សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បច្ចុប្បន្ន ខេត្តតាកែវមានរោងចក្រ សហគ្រាស និងសិប្បកម្មកំពុងដំណើរការមានជិត ៧០០កន្លែង
គិតមកដល់បច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស ធុនតូច មធ្យម និងសិប្បកម្ម មានជិត៧០០កន្លែង កំពុងដំណើរការនៅក្នុងខេត្តតាកែវ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមថា ក្រៅពីវិស័យកសិកម្ម វិស័យឧស្សាហកម្ម ក៏ជាវិស័យស្នូលរបស់ខេត្តតាកែវផងដែរ ជាក់ស្តែងរយៈពេល ៥ឆ្នាំមកនេះ ពោលចាប់ពីឆ្នាំ២០១៨-២០២២ មានរោងចក្រ សហគ្រាស ធុនធំ ធុនតូចមធ្យម និងសិប្បកម្មកំពុងដំណើរការនៅខេត្តតាកែវ មានចំនួន ៦៦២កន្លែង។ ឯកឧត្តមថា ខេត្តនឹងខិតខំបង្កើនកិច្ចសហការជាមួយស្ថាប័ននានា ដើម្បីជំរុញកំណើនវិយោគលើវិស័យនេះបន្ថែមទៀត។ គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវបានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅក្នុងខេត្តមានដូចជារោងម៉ាស៊ីនកិនស្រូវខ្នាតធំមានចំនួន ២កន្លែង នៅក្រុងដូនកែវ និងស្រុកត្រាំកក់,មានរោងចក្រ សហគ្រាសធុនធំមានចំនួន ៨៣កន្លែង ប្រើកម្លាំងពលកម្មសរុបចំនួន ៥៦.៣៧៧នាក់ ស្ត្រី ៤៤.០០២នាក់ ខណៈមានរោងចក្រធុនតូច មធ្យម […]
អានបន្ថែមសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកមានកំណើនយឺតក្នុងឆ្នាំ២០២៣ និងធ្លាក់ចុះក្នុងឆ្នំា២០២៤
កំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថា អាចនឹងកើនឡើងដល់ ៣,១% នៅក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែនឹងធ្លាក់ចុះមកវិញត្រឹម ២,៩% នៅ២០២៤ ដោយសារហានិភ័យមួយចំនួននៅតែបន្តដាក់សម្ពាធដល់ការងើបឡើងវិញ។ នេះបើយោងតាមរបាយការណ៍អង្គភាពស្រាវជ្រាវនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចេញផ្សាយកាលពីថ្ងៃ០១ ខែមីនា។ នាយកគោលនយោបាយ APEC លោក Carlos Kuriyama បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ដោយសារប្រឈមនឹងវិបត្តិកូវីដ១៩ អតិផរណាខ្ពស់ គួបផ្សំនឹងការកើនឡើងអត្រាការប្រាក់ និងបំណុល ក៏ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ដែលកំពុងបន្ត។ លោក Kuriyama បានបន្តថា «កាលពីឆ្នាំមុន ទាំងអតិថិជន និងវិនិយោគិនមានការប្រុងប្រយ័ត្នណាស់ដោយសារភាពមិនច្បាស់លាស់ និងទស្សនវិស័យសេដ្ឋកិច្ចមិនសូវជាល្អប្រសើរ ដែលនាំឱ្យតម្រូវការ និងសកម្មភាពវិនិយោគមានដំណើរការយឺតយ៉ាវ»។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអតិផរណាមានកម្រិត ៥,៨% ដែលជាកម្រិតខ្ពស់បំផុត រាប់ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨ ដែលកាលនោះឡើងដល់កម្រិត ៦,៦%។ ជាមួយគ្នានេះដែរ របាយការណ៍នេះក៏ប៉ាន់ស្មានបន្ថែមពីអតិផរណាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថានឹងបន្តធ្លាក់ចុះមកត្រឹម ៣,៩% និង២,៧% នៅក្នុងឆ្នាំ២០២៣ និង២០២៤ រៀងៗគ្នា។ ស្រដៀងគ្នានេះដែរ កំណើនពាណិជ្ជកម្មក្នុងតំបន់នេះក៏ត្រូវបានព្យាករទៀតថា នឹងធ្លាក់ចុះនៅឆ្នាំ ២០២៣ […]
អានបន្ថែមឆ្នាំ២០២២ វិស័យឧស្សាហកម្មកម្ពុជាបានកើនឡើង ៨៣% ជាសញ្ញាវិជ្ជមានដ៏ប្រសើរ
វិស័យឧស្សាហកម្ម បានបន្តមានសញ្ញាវិជ្ជមានល្អប្រសើរ ដោយរោងចក្រកំពុងដំណើរការចំនួន ១. ៩៨២ មានទិន្នផលផលិតកម្មសរុប ១៥.៨៣៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនឡើង ៨៣ភាគរយ ធៀបនឹងឆ្នាំ២០២១។ ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ឆ្នាំ២០២២ វិស័យឧស្សាហកម្មកម្ពុជាបានកើនឡើង ៨៣% ជាសញ្ញាវិជ្ជមានដ៏ប្រសើរធ ទេសរដ្ឋមន្តី្រ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកនៅក្នុងពិធីបើកសន្និបាតបូកសរុបសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ នៅថ្ងៃទី ២៨ ខែ កុម្ភៈ នេះថា ទិន្នផលផលិតកម្មនៃរោងចក្រឧស្សាហកម្មសម្រាប់បម្រើទីផ្សារក្នុងស្រុក មានចំនួនជាង ៤.៣៥៣ លានដុល្លារអាមេរិក និងសម្រាប់ធ្វើការនាំចេញ មានចំនួនជាង ១១.៤៨១ លានដុល្លារអាមេរិក។ បើតាមឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ រោងចក្រឧស្សាហកម្មទាំងអស់ បានផ្តល់ឱកាសការងាមានចំនួន ជាង ១លានកន្លែង មានការកើនឡើងជាង ៤%។ រោងចក្រឧស្សាហកម្ម មានទុនវិនិយោគសរុបជាង ១៦.៦៩០ លានដុល្លារអាមេរិក កើនឡើងជិត ២១ ភាគរយ ។ […]
