រោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់តម្លៃ ៦លានដុល្លារនៅបាត់ដំបង ត្រៀមដាក់លក់ឆាប់ៗនេះ

រោងចក្រចម្រាញ់ប្រេងឆៅចេញពីកន្ទក់ងអង្ករផ្កាម្លិះកម្ពុជា ជាមួយនឹងទុនវិនិយោគ ៦លានដុល្លារ ស្ថិតក្នុងខេត្តបាត់ដំបង គ្រោងនឹងដាក់លក់ក្រោយចូលឆ្នាំប្រពៃណីខ្មែរនេះ ខណៈរោងចក្របាននិងកំពុងដាក់ឱ្យដំណើរការសាកល្បងជាង ១ខែ មកហើយ។ នេះបើតាមសាព័ត៌មាន rfi នៅពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ រោងចក្រនេះ ជាប្រភេទសហគ្រាសធុនមធ្យម អាចចម្រាញ់ប្រេងឆាបានប្រមាណជាង ១០តោន ដោយប្រើប្រាស់កន្ទក់ឆៅប្រមាណពី ៥០ ទៅ ១០០តោន។ លោក ឆែម ចាន់ដារ៉ា ប្រធានសហគ្រាសធុនមធ្យម នៃក្រុមហ៊ុន ខេមបូឌា រ៉ៃ ប្រេងអូលីវ ខមផេនី លីមីតធីត បានឱ្យដឹងថា ប្រេងកន្ទក់នេះ អាចកំចាត់ខ្លាញ់អាក្រក់ ១២% ក្នុងរាង្គកាយរបស់មនុស្ស ដូចជាខ្លាញ់ក្នុងសរសៃឈាម និងខ្លាញ់រុំថ្លើមជាដើម។ លោកបន្ថែមថា ដំណើរការនៃការចម្រាញ់មាន ៤ដំណាក់កាល ដោយក្នុងនោះ៖ ដំណាក់កាលទី១៖ ធ្វើការសម្អាតកន្ទក់ឆៅ ​និងចម្អិនកន្ទក់ ដំណាក់កាលទី២៖ ធ្វើការបម្លែងប្រេងចេញពីកន្ទក់ដែលបានសម្អាតរូចរាល់ ដំណាក់កាលទី៣៖ ធ្វើការចម្រុះ បន្សុទ្ធ និងដកចេញនូវក្រមួនក្នុងប្រេងកន្ទក់ ដំណាក់កាលទី៤៖ ធ្វើការវេចខ្ចប់ដាក់លក់ក្នុងទីផ្សារ លោកបន្តទៀតថា ក្នុងដំណាក់កាលទាំងនេះ […]

អាន​បន្ថែម

Makro គ្រោងថែមទុនជាង ៨០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន

ក្រុមហ៊ុន Siam Makro Plc ដែលជាប្រតិបត្តិករផ្សារទំនើប Makro និងផ្សារទំនើប Lotus បានបោះទុនចន្លោះពី២៥,៣ ទៅ ២៧.៥ពាន់លានបាត ឬ ប្រមាណ ៧៤០លានដុល្លារ ទៅ ៨០៣,៥លានដុល្លារ នៅឆ្នាំ២០២៣នេះ ដើម្បីពង្រីកអាជីវកម្មលក់រាយ និងលក់បោះដុំរបស់ខ្លួន។ លោកស្រី Saowaluck Thithapant ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បានលើកឡើងថា បន្ទាប់ពីបើកប្រទេសឡើងវិញពេញលេញហើយ សេដ្ឋកិច្ច និងទេសចរណ៍ថៃបានស្ទុះងើបឡើង ដែលជាកត្តាជះផលជាវិជ្ជមានដល់អាជីវកម្មលក់ដុំ និងរាយ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងឧស្សាហកម្មចំណីអាហារ ដែលសុទ្ធសឹងតែជាអតិថិជនរបស់ផ្សារម៉ាក្រូ។ ក្នុងចំណោមទុនវិនិយោគសរុប ប្រមាណ ៣៨៤លានដុល្លារ ទៅ៤១២លានដុល្លារនេះ នឹងត្រូវវិនិយោគលើអាជីវកម្មបោះដុំ នៃផ្សារទំនើប Makro ខណៈទឹកប្រាក់ប្រមាណ ៣៥៧លានដុល្លារ ទៅ៣៩២លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់អាជីវកម្មលក់រាយ នៅផ្សារទំនើប Lotus រួមទាំង ការពង្រីកសាខា និងការអភិវឌ្ឍមជ្ឈមណ្ឌលចែកចាយ ប្រព័ន្ធឌីជីថល និងអាជីវកម្មថ្មីៗ។ លោកស្រី Saowaluck […]

