ការក្ស័យធនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំទីពីររបស់ចិន Evergrande និងការរីករាលដាលនៃវិបត្តិអចលនទ្រព្យសាកល

វិបត្តិជាប់គាំងគម្រោងសំណង់ ឬបរាជ័យក្នុងការជំរុញគម្រោងសាងសង់ដោយសារតែអសមត្ថភាពក្នុងការបង់ថ្លៃសាងសង់ កំពុងក្លាយជាបញ្ហាដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសចិនកំពុងប្រឈម រហូតដល់ក្លាយជាដំបៅដែលអ្នកជំនាញនាំគ្នាហៅថា “Zombification” ពោលគឺរាលដាលឆ្លងបន្តគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតដូចជាស៊ុមប៊ី Zombie។ បញ្ហា​នេះ​កំពុង​បង្អាក់​ឆន្ទៈ​របស់អតិថិជនលែងចង់​ទិញ​ផ្ទះ ជាលទ្ធផល​អត្រាការ​លក់​ផ្ទះដាច់បាន​ធ្លាក់​ចុះ នេះបើយើងតាមការចុះផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣​របស់សារៈព័ត៌មាន NikkeiAsia។ ឥឡូវនេះ ចំនួនប្រជាជនរបស់ប្រទេសចិនបានចាប់ផ្តើមថយចុះ ហើយអ្នកជំនាញជាច្រើនបានព្យាករថា “វាគឺជារឿងមិនទំនងនោះទេ ដែលថាតម្រូវការផ្ទះ អាចនឹងងើបឡើងវិញក្នុងយៈពេលវែងនោះ។ ផលប៉ះពាល់នៃវិបត្តិអចលនទ្រព្យនេះ គឺមានទំហំធំធេង។ គេអាចមើលឃើញឧទាហរណ៍ជាក់ស្តែង ពីករណីបច្ចុប្បន្នអំពីក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាអ្នកអភិវឌ្ឍអចលនទ្រព្យធំជាងគេទីពីររបស់ប្រទេសចិន កំពុងប្រឈមនឹងពាក្យបណ្តឹងចំនួន ១.៥១៩បណ្តឹង ដែលទារបង់តម្លៃ ៣៩៥ ពាន់លានយន់នៅចុងឆ្នាំ ២០២២ ដែលភាគច្រើនទាមទារឱ្យបង់ប្រាក់សម្រាប់ការចំណាយលើការសាងសង់ និងសម្ភារៈដែលជំពាក់។ ប្រភពបញ្ហាគឺមកពីក្រុមហ៊ុនអចលនទ្រព្យយក្សនេះ មិនអាចបង្ហើយនិងប្រគល់ផ្ទះទៅឱ្យអ្នកទិញបាន ដោយសារវិបត្តិបំណុលចាក់ស្រែះ បានធ្វើឱ្យគម្រោងសាងសង់របស់ខ្លួនវាមិនអាចបន្តទៅរួចទៀតបាន។ ការខាតបង់រួមគ្នារបស់ក្រុមហ៊ុន Evergrande ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា (២០២១ និង២០២២) បានឈានដល់តម្លៃប្រហែល ៥៨០ ពាន់លានយន់ (៨០ ពាន់លានដុល្លារ) ដែលបណ្តាលឱ្យក្រុមហ៊ុនធ្លាក់ចូលទៅក្នុងបំណុលវណ្ឌក ដែលមានតម្លៃបំណុលសរុបចំនួន ២៤៣៧ ពាន់លានយន់ (៣៣៤,៦៨ […]

