សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ម្ចាស់បំណុលរបស់ Evergrande ច្រានចោលផែនការពន្យារពេលសងប្រាក់ ៦៧១លានដុល្លារ
ម្ចាស់បំណុលជាច្រើនដែលជាអ្នកទិញប័ណ្ណបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Evergrande Group របស់ចិន បានធ្វើការច្រានចោលផែនការពន្យារការទូទាត់សងបំណុលរបស់ក្រុមហ៊ុនមួយនេះ ដែលមានទឹកប្រាក់ប្រមាណ ៤,៥ពាន់លានយ័ន ស្មើនឹង ៦៧១លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ Asia financial កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ Evergrande បានថ្លែងការណ៍ទៅកាន់ផ្សារមូលបត្រ Shenzhen ថា ខ្លួនកំពុងចរចារជាមួយម្ចាស់បំណុលទាំងនោះ ដើម្បីឱ្យមានការព្រមព្រៀងមួយឱ្យបានកាន់តែឆាប់ បើអាចទៅរួច។ Evergrande បានឱ្យដឹងបន្ថែមទៀតថា ខ្លួនបាននឹងកំពុងរៀបចំផែនការដោះបំណុល ដែលចង់ឱ្យម្ចាស់បំណុលក្រៅប្រទេស ដែលខ្លួនបានជំពាក់ជិត ២៣ពាន់លានដុល្លារអាមេរិក ឱ្យជួយប្រឆាំងនឹងបណ្តឹងសុំឱ្យរំលាយក្រុមហ៊ុន នៅពេលដែលបណ្តឹងនេះបានទៅដល់ដៃតុលាការនៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។ ជាមួយគ្នានេះផងដែរ កាលពីសប្តាហ៍មុន Evergrande ក៏បានពិនិត្យមើលថាតើម្ចាស់បំណុលក្រៅ ប្រទេសណាមួយ នឹងមានផែនការត្រឡប់មកប្តឹងឱ្យរំលាយក្រុមហ៊ុនមហាយក្សនេះម្តងទៀត នៅទីក្រុងហុងកុង។ យ៉ាងណាមិញ ក្រុមហ៊ុន Top Shine Global Ltd ជាអ្នកវិនិយោគក្នុងក្រុមហ៊ុន Evergrande ក្នុងផ្នែក Fangchebao (ជាផ្នែកលក់អចលនទ្រព្យតាមអនឡាញ និងលក់យានយន្ត) បានដាក់ពាក្យប្តឹងឱ្យរំលាយក្រុមហ៊ុន ដោយសារក្រុមហ៊ុន មិនគោរពទៅនឹងកិច្ចព្រមព្រៀង ដែលថានឹងទិញហ៊ុនពី […]
អានបន្ថែមក្រុមហ៊ុនហុងកុង Century Entertainmentនឹងចាប់ផ្តើមអាជីវកម្មតុហ្គេមនៅកាស៊ីណូតារាសាគរក្នុងខែកញ្ញាខាងមុខនេះ
ក្រុមហ៊ុនហុងកុង Century Entertainment International Holdings Ltd រំពឹងថា ខ្លួននឹងអាចចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមនៅក្នុងកាស៊ីណូថ្មីមួយនៅតារាសាគរ ខេត្តកោះកុង ប្រទេសកម្ពុជា នៅចុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយសារវិបត្តិកូវីដកន្លងមក។ ក្រុមហ៊ុនបានប្រកាសពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នេះ របាយការណ៍បានបង្ហាញថាប្រាក់ចំណូលធ្លាក់ចុះ ៧២,៥% ទៅ ២០០ ០០០ ដុល្លារហុងកុង (២៥៥០០ ដុល្លារអាមេរិក) ប៉ុន្តែគម្លាតនៃការខាតបង់គឺតូច ពី ៤៣លានដុល្លារហុងកុង (៥,៥ លានដុល្លារ) ក្នុងឆ្នាំសារពើពន្ធ ២០២១ ដល់ ៣,៧ លានដុល្លារហុងកុង (៤៧១ ០០០ ដុល្លារ)។ ដូច្នេះក្រុមហ៊ុនក៏បានបញ្ជាក់ថាខ្លួននៅតែរក្សាសិទ្ធិក្នុងការដំណើរការតុហ្គេមចំនួនពីរនៅកាស៊ីណូ។ ប្រធាន និងជានាយកប្រតិបត្តិរបស់ Century Entertainment លោក Ng Man Sun ធ្លាប់បានលើកឡើងម្តងរួចហើយថាកាស៊ីណូនេះ នឹងត្រូវផ្លាស់ប្តូរទីតាំងពីក្រុងព្រះសីហនុមកនៅតារាសាគរវិញ។ លោកក៏បានបន្តថា ខាងក្រុមហ៊ុនត្រូវតែអនុវត្តផែនការបើកដំណើរការអាជីវកម្មតុហ្គេមនេះឡើងវិញនៅក្នុងតំបន់វិនិយោគតារាសាគរ និងកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមចាប់ពីខែកញ្ញា ឆ្នាំ២០២២ […]
អានបន្ថែមក្រុមហ៊ុនលក់រាយដ៍ធំបំផុតរបស់អាមេរិកនឹងបង្កើនការបញ្ជាទិញផលិតផលកម្ពុជា
