៤ខែដំបូង ឆ្នាំ២០២២ កម្ពុជានាំចូលដែក និងដែកថែបសរុប ១១៩លានដុល្លារ

កម្ពុជា បាននាំចូលដែក និងដែកថែប មានតម្លៃសរុប ១១៩,៧លានដុល្លារ​ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កើនឡើង ១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានតម្លៃត្រឹម ១០១លានដុល្លារ។​ តម្លៃនៃការនាំចូលដែក និងដែកថែបនេះមានប្រមាណ ១,១៩២ភាគរយ នៃតម្លៃនាំចូលសរុបរបស់កម្ពុជា ក្នុងរយៈពេលបួនខែ ១០ ប៊ីលានដុល្លារ។​ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធគយ​ និងរដ្ឋាករ។​ ក្នុងខែមេសា ការនាំចូលដែក និងដែកថែបចូលកម្ពុជា មានតម្លៃប្រមាណ ៣៥,៦លានដុល្លារ កើនឡើង ៨៣,៦ភាគរយ ធៀបនឹងខែមេសាឆ្នាំមុន។​ បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ ២០២១ កម្ពុជាមានគម្រោងសាងសង់ថ្មីសរុបចំនួន ៤ ៣០៣ គម្រោង ត្រូវបានអនុម័តទូទាំងប្រទេស ជាមួយនឹងការវិនិយោគទុនចុះបញ្ជីសរុបចំនួន ៥,៣ ប៊ីលានដុល្លារ ធ្លាក់ចុះ ៣១ ភាគរយធៀបនឹងឆ្នាំ២០២០ និងផ្ទៃដីសរុប ១៣ លានម៉ែត្រការ៉េ។ (អានបន្ថែម)

អាន​បន្ថែម

ខេត្តកោះកុង មានដីសម្បទានសេដ្ឋកិច្ចជិត ៤៥ម៉ឺនហិកតា

ខេត្តកោះកុង មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ៧ក្រុមហ៊ុន គ្របដណ្តប់ផ្ទៃដី ៤៤.១៧៧ ហិកតា​។​ យោងតាមរបាយការណ៍បូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច បានវិនិយោគលើការដាំដើមប្រេងខ្យល់ អំពៅ និងកៅស៊ូ។​ ផ្ទៃដីក្រុមហ៊ុន Greerich Group Co Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៧ កាលពីមុនមានដីទំហំ ១០.០៧៧ ហិកតា ប៉ុន្តែក្រោយចេញអនុក្រឹត្យ​លេខ ៤៦អនក្រ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល បានកាត់ដីរបស់ក្រុមហ៊ុនចំនួន ៤.៩២៣ហិកតា ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាទុក ជាទ្រព្យសម្បត្តិឯកជនកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។ ដូចនេះផ្ទៃដីក្រុមហ៊ុននៅសល់ជាក់ស្តែងមានទំហំ ៥.១៥៤ហិកតា។ ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោម ២៥រាជធានីខេត្ត ដែលមានសក្តានុពលដល់ការដាំដុះដំណាំកៅស៊ូ និងដំណាំផ្សេងៗទៀត។ ផ្ទៃដីដាំដុះកៅស៊ូទូទាំងខេត្តសរុបចំនួន ១៤.៣៩៨ ហិកតា ផ្ទៃដីអំពៅ ១៩.៧០០ ហិកតា ផ្ទៃដីអាកាស្យា ៩.៦១០ ហិកតា និងផ្ទៃដី ប្រេងខ្យល់ […]

