សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឆមាសទី១-២០២២ រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥ ផលិតស៊ីម៉ង់ត៍បាន ៤,៦លានតោន
ក្នុងឆមាសទី១ ២០២២ រោងចក្រផលិតស៊ីម៉ង់ត៍ចំនួនប្រាំ នៅកម្ពុជា ផលិតស៊ីម៉ង់ត៍បានបរិមាណ ៤,៦លានតោន សម្រាប់ចូលរួមផ្គត់ផ្គង់ដល់វិស័យសាងសង់ក្នងស្រុក។ ក្រសួងរ៉ែ និងថាមពល បានបង្ហាញតួលេខបរិមាណផលិតស៊ីម៉ង់ត៍ ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែសីហា។ ក្រសួងមិនបានបង្ហាញតួលេខ ដើម្បីប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនទេ ប៉ុន្តែក្រសួងបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២១ រោងចក្រទាំងប្រាំ បានផលិតស៊ីម៉ង់ត៍ បាន ៨,៩លានតោន និង ៨,៥លានតោន ក្នុងឆ្នាំ២០២០។ រោងចក្រផលិតស៊ីម៉ង់ត៍ទាំងប្រាំ មានរោងចក្របួនស្ថិតនៅខេត្តកំពត និងរោងចក្រមួយទៀតស្ថិតនៅខេត្តបាត់ដំបង មានសមត្ថភាពផលិតសរុប ៨លានតោនក្នុងមួយឆ្នាំ។ (អានបន្ថែម)
អានបន្ថែមរាជរដ្ឋាភិបាល នឹងបោះផ្សាយមូលបត្របំណុល ៣០០លានដុល្លារ នៅខែសីហា ឬកញ្ញាខាងមុខ
រដ្ឋាភិបាល ត្រៀមបោះលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ១,២ទ្រីលានរៀល(ស្នើនឹង ៣០០លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២២ ដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រមកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ លើកឡើងថា រដ្ឋអាចនឹងបោះផ្សាយនខែសីហា ឬខែកញ្ញា ខណៈបច្ចុប្បន្ន ក្រសួងកំពុងពិភាក្សាលើនីតិវិធី និងកត្តាបច្ចេកទេសផ្សេងៗ ។ ថ្លែងក្នុង សន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ២សីហា ឯកឧត្តម មាស សុខសេនសាន ថ្លែងថា៖ “កតា្តបច្ចេកទេស មកដល់ពេលនេះ យើងបានរៀបចំ សឹងតែរួចអស់ហើយ ចឹងនៅសល់តែពេលណាដែលអាចបោះផ្សាយបាន យើងសង្ឃឹមថា ឆាប់ៗនេះ អាចខែសីហា ឬខែកញ្ញា ប្រសិនបើជាកិច្ចការទាំងអស់វាត្រឹមត្រូវទៅតាមអ្វីដែលយើងបានព្រាង»។ ការបោះផ្សាយមូលបត្ររដ្ឋ គឺជាការបំពេញនូវហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយៈការខ្ចីលុយពីអ្នកវិនិយោគក្នុងស្រុក ជំនួសឱ្យការខ្ចីលុយពីបរទេស។ បានចាប់ផ្តើមការជួញដូរនៅឆ្នាំ ២០១២ ផ្សារមូលបត្រកម្ពុជា បាន និងកំពុង ដំណើរការបោះផ្សាយមូលបត្រ និងប័ណ្ណបំណុលចំនួន ១៦ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបោះផ្សាយមូលបត្រមានចំនួនចំនួន ៩ និងក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន ៧ ដែលបានប្រមូលទុនពីផ្សារមូលបត្រនេះ ប្រមាណ ២៨០លានដុល្លារអាមរិក។
អានបន្ថែមឆមាសទី១-២០២២ រដ្ឋប្រមូលពន្ធការនាំចូលសម្ភារសំណង់បានជិត ៨០លានដុល្លារ
ក្នុងឆមាសទី១-២០២២ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធលើការនាំចូលបានសរុប បានប្រមាណ ១៣០០ លានដុល្លារ ដែលកើនឡើង ១២% បើធៀបនឹងពេលដូចគ្នាចាំមុន។ ក្នុងនោះពន្ធលើការនាំចូលសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួនប្រមាណ ៧៩,២លានដុល្លារ ឬស្មើនឹង ៦,១% នៃចំណូលពន្ធសរុប។ នេះបើយោងតាមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ សីហា ២០២២។ ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ លើលទ្ធផលល្អប្រសើរនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តជំរុញបន្ថែមលើការងារបន្ទាប់ក្នុងឆមាសទី២ ដូចជា៖ ១) ពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធ ២) ពង្រឹងការងារគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ៣) បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធលើកការងារប្រឆាំងការសម្អាតប្រាក់ ៤) បន្តពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ការជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣, និង ការកែលម្អគុណភាពសេវាជាដើម។ ៥) អនុវត្តតាមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ពាក់ព័ន្ធនឹងការងារគយ ៦) បង្កើនកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ […]
អានបន្ថែមឆមាសទី១-២០២២ ក្រុមហ៊ុនយក្ស NagaCorp ទទួលប្រាក់ចំណេញជាង ៥០លានដុល្លារ
ក្រុមហ៊ុន NagaCorp ដែលគ្រប់គ្រងកាស៊ីណូ NagaWorld ជាក្រុមហ៊ុនល្បែងស្របច្បាប់និងធំជាគេតែមួយគត់នៅរាជធានីភ្នំពេញ ទទួលបានប្រាក់ចំណេញប្រមាណ ៥២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ។ តួលេខប្រាក់ចំណេញនេះ ត្រូវបានប្រកាសឡើងក្នុងសេក្តីជូនដំណឹង ចុះថ្ងៃទី១៨ ខែកក្កដា។ ប្រាក់ចំណេញសុទ្ធនេះ គឺបានកើនឡើងខ្ពស់ បើធៀបនឹងការខាតបង់របស់ក្រុមហ៊ុនកាលពីឆ្នាំមុន ប្រមាណ ៧៧លានដុល្លារ ក្នុងរយៈដូចគ្នា នៅពេលដែលកាស៊ីណូបានបិទទ្វារបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ ក្រុមហ៊ុនបញ្ជាក់ថា បន្ទាប់ពីការបើកឡើងវិញនៃការរឹតបន្តឹងការធ្វើដំណើររបស់អាស៊ាន និងពិភពលោក ទស្សនវិស័យសម្រាប់ទេសចរណ៍អន្តរជាតិនៅតែបន្តប្រសើរឡើង ហើយក្រុមហ៊ុន NagaCorp នៅតែមានសុទិដ្ឋិនិយម ចំពោះអនាគតដ៏ខ្លីខាងមុខ។ NagaWorld នឹងបន្តទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ជាពិសេសពីអាស៊ាន ហើយជឿជាក់ថា ទស្សនវិស័យអាជីវកម្មរយៈពេលវែង និងទស្សនវិស័យរបស់ក្រុមហ៊ុននឹងនៅតែមានស្ថិរភាព។
អានបន្ថែមធនាគារជាតិ៖ ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជានឹងកើន ៥,៣% លើសពីការព្យាករណ៍ចាស់ត្រឹម៣%
ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា (NBC) បានព្យាកថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២២ នឹងកើនដល់ ៥,៣% ភាគរយ ដែលខ្ពស់ជាងការព្យាករណ៍ដែលកំណត់ត្រឹម ៣% ។ កំណើនសេដ្ឋកិច្ច ៥,៣% ដោយសារតែមានកម្លាំងរុញច្រានពីការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងត្រូវបានគាំទ្រដោយវិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និងសំណង់។ កំណើននេះដែរនឹងត្រូវប្រឈមនឹងអតិផរណាខ្ពស់បន្ទាប់ពីការកើនឡើងនៃតម្លៃប្រេង។ ឯកឧត្តាម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា កត្តាអំណោយផលក្នុងស្រុកជាមួយនឹងការស្ទុះងើបឡើងវិញនៃកំណើនពិភពលោកបានជំរុញការនាំចេញផលិតផលផលិតកម្មរបស់កម្ពុជាច្រើន ខណៈសកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យក៏មានសន្ទុះផងដែរ។ កម្ពុជាបាននាំចេញផលិតផលសរុបតម្លៃប្រមាណ ១១ ប៊ីលានដុល្លារនៅក្នុងឆមាសទី១ ឆ្នាំ ២០២២ កើនឡើង ៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈដែលការនាំចូលបានកើនឡើង ៤% ដែលមានដល់ទៅប្រមាណ ១៥ ប៊ីលានដុល្លារ។ លោកបានបន្ថែមថា ភាពរឹងមាំនៃប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់និរន្តរភាពនៃសកម្មភាពអាជីវកម្ម ការវិនិយោគ និងការប្រើប្រាស់។
អានបន្ថែមការនាំចូលសម្ភារសំណង់ មានទឹកប្រាក់ ១,២៧ពាន់លានដុល្លារ ក្នុងឆមាសទី១
