២០២២ ផែព្រះសីហនុរកចំណូលបានជិត ៩០លានដុល្លារ ខណៈចំណូលផែភ្នំពេញកើនជាង១៧%

ក្នុងឆ្នាំ២០២២ ការដឹកជញ្ជូនួទំនិញឆ្លងកាតកំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន ២,៤៥ភាគរយ រកចំណូលបាន ៨៦លានដុល្លារ ខណៈចំណូលរបស់កំពង់ផែភ្នំពេញវិញ ក៏បានកើនជាង១៧%ផងដែរ។ នេះបើតាមកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កុម្ភៈ ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ការដឹកជញ្ជូនួទំនិញឆ្លងកាតកំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន ២,៤៥ភាគរយ រកចំណូលបាន ៨៦លានដុល្លារ។ «ចំណែកឯការដឹកជញ្ជូនទំនិញរបស់កំពង់ផែភ្នំពេញ ក៏មានការកើនឡើងជាង១៧ភាគរយ ដោយរកចំណូលចូលជាតិបាន ៤០លានដុល្លារ ផងដែរ» ឯកឧត្តមបន្ត​។ ឯកឧត្តមបានឱ្យដឹងទៀតថា ភាពរីកចំរើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅតាមកំពង់ផែសំខាន់ៗទាំងនេះ ដោយសារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភ័ណ្ឌកាត់ដេរ​ទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ ពិសេសការដាក់ឱ្យអនុវត្តន៍ ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ ក្រោមជំនួយរបស់អង្គការចៃកា (JICA)នៅកំពង់ផែព្រះសីហនុ៕ មួយវិញទៀត ឯកឧត្តមរដ្ឋមន្រ្តីក៏បានរម្លឹកឡើង ពីការសហការរវាង កំពង់ផែក្រុងព្រះសីហនុនេះជាមួយ JICA ដើម្បីរៀបចំនិតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនដើម្បីសាងសង់ផែកុងតឺន័រថ្មីមួយទៀត ដែលមានជម្រៅ១៤,៥០ម ខណៈបច្ចុប្បន្ន្ននិតិវធីសិក្សាជិតចប់ហើយដោយមានក្រុមហ៊ុនចំនួន៣ តែយើងនឹងជ្រើសរើសក្រុមហ៊ុន១ ដើម្បីមកកសាងផែថ្មីនេះ ហើយសង្ឃឹមថានឹងចប់ឆាប់ៗនេះ ហើយឈានទៅសាងសង់នាពេលដ៏ខ្លីខាងមុខផងដែ។ […]

អាន​បន្ថែម

ADB ផ្តល់កម្ចីដល់ CP ១០លានដុល្លារ ដើម្បីជំរុញវិស័យសហគ្រាសធុនតូច​ និងមធ្យម

ធនាគារអភិវឌ្ឍអាស៊ី (ADB) បានសម្រេចផ្តល់កម្ចីចំនួន ១០លានដុល្លារអាមេរិក ដល់ធនាគារប្រៃសណីយ៍កម្ពុជា (CP) ដើម្បីជួយជំរុញដល់វិស័យសហគ្រាសធុនធុនតូច និងមធ្យម (MSMEs) ឱ្យបានប្រសើរឡើង ក្រោយវិបត្តិកូវីដ ១៩ ដែលក្នុងនោះ ៥០% នឹងត្រូវផ្តល់ទៅសហគ្រិនជាស្រ្តី។ បើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី៧ ខែកុម្ភៈ វិស័យ MSMEs មានចំនួន ៩៩,៨% នៃសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជា ហើយអាចផ្តល់ការងារបានរហូតដល់ ៧២% នៃកម្លាំងពលកម្មសរុប។ គួរបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានលទ្ធភាពទទួលបានហិរញ្ញប្បទានច្រើនបំផុត 20% នៃសហគ្រាសដែលមិនបានចុះបញ្ជី ហើយភាគច្រើនពួកគេជាសហគ្រិនស្ត្រី ប៉ុន្តែសហគ្រិនស្ត្រីទាំងនោះអាចទទួលបានឥណនទានយ៉ាងច្រើន 5% ប៉ុណ្ណោះ នៃឥណទានផ្លូវការ។ លោក Ashok Lavasa ជាអនុប្រធានធនាគារ ADB ខាងផ្នែកប្រតិបត្តិការវិស័យ​ឯកជន និងភាពជាដៃគូរវាងរដ្ឋ និង​ឯកជន បានឱ្យដឹងថា ហិរញ្ញប្បទាននេះ នឹងជួយបង្កើនប្រាក់ចំណូល តាមរយៈធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង និងបង្កើនបណ្តាញផលិតកម្មក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ហិរញ្ញប្បទាននេះ មិនត្រឹមតែជួយគាំទ្រការរីកចម្រើននៃវិស័យ MSMEs នៅកម្ពុជាប៉ុណ្ណោះទេ […]

