សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កម្ពុជា-អង់គ្លេស សហការគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈឆ្នាំ២០២២ មានជិត ១ពាន់លានដុល្លារ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានជិត ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាម ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស នៅថ្ងៃទី២៦ ឧសភា ២០២៣។ គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។ គួររម្លឹកទៀតថា នេះជាវេទិកាលើកទី១ហើយ ដែលបានដាក់ចេញនូវរបៀបវារៈសំខាន់ៗដូចជា (១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។ លើសពីនេះ ក៏មានការរៀបចំនូវជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស […]
អានបន្ថែមត្រឹមខែមេសា២០២៣ កម្ពុជាមានរោងចក្រកាត់ដេរ និង… កើនដល់ជាង ១,៣២៦រោងចក្រ
គិតត្រឹមខែមេសា ឆ្នាំ២០២៣ នេះ កម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបកំពុងដំណើរការចំនួន ១,៣២៦រោងចក្រ ដែលមានការកើនឡើងរហូតដល់ទៅជាង ១ពាន់រោងចក្រ បើធៀបនឹងឆ្នាំ ១៩៩៧ ដែលមានត្រឹមតែ ៦៨រោងចក្រ ប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាល់ជាមួយកម្មករ-កម្មការនីរោងចក្រស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ឧសភា ២០២៣។ សម្តេចតេជោមានប្រសាសន៍ថា កាលពីឆ្នាំ១៩៩៧ រោចងក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង ៦៨ រោងចក្រប៉ុណ្ណោះ មានកម្មករ ៨ម៉ឺននាក់។ ចំណែកទំហំនៃការនាំចេញមាន ២៧០លានដុល្លារ។ សម្តេចតេជោបន្តថា «ពេលនោះកម្មករ ៨ម៉ឺននាក់ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ។» «ដោយឡែក បច្ចុប្បន្នកម្ពុជា មានរោងចក្ររហូតដល់ទៅ ១.៣២៦រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ម៉ឺននាក់» សម្តេចបន្ត។ សម្តេចតេជោ ថ្លែងទៀតថា៖ “ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលនាំឱ្យយើងមានឱកាសដើម្បីទាក់ទាញវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស មកផលិតក្នុងប្រទេសរបស់យើង ដើម្បីបម្រើដល់ការនាំចេញឱ្យរិតតែប្រសើរ។ […]
អានបន្ថែមCDC គ្រោងដាក់ឱ្យប្រើប្រាស់ចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស នាពេលខាងមុខ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយនឹងដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់CDC។ ការវិនិយោគនៅតំបន់សេដ្ឋកិច្ច សុទ្ធសឹងជាវិនិយោគលើវិស័យអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សូឡា និងកង់ជាដើម គឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដោយមិនចង់ពឹងផ្អែកតែលើវិស័យស្បែកជើង និងសំលៀកបំពាក់ទាំងស្រុងពេក។ នេះបើតាម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងកម្មវិធី «Cambodia-China Business Leaders Summit» នៅថ្ងៃទី ១៩ ខែឧសភា ឯកឧត្តម ជា វុទ្ធី លើកឡើងថា ច្បាប់នេះ នឹងចូលរួមពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែសម្បូរបែប ការជំរុញការតភ្ជាប់ និងការបង្កើតកម្រងឧស្សាហកម្មជាដើម។ ឯកឧត្តមបន្តថា បច្ចុប្បន្ន ការវិនិយោគនៅកម្ពុជា ពិសេសគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពុងពង្រីក និងធ្វើពិពិធកម្មទៅលើវិស័យផ្សេងៗជាច្រើនទៀត ដូចជាវិស័យអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត ផលិតកម្មកង់រថយន្តគ្រប់ប្រភេទ គ្រឿងសង្ហារឹម សូឡា កង់ សម្ភារតាំងលម្អបុណ្យណូអែល និងផលិតផលផ្សេងៗទៀត សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។ ឯកឧត្តមថ្លែងទៀតថា៖ “វិស័យទាំងនេះ កំពុងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានកំណើនប្រកបដោយចីរភាព និងភាពធន់នឹងវិបត្តិ ដោយមិនពឹងផ្អែកតែលើវិស័យកាត់ដេរ […]