អានបន្ថែមបុព្វលាភធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានកំណើន២០ភាគរយ ក្នុងឆ្នាំ២០២២
ធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានបុព្វលាភ ប្រមាណ ៤៥លានដុល្លារ គិតត្រឹមឆ្នាំ២០២២ កើនឡើងប្រមាណ ២០ភាគរយ ធៀបនឹងឆ្នាំ២០២១។ ធានារ៉ាប់រងទូទៅ មានប្រភេទធានារ៉ាប់រងតាមប្រភេទផលិតផលដូចជា ធានារ៉ាប់រងប្រភេទយានយន្ត ទ្រព្យសម្បត្តិ ការដឹកជញ្ជូនទំនិញ វិស្វកម្ម គ្រោះថ្នាក់បុគ្គល សុខភាព និងផ្សេងៗ។ យោងតាមទិន្នន័យទីផ្សារធានារ៉ាប់រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បុព្វលាភធានារ៉ាប់រងទូទៅ កើនដល់ ១៣២លានដុល្លារ គិតត្រឹមឆ្នាំ២០២២ កើនឡើង៧ភាគរយ។ ក្នុងឆ្នាំ២០២២ ធានារ៉ាប់រងលើប្រភេទទ្រព្យសម្បតិ្ត ដំណាងប្រមាណ ៣៤ភាគរយ នៃទំហំបុព្វលាភសរុបធានារ៉ាប់រងទូទៅ។ សូមបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅកម្ពុជា ដែលមានធានារ៉ាប់រងទូទៅ ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច មានបុព្វលាភសរុប ៣៣១លានដុល្លារ គិតត្រឹមឆ្នាំ២០២២ កើនឡើង ១០,៦៨ ភាគរយ ធៀបនឹងឆ្នាំមុន។
អានបន្ថែមរយៈពេល៤ខែ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានជិត១១លានដុល្លារ
រយៈពេល៤ខែ ចាប់ពីថ្ងៃគិតកម្រៃលើការធ្វើចរាចរណ៍ពីថ្ងៃទី១ វិច្ឆិកា មកដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរកចំណូលបានជិត ១១លានដុល្លារ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ កុម្ភៈបានបញ្ជាក់ថា ក្រសួង នៅតែបន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ។ ក្រសួងសាធារណការ បានឱ្យដឹងថា ចាប់ពីខែតុលា ដល់ចុងខែកុម្ភៈ ចរាចរណ៍ បានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន។ បើតាមក្រសួងសាធារណការ ក្នុងចំណោមចរាចរណ៍ជិត១,៩លាននេះ មានជាង ១,៤លាន បានគិតកម្រៃសេវា ដែលប្រមូលចំណូលបានជិត ១១លានដុល្លារ។ លោក ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនពង្រឹងការផ្សព្វផ្សាយអប់រំពីការបើកបរលើផ្លូវល្បឿនលឿន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះបទល្មើសចរាចរណ៍ ពិសេសករណីបើកបរបញ្ច្រាសទិស។ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏ជំរុញឱ្យក្រុមហ៊ុនគូសគំនូសសញ្ញាបែងចែកគន្លងផ្លូវនៅតាមស្ថានីយឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួលចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង១៨៧គីឡូម៉ែត្រ មានតម្លៃជាង ២ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន […]
អានបន្ថែមសក្តានុពលនៃឧស្សាហកម្មកែច្នៃវត្ថុធាតុដើមនៅកម្ពុជាកំពុងទាក់ទាញខ្លាំង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាមានប្រសាសន៍ថា វិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមពីកសិកម្ម មានសក្តានុពលច្រើនសម្រាប់វិនិយោគិនទាំងក្នុងស្រុក និងបរទេសធ្វើការវិនិយោគ ដើម្បីចូលរួមបង្កើតការងារ បង្កើនតម្លៃបន្ថែម សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងនាំចេញ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្ងៃទី២៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កសិផលសក្តានុពលសំខាន់ៗរបស់កម្ពុជា