សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រសួងសាធារណការ រកចំណូលបានជាង២០០លានដុល្លារ ក្នុងពេល៦ឆ្នាំចុងក្រោយនេះ
បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈកន្លងមក ក្រសួងសាធារណការ និង ដឹកជញ្ជូន អាចរកប្រាក់ចំណូលចូលថវិកាជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា នាពេលកន្លងមកនេះ ក្រសួង សម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ សម្រាប់ប្រទេសកម្ពុជា។ ជាក់ស្តែង ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈនាពេលកន្លងមកនេះ យើងសង្កេតឃើញថា ក្រសួងរកប្រាក់ចំណូលចូលជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ ឯកឧត្តមថា ចំនួននេះ បើប្រៀបធៀបចំណូលសេវាសាធារណៈឆ្នាំ២០២១ និង២០១៦ ឃើញថា មានការកើនឡើង ២២ដង ដោយក្នុងឆ្នាំ២០១៦ (មុនពេលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម) ចំណូលសេវាសាធារណៈមាន ត្រឹមតែ១,៩លានដុល្លារអាមេរិក ខណៈដែលចំណូលឆ្នាំ២០២១ (ពេលមានប្រព័ន្ធស្វ័យប្រវត្តិកម្ម) មានចំនួន ៤២លានដុល្លារអាមេរិក តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈអស់រយៈពេល៦ឆ្នាំមកហើយ គឺគិតចាប់ពីឆ្នាំ […]
អានបន្ថែម៩ខែ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង ៣០លានដុល្លារ កើនឡើង ២១%
ត្រឹមយៈពេល ៩ខែ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៣០.៣៣១.៤៨១ដុល្លារអាមេរិក ដោយមិនទាន់ធ្វើសវនកម្ម ដែលមានការកើនឡើងចំនួន ២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ របស់កំពងផែស្វយ័តភ្នំពេញ។ ចំណូលសរុបនេះ បានមកពីចំណូលប្រតិបត្តិការផែចំនួន ២៥.០៥១.៤៩៨ដុល្លារអាមេរិក ចំណូលពីអាជ្ញាធរផែចំនួន ៣.១៩៣.៦៦៩ដុល្លារអាមេរិក ចំណូលពីសេវាកម្មផ្សេងៗចំនួន ២១២.២៨៧ដុល្លារអាមេរិក និងចំណូលផ្សេងៗចំនួន ១.៨៧៤.០២៧ដុល្លារអាមេរិក ដែលកើនឡើង និងថយចុះចំនួន +២៦%, +២០%, -២២%, -១៣% រៀងគ្នា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែក សម្រាប់ចំណូលសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០២២ វិញ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានប្រមាណ ១០.៥៩៨.២៦១ដុល្លារអាមេរិក ដោយមិនទាន់ធ្វើសវនកម្ម ដែលមានការកើនឡើងចំនួន ៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
អានបន្ថែមកម្ពុជា-វៀតណាមគ្រោងនឹងតភ្ជាប់គោលដៅទេសចរណ៍ថ្មីតាមរយៈផ្លូវសមុទ្រ
ប្រទេសកម្ពុជា-វៀតណាម បានអនុម័តផែនការសកម្មភាពដោយតភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និងកសាងកញ្ចប់ទេសចរណ៍នាវារួមគ្នា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេសចរណ៍សមុទ្រខាងត្បូង ជាពិសេសផ្លូវសមុទ្រថ្មី គឺកំពង់ផែទេសចរណ៍កំពត និងកំពង់ផែទេសចរណ៍ Bai Vong។ កន្លងមកភាគីទាំងពីក៏ធ្លាប់ពិភាក្សាអំពីផែនការនេះផងដែរ (អានបន្ថែម) នេះបើតាមកិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-វៀតណាមលើកទី៣ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ លើសពីនេះ ភាគីទាំងពីរ បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣-២០២៤ ដែលផ្តោតលើកិច្ចប្រតិបត្តិការសំខាន់ចំនួន ០៦ទៀត រួមមាន៖ ១)-ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន ២)-ការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“ ៣)-ការចែករំលែកបទពិសោធន៍ និងព័ត៌មាន ៤)-ការអភិវឌ្ឍន៍និងការតភ្ជាប់ផលិតផលទេសចរណ៍រវាងប្រទេសទាំងពីរ ដូចជាការចូលរួមចែករំលែកបទពិសោធន៍ដល់ ការអភិវឌ្ឍន៍កសិទេសចរណ៍ ដោយផ្តោតជាពិសេសលើការរៀបចំសួនផ្កា