អាន​បន្ថែម

ត្រីមាសទី១-២០២៣ កម្ពុជា​​នាំចូលដែកនិងដែកថែបជិត ៩៣លានដុល្លារ កើន១១ភាគរយ

កម្ពុជាបាននាំចូលដែក និងដែកថែប​មានទឹកប្រាក់សរុបជិត ៩៣លានដុល្លារ ក្នុងរយៈពេលត្រីមាសទី១ឆ្នាំនេះ កើនឡើង ១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេលបីខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។​ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,៦ភាគរយ​ នៃទំហំនាំចូលសរុប៥,៨ ពាន់លានដុល្លារ ។​ ក្នុងខែមីនា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ៣៤,២ លានដុល្លារ កើនឡើងជិត១,៥ភាគរយ។ កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងងើបឡើងវិញ។​ ក្នុងឆ្នាំ២០២២ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមាន ៤.២៧៥គម្រោង និងមានតម្លៃគម្រោងសរុប ២.៩៦៨ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្តីពីនិន្នាសង្គម-សេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អាន​បន្ថែម

វិស័យបរធនបាលកិច្ចរំពឹងកើនខ្ពស់ដល់ប្រមាណ១ពាន់​លានដុល្លារ​ ត្រឹមចុងឆ្នាំ២០២៣នេះ

គិតរហូតមកទល់នឹងពេលនេះ វិស័យបរធនបាលកិច្ច​កម្ពុជាកំពុងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ដោយកើនឡើងរហូតដល់ ៩៤០លានដុល្លារ និងរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅក្នុងសិក្ខាសាលាស្តីពីបរធនបាលកិច្ច យន្តការប្រតិបត្តិការ និងពាក្យសព្ទគន្លឹះសម្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា ចំនួនបរធនបាលកិច្ច ដែលបាន​ចុះបញ្ជីកើន​ឡើងដល់ ៥១២ករណី ជាមួយទំហំបរធនបាល ដែលស្ថិតនៅក្នុងប្រតិបត្តិការនេះ កើនឡើងដល់ ៧៤៥​លានដុល្លារ សម្រាប់ទំហំដើមដែលបានចុះបញ្ជី។ ដោយសារកំណើនប្រតិបត្តិការនិងផលប្រយោជន៍ជំរុញឱ្យទំហំបរធនបាលកិច្ចសរុបនៅដើមឆ្នាំ២០២៣​នេះ មានកំណើនខ្ពស់រហូតដល់ ៩៤០លានដុល្លារ ហើយមានគោលដៅធ្វើយ៉ាងណាឱ្យកំណើនទំហំបរធនបាលកិច្ចកើនឡើងដល់១ពាន់លានដុល្លារ ឬស្មើនឹង ៤%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ឯកឧត្ដមបានសង្កត់ធ្ងន់ទៀតថា កំណើនខ្ពស់យ៉ាងឆាប់រហ័សនៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាត្រុវបានជំរុញដោយកត្តាមួយចំនួន រួមមាន ស្ថានភាពប្រទេសកម្ពុជា ដែលមានសន្ដិភាព ស្ថេរភាព​នយោបាយ​ ស្ថេរភាពសេដ្ឋកិច្ច និងទទួលបាននូវទំនុកចិត្តពី​វិនិយោគិន​បរទេស។ ជាមួយគ្នានេះដែរ ឯកឧត្ដមបន្ថែមថា វិស័យបរធនបាលកិច្ចបាននិងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈ ៣ ចំណុចសំខាន់ៗ ទី១ បង្កើត និងបង្កើន ក៏ដូចជាទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគ ពិសេស​វិនិយោគិនបរទេស ទី២ យន្តការរបស់បរធនបាលកិច្ច […]