អាន​បន្ថែម

វិស័យអចលនទ្រព្យនៅហ្វីលីពិនជាប់គាំង ក្រោយការបោះឆ្នោតជាតិបញ្ចប់

វិស័យអចលនទ្រព្យក្នុងប្រទេសហ្វីលីពិន បានជាប់គាំង គ្មានការអភិវឌ្ឍន៍ឡើយ បន្ទាប់ពីប្រទេសនេះបានបញ្ចប់ការបោះឆ្នោតជាតិ ដែលបានបង្កជាបញ្ហាជាច្រើន លើកំណើនសេដ្ឋកិច្ច។​ ក្រុមហ៊ុន J.P. Morgan Global Research បានទម្លាក់ចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ដោយបានចាត់ចំណាត់ថ្នាក់នៅបាតតារាងក្នុងយុទ្ធសាស្ត្រវិនិយោគសមធម៌ក្នុងតំបន់អាស៊ានរបស់ខ្លួន បន្ទាប់ពីការបញ្ចប់នៃការបោះឆ្នោតជាតិ និងក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មាន Manila Bulletin ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា។​ នៅក្នុងយុទ្ធសាស្ត្រសមធម៌អាស៊ានរបស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុន J.P. Morgan ក៏បានទម្លាក់ចំណាត់ថ្នាក់វិស័យអចលនទ្រព្យហ្វីលីពីនស្ថិតក្នុងស្ថានភាពចាប់គាំង។ JPM ដែលជាក្រុមហ៊ុននាំមុខគេលើសេវាកម្មហិរញ្ញវត្ថុពិភពលោក បាននិយាយថា “ភាគហ៊ុនហ្វីលីពីនប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងឱនភាពភ្លោះ អតិផរណាខ្ពស់ ការចំណាយរបស់រដ្ឋាភិបាលយឺតក្នុងត្រីមាសក្រោយការបោះឆ្នោត (ការឈឺចាប់ក្នុងការផ្ទេរអំណាច) បំណុលសាធារណៈខ្ពស់ ហានិភ័យនៃការធ្លាក់ចុះតម្លៃ និងប្រាក់ចំណូលមានកំណើនទាប។”

អាន​បន្ថែម

បារាំងផ្តល់ជំនួយដល់កម្ពុជា ផ្តោតលើវិស័យអាទិភាព ដល់ឆ្នាំ២០២៤

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកម្ពុជាជាមួយការផ្តល់ហិរញ្ញប្បទានជាង ៣០០លានអឺរ៉ូ ដល់គម្រោងនានា សម្រាប់ឆ្នាំ២០២២-២០២៤ ផ្តោតលើវិស័យអាទិភាព រួមមាន៖ ទឹក អនាម័យ កសិកម្ម ថាមពល។ យោងតាមការប្រកាសព័ត៌មានពីស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃពុធនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា បានបន្តទៀតថា ជំនួបរវាងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដៃគូបច្ចេកទេសមកពីក្រសួង និងស្ថាប័ននានា និងទីភ្នាក់ងារ AFD បានលើកយកមកពិភាក្សានូវជំនួយនេះ។ ជំនួបនេះ កិច្ចព្រមព្រៀងផ្តោតលើវិស័យអាទិភាព រួមមាន៖ ទឹក អនាម័យ កសិកម្ម ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគោលដៅផ្តល់ហិរញ្ញប្បទាន ១០០លានអឺរ៉ូ ជារៀងរាល់ឆ្នាំ ទីភ្នាក់ងារ AFD ខិតខំក្នុងការផ្តល់ ហិរញ្ញប្បទាន ដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ ព្រះរាជាណាចក្រកម្ពុជា៕

អាន​បន្ថែម

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ៩,៥លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលពុំទាន់ធ្វើសវនកម្មបានចំនួន ៩,៤៩លានដុល្លារ ក្នុងត្រីមាសទី១ មានការកើនឡើង ១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ចំណូលពីប្រតិបត្តិការផែ មានចំនួន ២,៦លានដុល្លារ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣៥០.៩១២ដុល្លារ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៣៣.១៩៥ដុល្លារ និងចំណូលផ្សេងៗ មានចំនួន ២២០.៨៩៩ដុល្លារ។ សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២,៧ លានដុល្លារ ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន១៥% និងកើនឡើងចំនួន២៩% ធៀបនឹងការអនុវត្តឆ្នាំ២០២០។ កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២២ក្នុងនោះរួមមាន គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី២ ២០១២-២០២៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឲ្យបានដល់ចំនួន ៥០០.០០០ TEU ក្នុងមួយឆ្នាំ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ នៅតាមទីតាំងមួយចំនួនទៀត៕ ថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏បានប្រកាសផងដែរពីផែនការសាងសង់កំពង់ផែរណបតាមដងទន្លេចំនួន […]

អាន​បន្ថែម

ADB ផ្ត​ល់ជំនួយនិងកម្ចីដល់កម្ពុជា ប្រមាណ ៤,២ ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២១