អានបន្ថែមចិនសម្រុកទិញខុនដូនៅសិង្ហបុរី ឱ្យបានមុនច្បាប់ថ្មីអនុម័តលើការដំឡើងពន្ធអចលនទ្រព្យទ្វេដង
កំណើននៃការទិញលក់ខុនដូប្រណិតនៅក្នុងប្រទេសសិង្ហបុរីមានការកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ស្របពេលដែលរដ្ឋាភិបាលសិង្ហបុរីកំពុងរៀបចំអនុម័តចេញច្បាប់ថ្មីដើម្បីកំណត់ដំឡើងពន្ធអចលនទ្រព្យលើជនបរទេសទ្វេដង។ ក្នុងនោះ វិនិយោគិនចិនបានទិញខុនដូប្រណីតរហូតដល់ជាង ១០០យូនីត ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដោយកើនរហូតដល់ ១៥៨ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុនអចលនទ្រព្យ OrangeTee & Tie Pte។ លោក Christine Sun អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន OrangeTee & Tie Pte បានលើកឡើងថា មូលហេតុដ៏សំខាន់នោះគឺសុវត្ថិភាព និងគុណភាពសំណង់ ព្រោះភាគច្រើននៃជនបរទេសទាំងអស់ មិនថាតែជនជាតិចិននោះទេ តែងចាត់ទុកថាប្រទេសសិង្ហបុរីគឺជាកន្លែងដ៏ល្អ និងមានសុវត្តិភាពបំផុតសម្រាប់ការវិនិយោគអចលនទ្រព្យ។ ម្យ៉ាងទៀត ភាពតានតឹងនៃភូមិសាស្ត្រនយោបាយក៏ជាផ្នែកមួយដែលជំរុញឲ្យជនបរទេសសម្រុកទៅទិញអចលនទ្រព្យនៅសិង្ហបុរីផងដែរ។ កន្លងទៅថ្មីៗនេះ អាជ្ញាធរសិង្ហបុរីបានដំឡើងពន្ធលើអចលនទ្រព្យរហូតដល់ទៅ ៦០ភាគរយ គឺទ្វេដងសម្រាប់ជនបរទេស ដែលនេះជាចំនួនខ្ពស់បំផុត បើធៀបនឹងទីក្រុងធំៗនានានៅលើពិភពលោក។ រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា គោលនយោបាយនេះគឺជាវិធានការបង្ការទុកជាមុន ខណៈដែលតម្រូវការការវិនិយោគលើអចលនទ្រព្យលំនៅឋានពីសំណាក់ជនបរទេសទំនងជាបន្តកើនឡើងកាន់តែច្រើន។ (អានបន្ថែម)
អានបន្ថែមគម្រោងសាងសង់ កើនឡើងខ្ពស់ជិត ៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣
ចំនួនការអនុញ្ញាតការសាងសង់ ដែលត្រូវបានអនុម័ត មានការកើនឡើងខ្ពស់ដល់ជិត៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣។ ក្នុងរបាយការណ៍បច្ចុប្បន្នសេដ្ឋកិច្ចប្រទេសកម្ពុជា របស់ធនាគាពិភពលោក ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា បង្ហាញថា ចំនួនការអនុញ្ញាតការសាងសង់ មានការកើនឡើងជាលើកទី១ បើទោះជាការនាំចេញសម្ភារសំណង់នៅមានកម្រិតខ្សោយក៏ដោយ។ ក្នុងរយៈពីរខែដើមឆ្នាំ២០២៣ ការអនុញ្ញាតសម្រាប់ការសាងសង់កើនឡើងដល់ ៨០២លានដុល្លារ កើនឡើង ៤៨៤ភាគរយ។ របាយការណ៍ដដែលលើកឡើងថា បរិមាណនៃការនាំចូលដែកមានការកើនឡើង ១៨,៥ភាគរយ និងការនាំចូលស៊ីម៉ង់ត៍ថយចុះ ៣៨,៣ភាគរយ។ របាយការណ៍ លើកឡើងទៀតថា៖ “ខណៈពេលដែលភាពមិនប្រាកដប្រជានៅតែមាន ការបើកប្រទេសចិនឡើងវិញ ធ្វើឱ្យវិស័យនេះកាន់តែមានសក្តានុពល”។ ធនាគារពិភពលោក បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ក្នុងរង្វង់ ៥,៥ភាគរយ ជំរុញដោយវិស័យជំរុញកំណើន ដោយវិស័យសេវាកម្ម និងកសិកម្មវិញ។
អានបន្ថែម៤ខែ ដើមឆ្នាំ២០២៣ កម្ពុជាប្រមូលបានជាង ១៤លានដុល្លារពីការលក់សំបុត្រទស្សនាអង្គរវត្ត
ត្រឹមរយៈពេល០៤ខែ ដើមឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៤.០៣១.២០៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៩៨.៩៩៨នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៩៣៧,៣៤ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៨៩៥. ៧១៤ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦២.៦៥៧នាក់ ដែលចំណូលនេះកើនឡើង ៤៣៩,២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដោយឡែក ជនបរទេសដែលស្នាក់នៅកម្ពុជាចាប់ពី ២ឆ្នាំឡើងទៅ រដ្ឋអនុញ្ញាតអាចឱ្យធ្វើបណ្ណទស្សនាអង្គរដោយឥតគិតថ្លៃបាន។ (អានបន្ថែម) ថ្មីៗនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យកីឡាករ កីឡាការិនីបរទេសទាំងអស់ដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា អាចចូលទៅទស្សនាប្រាសាទអង្គរវត្តដោយមិនគិតថ្លៃ និងមិនចាំបាច់ទិញសំបុត្រចូលនោះទេ។ (អានបន្ថែម)