អាន​បន្ថែម

រតនគិរីមានក្រុមហ៊ុន២៧ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ខណៈជាង៨៥% ជាក្រុមហ៊ុនវៀតណាម

ខេត្តរតនគិរី គឺជាខេត្តដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ដោយសារកត្តាភូមិសាស្ត្រនិងអាកាសធាតុ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនវិនិយោគឯកជនចំនួន ២៧បានមកវិនិយោគលើផ្ទៃដីសម្បទានសេដ្ឋកិច្ចជាច្រើនហិកតានៅក្នុងខេត្តរតនគិរី ដែលក្នុងនោះមានប្រមាណ ៨៥ភាគរយជាវិនិយោគិនមកពីប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីន ក្នុងសន្និសីទសារព័ត៌មានស្តី នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល​ ៥​ឆ្នាំចុងក្រោយនេះ ​នៅក្នុងខេត្តរតនគិរី មានក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច សរុបចំនួន ២៧ក្រុមហ៊ុន ដែលកំពុងប្រកបអាជីវកម្ម។ ក្នុងនោះ ក្រុមហ៊ុនវិនិយោគមកពីប្រទេសវៀតណាមមានចំនួន ២៣ក្រុមហ៊ុន ឬត្រូវជា ៨៥,១៨ភាគរយនៃចំនួនក្រុមហ៊ុនសរុប។ ឯកឧត្តមបន្តថា ផ្ទៃដីវិនិយោគ ដែលបានចុះកិច្ចសន្យាមានចំនួនជាង ១១ម៉ឺនហិកតា ផ្ទៃដីអាជីវកម្មមានចំនួនជាង ៨ម៉ឺនហិកតា និងផ្ទៃដីដាំកៅស៊ូនិងដំណាំផ្សេងៗមានចំនួនជាង ៤ម៉ឺនហិកតា។ នាឱកាស​នោះដែរ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តរតនគិរី ដែលជាខេត្តខ្ពង់រាបភូមិភាគឥសានថាមានសក្តានុពលខ្ពស់ សម្រាប់ដំណាំកសិឧស្សាហកម្ម ដោយសារសម្បូរដោយប្រភេទដីក្រហម និងស្ថានភាពអាកាសធាតុអំណោយផលដល់ការដាំដំណាំនិងចិញ្ចឹមសត្វ ព្រមទាំងសម្បូរដោយប្រភពទឹកច្រើន ជាពិសេសពីទន្លេស្រែពក និងសេសាន ហូរកាត់ខេត្តចំនួនប្រមាណ ៣០០គីឡូម៉ែត្រ។ លោកបន្ថែមថា […]

អាន​បន្ថែម

កម្ពុជា-ឡាវ រួមគ្នាសិក្សាទីតាំងអាទិភាព ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ

កម្ពុជា-ឡាវ កំពុងសិក្សាទីតាំង ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ ដោយភ្ជាប់ជាមួយស្រុកភូវង់ នៃខេត្តអាត់តាពើរបស់ប្រទេសឡាវ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម  ញ៉ែម សំអឿន អភិបាល នៃ​គណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ប្រទេសកម្ពុជា​ និងប្រទេសឡាវ បាននឹងកំពុងសិក្សាលើជម្រើសទីតាំង ២កន្លែង គឺទី១ នៅបង្គោលលេខ ១០៣ រវាងស្រុកវើនសៃនៃខេត្តរតនគិរី និងស្រុកភូវង់នៃខេត្តអាត់តាពើ ដោយពីស្រុកវើនសៃ ទៅបង្គោលលេខ ១០៣ មានប្រវែងប្រហែល ៣០គីឡូម៉ែត្រ ហើយពីស្រុកភូវង់ទៅបង្គោលលេខ១០៣ មានប្រវែងជិត ២០គីឡូម៉ែត្រ។ ចំពោះទីតាំងទី១ នេះ ភាគីឡាវ បានស្នើមកកម្ពុជា​ឱ្យបើកច្រកព្រំដែនមួយនៅទីនោះ។ ឯកឧត្តមអភិបាល បានបន្ថែមថា ចំពោះទីតាំងទី២ វិញ គឺនៅបង្គោលលេខ ១៤៥ ដែលស្ថិតនៅកៀកនឹងតំបន់កន្ទុយនាគមុំបីប្រហែល ២០គីឡូម៉ែត្រ ដែលមានផលចំណេញច្រើនដល់វិស័យទេសចរណ៍ ព្រោះឆ្លងកាត់តំបន់ឧទ្យានជាតិវីរៈជ័យ។ បើបើកច្រកព្រំដែន ទីតាំងទី២ នេះ មិនសូវប៉ះពាល់បរិស្ថាន ដូចក្នុងតំបន់បង្គោលលេខ១០៣ ដែលស្ថិតក្នុងតំបន់ស្នូលការពារបរិ​ស្ថាន។ មកទល់ពេលនេះ ភាគីកម្ពុជា […]