គិតត្រឹមឆ្នាំ ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្តល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេស សរុប ៣១៩ គម្រោង ដែលមានតម្លៃប្រមាណ ៤,២ ប៊ីលានដុល្លារដល់កម្ពុជា។ យោងតាមព្រឹត្តិបត្រព័ត៍មាន របស់ ADB ឆ្នាំ ២០២១ សម្រាប់កម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា។​ ជំនួយឥតសំណង និងជំនួយបច្ចេកទេសទាំងនោះ ផ្តោតសំខាន់ទៅវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ជនបទ ថាមពល ដឹកជញ្ជូន និងវិស័យសំខាន់ជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ ADB បានផ្តល់ហិរញ្ញប្បទានដល់គម្រោងកម្មវិធី ដើម្បីបង្កើនសេដ្ឋកិច្ចចម្រុះ ជាមួយបង្កើតការប្រកួតប្រជែង និងសម្រួលបរិយាកាសអាជីវកម្ម ព្រមទាំងការផ្តល់ហិរញ្ញប្បទានសមរម្យ ទៅសហគ្រាសធុនតូច និងមធ្យម។ ទន្ទឹមការជំរុញហេដ្ឋារចនាសម្ព័ន្ធទីក្រុង ប្រកបដោយនិរន្តរភាព និងបៃតង ក៏ត្រូវបាន ADB យកចិត្តទុកដាក់ផ្តល់ជំនួយជាហិរញ្ញប្បទាន នូវការសាងសង់ ជួសជុលផ្លូវ ប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពល និងបរិស្ថានរស់នៅក្នុងទីក្រុង ។ សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាប្រភពទុនដ៏ធំបំផុតមួយរបស់កម្ពុជា ហើយជំនួយអភិវឌ្ឍន៍ផ្លូវការ ជាមួយនឹងការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យម គឺមានចំនួន […]

អាន​បន្ថែម

ក្រុមហ៊ុន Donaco International  ស្នើឥណទាន៥លានដុល្លារទ្រទ្រង់កាស៊ីណូនៅប៉ោយប៉ែត

ក្រុមហ៊ុន Donaco International Ltd ដែលគ្រប់គ្រងកាស៊ីណូ នៅទីក្រុងប៉ោយប៉ែត បានស្នើឥណទាន ៥លាន ដុល្លារ សម្រាប់ទ្រទ្រង់អាជីវកម្មកាស៊ីណូ DNA Star Vegas នៅក្រុងប៉ោយប៉ែត។ នេះបើ យោងតាមការ ចុះផ្សាយ របស់ GGRASIA នៅថ្ងៃទី៣ ខែឧសភា។​ សេចក្តីប្រកាសកាលពីថ្ងៃច័ន្ទ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន បានការបិទ បណ្តោះអាសន្នរយៈពេលពីរឆ្នាំ ដោយសារការ រីករាតត្បាតជំងឺកូវីដ។ ឯកសារ​ដដែល ក្រុមហ៊ុន ​បានសម្រេចប្តូរឈ្មោះទៅ​ជា “DNA Star Vegas”។ ​ការដាក់របាយការណ៍ កាលពីថ្ងៃច័ន្ទទៅកាន់ផ្សារមូលបត្រអូស្ត្រាលី ទាក់ទងនឹងការផ្តល់ប្រាក់កម្ចីនោះ ក្រុមហ៊ុន Donaco បានរំលឹកឡើងវិញថា កាស៊ីណូរបស់ខ្លួន “បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ហើយជាពិសេសការបិទព្រំដែនអន្តរជាតិដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់កាស៊ីណូនៅ ប្រទេស វៀតណាម និងកម្ពុជា”។ ក្រុមហ៊ុន បានរំពឹងថា DNA Star Vegas នឹងអាចបើកដំណើរការឡើងវិញ ទោះបីមិនទាន់មានការបញ្ជាក់ណាមួយ ពីអាជ្ញាធររដ្ឋាភិបាលកម្ពុជា […]