អាន​បន្ថែម

អូស្ត្រាលីប្រកាសឈប់ប្រើកាមេរ៉ាផលិតដោយចិននៅតាមអគារសំខាន់ៗរបស់ខ្លួន

រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចឈប់ឱ្យបំពាក់កាមេរ៉ាដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន នៅតាមអគារ​រដ្ឋាភិបាលរបស់ខ្លួន ដែលអាចបង្កជាហានិភ័យលើសន្តិសុខប្រទេសទាំងមូល។ នេះបើតាមការចុះផ្សាយរបស់ស្ថាប័ន​សារពត៌មាន DW News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមហ៊ុនដែលផលិតកាមេរ៉ានេះ រួមមានក្រុមហ៊ុន Hikvision និង Dahua ដែលមានភាគហ៊ុនមួយចំណែករបស់រដ្ឋាភិបាលចិន ដែលបានផ្តល់សេវាកម្មបំពាក់កាមេរ៉ាយ៉ាងហោចណាស់ ៩១៣គ្រឿង ទូរស័ព្ទលើតុ (intercoms) ប្រព័ន្ធចេញ-ចូលអេឡិចត្រូនិច និងឧបករណ៍ថតវីឌីអូ នៅតាមអគាររដ្ឋាភិបាលអូស្ត្រាលីជាង ២៥០ទីតាំង។ ការប្រកាសបញ្ឈប់ប្រើនេះ ធ្វើឡើងបន្ទាប់ពី​ប្រទេសអង់គ្លេស បានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុន ថាឈប់ប្រើប្រាស់កាមេរ៉ា ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននៅតាមអគាររដ្ឋាភិបាលសំខាន់ៗមួយចំនួន ក៏ទន្ទឹមនឹងសហរដ្ឋអាមេរិក បានប្រកាសឱ្យហាមមិនឱ្យប្រើផលិតផលពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។ លោក James Paterson រដ្ឋមន្ត្រីសន្តិសុខសាយប័រ បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ គឺផ្អែកតាមច្បាប់ចារកិច្ចរបស់ចិន ដែលតម្រូវឱ្យពួកគេសហការជាមួយចារកិច្ចចិន។ ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Hikvision បានធ្វើការបដិសេដ ដោយលើកឡើងថា ការនិយាយនេះចាត់ទុកក្រុមហ៊ុនរបស់ខ្លួនជាការគំរាមកំហែងសន្តិសុខជាតិ ខុសពីភាពជាក់ស្តែង ខណៈដែលក្រុមហ៊ុនមិនអាចលក់ប្រព័ន្ធផ្ទុកទិន្នន័យ (cloud storage) ប្រព័ន្ធទិន្នន័យវីដេអូ ឬការគ្រប់គ្រងទិន្នន័យនៃអ្នកប្រើប្រាស់ចុងក្រោយរបស់អូស្ត្រាលីបានទេ។ អ្នកនាំពាក្យ បានបន្ថែមថា កាមេរ៉ារបស់ខ្លួន គឺគោរពតាមច្បាប់ […]

អាន​បន្ថែម

សម្តេចប្រកាសគម្រោងបង្កើតប៉ូលសេដ្ឋកិច្ចថ្មីនៅភូមិភាគពាយ័ព្យ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពីគម្រោងនៅក្នុងការបង្កើតនូវប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករ។ ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលពីគម្រោងបង្កើត “ប៉ូលសេដ្ឋកិច្ចត្រី និង អង្ករ”នេះធ្វើឡើងជាការឆ្លើយតបទៅនឹងចំណាប់អារម្មណ៍វិនិយោគរបស់លោកប្រធានាធិបតីចិន លើការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌ នៅតំបន់ជុំវិញបឹងទន្លេសាប និងជាការបន្ថែមប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត លើប៉ូលសេដ្ឋកិច្ច ដែលកម្ពុជាមានស្រាប់នាពេលបច្ចុប្បន្ន។ លោក ស៊ី ជិនពីង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាន នៃកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលបានជំរុញការបើក​ទីផ្សាររបស់ចិន ទទួលកសិផល និងមច្ឆាជាតិរបស់កម្ពុជា។ ជាការឆ្លើយតប សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឦសាន។ សម្តេចតេជោបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើ​ម​ដ៏មានសារៈសំខាន់របស់លោកប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្គរនៅភាគពាយ័ព្យរបស់កម្ពុជា ហើយកម្ពុជា​នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។ បន្ថែមលើសនេះ លោក ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាព​គ្នា​ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រភពថាមពល​អគ្គិសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតងផងដែរ៕