និងសួនដំណាំ និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីផ្សេងទៀតនៅក្នុងខេត្តមណ្ឌលគិរី ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ៥)-ជំរុញព្រឹត្តិការណ៍ទេសចរណ៍កីឡា ដូចជា កីឡាវាយកូនហ្គោល ប្រណាំងកង់ កីឡាលើឆ្នេរសមុទ្រនិងកីឡាលើទឹក រៀងរាល់ឆ្នាំក្នុងប្រទេសទាំងពីរ ៦)-រួមគ្នាជំរុញទេសចរណ៍ម្ហូបអាហារ។ គួរបញ្ជាក់ផងដែរ បើតាមក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា កំណើនទេសចរវៀតណាមមកកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយ ៨ខែដើមឆ្នាំ២០២២នេះ ទេសចរវៀតណាមប្រមាណ ២៤ម៉ឺននាក់បានមកកំសាន្តនៅកម្ពុជា កើនឡើងជាង៣០០០%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
អានបន្ថែមជប៉ុនស្នើកម្ពុជាពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid
ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន បានស្នើទៅកាន់កម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid ដើម្បីរួមចំណែកក្នុងការជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងតំណាង ក្រុមហ៊ុន តូយ៉ូតា កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ ក្នុងឱកាសនោះដែរ លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានលើកឡើងថាក្រុមហ៊ុនស្នើសុំឱ្យក្រសួងពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid។ លោកបន្ត«ការស្នើនេះ គឺសំដៅដល់ការរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់រថយន្ត ប្រភេទ Hybrid ឱ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងការជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូន(Carbon Neutrality)នៅឆ្នាំ២០៥០ ផងដែរ»។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សំណើរអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានលើកឡើងពីការខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅទូទាំងប្រទេសកម្ពុជាឱ្យកាន់ទូលំទូលាយ ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាននេះផងដែរ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល […]
អានបន្ថែមធនាគារ ជីប ម៉ុង សាខា២៧១ មេហ្គា ម៉ល ថ្មី ទំនើប ផាសុកភាព
ទីតាំងថ្មីនៃសាខា២៧១ មេហ្គា ម៉ល របស់ធនាគារ ជីប ម៉ុង ត្រូវបានដាក់សម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការសាកល្បងកាលពីពេលថ្មីៗកន្លងទៅនេះ។ ការសម្ពោធសាខាថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងឲ្យសេវាកម្មនិងផលិតផលរបស់ធនាគារ ជីប ម៉ុង កាន់តែនៅកៀកជិតអតិថិជនគ្រប់ពេលវេលាប្រកបដោយប្រណីតភាព វិជ្ជាជីវៈ និងច្នៃប្រឌិតខ្ពស់បំផុត។ ក្នុងឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង បានសម្ពោធ និងដំណើរការសាខាថ្មីចំនួន៤ដែលរួមមាន ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខាសែនសុខ សាខា៥៩៨ សាខាវេងស្រេង និងសាខា២៧១ មេហ្គា ម៉ល។ ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងភាគទុនិក ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានថ្លែងបន្ថែមពីសេចក្តីរាយការណ៏ពីសមិទ្ធផលដែលទទួលបានកន្លងមកថា “ធនាគារ ជីប […]
អានបន្ថែមរដ្ឋចិនស្នើឲ្យធនាគារធំៗ ៦ ចាក់លុយ ៨៤ ពាន់លានដុល្លារដើម្បីស្ដារវិស័យអចលនទ្រព្យ