អានបន្ថែមបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាក់ទាញសហគ្រាសជិត២០០ ផ្តល់ការងារជិត៣ម៉ឺនកន្លែង
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសចំនួនសរុប១៧៥ ចូលមកបោះទុនវិនិយោគ ផ្តល់ឱកាសការងារបានជិត ៣ម៉ឺនកន្លែង ទំហំទឹកប្រាក់នៃការនាំចេញនិងនាំចូលរបស់សហគ្រាសក្នុងតំបន់បន្តកើនឡើងដល់កម្រិតខ្ពស់បំផុត។ របាយការណ៍ពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាពេលបច្ចុបន្ន បានក្លាយទៅជាសួនឧស្សាហកម្មអន្តរជាតិដែលបានទាក់ទាញសហគ្រាស/ក្រុមហ៊ុន ចំនួន ១៧៥ មកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសក្នុងតំបន់ផ្សេងៗទៀត ដែលបានបង្កើតឱកាសការងារជិត ៣ ម៉ឺនកន្លែង ។ ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញរបស់សហគ្រាសក្នុងតំបន់បានកើនឡើងពី ១៣៩លានដុល្លារក្នុងឆ្នាំ ២០១៣ ដល់ជិត ២.៥០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលបានបង្កើនកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា បានក្លាយទៅជា “ក្បាលម៉ាស៊ីន” នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ ។ ក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានលើកឡើងថា៖ “១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នារវាងការកសាងអភិវឌ្ឍន៍ និងរចនាសម្ព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខិតខំទាក់ទាញសហគ្រាសឧស្សាហកម្មយ៉ាងសកម្ម និងឈរមូលដ្ឋានដែលមានសហគ្រាសឧស្សាហកម្មអតិពលកម្មពីដើម ទាក់ទាញសហគ្រាសមានទ្រុងទ្រាយធំ ឧស្សាហកម្មពឹងផ្អែកលើធនធានកំពង់ផែ និងឧស្សាហកម្មគាំទ្រក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មក្នុងតំបន់”។ ក្រុមហ៊ុន ជឿជាក់ថានៅពេលខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអាចទាក់ទាញសហគ្រាសអន្តរជាតិកាន់តែច្រើនចូលវិនិយោគក្នុងតំបន់ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក៏ដូចជាដើរតួនាទីជាគំរូក្នុងការបង្កើតច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យារបស់កម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍កសាងឡើងនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុដោយមានការសហការគ្នារវាងក្រុមហ៊ុន Hodo […]
អានបន្ថែមសម្តេចតេជោឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ-លក់រាយ តាមបណ្តាខេត្ត-រាជធានី ដើម្បីជួយកសិករ
សម្តេចតេជោ ស្នើឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើតទីផ្សារសម្រាប់កសិកផលរបស់កសិករ ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ យន្តការនេះ គឺដើម្បីរូមចំណែកលើកកម្ពស់យន្តការទីផ្សារ សម្រាប់កសិផលរបស់កសិករពេលផលិតបាន ។ សម្តេចតេជោ មានប្រសាសន៍ថា៖“ យើងត្រូវរៀបចំជំរុញលើកទឹកចិត្តឱ្យមានទីផ្សារ កន្លែងបោះដុំ និងលក់រាយកសិផល។ យើងនៅភ្នំពេញក៏មានកន្លែងសម្រាប់កសិករយកបន្លែទៅដាក់លក់ ហើយក៏មានអ្នកដែលចង់វិនិយោគផ្សារសម្រាប់ទទួលទិញផលិតផលរបស់កសិករ”។ ទាក់ទឹងតម្លៃប្រកួតប្រជែងកសិផលលើទីផ្សារ ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យការផលិត និងការចិញ្ចឹមសត្វ មានតម្លៃដើមទាប ដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារ អនុញ្ញាតឱ្យកសិករប្រកួតប្រជែងជាមួយមុខទំនិញនាំចូល។ នៅភ្នំពេញ ផ្សារដើមគរ ត្រូវបានគេស្គាល់ថាជាកន្លែងបោះដុំ និងលក់រាយបន្លែដែលត្រូវបានផ្គត់ផ្គង់ពីបណ្តាសហគមកសិកម្ម និងកសិករពីបណ្តាខេត្តក្រុង។ បច្ចុប្បន្ន ផ្សារបោះដុំ និងលក់រាយកសិផល ក៏កំពុងត្រូវបានសាងសង់នៅភាគខាងជើងរាជធានីភ្នំពេញផងដែរ។