ក្រុមហ៊ុនលក់រាយដ៏ធំរបស់សហរដ្ឋអាមេរិក Walmart នឹងបង្កើនការបញ្ជាទិញផលិតផលជាច្រើនប្រភេទពីប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន fibre2fashion កាលពីថ្ងៃទី២៤ មិថុនា ២០២២។ តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ លោក Anbinh Phan នាយកកិច្ចការរដ្ឋាភិបាលពិភពលោករបស់ Walmart បានប្រាប់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះថា Walmart នឹងចាប់ផ្តើមបង្កើនការទិញសំលៀកបំពាក់, ស្បែកជើង និង ផលិតផលផ្សេងៗទៀតពីកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីការបញ្ជាទិញលើផលិតផលដែលផលិតនៅប្រទេសកម្ពុជា ដែលបានរួមចំណែកលើការលើកកម្ពស់ ការបង្កើតការងារ និងការរស់នៅរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងប្រទេសផងដែរ។ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ ១០ចំនុច ដើម្បីអនុវត្តដោយជោគជ័យនូវវិធានការណ៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាធានាឱ្យបាននូវដំណើរការប្រក្រតីភាពឡើងវិញនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម ការវិនិយោគ និងការងារ ព្រមទាំងជីវភាពរស់នៅរបស់កម្មករ និងប្រជាកសិករផងដែរ។ កម្ពុជាបាននាំចេញទំនិញមានតម្លៃ 3,729 លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង 57.7 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អានបន្ថែមក្រុមហ៊ុនសាងសង់សាងសង់ផ្លូវ អាចនឹងសុំបង្កើនថវិកាបន្ថែម ព្រោះតម្លៃប្រេងហក់ឡើងរាល់ថ្ងៃ
វិបត្តិកូវីដមិនទាន់បញ្ចាប់ស្រួលបួលផង ឥឡូវវិបត្តិតម្លៃប្រេងសាំងឡើងថ្លៃ កំពុងតែក្រឡុកទីផ្សារ ជាពិសេសគឺទីផ្សារសម្ភារសំណង់ ដែលនេះអាចនឹងជំរុញឱ្យក្រុមហ៊ុនទទួលបានគម្រោងសាងសង់ផ្លូវជាតិ ស្នើសុំថវិកាបន្ថែម ដោយសារប៉ះពាល់ដល់គម្រោងចំណាយលើការសាងសង់របស់ពួកគេ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងដំ ណើរចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២៣ ខែមិថុនា។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “ពេលយើងដេញថ្លៃគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ យើងមានថវិកានៅសេសសល់ដែរ ក៏ប៉ុន្តែពេលសព្វថ្ងៃ តម្លៃប្រេងឡើងថ្លៃ ដូច្នេះក្រុមហ៊ុនអាចនឹងទាមទារបន្ថែមលើតម្លសាងសង់ផ្លូវ៤៨។ ដូច្នេះ យើងត្រូវទុកថវិកាមួយកញ្ចប់នឹងដើម្បីត្រៀមនឹងការកែ ផ្លូវមួយចំនួនផង ក៏ដូចជាការដំឡើងថ្លៃដោយសារប្រេងឡើងថ្លៃដែរ”។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីស្រែអំបិល ទៅកោះកុង មានប្រវែង ១៤៨គីឡូម៉ែត្រ។ ផ្លូវនេះសាងសង់សម្រេចបាន ៨ភាគរយ ហើយគិតចាប់ពីថ្ងៃបើកការដ្ឋាន ខែមីនា ឆ្នាំ២០២២នេះ។
អានបន្ថែមសន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី
សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រងដើម្បីតាមដានស្ថានភាពទីផ្សារអចលនទ្រព្យ លំនៅឋាន ហើយលទ្ធផលបានបង្ហាញថា ទីផ្សារនេះមានស្ថិរភាពទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា តម្លៃលំនៅដ្ឋានសរុប ក្នុងឆ្នាំ ២០២១ កើនឡើង ១០,៩ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលបង្ហាញថាទីផ្សារលំនៅដ្ឋាននៅតែបន្ត មានភាពទាក់ទាញសម្រាប់អ្នកទិញ ទោះបីជាមានការរីករាតត្បាតនៃជំងឺកូវីដក៏ដោយ។ ការកើនឡើងនៃតម្លៃសរុបជាទូទៅ អាចកើតឡើងដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ ក្នុងការតភ្ជាប់តំបន់ផ្សេងៗនៅកម្ពុជា និងតម្រូវការខ្ពស់សម្រាប់ផ្នែកដែលមានតម្លៃសមរម្យ និងមធ្យមនៅក្នុងតំបន់ ជុំវិញទីក្រុងភ្នំពេញ ដែលជាលទ្ធផលនៃការកើនឡើងនៃការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាជនពីខេត្តមកធ្វើការ និង សិក្សានៅទីក្រុង។
