ឆមាសទី១ កម្ពុជាអនុម័តបាន ១១៣គម្រោង តម្លៃ ១,១ពាន់លានដុល្លារ ក្នុងនោះវិនិយោគចិនឈរនៅលំដាប់ទី១

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ​ ១.១០៥ លានដុល្លារ។​ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គម្រោងវិនិយោគមានការថយចុះចំនួន ១៥គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ៨០០លានដុល្លារ ធ្លាក់ចុះពី ១. ៩០០​លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២។ គម្រោងវិនិយោគទាំង១១៣នេះ បង្កើតការងារបានចំនួនប្រមាណ ១២២ពាន់កន្លែង។​ ក្នុងចំណោមគម្រោងវិនិយោគ១១៣ មានគម្រោងចំនួន ១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម គម្រោងចំនួន៧ ស្ថិតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គម្រោងចំនួន៣ ស្ថិតនៅក្នងវិស័យទេសចរណ៍ និងគម្រោងចំនួន១ ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។​ ការវិនិយោកមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ និងបានចូលរួមចំណែកប្រមាណ ២ភាគ៣ នៃគម្រោង សរុប ខណៈការវិនិយោគក្នុងស្រុក ឈរលំដាប់ទី២។

អាន​បន្ថែម

ធនាគារជាតិនៃកម្ពុជាតឿនគ្រឹះស្ថានហិរញ្ញវត្ថុឱ្យប្រយ័ត្នលើការផ្តល់ឥណទានវិស័យអចលនទ្រព្យ

ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នខ្ពស់ លើការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យ ដោយសារតម្រូវការតិចជាងមុនខាងវិស័យអចលនទ្រព្យ។​ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ។​ លោកជំទាវថ្លែងថា៖ “កត្តាហានិភ័យខាងក្រៅ អាចធ្វើឱ្យតម្រូវការវិស័យអលចនទ្រព្យ ផ្ទះសម្បែង (ក្នុងប្រទេស) តិចជាងមុន ដែលនេះទាមទារឱ្យមានការត្រួតពិនិត្យ និងប្រុងប្រយ័ត្នទៅលើឥណទាន វិស័យអចលនទ្រព្យ”។​ យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២​ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានគ្របដណ្តប់ដោយវិស័យធនាគារ ៨៥ភាគរយ នៃទ្រព្យសកម្មសរុប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។​ នៅឆ្នាំ២០២២ ទ្រព្យសកម្ម  និងឥណទានរបស់ប្រព័ន្ធធនាគារ បានកើន ១២,៦ភាគរយ និង១៦,៣ភាគរយ ដល់ចំនួន ៣១៧ទ្រីលានរៀល (២៦៤ភាគរយ នៃ ផ.ស.ស) និង២១៩.៧ ទ្រីលានរៀល (១៨៣ភាគរយ នៃ ផ.ស.ស)។ បើតាម NBC ឥណទានត្រូវបានផ្តល់ទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងមានលក្ខណៈពិពិធកម្ម ដែលវិស័យចម្បងៗ រួមមាន ការជួញដូររាយ រួមចំណែក ១៦,៤​ភាគរយនៃឥណទានសរុប […]

អាន​បន្ថែម

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួញដូរមូលបត្រកម្មសិទ្ធិសាធារណៈ និងបោះផ្សាយសញ្ញាបណ្ណ​​កើនដល់ចំនួន ២០ក្រុមហ៊ុន មានទុនសរុបចំនួន ៣៣០លានដុល្លារ។ នេះបើតាមឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម បានបញ្ជាក់ថាបន្ថែមថា នេះជាសញ្ញាវិវឌ្ឍវិជ្ជមានឆ្ពោះទៅមុខមួយនៃផ្សារមូលបត្រកម្ពុជា បើទោះបីជាមិន ទាន់ខ្ពស់ដូចប្រទេសជិតខាងដូចជាថៃ និងវៀតណាមក្តី។ ដោយឡែក ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ក៏បានឱ្យដឹងដែរថា មានក្រុមហ៊ុនសក្តានុពលផ្សេងទៀតកំពុងត្រៀម ដើម្បីធ្វើការបោះផ្សាយលក់មូលបត្រជាបន្តបន្ទាប់ ខណៈ​គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣នេះ មានក្រុមហ៊ុនចំនួន៣ ដែលធ្វើការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុន ម៉េងលី ជេ. គួច អេខ្យូខេសិន ម.ក. គឺជាក្រុមហ៊ុនដំបូងគេក្នុងវិស័យអប់រំ ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដែលបានកៀរគរទុនបានប្រមាណ ៥,១លានដុល្លារ គិតត្រឹមថ្ងៃចុះបញ្ជីលក់ជាផ្លូវការ។ ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្ដិក្រុមហ៊ុន […]