អាន​បន្ថែម

៧ខែនេះ រដ្ឋប្រមូលពន្ធបានជាង ២,៣ពានលានដុល្លារ ធ្លាក់ចុះ២១% ពិសេសពីវិស័យអចលនទ្រព្យ

រយៈពេល ០៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធ-អាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានប្រមាណជា ២.៣១២,៩៥លានដុល្លារ សើ្មនឹង ៦៤,៧៦% នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ តែធ្លាក់ចុះ ២១,១២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសពត៌មាន ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងបន្ថែមទៀតថា ការថយចុះសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះរួមមាន កម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ (ថយចុះ ១១,១៦%) អចលនទ្រព្យ (ថយចុះ ៦,៧៧%) ការសាងសង់ (ថយចុះ ២,៤៤%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ថយចុះ ២៦,៥៦%)។ យ៉ាងណាមិញ អគ្គនាយដ្ឋានពន្ធដារនៅតែបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលជាក់ស្ដែងក្នុងខែកក្កដា ឆ្នាំ២០២៣ ទទួលបាន ២៧,៥៨ ប៊ីលានរៀល (ប្រមាណ ៦,៨១លានដុល្លារ) និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ទទួលបាន ១៨៦,៧៩ ប៊ីលានរៀល (ប្រមាណ ៤៦,១២ […]

អាន​បន្ថែម

កម្ពុជាទើបទទួលបានឧបករណ៍ប្រើបច្ចេកវិទ្យាបរមាណូ សម្រាប់ជួសជុលសម្បត្តិបេតិកភណ្ឌជាតិ

នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រ បានទទួលឧបករណ៍  Leica Scan​St​a​ti​o​n ​P40 / P30 3D Laser Scanner ពីស្ថាប័នទីភ្នាក់ងារថាមពលបរម៉ាណូអន្តរជាតិ (IAEA) និងការបណ្ដុះ​បណ្ដាលដើម្បីប្រើប្រាស់ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica សម្រាប់ការងារការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។ នាយកដ្ឋានបានទទួលនូវឧបករណ៍នេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ព្រមជាមួយនឹងការបណ្ដុះបណ្ដាលនៃការប្រើប្រាស់ឧបករណ៍នេះ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica ជូនចំពោះមន្ត្រីចំនួន ០៦រូប។ ការបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ០១ថ្ងៃពេញ  ដោយបានធ្វើការណែនាំ អនុវត្តន៍ការប្រើប្រាស់នៅទីតាំងសារមន្ទីរជាតិ និងធ្វើការបម្លែង កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល ៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៤ ដែលមានលោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។ […]

អាន​បន្ថែម

កម្ពុជារំពឹងវិស័យឧស្សាហកម្មកើនដល់ ៣៩% ក្នុងឆ្នាំ២០២៣ ដើម្បី​ជួយជំរុញផលិតផលក្នុងស្រុក

វិស័យឧស្សាហកម្មបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) រំពឹងកើនឡើង ៣៩ភាគរយ ក្នុងឆ្នាំ២០២៣ នេះ កើនពី៣៨ភាគរយ ក្នុងឆ្នាំ២០២២។​ ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀង​ FTA និងកិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជាទាក់ទាញវិនិយោគពីបរទេសកាន់តែច្រើន ។​ ឯកឧត្តម ថ្លែងថា៖ “យើងឃើញថា កំណើនវិនិយោគបានកើនឡើងជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០២៣នេះ យើងគិតថា កំណើននៃវិស័យឧស្សាហកម្មរបស់យើង អាចកើនឡើងរហូតដល់ ៣៩ភាគរយ ចូលរួមចំណែកទៅលើ GDP”។​ ឯកឧត្តម បញ្ជាក់ថា កំណើននៃលំហូរចូលនៃវិនិយោគ គឺដោយសាររាជរដ្ឋាភិបាល បានបង្កើតនូវលិខិតបទដ្ឋានគតិយុទ្ធជាបន្តបន្ទាប់ ដើម្បីជំរុញ និងលើកកម្ពស់ធុរកិច្ចនៅកម្ពុជា ជាពិសេសការទាក់ទាញនូវការវិនិយោគិនឱ្យបានកាន់តែល្អប្រសើរ។​ សូមបញ្ជាក់ថា វិស័យឧស្សាហកម្ម បានរួមចំណែក​៣៨ភាគរយ នៃGDP ក្នុងឆ្នាំ២០២២ តាមពីក្រោយវិស័យសេវាកម្ម​ និងកសិកម្ម។​ ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនយោគថ្មី និងគម្រោងពង្រីកការវិនិយោគ ចំនួន […]

