងពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៨ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួនព្រមទាំងឆ្លើយតបនឹងតម្រូវការអាកាសចរណ៍ដែលកំពុងកើនឡើង។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញាម្សិលមិញ។ ដំណឹងនៃកិច្ចព្រមព្រៀងនេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយរបស់សេតវិមាន កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិងកំពុងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ។ យោងតាម លោក Dang Ngoc Hoa ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឱ្យដឹងថា ការបញ្ជាទិញនេះមានគោលបំណងដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួន ឱ្យកាន់តែសន្សំសំចៃប្រេង តាមរយៈការផ្លាស់ប្តូរមកប្រើប្រាស់ Boeing ដែលជាយន្តហោះអាចជំរុញការអភិវឌ្ឍ និងពង្រីកសេវាកម្មដែលមានគុណភាពខ្ពស់សម្រាប់ជើងហោះហើរក្នុងស្រុក និងក្នុងតំបន់អាស៊ីបន្ថែមទៀត។ លោក Brad McMullen អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing បានមានប្រសាសន៍ថា ការបញ្ជាទិញនេះឆ្លើយតបនឹងតម្រូវការនៃកំណើនការធ្វើដំណើរតាមផ្លូវអាកាសរបស់វៀតណាម ស្របពេលដែលអាស៊ីអាគ្នេយ៍គឺជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតមួយរបស់ពិភពលោក។ យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ វិស័យអាកាសចរណ៍ក្នុងស្រុកវៀតណាម បានស្ទុះងើបឡើងវិញលឿនបំផុត និងកំពុងក្លាយជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតទី៥របស់ពិភពលោកក្នុងឆ្នាំ២០២២ ក្រោយការបន្ធូរបន្ថយវិធានការណ៍កូវីដ១៩ ដោយព្រលានយន្តហោះវៀតណាមត្រូវបានគេរំពឹងថានឹងទទួលបានអ្នកដំណើរប្រមាណ១៥០លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០៣៥៕
អានបន្ថែមរយៈពេល៨ខែនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអន្តរជាតិមានជិត ៣២ពាន់លានដុល្លារ ធ្លាក់ចុះ ១៤%
ក្នុងរយៈពេល ០៨ខែ ឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណ ៣១,៩៧២លានដុល្លារ ថយចុះ ១៤.៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ប៉ុន្តែការនាំចេញរបស់កម្ពុជាគឺនៅរក្សាបានកំណើនវិជ្ជមានដដែល។ នេះបើតាមការឱ្យដឹងរបស់ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ ទិន្នន័យនេះ បានបង្ហាញឱ្យដឹងដែរថា កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ចំនួន ១៥,៦៩២ លានដុល្លារ កើនឡើងចំនួន ០.៣២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ត្រឹម ១៥,៦៤១លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះកម្ពុជាក៏បាននាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ចំណែកឯ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារ ថយចុះ ៤.៨%, ចិនមានតម្លៃជាង ៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាម មានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុន មានតម្លៃជាង ៧៧០លានដុល្លារ ថយចុះ ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង ៥៦៣លានដុល្លារ […]
អានបន្ថែមក្រុមហ៊ុនផលិតបន្ទះសូឡាដ៏ធំ១នៅកម្ពុជា គ្រោងពង្រីកខ្លួនទៅសហរដ្ឋអាមេរិក