អាន​បន្ថែម

១ឆ្នាំ កម្ពុជារកចំណូលបានជាង ២ពាន់លានដុល្លារ ពីទេសចរជាតិនិងអន្តរជាតិក្នុងឆ្នាំ២០២២

ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជារកចំណូលបានពីភ្ញៀវអន្តរជាតិ ១.៤១៥លានដុល្លារ ខណៈពីភ្ញៀវជាតិបានចំនួន ៦៥០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទើបចេញជាផ្លូវការនាឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ របាយការណ៍ដដែលនេះ បានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់ កើនឡើង១.០៥៨,៦% និងភ្ញៀវទេសចរជាតិ១៣,៩៣លាននាក់ កើនឡើង១៩៨,៨%។ ចំណែកឯ​ភ្ញៀវទេសចរជាតិ ដែលចេញក្រៅប្រទេសមានចំនួនប្រមាណ ៩៧ម៉ឺននាក់ កើនឡើង៣.០៧៩,៥%។ របាយការណ៍ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ កន្លងទៅនោះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ។ របាយការណ៍បានបន្តទៀតថា ចំណូលដែលបានពីវិស័យទេសចរណ៍នេះ ក៏បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៣,៦%នៃផលិតផលក្នុងស្រុកសរុបផងដែរ។ លើសពីនេះ របាយការណ៍ដដែលបានអះអាងទៀតថា រយៈពេលស្នាក់នៅ ៣ថ្ងៃ២យប់ និងការចំណាយរបស់ភ្ញៀវទេសចរជាតិ ម្នាក់ៗជាមធ្យម ៥០ដុល្លារ។ នៅក្នុងឆ្នាំ២០២២ ដូចគ្នានោះដែរ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារដល់ប្រជាជនប្រមាណ ៣២ម៉ឺននាក់​។ គួរបញ្ជាក់ដែរថា រយៈពេល ៥ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ កើនឡើង ១.០៥៩% […]

អាន​បន្ថែម

បន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ៥ទីតាំង បង្កើតការងារបានជាង២ម៉ឺនកន្លែង

ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កន្លែង និងមានរោងចក្រជិត ២០រោងចក្រ ដែលបង្កើតការងារដល់ប្រជាពលរដ្ឋជាង ២ម៉ឺននាក់។ នេះបើតាម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានប្រាប់អ្នក យកព័ត៌មានរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានថ្លែង​ឱ្យដឹងថា​ ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ក្នុងនោះមាន ៤ កំពុងដំណើរការ និងសួនឧស្សាហកម្ម១ ដែលមានរោងចក្រជិត ២០រោងចក្រ ដែលបានផ្តល់ការងារជាង ២ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ក្រៅពីនេះ មូលដ្ឋានផលិតកម្មសិប្បកម្មតូចៗជាង ១ពាន់ទៀត ដែលមានបុគ្គលិក  ២នាក់ ៣នាក់ ៥នាក់ ១០នាក់ ២០នាក់ផងដែរ។ រោងចក្រ សហគ្រាសទាំងអស់នេះ កំពុងដំណើរការលើការងារផលិតគ្រឿងអលង្ការ វាយនភ័ណ្ឌ និងកែច្នៃផល និងអនុផលកសិកម្ម។ ឯកឧត្តមអភិបាលបានបន្ថែមទៀតថា តាមរយៈឧស្សាហកម្មទាំងនេះ បានប្រែក្លាយខេត្តបន្ទាយមានជ័យ ពីតំបន់ដាច់ស្រ​យាល និងស្ងាត់ដែលគ្មានមនុស្សរស់នៅ ទៅជាតំបន់អ៊ូអរពេញទៅដោយការអភិវឌ្ឍ  លើហេដ្ឋារចនាសម្ព័ន្ធគ្រប់បែ​ប​យ៉ាង ជាពិសេសទីក្រុងប៉ោយប៉ែត​ហើយប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា ដែលម្នាក់ៗទទួលបានចំណូលសមរម្យ និងមានជីវិតដ៏ស៊ីវីល័យ​។ លើសពីនេះ ​​ឯកឧត្តម បានបញ្ជាក់ថា […]

អាន​បន្ថែម

រោងចក្រផលិតស្បែកជើងដើម្បីនាំទៅទីផ្សារអាមេរិក បើកដំណើរការជាផ្លូវការនៅកំពង់ស្ពឺ

រោងចក្រផលិតស្បែកជើងស្តង់ដារអន្តរជាតិ អល វីន ស៊ូ (ខេមបូឌា) ឯ.ក ក្រោមទុនវិនិយោគ ៦,៤លានដុល្លារ ស្ថិតនៅស្រុកសំរោងទង នៅខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការផ្លូវការហើយ។ រោងចក្រនេះ ត្រូវបានដាក់ឱ្យដំណើរការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុនអាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។ ក្នុងពិធីសម្ពោធនេះផងដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។ នេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល […]

