សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
GlobalData៖ វិស័យសំណង់នៅកម្ពុជាទទួលពិន្ទុល្អ បើធៀបនឹងប្រទេសផ្សេងក្នុងតំបន់
វិស័យសំណង់កម្ពុជា ស្ថិតក្នុងចំណាត់ល្អ ធៀបនឹងប្រទេសតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយសន្ទស្សន៍ពិន្ទុកើនឡើងគួរឱ្យកត់សម្គាល់ គិតត្រឹមដើមឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ GlobalData’s Construction Project Momentum Index។ របាយការណ៍ដដែលបង្ហាញថា ពិន្ទុផ្នែកសំណង់របស់កម្ពុជា មាន០,៨២ពិន្ទុ ក្នុងខែមករា កើនឡើងពី ០,៤៧ ពិន្ទុ កាលពីខែធ្នូ ឆ្នាំមុន។ បើកធៀបនឹងប្រទេសផ្សេងទៀត ក្នុងតំបន់ដូចជាវៀតណាម កម្ពុជាគឺល្អជាង ព្រោះវៀតណាម មានពិន្ទុត្រឹមតែ ០,១៩ ប៉ុណ្ណោះ ព្រោះវិស័យសំណង់មានបញ្ហាច្រើន។ ដោយឡែក ពិន្ទុសម្រាប់អាស៊ីអាគ្នេយ៍ ជារួមគឺ ០,៥ ដែលទាបខ្លាំងបើកធៀបនឹងតំបន់ផ្សេងៗជុំវិញពិភពលោក ប៉ុន្តែស្ថានភាពកំពុងប្រសើរឡើង។ គួរបញ្ជាក់ថា GlobalData’s Construction Project Momentum Index ចាត់ពិន្ទុ ដោយផ្អែកលើការវិភាគលើគម្រោងសំណង់នីមួយៗរាប់ពាន់គម្រោងនៅជុំវិញពិភពលោក។ ពិន្ទុគឺស្ថិតនៅចន្លោះពី -៥ ដល់ ៥។ ពិន្ទុល្អ គឺដោយសារគម្រោងធ្វើទៅដោយរលូន គ្មានបញ្ហា គ្មានគ្រោះថ្នាក់ និងការបញ្ចប់តាមផែនការជាដើម ខណៈពិន្ទុមិនល្អគឺដោយសារលុបចោល ឬផ្អាកគម្រោង ការពន្យារពេល […]
អានបន្ថែមក្រុមហ៊ុន ៥ ធំៗ ចុះMoU ដើម្បីបង្កើនការវិនិយោគទីផ្សារអចលនទ្រព្យរវាងកម្ពុជា និងអ៊ឺរ៉ុប
ក្រុមហ៊ុនធំៗចំនួន ៥ បានចុះ MoU ដើម្បីបង្កើនឱកាសវិនិយោគថ្មីៗ ជំរុញការវិនិយោគវិស័យអចលនទ្រព្យ រវាងប្រទេសកម្ពុជា កាណាដា ព័រទុយហ្គាល់ និងប្រទេសផ្សេងៗទៀតនៅអឺរ៉ុប។ ពិធីចុះ MoU ធ្វើឡើងកាលពីថ្ងៃទី៨ កុម្ភៈ រវាង ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group), ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia។ កិច្ចសហការនេះ គឺជាការបោះជំហានដ៏សំខាន់ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស។ ក្រោម MoU នេះ ភាគីទាំង ៥ បានព្រមព្រៀងសហការទៅវិញទៅមកដើម្បីសម្រួលដល់អ្នកវិនិយោគនៅកម្ពុជាអាចទិញអចលនទ្រព្យនៅព័រទុយហ្គាល់ កាណាដា ឬសហរដ្ឋអាមេរិក។ លើសពីនេះ អ្នកវិនិយោគនៅកម្ពុជាក៏នឹងមានឱកាសកាន់តែច្រើនក្នុងការកៀរគរទុនពីវិនិយោគិននៅប្រទេសសមាជិកអ៊ឺរ៉ុប ឬនៅសហរដ្ឋអាមេរិក មកវិនិយោគអចលនទ្រព្យនៅកម្ពុជាផងដែរ។ ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចាក់បញ្ជូលទៅក្នុងវិស័យអចលនទ្រព្យ […]
អានបន្ថែមទំហំកម្ចីទិញផ្ទះមានដល់ ៦,៤ពាន់លានដុល្លារ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ កើនឡើង ២៦%