អាន​បន្ថែម

​រយៈពេល​៣ខែ​ ដើម​ឆ្នាំ​២០២៣ ណាហ្គាវើលដ៍ ​រក​ចំណេញ​បានជាង​ ១១៧លាន​ដុល្លារ

ក្រុម​ហ៊ុន​ល្បែងដ៏ធំ នៅ​កម្ពុជា ​ណាហ្គាវើលដ៍​ ​ទទួល​បាន​ប្រាក់​ចំណេញ​ជាង​ ១១៧​លាន​ដុល្លារ​ ​កើន​ឡើង​ចំនួន​ ៦.៨% ​ធៀប​ទៅនឹង​រយៈ​ពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំមុន។​ ​តាម​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ក្រុមហ៊ុន ​NagaCorp​ ដែល​មាន​ក្រុមហ៊ុនមេរបស់ណាហ្គាវើលដ៍ មានមូលដ្ឋាន​នៅទីក្រុង​ហុងកុង​ ដកស្រង់ដោយ​សារព័ត៌មាន​អនឡាញ ​Inside​ Asian ​Gaming​ កាលពីថ្ងៃទី៣ ខែមេសា បង្ហាញថា​ ប្រាក់ចំណេញ ១១៧លានដុល្លារ ជាប្រាក់ចំណេញប្រចាំត្រីមាសខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០ ពោលចាប់ពីមានវិបត្តិកូវីដ-១៩មក​។ ក្រុមហ៊ុនល្បែងនេះ បានលើកឡើងថា ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរ​បរទេស ជាពិសេសទេសចរចិនចូលមកកម្ពុជា គឺជាកត្តាសំខាន់ ដែលនាំឲ្យប្រាក់ចំណូលរបស់ខ្លួនមានការកើនឡើង ដោយរំពឹងថានឹងកាន់តែកើនឡើងបន្ថែមទៀតនៅឆ្នាំបន្ទាប់។

អាន​បន្ថែម

ADB: វិស័យទេសចរណ៍កំពុងជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យស្ថិតក្នុងអត្រា ៥.៥% ២០២៣ និងស្ទុះដល់ ៦% ២០២៤

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយរំពឹងថានឹងកើនឡើងក្នុងអត្រា ៥.៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ ២០២៤ ដែលអត្រានេះត្រូវបានជំរុញឡើងដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧.៣% ក្នុងឆ្នាំ ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦.៨% នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣.០% ក្នុងឆ្នាំ ២០២៣ និង ៤.០% នៅឆ្នាំ ២០២៤។ លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានគូសបញ្ជាក់ថា ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ដែលជំរុញដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច […]

អាន​បន្ថែម

WB៖ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងលំដាប់ទី៣ ក្នុងចំណោមប្រទេសអាស៊ាន