អាន​បន្ថែម

ត្រឹមខែមិថុនា ២០២៣ កម្ចីទិញផ្ទះ មានប្រមាណជា ៦,៦ពាន់លានដុល្លារ កើន១៧%

កម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានប្រមាណ ជាង៦,៦ពាន់លានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំ២០២៣ កើនឡើង១៧,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។​ របាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ​បង្ហាញថា ទំហំកម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្មើនឹង១៤,៥ភាគរយ នៃទំហំឥណទានសរុបប្រមាណ ៤៥,៨ពាន់លានដុល្លារ ។ របាយការណ៍ដដែល លើកឡើងថា កម្ចីដោយគ្រឹះស្ថានធនាគារ សម្រាប់ការជួញដូរអចលនទ្រព្យ មានទំហំឥណទាន ប្រមាណជាង ៤,៣ពាន់លានដុល្លារ កើនឡើង ១៣,៦ភាគរយ និងសំណង់ មានទំហំជាង ៤,១ ពាន់លានដុល្លារ កើនឡើង ៨,៩ភាគរយ។​ ដោយឡែក កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់វិស័យសំណង់ មានទឹកប្រាក់ទំហំប្រមាណ ៤២៦លានដុល្លារ កើនឡើង ១៤ភាគរយ ឬស្មើនឹង៤,៤ភាគរយ នៃទំហំឥណទានសរុប ៩,៧ ពាន់លានដុល្លារ ផ្តល់ដល់អតិថិជន។​ ជាមួយគ្នានេះដែរ លោកស្រី អាន ធីតា ដែលអ្នកជំនាញក្នុងវិស័យអចនលទ្រព្យបានលើកឡើងថា បើទោះជា​ទីផ្សារ​អចលន​ទ្រព្យ​​ក្នុង​ប្រទេស​កម្ពុជា កំពុងមាន​ការ​ធ្លាក់​ចុះ ប៉ុន្តែវាជាឱកាសមាសដ៏​ពិសេស​មួយសម្រាប់អ្នកទិញ ដោយសារតម្លៃ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ផ្តល់​ជូន​ក្នុង​តម្លៃពិសេស​ក្រោម​តម្លៃ​ទីផ្សារ។ (អានបន្ថែម)  

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជាបោះបណ្ណបំណុលបាន ២៧លានដុល្លារ ស្មើនឹង ១៣,៥% នៃផែនការ

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបោះបណ្ណបំណុលបានចំនួនសរុបប្រមាណ ២៧លានដុល្លារ ស្មើនឹង ១៣.៥% នៃផែនការ ដែលគ្រោងបោះឱ្យបាន ២០០លានដុល្លារ ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងពត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងពត៌មាន បានបន្តឱ្យដឹងថា ការបោះផ្សាយបណ្ណបំណុលនេះ ធ្វើឡើងតាមរយៈវេទិកាដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ បន្ថែមពីនេះ តាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បានឱ្យដឹងដែរថា ក្នុងឆមាសដំបូងឆ្នាំ២០២៣ ការដេញថ្លៃសញ្ញាបណ្ណបំណុលរបស់រដ្ឋប្រព្រឹត្តទៅចំនួន ៦ដង ដែលមានទឹកប្រាក់ប្រមាណ ១១២ពាន់លានរៀល ស្មើនឹងប្រមាណ ២៧លានដុល្លារ។ បណ្ណបំណុលរបស់រដ្ឋនេះ មិនត្រឹមតែសម្រាប់ចាត់ចែងលើការចំណាយប្រចាំឆ្នាំប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការលើកស្ទួយវិស័យមូលបត្រនៅក្នុងប្រទេសផងដែរ ហើយនេះជាឆ្នាំទី២ហើយ ដែលរដ្ឋបានបោះបណ្ណបំណុលនេះ។ គួរបញ្ជាក់ថា អ្នកវិនិយោគក្នុងវិស័យបណ្ណបំណុលរបស់រដ្ឋ នឹងទទួលការកាត់កងចំនួន ៥០% នៃពន្ធកាត់ទុក លើកម្រៃដែលទទួលបានពីការកាន់កាប់ និងការលក់ដូរបណ្ណបំណុល និងការលើកលែងលើពន្ធមូលធនពីការទិញ និងជួញដូរបណ្ណបំណុលរយៈពេល ៣ឆ្នាំ។