អានបន្ថែមមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុង Atsugi ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ
មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា សម្រាប់បម្រើឲ្យកិច្ចការពាណិជ្ជកិច្ចរវាងកម្ពុជា និងជប៉ុន ស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការហើយ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ បើតាម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានេះ គឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកសម្របសម្រួល។ ឯកឧត្តមអគ្គរាជទូត បានបន្ថែមថា មជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មាន ច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្ឋានមុននឹងសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណងគៀងគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា ជាពិសេសផ្សារភ្ជាប់នូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។
អានបន្ថែមក្រុមហ៊ុន Nestlé Switzerland ចង់វិនិយោគបង្កើតរោងចក្រនៅកម្ពុជា
ក្រុមហ៊ុន Nestlé Switzerland របស់ប្រទេសស្វ៊ីស មានបំណងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសនិយាយលើការបង្កើតរោងចក្រនៅកម្ពុជា ដែលមានការប្រើប្រាស់ផលិតផល Nestlé ច្រើនគួរឱ្យកត់សម្គាល់។ តាមរយៈការអញ្ជើញរបស់ក្រុមហ៊ុន Nestlé Switzerland ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្ងៃទី១៦ ខែមិថុនា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland ដែលមានទីតាំងនៅទីក្រុងវេវ ប្រទេសស្វីស ដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន និងស្តាប់នូវបទបង្ហាញរបស់ក្រុមហ៊ុនក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ព្រមទាំងដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដោយបានលើកឡើងថា ថ្មីៗនេះប្រទេសកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់។ ជាការឆ្លើយតប ភាគីតំណាងក្រុមហ៊ុន Nestlé Switzerland បានធ្វើបទបង្ហាញពីភាគីក្រុមហ៊ុនអំពីការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជាផងដែរ ហើយតាមរយៈបទបង្ហាញនោះ ទីផ្សារកម្ពុជា ក៏ជាទីផ្សារមួយដែលមានការប្រើប្រាស់ផលិតផល Nestlé ក្នុងទំហំធំគួរឱ្យកត់សម្គាល់ផងដែរ […]
អានបន្ថែមសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៦,៦ភាគរយឆ្នាំ២០២៣
សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។ រាជរដ្ឋាភិបាល បានដាក់ការព្យារកកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នេះ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា។ ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀតដល់អនុវិស័យជំរុញកំណើនដែលមានស្រាប់។ ក្របខ័ណ្ឌនេះ នឹងលើកកម្ពស់អនុវិស័យសក្តានុពល ដែលជាចន្ទល់កំណើនថ្មី រួមមានអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។