ក្នុងឆ្នាំ២០២៣នេះ ធនាគារពិភពលោក​ (World Bank) បានធ្វើ​ការ​ព្យាករ​កំ​ណើ​ន​សេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ នេះបើយោងតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ ​ជាមួយគ្នានេះដែរ ធនាគារពិភពលោកបានរក្សាការព្យាករណ៍កំ​ណើ​ន​សេដ្ឋកិច្ចកម្ពុជារស្ថិតក្នុងអត្រា ៥,២​ភាគរយ​ សម្រាប់ឆ្នាំ២០២៣ ដែលអាត្រានេះកំពុងដេញតាមពីក្រោយប្រទេសវៀតណាម (៦,៣ភាគរយ) និងប្រទេសហ្វីលីពីន (៥,៦ភាគរយ)។ តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា ​កំណើន​សម្រាប់​ប្រទេស​នៅ​តំបន់​កំពុង​​អភិវឌ្ឍន៍អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ត្រូវបាន​ព្យាករ​ថា នឹង​កើន ៥,១​ភាគរយ​នៅ​ឆ្នាំនេះ ដោយ​កើន​លើសពី ៤,៦ភាគរយ ​កាលពី​ឆ្នាំ​ ២០២២។ កំណើននេះត្រូវបានគាំទ្រដោយ​​សារក្តីរំពឹងលើកំណើនសេដ្ឋកិច្ចប្រទសចិន ដែលត្រូវបានព្យាករថានឹងងើបឡើងក្នុងរង្វង់ ៥,១​ភាគរយ​នៅ​ឆ្នាំនេះ ដោយ​កើន​ ៣ភាគរយ ​កាលពី​ឆ្នាំ​ ២០២២ ក្រោយ​ការបើក​ដំណើរការសេដ្ឋកិច្ចឡើងវិញ។ កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនវិជ្ជមានក្នុងរង្វង់ ៥,៦ភាគរយផងដែរ។ ឯកឧត្តម វង្សី វិស្សុត លេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ មានប្រសាសន៍ថា កាបើកប្រទេសចិន នឹងចូលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគពីបរទេស ពីប្រទេសចិន និងទេសចរណ៍៕ (អានបន្ថែម និង បន្ថែម)

អាន​បន្ថែម

តើចំណូលជិត ៣ពាន់លានដុល្លារ របស់ពលករកម្ពុជាក្រៅប្រទេសរួមចំណែកអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?

រហូតមកដល់បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុង​ស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុបមានចំនួនជាង ១,៣លាននាក់ ហើយជាមធ្យមពលករទាំង​នោះបានបញ្ជូនប្រាក់​បញ្ញើ​មកក្នុងប្រទេសវិញក្នុងមួយឆ្នាំៗ​សរុបប្រមាណជា ២,៧ពាន់លានដុល្លារ។ ទំហំសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប៉ាន់ស្មានថា បានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិតាមរយៈការចំណាយផ្សេងៗរបស់ក្រុមគ្រួសាររបស់ពួកគាត់ដែលនៅក្នុងស្រុក ជាពិសេសមានមួយចំនួនក៏បានហៀរចូលក្នុងវិស័យចលនទ្រព្យផងដែរ។ គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈថា ​ពលករកម្ពុជា​ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសមានចំនួនសរុបប្រមាណ ១,៣លាននាក់នេះ។ ក្នុងនោះ ប្រទេសថៃ មានចំនួន ១.២៣១.៥០៨នាក់ កូរ៉េខាងត្បូង ៤៩.៧៣៨នាក់ ជប៉ុនជាង ១៦.៥៦២នាក់ ម៉ាឡេស៊ីជាង ២២ ៦២១នាក់ សិង្ហបុរី ៨៥១នាក់ តំបន់រដ្ឋបាលពិសេសហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់ ដែលបច្ចុប្បន្នពួកគាត់បានបញ្ជូលប្រាក់មកក្រុមគ្រួសារក្នុងប្រទេសកម្ពុជាមានចំនួនសរុបប្រមាណជា ២,៧ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ទាក់ទងនិងថវិកាដ៏សន្ធឹកនេះដែរ លោកស្រី Grace Rachany Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍កន្លងមក ក្នុងចំណោមពលករកូរ៉េចំនួន ៣០០នាក់ យ៉ាងហោចណាស់មានប្រមាណ ៨០% ដែលបានផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ ហើយគ្រួសារពួកគាត់តែងតែធ្វើការបែងចែកសម្រាប់វិនិយោគទៅលើវិស័យអចលនទ្រព្យ សន្សំ […]

អាន​បន្ថែម