អានបន្ថែមIMF ថាវិស័យសំខាន់៤ បានជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះល្អក្នុងឆមាសទី២-២០២៣
សេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី២-២០២៣នេះ អាចនឹងបន្តរក្សាបាននូវកំណើនយ៉ាងល្អប្រសើរ ដោយមានការជំរុញពីវិស័យសំខាន់ៗចំនួន៤។ នេះបើយោងតាមការលើកឡើងរបស់លោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មី IMF ក្នុងជំនួបជាមួយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។ លោក Davide Furceri បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរក្នុងឆមាសទី២ ឆ្នាំ ២០២៣នេះ ហើយកត្តានេះនឹងជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមួយកម្រិតទៀតតាមរយៈការងើបឡើងវិញនៃវិស័យសំខាន់ៗ៤រួមមាន កំណើននៃការនាំចេញ កំណើននៃវិស័យសេវាកម្ម ទេសចរ និងវិស័យឧស្សាហកម្ម មិនមែនកាត់ដែរ។ លោកបន្តថា «ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ នៅតែអាចបន្តរក្សាបាននូវកំណើនមួយដ៏ល្អប្រសើរ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការ វិលត្រលប់ទៅរកប្រក្រតីភាពវិញបានយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅដល់ការបន្ធូរបន្ថយផលប៉ះពាល់នានាមកលើសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹងទុកការងើបឡើងវិញ នៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជាផងដែរ»។ ជាមួយគ្នានេះ ធនាគារពិភពលោក (World Bank) ក៏បានព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន ក្នុងអត្រា ៥,២% […]
អានបន្ថែមហេតុអ្វីអ្នកវិនិយោគមិនសូវមានចំណាប់អារម្មណ៍ខ្លាំងលើយុទ្ធសាស្រ្ត Visa10ឆ្នាំ របស់កម្ពុជា?
ទិដ្ឋាការមាសរយៈពេល១០ ឆ្នាំសម្រាប់ប្រទេសកម្ពុជា ដែលទើបតែត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ប៉ុន្តែរយៈពេលជិត ១ឆ្នាំហើយ គម្រោងនេះហាក់មានភាពស្ងប់ស្ងាត់នៅឡើយ។ អ្នកជំនាញលើកឡើងថា ដោយសារតែវិនិយោគិនមានជម្រើសទិដ្ឋាការដែលងាយស្រួលជាង ហើយមានតម្លៃសមរម្យជាង។ ទិដ្ឋាការរយៈពេលវែងនេះត្រូវបានបង្កើតឡើង ដោយមានបំណងទាក់ទាញនាយកប្រតិបត្តិ អ្នកជំនួញ សហគ្រិន អ្នកមានទ្រព្យធន និងសូម្បីតែអ្នកចូលនិវត្តន៍ ឱ្យចូលមកវិនិយោគ ក្នុងរយៈពេលនៃដំណើរកំសាន្តរបស់ពួកគេ។ វាត្រូវបានដំណើរការដោយសមាគមសប្បុរសធម៌ផ្ទះខ្មែរ (Khmer Home Charity Association) ដែលទើបតែបង្កើតឡើង ហើយដាក់ឲ្យដំណើរការលើពីថ្ងៃទី២២ ខែកក្កដា ២០២២កន្លងមក។ លោក កែវ សុង អ្នកជំនាញផ្នែកវីសា និងជាភ្នាក់ងារទេសចរណ៍ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញផ្នែកអន្តោប្រវេសន៍ នៅក្នុងក្រុងភ្នំពេញ បានមានប្រសាសន៍ថា ចាប់តាំងពីដាក់ឱ្យដំណើរការ នៅមមិនទាន់ឃើញមានចំណាត់ការជំហានបន្ទាប់ស្តីពីទិដ្ឋការពិសេសនេះនៅឡើយទេ។ លោកបានលើកឡើងយ៉ាងដូច្នេះជាមួយសែត pattayamail នៅថ្ងៃទី០៩ ឧសភា ២០២៣។ លោកបន្តទៀតថា ទិដ្ឋាការនេះមិនសូវទាន់ពេញនិយមនៅឡើយទេ នេះគឺដោយសារ នៅពេលចូលមកកម្ពុជា ជនជាតិបរទេសអាចទទួលបានទិដ្ឋាការជាច្រើនប្រភេទ ហើយថែមទាំងអាចបន្តសុពលភាពបាន មិនថាសម្រាប់ ការចូលនិវត្តន៍ ធ្វើការ សិក្សា ឬ លក្ខណៈជាគ្រួសារនោះទេ មានតម្លៃត្រឹមតែ […]
អានបន្ថែម