អាន​បន្ថែម

ម៉ាឡេស៊ីដាក់ទុនវិនិយោគជាង ៣ពាន់លានដុល្លារ នៅកម្ពុជា

កម្ពុជាទទួលបានរំហូរទុនវិនិយោគដោយផ្ទាល់ពីប្រទេសម៉ាឡេស៊ី ប្រមាណ ៣,២ពាន់លានអាមេរិក គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិនិយោគិនពីប្រទេសម៉ាឡេស៊ី បានបោះទុននៅកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម និងសំណង់ ចំនួន ១៦២គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៣,២ពាន់លានដុល្លារ។ តួលេខនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SMEs) ចំនួន ៥៣នាក់ នាឱកាសដំណើរបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៧ មេសា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស គោលដៅដែលក្រុមធុរជនម៉ាឡេស៊ីមកបំពេញបេសកកម្មនៅកម្ពុជានេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយផ្តោតសំខាន់លើទំនុកចិត្ត និងផលប្រយោជន៍រួម។

អាន​បន្ថែម

ការវិនិយោគផ្ទាល់ពីបរទេសសរុបនៅឆ្នាំ ២០២១ មាន ៤,៣ប៊ីលានដុល្លារ ធ្លាក់ចុះ ៤៧%

គម្រោងវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាក្នុងឆ្នាំ ២០២១ ទាំងមូល មានតម្លៃសរុប ៤ ៣៥៧ លានដុល្លារ ដែលថយចុះ ៤៧% បើធៀបនឹងទុកវិនិយោគក្នុងឆ្នាំ២០២០ ដែលមានតម្លៃវិនិយោគសរុប ៨ ២៥០ លាដុល្លារ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគផ្ទាល់ពីបរទេសមកពីប្រទេសចិន មានសន្ទុះជាងគេ ហើយនៅតែជាលំដាប់លេខ ១ ដែលកើនឡើង ៦៧% ឬប្រមាណ ២ ៣២៦លានដុល្លារ។ ដោយឡែក ការវិនិយោគផ្ទាល់ពីបរទេសពីប្រទេសសិង្ហបុរី និងអាមេរិក មានតម្លៃ ១២១ លានដុល្លារ និង ១៦៣ លានដុល្លារ រៀងៗគ្នា។ ចំណែក ការវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង មានតម្លៃ២៤លានដុល្លារ ថយចុះ ពី ២៦២ លានដុល្លារ ក្នុងឆ្នាំ ២០២០ ខណៈមកពីប្រទេសជប៉ុន មានតម្លៃ ៦១ លានដុល្លារ កើនឡើងពី ៤៦ លានដុល្លារ ក្នុងឆ្នាំ២០២០។

អាន​បន្ថែម

ធនាគារពិភពលោកបង្ហាញពីហានិភ័យ ៧ ចំណុច ដែលនឹងបង្អាក់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

កំណើនកម្ចីដ៏ច្រើនលើសលុបក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យចម្បងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា បើទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករថាកើនពី ៣,៨ ទៅ ៤,៥% ក្ដី។ ក្រៅពីឥណទានខ្ពស់ក្នុងវិស័យទាំង២  WorldBank ក៏បានក្រើនពីហានិភ័យដែលអាចនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ផ្សេងទៀតដូចជា ភាពមិនច្បាស់លាស់នៃជំងឺកូវីដ ការឡើងថ្លៃនៃថាមពល និងស្បៀង ការធ្លាក់ចុះនៃតម្រូវការសកល សង្គ្រាមអ៊ុយក្រែន បម្រែបម្រួលសេដ្ឋកិច្ចប្រទេសចិន និងការបន្ដឹងទីផ្សារហិរញ្ញវត្ថុនៅអាមេរិកជាដើម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ៥ ខែមេសា។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ឥណទានសម្រាប់សកម្មភាពសំណង់ និងអចលនទ្រព្យមានដល់ ៦,៩ ពាន់លានដុល្លារឬ ស្មើនឹង ១៨% នៃឥណទានអ្នកប្រើប្រាស់សរុបចំនួន ៣៨,៦ ពាន់លានដុល្លារ។ ក្នុងនោះ ឥណទានសម្រាប់វិស័យសំណង់មានចំនួន ៣,៥ ពាន់លានដុល្លារ  ខណៈឥណទានដល់អចលនទ្រព្យមាន  ៣,៣ ពាន់លានដុល្លារ។  

អាន​បន្ថែម