អាន​បន្ថែម

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាផ្លូវការ ដែលនឹងចូលរួមចំណែកបង្កើតកិច្ចសហប្រតិបត្តិការ វិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ។​ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជកម្ម និងឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា ក្រោមអធិបតីយភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកទីផ្សាររបស់ផលិតផលកម្ពុជា ឱ្យកាន់តែធំជាងមុន ដើម្បីធ្វើឲ្យការនាំចេញរបស់កម្ពុជាកាន់តែកើនឡើងខ្លាំងផងដែរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អេមីរ៉ាតអារ៉ាប់រួម មានប្រជាជនតិចទេ ប៉ុន្តែគាត់ជា មជ្ឈមណ្ឌលចែកចាយ គាត់អាចមកវិនិយោគបង្កើតរោងចក្រ នៅកម្ពុជា ហើយចែកចាយបន្តទៅកាន់តប្រទេសដទៃ” ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន […]

អាន​បន្ថែម

ត្រឹម៥ខែ កម្ពុជារកចំណូលបានជាង ១៦លានដុល្លារ ពីការលក់សំបុត្រទស្សនាអង្គរវត្ត

ត្រឹមរយៈពេល ​០៥ខែដើមឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦.០៦៥.៨២៩ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៤៤.៧៥៧នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៧៦៧,៤២ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែឧសភា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.០៣៤.៦២៣ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៥.៧៥៩នាក់ ដែលចំណូលនេះកើនឡើង ៣០៣,៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួររម្លឹកដែរថា កាលពីខែមេសា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៨៩៥. ៧១៤ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦២.៦៥៧នាក់។ (អានបន្ថែម) គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

ត្រីមាសទី១ ២០២៣ មានក្រុមហ៊ុន៩ មានទុនជាង ១,៨ពាន់លានដុល្លារ ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា

គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចំនួន៩ មានទុនសរុប ៧,៦១ទ្រីលានរៀល ស្មើនឹង ១,៨៨ ប៊ីលានដុល្លារអាមេរិក បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ នេះបើព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ ប្រចាំត្រីមាសទី១​ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ ត្រឹមចុងត្រីមាសទី១ នេះ ទំហំជួញដូរក្នុងទីផ្សារមូលបត្រកម្មសិទ្ធសរុបចំនួន ៥,៤៧ លានភាគហ៊ុន មានការថយចុះ ៧,៥​៨​% និងមានតម្លៃជួញដូរសរុប មានប្រហែល ៤៩, ៩៩២, ៨១ លានរៀល (ប្រហែល ១២,៣៣ លានដុល្លារ) បានថយចុះ ៣,៣១% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។ ក្នុងនោះ ទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៩០, ៤៥% និងទីផ្សារកំណើនមានចំនួនប្រហែល ៩,៥៥% នៃទំហំជួញដូរសរុប។ គួរបញ្ជាក់ថា ថ្មីៗនេះ ផ្សារមូលបត្រកម្ពុជា (ផមក) បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិលើទីផ្សារគោលរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក។ ដោយឡែក […]

អាន​បន្ថែម

ក្រុមហ៊ុន Cambodia Angkor Air និង Trip com រួមដៃគ្នាអភិវឌ្ឍអាកាសយានដ្ឋានឆ្លាតវៃ

ក្នុងគោលបំណងរួមដើម្បីប្រែក្លាយប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ពិភពលោក ក្រុមហ៊ុនទេសចរណ៍អនឡាញឈានមុខគេ Trip.com Group បានសហការជាមួយក្រុមហ៊ុន Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរអង្គរទៅជាអាកាសយានដ្ឋានដ៏ឆ្លាតវៃកម្រិតតំបន់​។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សាររួមគ្នា គម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះជាយុទ្ធសាស្ត្រផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សារឌីជីថលរួមគ្នា ជាពិសេសគឺផ្តល់សេវាឌីជីថល និងការប្រើប្រាស់សេវាបញ្ញាសិប្បនិម្មិតសម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែម្តង។ ថែមពីលើនេះ តាមរយៈកិច្ចសហប្រតិបត្តិការនេះ Trip.com Group ក៏នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនទៀតជាមួយអាកាសយានដ្ឋាន ក្នុងនោះមានគម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស និងការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ពិភពលោក។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែឧសភា ដោយលោក Yudong Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន Flight Business Group និងជាអនុប្រធានក្រុមហ៊ុន Trip.com Group និងលោក David Zhan អនុប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Angkor Air។ ការបង្កើនប្រសិទ្ធភាពសេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញសេវាកម្មអាកាសយានដ្ឋានឌីជីថល និងការផ្តល់ជូនទេសចរណ៍របស់កម្ពុជា។ […]

អាន​បន្ថែម