អាន​បន្ថែម

ត្រីមាសទី២-២០២៣ NagaWorldនៅកម្ពុជាប្រមូលប្រាក់ចំណេញបាន ៨៣លានដុល្លារ កើន៥៧%

NagaCorp នៅហុងកុងបានចេញរបាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ NagaWorld ក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៥៧,៤ភាគរយ គិតជាទឹកប្រាក់ ៨៣លានដុល្លារ សម្រាប់ត្រីមាសទី២​ ឆ្នាំ២០២៣នេះ។ ការកើនឡើងនេះត្រូវបានសន្មតឡើងដោយកត្តានៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាពីអាស៊ាន និងការត្រឡប់មកវិញបន្តិចម្តងៗនៃអ្នកធ្វើអាជីវកម្មពីប្រទេសចិន ដែលជំរុញឱ្យមានការកើនឡើងនៃប្រាក់ចំណូលរបស់ NagaWorld ។ របាយការណ៍ដដែលរបស់ NagaCorp បាននិយាយទៀតថា ប្រាក់ចំណូលសរុបបានកើនឡើង ៧,៩ភាគរយ ស្មើនឹង ២៥២,៣លានដុល្លារ ជាមួយនឹង EBITDA កើនឡើង ១០,១ភាគរយ ស្មើនឹង ១៤៣,២លានដុល្លារ។ ការស្ទុះងើបឡើងវិញនេះ ត្រូវបានគេសង្កេតឃើញថា វាបាននាំមុខទីផ្សារដ៏ធំលើតារាង GGR ដែលបានឈានដល់ ៩៨លានដុល្លារ និង EGM GGR ឈានដល់ ៦៤,៩លានដុល្លារ។ តាមការប្រៀបធៀប Premium VIP GGR គឺ ៦២,៩លានដុល្លារ និង Referral VIP ២៦,៥លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ NagaCorp បានកត់សម្គាល់ថាគ្រប់ផ្នែកទាំងអស់បានបង្ហាញពីកំណើនជាបន្តបន្ទាប់ធៀបនឹងត្រីមាសទី១ខែមីនា ឆ្នាំ២០២៣។ NagaCorp មានសុទិដ្ឋិនិយមថា ប្រាក់ចំណូលរបស់ខ្លួននឹងបន្តកើនឡើងជាបន្តបន្ទាប់ៗពីការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន […]

អាន​បន្ថែម

ឆមាសទី១ ២០២៣ វិស័យលក់រាយនៅកម្ពុជាថយចុះ ខណៈផ្សារលក់រាយតាមដងផ្លូវបានកើនខ្ពស់ដល់ ៩៥%