មានដូចជា ស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្ករអំពៅ និងអង្ករជាដើម។ សម្តេចតេជោមានប្រសាសន៍ថា៖ “កម្ពុជា មានវត្ថុធាតុដើម ក៏ប៉ុន្តែការកែច្នៃមិនទាន់មានគ្រប់គ្រាន់ ដូច្នេះកម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគលើការកែច្នៃវត្ថុធាតុដើមដែលមានក្នុងស្រុកស្រាប់ វាផ្តល់ឪកាសដល់កសិករមានទីផ្សារ រោងចក្រនៅទីនេះ ដោះស្រាយការងារធ្វើ និងផ្តល់នូវតម្លៃបន្ថែមសម្រាប់ផលិតផលរបស់យើង”។ សម្ដេចតេជោបន្តថា គ្មានការអភិវឌ្ឍណាមួយអាចរស់នៅបានក្រៅពីដំបូលសន្ដិភាពនោះទេ ដូច្នេះប្រទេសកម្ពុជា ត្រូវរក្សាឱ្យបាននូវសន្ដិភាព និងស្ថេរភាពនយោបាយ ព្រោះគ្មានអ្នកវិនិយោគណាមួយចូលមកវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមនោះទេ៕
អានបន្ថែមកម្ពុជា-វៀតណាមសម្ពោធបើកច្រកទ្វារព្រំដែន ក្អមសំណ-វិញសឿង ជាផ្លូវការហើយ
កម្ពុជា-វៀតណាម រួមគ្នាបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង ដោយរួមបញ្ចូលតែមួយនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង ជាមួយនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ របស់កម្ពុជា។ នេះបើពិធីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០៣។ ថ្លែងក្នុងពិធីបើក ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដល់វៀតណាមដែលខិតខំបង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង ដើម្បីឱ្យស្របទៅនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលកម្ពុជាបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំ២០០១ កន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរង បានបន្តឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺជាចំណុចតភ្ជាប់ដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ ក៏ដូចជារវាងខេត្តកណ្តាល និងខេត្តអានយ៉ាង។ ឯកឧត្តមបានបន្ថែមថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការ អភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរទំនិញធុនធ្ងន់ និងធុនស្រាល និងកសិផលរវាងប្រទេសទាំងពីរ សំដៅពង្រីកកំណើនសេដ្ឋកិច្ចដល់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ បន្ថែមពីនេះ ឯកឧត្តមសង្ឃឹមថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម ) ហើយជាពិសេស គឺខេត្តកណ្តាល និងខេត្តអានយ៉ាង។
អានបន្ថែម១ខែ អាកាសយានដ្ឋាន៣នៅកម្ពុជា ទទួលអ្នកដំណើរបានជាង ៤សែននាក់ កើន ៦៧៧ភាគរយ
ប្រទេសកម្ពុជាទទួលបានអ្នកដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ មានចំនួនជាង ៤ សែននាក់ នៅក្នុងខែមករាឆ្នាំ២០២៣ ដែលបានកើនឡើងចំនួនជិត ៧០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២កន្លងមក។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីពេលថ្មីៗនេះ។ អ្នកនាំពាក្យរូបនេះបានបង្ហាញទិន្នន័យចំនួនភ្ញៀវ ដែលធ្វើដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិទាំងបី ក្នុងខែមករាឆ្នាំ ២០២៣ សរុបមានចំនួន ៤០៨.៥១៦ នាក់ កើនឡើងចំនួន ៦៧៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ស្របពេលជើងហោះហើរមករវាងប្រទេសក៏មានកំណើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ឯកឧត្តមគូសបញ្ជាក់ថា ទោះបីការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានការថយចុះបន្តិចក្តី ពោលគឺ មានការដឹកទំនិញចេញចូលចំនួន ២.៨៩១ តោន មានការថយចុះ ៤៩ភាគរយ ប៉ុន្តែចំនួនជើងហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិទាំងបីនេះក៏មានការកើនឡើងរហូតដល់ ៣.៩០០ ជើង ដោយកើនឡើង ២២០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ រូបភាពដោយ themangoroad