ក្រុមហ៊ុន New East Solar Energy ដែលមានទីស្នាក់ការកណ្តាលនៅកម្ពុជា នឹងបើករោងចក្រមួយទៀតមានសមត្ថភាពផលិតបន្ទះសូឡាបានចំនួន ២ ជីហ្គាវ៉ាត់ (ស្មើនឹង ២លានគីឡូវ៉ាត់) នៅក្រុងហ្វីអូនិច រដ្ឋអារីសូណា សហរដ្ឋអាមេរិក ដែលអាចបង្កើតការងារបាន ៣៥០កន្លែងនៅទីនោះ។ នេះបើតាមការចុះផ្សាយរបស់ Solar Power World កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ ជាមួយនឹងគម្រោងថ្មីនេះ ក្រុមហ៊ុននឹងអាចបង្កើនសមត្ថភាពផលិតរបស់ខ្លួនបានរហូតដល់ទៅ ៦.៧ជីហ្គាវ៉ាត់ ដែលរួមមានរោងចក្រកំពុងដំណើរការនៅកម្ពុជា ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិកនេះតែម្តង។ មកទល់ពេលនេះ ក្រុមហ៊ុន បានកំនត់ទីតាំងអគាររោងចក្ររួចហើយ ដោយរង់ចាំតែនូវសម្ភារសំខាន់ៗសម្រាប់ផលិតកម្មមួយចំនួនទៀតតែប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនបានកំណត់គោលដៅរបស់ខ្លួនក្នុងការលក់បន្ទះសូឡាជូនអតិថិជនរួចជាស្រេចទាំងអ្នកប្រើប្រាស់ខ្នាតតូច និងខ្នាតធំ ដែលរស់នៅសហរដ្ឋអាមេរិក ខណៈសង្វាក់ផលិតកម្មនឹងត្រូវចាប់ផ្តើមឡើងនៅត្រីមាសទី២ ឆ្នាំ២០២៤។ លោក Bill Huang នាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា “ជាមួយនឹងការបណ្តាក់ទុនថ្មីនេះ យើងពិតជាមានសេចក្តីរំភើបរីករាយណាស់ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកដោយអាចបង្កើតការងារបានចំនួន ៣៥០ កន្លែង ដែលជាការឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកកំណត់ឱ្យមានការកាត់បន្ថយអតិផរណាផងដែរ” ។ លោកបានបន្ថែមថា “បច្ចុប្បន្ន យើងកំពុងតែអនុវត្តបានយ៉ាងមានប្រសិទ្ធភាពបំផុតនៅសហរដ្ឋអាមេរិក ព្រោះកន្លងមក […]
អានបន្ថែមវៀតណាមក្លាយជាតួអង្គសំខាន់ក្នុងយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ចអាមេរិក
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម គឺជាពេលវេលាដ៏សំខាន់មួយក្នុងការពង្រឹងចំណងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងទីក្រុងហាណូយ។ សកម្មភាពយុទ្ធសាស្ត្រនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិន និងបង្ហាញពីការផ្លាស់ប្តូរការទូតដ៏សំខាន់មួយ យោងតាមសារៈព័ត៌មាន CNN កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។ អតីតសត្រូវទាំងពីរបានធ្វើឱ្យប្រសើរឡើងជាផ្លូវការនូវទំនាក់ទំនងការទូតរបស់ពួកគេឱ្យក្លាយទៅជាដៃគូចាក់ទឹកមិនលេច ដែលភាសាបច្ចេកទេសភូមិសាស្ត្រនយោបាយគេហៅថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ Comprehensive Partnership”។ ដំណើរទស្សនកិច្ចជានិមិត្តរូប ប៉ុន្តែមានសារៈសំខាន់យ៉ាងជ្រាលជ្រៅនេះ ត្រូវបានគេមើលឃើញថាជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។ សហរដ្ឋអាមេរិកស្វែងរកសម្ព័ន្ធមិត្តអាស៊ីដ៏រឹងមាំមួយ ដើម្បីស្វែងរកគន្លឹះដោះស្រាយភាពតានតឹងផ្នែកនយោបាយជាមួយប្រទេសចិន និងដើម្បីជំរុញមហិច្ឆតារបស់ខ្លួនគ្រងអំណាចលើអាស៊ីប៉ាស៊ីហ្វិច ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជាការផលិតបន្ទះឈីបជាដើម។ ភ្ជាប់ជាមួយដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនសាជីវកម្មលំដាប់សាកលលោកធំៗដូចជា Apple (AAPL) និង Intel (INTC) នឹងពង្រីកវត្តមានរបស់ពួកគេ នៅក្នុងប្រទេសវៀតណាម ដោយធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ រោងចក្រវៀតណាមជាច្រើនកំពុងដំណើរការក្នុងសមត្ថភាពអតិបរមា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកូនខ្លាអាស៊ីមួយនេះ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងមានភាពតានតឹងក៏ដោយ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Donald Trump ក្នុងឆ្នាំ ២០១៩។ […]
អានបន្ថែមរោងចក្រសហគ្រាសជាង៣០០កន្លែង នៅកំពង់ស្ពឺ កំពុងត្រូវការកម្លាំងពលកម្ម ៤ពាន់នាក់បន្ទាន់ !!!
ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មចំនួនប្រមាណ ៤ពាន់នាក់បន្ថាន់បន្ថែមទៀត ខណៈខេត្តនេះ មានរោងចក្រសហគ្រាសចំនួន ៣៨៥ កំពុងដំណើរការយ៉ាងសកម្ម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុង ក្នុងពិធីជួបសំណេះសំណាលជា មួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានកម្មករចំនួនជាង ១៨០០០នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៣នេះ រោងចក្រនៅខេត្តកំពង់ស្ពឺ កំពុងត្រូវការកម្មករប្រមាណ ៤ពាន់នាក់បន្ថែមទៀត ក្នុងខណៈដែលវិស័យសេដ្ឋកិច្ចទាំងមូលមានឱកាសការងារប្រមាណ ១ម៉ឺន ៧ពាន់កន្លែងបន្ថែមទៀត។ ឯកឧត្តម បានបន្តថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានកម្មករ និយោជិត កំពុងបម្រើការងារសរុបចំនួន ១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលប្រមាណជា ៤៧០លានដុល្លារ ក្នុងមួយឆ្នាំ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្នុងចំណោមរោងចក្រសហគ្រាសចំនួន ៣៨៥ ក្នុងនោះវិស័យកាត់ដេរមានចំនួន ១៩១រោងចក្រ ដែលប្រើកម្លាំងពលកម្មប្រមាណជា […]
អានបន្ថែមកាតាលីករបីជំរុញកំណើនទីផ្សារភាគហ៊ុនអាស៊ី ក្នុងឆមាសទី២ ឆ្នាំ ២០២៣
ខណៈដែលទីផ្សារភាគហ៊ុនសកល កំពុងស្ថិតក្នុងស្ថានភាពនៅថេរ ដែលជំរុញដោយភាពធន់នៃទីផ្សារការងារ និងវិស័យសេវាកម្ម អ្នកវិភាគទូទៅហាក់មានជំហរប្រុងប្រយ័ត្នជាងមុន ទាំងនៅមានសុទិដ្ឋិនិយម។ ខណៈពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយនិន្នាការម៉ាក្រូសេដ្ឋកិច្ចនៅតែពិបាកកំណត់ទិសដៅឱ្យបានជាក់លាក់ អ្នកជំនាញបានមើលឃើញថាមានកាតាលីករដ៏មានសក្តានុពលធំៗចំនួន០៣ ដែលអាចជម្រុញទីផ្សារភាគហ៊ុនអាស៊ី យ៉ាងហោចនៅត្រឹមពាក់កណ្តាលចុងក្រោយនៃឆ្នាំ ២០២៣ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សារភាគហ៊ុនរបស់សារព័ត៌មាន Schroders កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣។ ទីមួយ សន្ទុះកំណើនប្រាក់ចំណូលសាជីវកម្មអាស៊ីកំពុងលេចឡើងជាសញ្ញានៃក្តីសង្ឃឹម។ ជាដំបូង ផលប៉ះពាល់នៃអតិផរណាលើប្រាក់ចំណេញបានថមថយសន្ទុះ ដោយសារក្រុមហ៊ុនទូទៅហាក់មានបទពិសោធន៍ចាស់ទុំជាងមុន ក្នុងការសម្របខ្លួនជាមួយបញ្ហាប្រឈមថ្មីៗ។ កត្តាគួរឱ្យកត់សម្គាល់មួយទៀត គឺសមត្ថភាពរបស់ពួកគេក្នុងការផ្ទេរបន្ទុកនៃការចំណាយកើនឡើងទៅដល់អ្នកប្រើប្រាស់។ សន្ទុះវិជ្ជមាននៃប្រាក់ចំណូលនេះ អាចជាដើមទុនថ្មីក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។ ទីពីរ ការទាក់ទាញនៃទីផ្សារភាគហ៊ុនចិន A-shares និងទីផ្សារភាគហ៊ុនហុងកុង នៅតែមានតម្លៃខ្ពស់និងបន្តទាក់ទាញវិនិយោគក្នុងកម្រិតមធ្យមគួរឱ្យកត់សម្គាល់មួយ ទោះបីជាមិនច្រើនរហូតដល់អាចស្តារសេដ្ឋកិច្ចបានវិញភ្លាមៗក៏ដោយ។ ប្រសិនបើចិនដីគោកអនុវត្តវិធានការជំរុញសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពណាមួយ ដែលអាចជួយពង្រឹងទំនុកចិត្តវិនិយោគិនឡើងវិញបាន ឧទាហរណ៍ដូចជាការបើកឱ្យមានការទិញភាគហ៊ុន A-shares ពីសំណាក់វិនិយោគិនបរទេសបាននោះ ពេលនោះទីផ្សារភាគហ៊ុនក្នុងតំបន់ អាចនឹងមានការកើនឡើងនៅចុងឆមាសចុងក្រោយនៃឆ្នាំ ២០២៣។ ស្រដៀងគ្នានេះដែរ ទីផ្សារភាគហ៊ុនជប៉ុនបង្ហាញពីភាពទាក់ទាញពិសេសរបស់ខ្លួន