ឆមាសទី១ ឆ្នាំ២០២៣នេះ របាយការណ៍របស់CBRE បានបង្ហាញពីការថយចុះនៃការសាងសង់​ហាងលក់រាយថ្មីៗបន្ថែមទៀត។ គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ទំហំហាងលក់រាយថ្មីជាង ៣៩.០០០ម៉ែត្រការ៉េត្រូវបានបន្ថែម ដែលតំណាងឱ្យការកើនឡើង ៦% នៅក្នុងការផ្គត់ផ្គង់សរុបក្នុងរយៈពេល ៦ ខែចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យលក់រាយកំពុងត្រៀមខ្លួនសម្រាប់ការពង្រីកបន្ថែមទៀត ជាមួយនឹងគម្រោងប្រមាណ  ៨៣.០០០ ម៉ែត្រការេ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ គម្រោងទាំងនេះ ភាគច្រើនមាននៅតាមផ្សារទំនើបសហគមន៍ និងវេទិកាហាងលក់រាយ ដែលឆ្លុះបញ្ចាំងពីការវិវត្តថ្មីនៃចំណូលចិត្តរបស់អ្នកប្រើប្រាស់។ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ បើនិយាយពីអត្រាកាន់កាប់ ជារួម វិស័យហាងលក់រាយ ធ្លាក់ចុះបន្តិចពី ៧០% ក្នុងឆ្នាំ ២០២២ មកត្រឹម៦៨% តែបើនិយាយពីការជួលវិញ សម្រាប់ផ្សារទំនើប ហាងលក់រាយ និងផ្សារទំនើបសហគមន៍ មានអត្រាធ្លាក់ចុះប្រមាណពី ៤% ទៅ ៥ %។ ដោយឡែក អ្នកជំនាញបានកត់សម្គាល់ថាការជួលហាងលក់រាយនៅតាមដងផ្លូវ បានបង្ហាញពីសញ្ញានៃការងើបឡើងវិញខ្ពស់ គឺកំណើនឈានរហូតដល់ ៩៥% បើធៀបនឹងអត្រាកាលពីឆ្នាំ ២០១៩ ដែលតួលេខនេះបង្ហាញពីភាពទាក់ទាញនៃទីតាំងបែបនេះសម្រាប់អ្នកលក់រាយដែលចង់បានកន្លែងមានមនុស្សចេញចូលច្រើន និងងាយសម្រួលចេញចូលសម្រាប់ការដឹកជញ្ជូនជូនអតិថិជន។ លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន […]

អាន​បន្ថែម

ឆមាសទី១ ២០២៣ កម្ពុជាប្រមូលពន្ធបានជាង ២ពាន់លានដុល្លារ ថយចុះ១៩ភាគរយ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ សម្រេចបាន ២.០៧២លានដុល្លារ ធ្លាក់ចុះប្រមាណ ១៩ ភាគរយ។​ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ចំណូលពន្ធដាររយៈពេល៦ខែ ស្មើនឹង ៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ នៅថ្ងៃទី ១៣ ខែ កក្តដា ថា ការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងរង្វង់ ១០៥ភាគរយ នៅឆ្នាំ២០២៣។ ឯកឧត្តម លើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញប្រភេទចំណូលតាមសកម្មភាព សំខាន់ៗមួយចំនួនមានការថយចុះ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះកម្មន្ត សាលភេសជ្ជៈ ឬផលិតភេសជ្ជៈ បានថយចុះជិត ១៣ ភាគរយ វិស័យអចលនវត្ថុ ថយចុះជិត […]

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជា​​នាំចូលដែកនិងដែកថែប សរុបជាង ១៩២លានដុល្លារ កើន៣.៤%

កម្ពុជាបាននាំចូលដែក និងដែកថែប​មានទឹកប្រាក់សរុបជាង ១៩២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ កើនឡើង ៣,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​ដែលចេញផ្សាយនៅថ្ងៃ១០ កក្កដា ២០២៣នេះ។​ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប មាន ១,៦ភាគរយ​ នៃទំហំនាំចូលសរុប១២,២២ ពាន់លានដុល្លារ ។​ ក្នុងខែមិថុនា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ៣២លានដុល្លារ ថយចុះ ៩,៥ភាគរយ។ ក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ បានអនុញ្ញាតគម្រោងសាងសង់សរុប ចំនួន ១.០២៣ គម្រោង ក្នុងត្រីមាសទី១ កើនឡើង ២២គម្រោង ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន មាន ១.២៤៨ លានដុល្លារ កើនឡើង ១៥០,៥ ភាគរយ។​

អាន​បន្ថែម