អានបន្ថែមចិនប្រកាសជួយពន្លឿនការកសាងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗពីរបន្ថែមទៀតនៅកម្ពុជា
ជាថ្មីម្តងទៀត ចិនបានប្រកាសជួយកម្ពុជាបង្កើតនូវគំនិតផ្តួចផ្តើមចំនួនពីរបន្ថែមទៀត រួមមាន “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយយកខេត្តព្រះសីហនុជាចំណុចកណ្តាល និង “ច្រករបៀងត្រី និងស្រូវ” នៅភាគយ័ព្យ។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ថា រដ្ឋាភិបាលចិនមានឆន្ទៈក្នុងការផ្តល់ជំនួយកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្រចតុកោណ” ដោយផ្តល់តួនាទីពេញលេញដល់យន្តការ នៃកិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្មចិន-កម្ពុជា។ លោកបានបន្តថា ខេត្តព្រះសីហនុ ដែលជាប៉ូលដ៏សំខាន់ និងកំពុងត្រូវបានកែប្រែឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពហុមុខងារគំរូ នឹងក្លាយជាចំណុចកណ្ដាល នៃ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយពឹងផ្អែកលើគម្រោងផ្សេងៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ជាដើម។ (អានបន្ថែម) ថ្មីៗនេះដែរ ភាគីចិនក៏ធ្លាប់បានប្រកាសនឹងផ្តល់ថវិកា៣០០លានយ័ន គាំទ្រការសាងសង់ផ្លូវដែកកម្ពុជា ហើយទន្ទឹងរង់ចាំការសម្រេចបានដំបូងនៃការតភ្ជាប់ផ្លូវដែកនៅកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។ (អានបន្ថែម) លោកលើកឡើងទៀតថា តាមរយៈគម្រោងនេះ ប្រទេសចិននឹងជំរុញឱ្យក្រុមហ៊ុនចិនកាន់តែច្រើនមកបណ្តាក់ទុន នៅខេត្តភាគខាងលិច និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រផ្នែកដឹកជញ្ជូន ខ្សែកាបអគ្គិសនី ឃ្លាំង និងភស្តុភារ។ លោកឯកអគ្គរដ្ឋទូតចិនបានបន្តថា ប្រទេសចិននឹងជួយកម្ពុជាពន្លឿនការសម្រេចបាននូវទំនើបកម្មកសិកម្ម […]
អានបន្ថែម២០២២ ផែព្រះសីហនុរកចំណូលបានជិត ៩០លានដុល្លារ ខណៈចំណូលផែភ្នំពេញកើនជាង១៧%
ក្នុងឆ្នាំ២០២២ ការដឹកជញ្ជូនួទំនិញឆ្លងកាតកំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន ២,៤៥ភាគរយ រកចំណូលបាន ៨៦លានដុល្លារ ខណៈចំណូលរបស់កំពង់ផែភ្នំពេញវិញ ក៏បានកើនជាង១៧%ផងដែរ។ នេះបើតាមកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កុម្ភៈ ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ការដឹកជញ្ជូនួទំនិញឆ្លងកាតកំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន ២,៤៥ភាគរយ រកចំណូលបាន ៨៦លានដុល្លារ។ «ចំណែកឯការដឹកជញ្ជូនទំនិញរបស់កំពង់ផែភ្នំពេញ ក៏មានការកើនឡើងជាង១៧ភាគរយ ដោយរកចំណូលចូលជាតិបាន ៤០លានដុល្លារ ផងដែរ» ឯកឧត្តមបន្ត។ ឯកឧត្តមបានឱ្យដឹងទៀតថា ភាពរីកចំរើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅតាមកំពង់ផែសំខាន់ៗទាំងនេះ ដោយសារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភ័ណ្ឌកាត់ដេរទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ ពិសេសការដាក់ឱ្យអនុវត្តន៍ ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ ក្រោមជំនួយរបស់អង្គការចៃកា (JICA)នៅកំពង់ផែព្រះសីហនុ៕ មួយវិញទៀត ឯកឧត្តមរដ្ឋមន្រ្តីក៏បានរម្លឹកឡើង ពីការសហការរវាង កំពង់ផែក្រុងព្រះសីហនុនេះជាមួយ JICA ដើម្បីរៀបចំនិតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនដើម្បីសាងសង់ផែកុងតឺន័រថ្មីមួយទៀត ដែលមានជម្រៅ១៤,៥០ម ខណៈបច្ចុប្បន្ន្ននិតិវធីសិក្សាជិតចប់ហើយដោយមានក្រុមហ៊ុនចំនួន៣ តែយើងនឹងជ្រើសរើសក្រុមហ៊ុន១ ដើម្បីមកកសាងផែថ្មីនេះ ហើយសង្ឃឹមថានឹងចប់ឆាប់ៗនេះ ហើយឈានទៅសាងសង់នាពេលដ៏ខ្លីខាងមុខផងដែ។ […]
អានបន្ថែម