អានបន្ថែមវិស័យសំណង់ និងអចលនទ្រព្យ រំពឹងបន្តងើបឡើងក្នុងឆ្នាំ២០២៣
វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងបន្តងើបឡើង ក្នុងឆ្នាំ២០២៣ ដោយសាររំហូរចូលវិនិយោគទុនពីរបទេស និងតម្រូវការលំនៅឋានមានតម្លៃទាប និងមធ្យមរបស់ប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា រាជរដ្ឋភិបាល បានលើកឡើងថា អនុវិស័យសំណង់ត្រូវបានព្យាករនឹងបន្តងើបឡើងវិញក្នុងអត្រា ៧,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃរំហូរវិនិយោគទុនពីបរទេសសម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម. ប្រភពខាងលើ បន្តថា សំណង់លំនៅឋានតម្លៃទាប និងមធ្យម រំពឹងថានៅបន្តរក្សាកំណើនល្អប្រសើរ ដោយសារការកើនឡើងនៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងការរៀបចំគ្រួសារ ស្របគ្នានឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក។ ដោយឡែក អនុវិស័យអចលនទ្រព្យ ត្រូវបានព្យាករ នឹងបន្តងើបឡើងវិញក្នុងអត្រា ៥,២ ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យតម្លៃខ្ពស់ រួមមានខុនដូរ និងអាផាតមិន ស្របពេលដែលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យផ្នែកលំនៅឋានតម្លៃទាប និងមធ្យម ត្រូវបានរំពឹងទុកថារក្សាកំណើនល្អ។ ទោះជាយ៉ាងនេះក្តី ការបន្តកើនឡើងខ្ពស់នៃឥណទានផ្តល់ទៅលើវិស័យសំណង់ក្នុងស្រុក គឺជាហានិភ័យមួយសម្រាប់អនុវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុទាំងមូល។ “អនុវិស័យអចលនទ្រព្យ នៅតែប្រឈមនឹងហានិភ័យខ្ពស់ស្រដៀងគ្នាទៅនឹងអនុវិស័យសំណង់ ដោយហេតុថាអនុវិស័យអចលនទ្រព្យមានទំនាក់ទំនងខ្ពស់ជាមួយនឹងវិស័យហិរញ្ញវត្ថុក្នុងនិងក្រៅប្រព័ន្ធធនាគារ (កម្ចីផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍)។
អានបន្ថែមអាជីវកម្មផ្នែកសំណង់ចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានទុនប្រមាណ ១ប៊ីលានដុល្លារ
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អនុម័តពាក្យស្នើសុំអាជីវកម្ម សរុបចំនួន ១៤.៦៧៦ ក្រុមហ៊ុន មានទុនវិនិយោគសរុប ៤,៦៧០ លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំនៃការដាក់ដំណើរការ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំវិនិយោគតាមវិស័យ ការសាងសង់មាន ២១,៦ភាគរយ ឬប្រមាណ ១ប៊ីលានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។ ដោយឡែក ក្រុមហ៊ុនទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយោគសរុប ៦៨១លានដុល្លារ ឬស្នើនឹង ១៤,៦ភាគរយនៃទំហំវិនិយោគចុះបញ្ជីសរុប។ សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យសកម្មភាពអចលនទ្រព្យ មានប្រមាណ ៨,៧ភាគរយ នៃចំនួនក្រុមហ៊ុនចុះបញ្ជីសរុប ១៤.៦៧៦ ក្រុមហ៊ុន។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ២០២០ និងដំណាក់កាលពីទីពីរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ បើគិតត្រឹមខែសីហា មានក្រុមហ៊ុនសរុប ៧.៧១៥ ដែលបានចុះបញ្ជីអាជីវកម្ម និងមានទុនវិនិយោគសរុប ៣ប៊ីលានដុល្លារ ដែលក្នុងនោះ ទុនវិនិយោគពីក្រុមហ៊ុនសំណង់ […]
អានបន្ថែម