និយតករហិរញ្ញវត្ថុនៃប្រទេសចិនបានស្នើសុំឱ្យធនាគារធំ ៗ ក្នុងស្រុកចំនួន ៦ ផ្តល់ជំនួយហិរញ្ញវត្ថុសរុប ៦០០ ពាន់លានយន់ (ឬស្មើនឹងជាង ៨៤ ពាន់លានដុល្លារ) ដើម្បីជួយស្ដារវិស័យអចលនទ្រព្យ។ ហិរញ្ញវត្ថុនេះ អាចជាការបញ្ចាំ ការផ្ដល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ និងការទិញមូលបត្របំណុលរបស់អ្នកអភិវឌ្ឍជាដើម។ នេះបើយោងតាម សារព័ត៌មាន Bloomberg កាលពីថ្មីៗនេះ។ សំណើរនេះគឺជាផែនការថ្មីបំផុតរបស់រដ្ឋាភិបាលចិន បន្ទាប់ពីចេញផែនការជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យពីវិបត្តិបំណុលវណ្ណករបស់អ្នកអភិវឌ្ឍ។ យោងតាមរបាយការណ៍ ធនាគារទាំងនោះរួមមាន ធនាគារ Industrial & Commercial Bank of China Ltd., ធនាគារ China Construction Bank Corp, ធនាគារ PBOC, ធនាគារ CBIRC, ធនាគារ ICBC និង ធនាគារ China Construction Bank។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ទំហំការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ៧,៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន […]
អានបន្ថែមWorld Bank ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៤.៨% ក្នុងឆ្នាំ២០២២ និង៥.២% ឆ្នាំក្រោយ
ធនាគារពិភពលោក (World Bank) ព្យាករថា កំណើន GDP ពិតប្រាកដរបស់កម្ពុជាត្រូវបានព្យាករថានឹងឈានដល់ ៤.៨ ភាគរយនៅឆ្នាំ ២០២២។ កត្តាជំរុញកំណើនដែលផ្តោតលើការនាំចេញតាមបែបប្រពៃណី ជាពិសេសវិស័យកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងឧស្សាហកម្មផលិតកង់ ក៏ដូចជាកសិកម្ម នៅតែបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច។ នៅឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថានឹងប្រសើរឡើង ដល់ ៥.២ ភាគរយដែលត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ខណៈដែលអត្រាការងារមានភាពប្រសើរឡើងរួមជាមួយចំណាយរបស់រដ្ឋាភិបាលក្នុងអំឡុងពេលបោះឆ្នោត ហើយអតិផរណាបានធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី២៧ កញ្ញា 2022 នេះ។ ឧស្សាហកម្មនៃការធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវបានគេរំពឹងថា នឹងមានការជំរុញដោយការងើបឡើងវិញនៃតម្រូវការក្នុងស្រុក និងទេសចរណ៍។ ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងមាននិន្នាការត្រឡប់ទៅរកសក្ដានុពលវិញ ដោយមានការកើនឡើង ៦ភាគរយ។ ភាពក្រីក្រត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដោយសារតែការស្តារសេដ្ឋកិច្ចដែលបានព្យាករណ៍ និងអតិផរណាកម្រិតមធ្យម។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យរយៈពេលមធ្យមគឺស្ថិតនៅក្រោមហានិភ័យនៃការធ្លាក់ចុះនៃបរិស្ថានពិភពលោក។ ការផលិតដែលផ្តោតលើការនាំចេញរបស់កម្ពុជាគឺងាយរងគ្រោះទៅនឹងការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាមេរិក និងការធ្លាក់ចុះជានៅក្នុងប្រទេសចិន។ ដូចគ្នានេះដែរ ប្រសិនបើតម្លៃថាមពលកើនឡើងមានរយៈពេលកាន់តែយូរ ភាពយ៉ាប់យ៉ឺននៃលក្ខខណ្ឌពាណិជ្ជកម្មនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ ប្រាក់ចំណេញសាជីវកម្ម និងអាចរារាំងសេដ្ឋកិច្ចមិនឱ្យឈានដល់កំណើនសក្តានុពលនៅឆ្នាំ ២០២៤ ។ លើសពីនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង […]
អានបន្ថែមADB ទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាពី៦.៥%មកត្រឹម ៦.២% ក្នុងឆ្នាំ២០២៣
ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៦.៥ភាគរយ មកត្រឹម ៦.២ភាគរយប៉ុណ្ណោះសម្រាប់ឆ្នំា២០២៣ ក្រោមមូលហេតុកំណើនសេដ្ឋកិច្ចពិភពលោកបានថមថយនិងចុះខ្សោយ។ នេះបើយោងតាមការចុះផ្សាយរបស់ pakobserver នៅថ្ងៃទី២២ កញ្ញា ២០២២នេះ។ កន្លងមកអ្នកជំនាញមួយនេះ (ADB) ធ្លាប់បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនរហូតដល់ ៦,៥ភាគរយ ក្នុងឆ្នាំ២០២៣ និង ៥.៣ភាគរយ សម្រាប់ឆ្នាំ២០២២។ មូលហេតុចម្បងនោះគឺបានមកពីកំណើននៃការនាំចេញទំនិញ និងលំហូរការវិនិយោគផ្ទាល់ពីបរទេសនេះ។ (អានបន្ថែម) តាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆមាសទីមួយ ឆ្នាំ2022នេះទិន្នផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជានៅតែមានភាពរឹងមាំ ដោយកំណើននៃវិនិយោគថ្មីៗបានកើនដល់ទៅ ៣៩.៨ភាគរយ។ គួរបញ្ជាក់ទៀតថា ឆ្នាំ២០២២មានការនាំចូលសម្ភារសំណង់កើនឡើង ២២.៨ភាគរយ ដែលនេះជាមូលហេតុ ដែលបានរុញច្រានវិស័យសំណង់ឱ្យងើបឡើងវិញជាបណ្តើរៗ ព្រមជាមួយនិងវិស័យផលិតកម្មមិនមែនកាត់ដេរក៏បានបន្តសន្ទុះឡើងផងដែរ។
អានបន្ថែមក្រុមហ៊ុន Evergrande ប្ដេជ្ញានឹងបន្ដសង់គម្រោងអចលនទ្រព្យជាប់គាំងនៅចុងខែកញ្ញានេះ
ក្រុមហ៊ុន China Evergrande បានប្តេជ្ញាថានឹងចាប់ផ្តើមការសាងសង់គម្រោងអចលនទ្រព្យដែលជាប់គាំងទាំងអស់ឡើងវិញ នៅចុងខែកញ្ញា ដែលជាការឆ្លើយតបទៅនឹងការដែលអ្នកទិញរាប់ម៉ឺននាក់ធ្វើពហិការមិនព្រមបង់ប្រាក់ដល់ធានាគារ។ នេះបើយោងតាមសារព័ត៌មាន Financial Times ។ តាមផែនការ គម្រោងចំនួន ៣៨ នឹងត្រូវបន្តឡើងវិញនៅចុងខែកញ្ញា ខណៈដែល ៦២ គម្រោង ផ្សេងទៀតនឹងត្រូវចាប់ផ្តើមឡើងវិញជាបន្ដបន្ទាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃចន្ទ។ បញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande បានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ខណៈក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនផ្សេងទៀត ក៏ធ្លាក់ក្នុងរណ្តៅបំណុលនេះផងដែរ។ អ្នកអភិវឌ្ឍន៍ទាំងនោះមិនអាចសងបំណុលបាន ហើយបានផ្អាកគម្រោងរបស់ពួកគេ ដែលបណ្តាលឱ្យម្ចាស់ផ្ទះរាប់សែននាក់ឈប់ធ្វើការទូទាត់ប្រាក់កម្ចីទិញផ្ទះ ទៅកាន់ធានាគារ។ ដើម្បីកាត់បន្ថយការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែធំពីវិបត្តិអចលនទ្រព្យ អាជ្ញាធរចិនបានចាប់ផ្តើម គោលនយោបាយកម្ចីពិសេសដើម្បីជួយគាំទ្រអ្នកអភិវឌ្ឍន៍ដែលកំពុងជួបការលំបាក។
អានបន្ថែមអ្នកជំនាញ៖ អាស៊ីកំពុងទាក់ទាញវិនិយោគិនខ្លាំង ប៉ុន្តែមិនមែនវិស័យអចលនទ្រព្យទេ តែ…
វិនិយោគិនជុំវិញពិភពលោក កាន់តែមានការប្រុងប្រយ័ត្នក្នុងការវិនិយោគលើអចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗទៀត ដោយសារភាពមិនច្បាស់លាស់នៅក្នុងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចកំពុងបន្ត។ ប៉ុន្តែថ្មីៗនេះ អ្នកជំនាញបានសង្កត់ធ្ងន់ថា ទីផ្សារអាស៊ីប៉ាស៊ីហ្វិក កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។ យោងតាមគេហទំព័រ ReTalk Asia ការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា វិស័យដែលទាក់ទាញវិនិយោគិនរូមមាន ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ ខ្សែសង្វាក់ត្រជាក់ និងការដឹកជញ្ជូន។ បើសួរវិនិយោគិនថា បើមានទុន ១ ពាន់លានដុល្លារ ក្នុងដៃ ភាគច្រើនឆ្លើយថា នឹងវិនិយោគលើវិស័យដឹកជញ្ជូន និងភស្តុភារ ជាជាងការបង្កើតក្រុមហ៊ុន សង់រោងចក្រ ឬទិញអចលនទ្រព្យផ្សេងៗ។ វិនិយោគិនថា វិស័យដឹកជញ្ជូន និងភស្តុភារ នៅប្រទេសអាស៊ីមួយចំនួនធំ នៅមិនទាន់គ្រប់គ្រាន់ និងខ្វះស្ដង់ដា ដូច្នេះមានឱកាសច្រើន ក្នុងវិនិយោគលើវិស័យនេះ។ របាយការណ៍បានបន្ថែមថា ទីផ្សារដែលកំពុងលេចធ្លោនៅក្នុងតំបន់ដែលទាក់ទាញអ្នកវិនិយោគបន្ថែមទៀតគឺប្រទេសឥណ្ឌា និងវៀតណាម។ ប្រទេសឥណ្ឌាត្រូវបានវិនិយោគិនជាង ៦០% ថាជាទីផ្សារដែលកំពុងរីកចម្រើនដែលពួកគេចង់វិនិយោគ ខណៈវៀតណាមជាទីផ្សារជម្រើសដែលកំពុងលេចធ្លោដែរ ព្រោះទទួលបានការជ្រើសរើសដល់ទៅ ៨០%។
អានបន្ថែម