ទំហំទឹកប្រាក់នាំចូលវត្ថុធាតុដើមនិងសម្ភារសំណង់ មានជាង ១២៧០លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២នេះ កើនឡើងប្រមាណ ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ការនាំចូលសម្ភាៈសំណង់ ឈរនៅចំណាត់ថ្នាក់ទីបី បន្ទាប់ពីការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ និងប្រេងឥន្ទនៈ។ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងរបាយការណ៍ថា កត្តាអំណោយផលក្នុងស្រុក នៃការបើកប្រទេសពេញលេញ និងសកម្មភាពសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការងើបឡើងនៃសេដ្ឋកិច្ចសកល បានជំរុញការនាំចេញផលិតកម្មន្តសាល និងគាំទ្រដល់សកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ កាលពីឆ្នាំ២០២១ កម្ពុជានាំចូលវត្ថុធាតុដើមនិងសម្ភារសំណង់ មានតម្លៃសរុប ២ ៥៦៧ លានដុល្លារ កើនឡើងពី ២ ០២០ លានដុល្លារក្នុងឆ្នាំ២០២០។
អានបន្ថែមក្រុមហ៊ុនយក្សចិន Evergrande បង្ខំចិត្តប្រកាសលក់ទីស្នាក់ការកណ្តាលដើម្បីដោះបំណុលរយពាន់លានដុល្លារ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande កំពុងប្រកាសស្វែងរកអ្នកទិញ ទីស្នាក់ការកណ្តាលរបស់ខ្លួននៅហុងកុង ក្នុងតម្លៃ ១,៧ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ Nikkei Asia នៅថ្ងៃទី២៨ កក្កដា ២០២២។ តាមប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុន CK Asset Holdings របស់មហាសេដ្ឋីហុងកុង Li Ka-shing បានធ្វើការដេញថ្លៃ China Evergrande Centre នៅហុងកុងក្នុងតម្លៃ ១,៧ពាន់លានដុល្លារ ដែលតម្លៃនេះធ្លាប់បានប្រកាសដាក់លក់ម្តងរួចមកហើយកាលពីឆ្នាំមុន។ ជាមួយគ្នានេះផងដែរ CK Asset នៅតែមានការព្រួយបារម្ភពីបំណុលដ៏ណែនណាន់តាន់តាប់របស់ Evergrand ដែលអាចបង្កជាភាពស្មុកស្មាញដល់ប្រតិបត្តិការទិញ-លក់ អគារមួយនេះ។ សម្រាប់ក្រុមហ៊ុន Evergrande វិញ ធ្លាប់មានផែនការលក់អគារនេះជាយូរមកហើយ ក្នុងបំណងដើម្បីជួយសម្រួល ដល់ការដកខ្លួនចេញពីអន្ទាក់បំណុលដល់ទៅ ៣០០ពាន់លានដុល្លារ រួមទាំងមូលបត្របំណុលក្រៅប្រទេស ប្រហែលជា ២០ពាន់លានដុល្លារថែមទៀត។ ក្រៅពីផែនការលក់អគារ Evergrande នៅមានផែនការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញ នៅចុងខែ នេះផងដែរ។ កាន់តែធ្ងន់ជាងនេះទៀត ក្រុមហ៊ុននេះក៏កំពុងជួបនឹងរលកនៃភាពចលាចលថ្មីមួយ ដោយស៊ើបអង្កេតរកឃើញថា នាយកប្រតិបត្តិ និងជាប្រធានផ្នែក ហិរញ្ញវត្ថុរបស់ខ្លួន […]
អានបន្ថែមអ្នកជំនាញ៖ កម្ពុជានឹងមានសន្ទុះសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក ខណៈផលិតផលក្នុងស្រុកកើនដល់ ៦,៣% ក្នុងឆ្នាំ២០២២
ផលិតក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងកើនឡើងប្រហែល៦,៣% ក្នុងឆ្នាំ២០២២ ដែលនេះជាហេតុផលមួយធ្វើឱ្យប្រទេសនេះមានសន្ទុះសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក។ នេះបើយោងតាមកាព្យារករណ៍ និងការលើកឡើងរបស់លោក Ivan Tan លើសាព័ត៌មាន fibre2fashion នៅថ្ងៃទី២៥ កក្កដា ២០២២។ ក្នុងរបាយការណ៍របស់ S&P Global Rating បានបង្ហាញពីការព្យាករណ៍ (GDP)កម្ពុជា ដែលអាចនឹងហក់ឡើងដល់ ៦,៣ភាគរយ ក្នុងឆ្នាំ២០២២នេះ។ កំណើននេះទៀតសោធគឺខ្ពស់ជាងការព្យាករណ៍របស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងស្ថាប័នអន្តរជាតិ ទៅទៀត។ ទាំងអស់នេះគឺដោយសារតែការកើនឡើងនៃតម្លៃប្រេង និងទំនិញផ្សេងៗទៀតរបស់ពិភពលោក។ របាយការណ៍ដដែល បានរំពឹងទៀតថា