អាន​បន្ថែម

ឆ្នាំ២០២២ ធនាគារ SME ផ្តល់កម្ចីបាន ៥៣លានដុល្លារ ដល់សហគ្រាសជាង ២០០ទីតាំង

ក្នុងឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមចំនួន ២៣០ទីតាំង ដែលមានថវិកាសរុបប្រមាណ ៥៣លានដុល្លារ។ នេះបើតាមរបាយការណ៍ដែលត្រូវបានបង្ហាញនៅក្នុង «សិក្ខាសាលាបូកសរុប លទ្ធផល ការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣»។ របាយការណ៍ដដែលនេះ បានបង្ហាញថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និងទី២ ដែលបានបញ្ចប់ដោយជោគជ័យ ដែលបានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ២.៧៤៥ ស្មើនឹងទំហំទឹកប្រាក់សរុប ៣៤០លានដុល្លារ ដែលជាថវិកាបដិភាគស្មើគ្នារវាងធនាគារ SME Bank និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។ មួយវិញទៀត ធនាគារ SME Bank បានកំពុងដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដែលមានកញ្ចប់ទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារ ។ បើគិតត្រឹមខែធ្នូ ឆ្នាំ២០២២ ធនាគារនេះ បានផ្តល់ឥណទាននៃកញ្ចប់ថវិការសរុបនេះទៅម្ចាស់អាជីវកម្មស្ថិតនៅក្នុងវិស័យ​ទេសចរណ៍​ប្រមាណ ៣០០ទីតាំង ដែលមានទំហំឥណទានសរុបប្រមាណជាង ៤២លានដុល្លារ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា ១០០លានដុល្លារ បន្ថែមទៀតដល់ធនាគារសហគ្រាសធុនតូច […]

អាន​បន្ថែម

កម្ពុជាស្នើហុងគ្រីសិក្សាពីការវិនិយោគបន្ថែម ខណៈទំហំពាណិជ្ជកម្មកើនដល់ ៨៤% ក្នុងឆ្នាំ២០២២

ប្រទេសកម្ពុជា បានស្នើដល់វិនិយោគិនហុងគ្រីសិក្សា និងស្វែងយល់ពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានជាង ៧លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើតាមជំនួបរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បានស្នើដល់ភាគីហុងឱ្យជម្រុញការនាំចូលផលិតផលកសិកម្ម និងឧស្សាហកម្មពីកម្ពុជាបន្ថែមទៀត។ ចំពោះភាគីហុងគ្រីវិញ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើសុំរបស់ភាគីកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រព័ន្ធ​​អនុគ្រោះពន្ធ GSP+ នៅពេលដែលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។ ដោយឡែក ក្នុងជំនួបនេះក៏បានបង្ហាញឱ្យដឹងផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ សម្រេចបានប្រមាណ ៧.៤៤ លានដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ ៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០ (សម្រេចបានប្រមាណ ៤លានដុល្លារអាមេរិក)។ ក្នុងនោះ ប្រទេសកម្ពុជា បាននាំចេញមុខទំនិញទៅហុងគ្រី រួមមានសម្លៀកបំពាក់ ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ បន្លែ ថ្នាំជក់ ផលិតផលឱសថ និងវត្ថុធ្វើអំពីស្បែកជាដើម។ ចំណែកទំនិញនាំចូលវិញ កម្ពុជាបាននាំចូលពីហុងគ្រីនូវវត្ថុផ្សេងៗធ្វើពីលោហធាតុធម្មតា គីមីសរីរាង្គ […]

អាន​បន្ថែម

២០២២ គយរកចំណូលបានជាង ២,៦ពាន់លានដុល្លារ ក្នុងនោះសម្ភារៈសំណង់ចំនួន ៥,៩%

ក្នុងឆ្នាំ២០២២​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមការប្រកាស របស់អគ្គនាយកដ្ឋាន កាលពីថ្ងៃទី ៣ កុម្ភៈ កន្លងមកនេះ។ ចំណូលរកបាន រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៤.១៦៩,៨ ប៊ីលានរៀល (ត្រូវជា ៣៧,៩%នៃចំណូលសរុប), អាករពិសេសមានចំនួន ៤.១៥១,៦ ប៊ីលានរៀល (ត្រូវជា ៣៧,៧% នៃចំណូលសរុប), ពន្ធគយមានចំនួន ២.០៨៧ ប៊ីលានរៀល (ត្រូវជា ១៩% នៃចំណូលសរុប)។​ ចំណែក អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន ៣៦៧,២ ប៊ីលានរៀល (ត្រូវជា៣,៣% នៃចំណូលសរុប)។​ ចំពោះចំណូលតាមក្រុមទំនិញរួមមាន យានយន្តនិងគ្រឿងចក្រមានចំនួន ៥.០៧៨,៧ ប៊ីលានរៀល (ត្រូវជា ៤៦,២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣.០៣២,៦ ប៊ីលានរៀល (ត្រូវជា ២៧,៦% […]