ដែលជំរុញដោយការកែលម្អសេដ្ឋកិច្ចក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការកើនឡើងនាពេលថ្មីៗនេះ គេសង្កេតឃើញនៅតែមានការប្រុងប្រយ័ត្នខ្ពស់ទាំងក្នុងចំណោមអ្នកវិភាគផ្សារភាគហ៊ុន ទាំងចំណោមអ្នកវិនិយោគផ្ទាល់ ដើម្បីជៀសវាងការប្រមើលលឿនជាងពេលវេលាដែលទីផ្សារងើបឡើងពិតប្រាកដខ្លាំងពេក។ ជាងនេះទៅទៀត យុទ្ធសាស្ត្រគាំទ្រផ្នែកឧស្សាហកម្មរបស់ចិនដីគោក បានកំណត់យកវិស័យអចលនទ្រព្យធ្វើជាកត្តាចម្បងដើម្បីជំរុញកំណើនសេដ្ឋកិច្ចទាំងមូលរាប់ទាំងទីផ្សារភាគហ៊ុនផង ។ […]
អានបន្ថែម០៧ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញទៅ(RCEP) បានជាង៤.៥ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប (RCEP) សម្រេចបាន ៤.៥៩០លានដុល្លារ កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក រាប់ចាប់តាំងពីកម្ពុជាចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩។ កម្ពុជា បានប្រើប្រាស់តួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការពង្រឹងដំណើរការនៃទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ព្រមទាំងចូលរួមលើកកម្ពស់អាស៊ានជាតំបន់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ២០១២ កម្ពុជាបានប្រមូលផ្តុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ (អាសិប) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ និងនៅពេលបន្តបន្ទាប់ទៀត ដោយបានចំណាយពេលជាង ៨ឆ្នាំ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា អាសិប ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន […]
អានបន្ថែមតម្លៃភាគហ៊ុនក្រុមហ៊ុនរថយន្តវៀតណាម VinFast កើនដល់ $៨៥,៥ ពាន់លានដុល្លារ វ៉ាដាច់ Mercedes, Honda, Ford, និង Tesla
តម្លៃមូលធនប័ត្រទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានកើនដល់ ៨៥,៥ ពាន់លានដុល្លារ ធំជាង ៣,៧ ដងនៃតម្លៃភាគហ៊ុនកាលពីដាក់ឱ្យជួញដូរនៅលើទីផ្សារភាគហ៊ុនដំបូងគឺមានត្រឹមតែ ២៣ ពាន់លានដុល្លារតែប៉ុណ្ណោះ។ ភាគហ៊ុនរបស់ VinFast Auto Pte Ltd. (VinFast) បានផ្ទុះឡើងនៅថ្ងៃជួញដូរដំបូងនៅលើផ្សារហ៊ុន NASDAQ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ vietnamnews.vn នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣។ បើគិតពីតម្លៃហ៊ុននីមួយៗវិញ ភាគហ៊ុនរបស់ក្រុមហ៊ុននេះដែលបានដាក់លក់នៅលើ NASDAQ មាននិមិត្តសញ្ញា VFS បានកើនឡើងដល់តម្លៃ ៣៧,០៦ដុល្លារ ក្នុងមួយហ៊ុននៅចុងបញ្ចប់នៃវគ្គជួញដូរនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ១៥ ខែសីហា ដែលជាការកើនឡើង ៦៨,៤% ពីតម្លៃដំបូងដែលមានត្រឹម ២២$។ ហើយគ្រាន់តែនៅក្នុងវគ្គដំបូងនៃការប្រកាសជួញដូរភាគហ៊ុន ចំនួនភាគហ៊ុនសរុបដែលត្រូវបានទិញ គឺមានប្រហែល ៦,៨ លានហ៊ុន។ ឥឡូវនេះក្រុមហ៊ុន VinFast របស់វៀតណាម កំពុងស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំនៅលើពិភពលោកដែលមានមូលធននីយកម្មខ្ពស់បំផុត ដោយសារតម្លៃមូលធននីយកម្មកើនឡើង។ តម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ឡើងរហូតដល់ទៅលើសពីក្រុមហ៊ុនផលិតរថយន្តល្បីៗ រួមមាន Mercedes-Benz, BMW, Volkswagen, […]
អានបន្ថែម