ចំពោះអត្រាឥណទាននៅកម្ពុជា ក៏នឹងកើនឡើងក្នុងវិស័យឯកជនផងដែរ ហើយក៏នៅតែបន្តកើនយ៉ាងលឿន ជាមធ្យម២០% ជាប្រចាំឆ្នាំក្នុងរយៈពេល១២ ទៅ១៨ ខែបន្ទាប់នេះ។ លោក Ivan Tan អ្នកវិភាគឥណទានរបស់ S&P បានលើកឡើងយ៉ាងដូច្នេះថា «…យើងជឿជាក់ថា រឿងរ៉ាវនៃកំណើនរយៈពេលវែងរបស់កម្ពុជានៅតែអាចរក្សាបានយ៉ាងល្អដដែល ដោយសាររចនាសម្ព័ន្ធនៃថ្លៃដើមមានការប្រកួតប្រជែងខ្លាំង ព្រមទាំងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាចលករមួយអាចរុញច្រានប្រទេសមួយនេះឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក” ។
អានបន្ថែមNBC៖ វិស័យសំណង់ និងអចលនទ្រព្យ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២នេះ
វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានលើកឡើថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងរង្វង់ ៥,៣% ក្នុងឆ្នាំ២០២២នេះ។ ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២០ ឯកឧត្តម ជា ចាន់តូ ថ្លែងថា៖ “សកម្មភាពសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា បន្តងើបឡើងប្រមាណ ៥,៣% ខ្ពស់ជាងឆ្នាំ២០២១ ដែលមានកម្រិត ៣% ដែលគាំទ្រជាចម្បងដោយកំណើនការនាំចេញនៃវិស័យកម្មន្តសាល កំណើនវិស័យសំណង់និងអចលនទ្រព្យ និងកសិកម្ម ជាមួយនឹងការងើបឡើងសន្សឹមៗនៃវិស័យទេសចរណ៍”។ ទោះជាយ៉ាងណា ឯកឧត្តម ជា ចាន់តូ គូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួន ដូចជា៖ ហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការនាំចេញ និងការថមថយកំណើនសេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ និងអចលនទ្រព្យ។
អានបន្ថែមអគារជាង ១០០០កន្លែង កំពុងជាប់គាំងការសាងសង់ នៅក្រុងព្រះសីហនុ
ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយលើអគារជាង ១០០០កន្លែង ដែលកំពុងជាប់គាំងការសាងសង់នៅខេត្តព្រះសីហនុ ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៤ ខែកក្កដា នេះថា ការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែងដែលរាយប៉ាយជុំវិញក្រុងព្រះសីហនុ។ លោក ឡុង ឌីម៉ង់ បន្ថែមថា៖ “កាលពីប្រជុំគ្នាថ្ងៃមុន យើងសង្កេតឃើញថា មានអ្នកវិនិយោគថ្មីៗ ដែលមានបំណងវិនិយោគ ដូចជាក្រុមហ៊ុនអចលនទ្រព្យសឹង្ហបុរី ពួកគេកំពុងពិចារណា ម្តងមួយករណីៗ ហើយអាជ្ញាធររដ្ឋបាលខេត្ត ក៏កំពុងតែប្រមូលបញ្ហាទាំងអស់មកពិភាក្សា និងពិចារណាផងដែរ”។ លោកបន្តថា បញ្ហាសំណង់ដែលនៅជាប់គាំងទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុង ព្រះសីហនុ ពិសេសប៉ះពាល់ដល់សុវត្ថិភាពសំណង់ដែលអាចនឹងបង្កគ្រោះថ្នាក់នាពេលអនាគត រួមទាំងប៉ះពាល់ខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។ កិច្ចប្រជុំពិគ្រោះយោបល់រវាងវិស័យឯកជន និងភាគីពាក់ព័ន្ធនៅក្នុងផែនការស្ដារវិស័យអចលនទ្រព្យក្នុងក្រុងព្រះសីហនុ ត្រូវបានធ្វើឡើងកាលពីដើមខែកក្កដា ដើម្បីប្រមូលធាតុចូល សម្រាប់ដាក់ជូនរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងវិស័យឯកជនរួមគ្នាដោះស្រាយវិបត្តិមួយនេះដែលបាននឹងកំពុងកើតឡើង ហើយវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម។ លោក ឡុង ឌីម៉ង់ ថ្លែងថា៖ “ខ្ញុំនៅតែជឿជាក់ថា ដរាបណាមានការពិភាក្សាគ្នាត្រង់ទៅត្រង់មក ផ្ដល់សម្បទានឲ្យគ្នាទៅវិញទៅមក នោះបញ្ហានឹងត្រូវបានដោះស្រាយដោយទទួលបានលទ្ធផលឈ្នះឈ្នះទាំងអស់គ្នា”។’ […]
អានបន្ថែម