អាន​បន្ថែម

បច្ចុប្បន្នមានរោងចក្រ-សហគ្រាស ៤៦៣ កំពុងដំណើរការក្នុងខេត្តកំពង់ចាម

គិតរហូតមកទល់នឹងពេលនេះ ខេត្តកំពង់ចាមបានទាក់ទាញវិនិយោគិនមកបោះទុនលើគម្រោងអភិវឌ្ឍន៍ជាច្រើន។ ជាក់ស្តែង គម្រោងគ្រឹះស្ថាននិងរោងចក្រចំនួន ៤៦៣ កំពុងតែដំណើរការនៅក្នុងក្រុងនិងស្រុកចំនួន ៦ នៅក្នុងខេត្តកំពង់ចាម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា នៅក្នុងវិស័យការងារ ខេត្តកំពង់ចាមមានសហគ្រាសគ្រឹះស្ថានសរុបចំនួន ៤៦៣ គ្រឹះស្ថាន ដែលបានស្រូបយកកម្លាំងកម្មករ និយោជិតសរុប ៤៤.៦៣៥ នាក់ ក្នុងនោះមានស្រីចំនួន ៣៤.៣៦០ នាក់។ ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ក្នុងចំណោមសហគ្រាសគ្រឹះស្ថានទាំងនោះ បានទាក់ទាញនូវគម្រោងរោងចក្រកាត់ដេរ និងដេរស្បែកជើងចំនួន ២២ កន្លែង មាននៅក្នុងស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កងមាស កំពង់សៀម និងក្រុងកំពង់ចាម ដោយបានផ្តល់ការងារដល់កម្មករ-កម្មការិនីចំនួន ៣២ ៤៥៣ នាក់។ ឯកឧត្តមបន្តថា ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមសរុបមាន ៧.៣៩២.៧៣៨លានរៀល ស្នើនឹង ១.៨០៥ លានដុល្លារ ដែលស្មើនឹង ៦,៧% […]

អាន​បន្ថែម

ខេត្តក្រចេះ មានក្រុមហ៊ុន៤៨ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ចទំហំជិត ២០​ម៉ឺនហិកតា

បច្ចុប្បន្ន នៅខេត្តក្រចេះ មានក្រុមហ៊ុនមកវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ក្រុមហ៊ុន លើផ្ទៃដី ១៩៨.៩៧០ ហិកតា ខណៈមានក្រុមហ៊ុនសហគ្រាសជាង១០ទៀត កំពុងនិងគ្រោងសាងសង់ក្នុងខេត្តក្រចេះនេះជាបន្តបន្ទាប់ផងដែរ​។ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ លើកឡើងរបាយការណ៍ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ ឯកឧត្ដម វ៉ា ថន បានលើកឡើងបន្ដថា ការដាំដុះដំណាំកៅស៊ូ ក្នុងខេត្ត សរុបចំនួន ៨៦.៣៧៤ ហិកតា។ ដំឡូងមីចំនួន ៧៣​.៩៨៩ ហិកតា ស្វាយចន្ទី ចំនួន ៦៤.៩១៧ហិកតា ចេកអំបូងលឿង​ចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦.០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា។ ក្រៅពីក្រុមហ៊ុនដែលបានចុះបញ្ជីវិនិយោគ ចំនួន ៦ក្រុមហ៊ុន […]

អាន​បន្ថែម

២០២២ ទំហំពាណិជ្ជកម្មកម្ពុជានិងអន្តរជាតិ​សម្រេចបានជាង ៥២ពាន់លានដុល្លារ​

នៅក្នុងឆ្នាំ២០២២កន្លងមក ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ សម្រេចបានថវិកាប្រមាណ ៥២,៤២ ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ លោកបានឱ្យដឹងថា ទំហំនៃការនាំចេញរបស់កម្ពុជាមានចំនួន ២២,៤៨ ពាន់លានដុល្លារអាមេរិក គឺកើនឡើងចំនួន ១៦% ហើយទំហំ នៃការនាំចូលមានចំនួន ២៩,៩៤ ពាន់លានដុល្លារអាមេរិក កើនទ្បើង ៤% ខណៈសម្ភារៈសំណង់ ដែកថែប និងស៊ីម៉ង់ មានអត្រា -1%, 22% , -43% រៀងគ្នា។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការនាំចេញទំនិញពីកម្ពុជា នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២២នេះ ធៀបនឹងឆ្នាំ២០២១ ដោយសារកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គមចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាជនក្នុងអត្រាមួយខ្ពស់ជាងគេនៅក្នុងតំបន់ ហើយបានដកចេញនូវការរឹតត្បិត ឬហាមឃាត់នានាដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ចាប់តាំងពីដើមឆ្នាំ២០២០ […]

អាន​បន្ថែម