គិតត្រឹមដំណាច់ឆ្នាំ ២០២១ ទំហំប្រាក់កម្ចីទិញផ្ទះនៅកម្ពុជាមានដល់ ៦,៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៥៤,១៥% នៃសមតុល្យកម្ចីសរុបជាង ១១,៨៩ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) កាលពីថ្មីៗនេះ។ ទំហំប្រាក់កម្ចីទិញផ្ទះនេះមានការកើនឡើង ២៦% បើធៀបនឹងទំហំកាលពីចុងឆ្នាំ២០២០។ របាយការណ៍បានបន្ថែមថា ពាក្យស្នើសុំកម្ចីទិញផ្ទះគិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០២១ មានចំនួន ១៥៩ ៥៧០ ពាក្យ ឬស្មើនឹង ១១,៨២% នៃពាក្យស្នើសុំកម្ចីសរុបចំនួន១,៣៥ លាន។ CBC ក៏បានបន្ថែមថា គុណភាពឥណទាន នៅតែល្អ ដោយអត្រាបង់ប្រាក់យឺតជាងកាលដំណត់លើសពី ៣០ ថ្ងៃ មានត្រឹម ២% ប៉ុណ្ណោះសម្រាប់កម្ចីគ្រប់ប្រភេទ ចំណែកឯ កម្ចីទិញផ្ទះមានត្រឹមប្រមាណ ១% ប៉ុណ្ណោះ។
អានបន្ថែមជប៉ុន ចង់វិនិយោគបង្កើតរោងចក្រច្នៃផលិតផលកសិកម្មលើដី ១០០០ហិចតា នៅឧត្តរមានជ័យ
ក្រុមហ៊ុនជប៉ុន YEBISS HOLDINGS គ្រោងនឹងវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី លើផ្ទៃដីទំហំ១០០០ហិកតា ក្នុងខេត្តឧត្តរមានជ័យ សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ នេះបើយោងតាមជំនួបសម្តែងការគួសម រវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ លោក Akira Taniguch ថា ការវិនិយោគនេះមានគោលបំណងសំខាន់ដូចជា បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងកែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់ ជាដើម។ ជាការឆ្លើយតប ឯកឧត្តម វេង សាខុន ក៏បានគាំទ្រ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ដោយជឿជាក់ថាគម្រោងនឹងបង្កើតពហុប្រយោជន៍ដល់កសិករ សហគមន៍ និងសេដ្ឋកិច្ចគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យទិញវត្ថុធាតុដើម(សំបក) ពីប្រជាកសិករ សហគមន៍ និងក្រុមហ៊ុនក្នុងស្រុក ពិសេសជួយប្រើកំលាំងពលករក្នុងស្រុក។
អានបន្ថែមសរុបមេរៀន និងឧបសគ្គរបស់ទីផ្សារអចលនទ្រព្យឆ្នាំ ២០២១ និងនិន្នាការឆ្នាំ ២០២២
សរសរដោយ អ្នកវិភាគឯករាជ្យលោក Eric Wong Chon Lap នៅទីបំផុតឆ្នាំ ២០២១ ដែលជាឆ្នាំដ៏លំបាកមួយរបស់វិស័យអលចនទ្រព្យបានបញ្ចប់ ព្រមនឹងហេតុការណ៍មិនរំពឹងទុកជាច្រើនបានកើត។ បញ្ហាចំបងដែលគ្រប់គ្នាសង្កេតឃើញគឺការដាំក្បាលចុះរបស់ទីផ្សារខុនដូ។ ក្នុងឆ្នាំ ២០២១ នេះ មិនមានការបើកលក់ខុនដូថ្មីនោះទេ ប៉ុន្តែមានគម្រោងខ្លះដែលនៅជាយក្នុងបានបើកលក់តែ ក៏មិនច្រើនដែរដូចពីមុនដែរ។ ទីផ្សារនឹងក្រុងព្រះសីហនុរងសម្ពាធខ្លាំងបំផុត ព្រោះរំពឹងខ្លាំងលើវិនិយោគិនក្រៅប្រទេស។ ប៉ុន្តែវិបត្តិនេះបានធ្វើឱ្យកម្ពុជាមើលឃើញឱកាសថ្មី គឺទីផ្សារលំនៅឋានតម្លៃសមរម្យ និងមធ្យមដែលបាន និងកំពុងកើនឡើង ទោះស្ថិតក្នុងវិបត្តិ។ វិបត្តិកូវីដ ធ្វើឱ្យមនុស្សផ្ដោតសំខាន់លើទីធ្លា និងលំហរធម្មជាតិ ច្រើនជាងមុនដែលធ្វើឱ្យលំនៅឋានតម្លៃមធ្យមនៅជាយក្រុង មានតម្រូវការខ្ពស់ ជាជាងខុនដូតូចៗនៅក្នុងក្រុង។ ត្រង់ចំណុចនេះ សង្កេតឃើញថា ម្ចាស់គម្រោងជាច្រើន ចាប់យកឱកាសនេះបានទាន់ពេល ដោយបន្ថែមគម្រោងប្រភេទជាច្រើនទៅក្នុងទីផ្សារ។ ទីផ្សារលក់រាយ ឬផ្សារទំនើប រងសម្ពាធខ្លាំង ពិសេសនៅឆមាសទី ១ នៃឆ្នាំ២០២១ ប៉ុន្តែចាប់ផ្ដើមមានដង្ហើមដកឡើងវិញដោយមានការប្រកាសបើកប្រទេសកាលពីខែវិច្ឆិកា។ ក្រោយបើកប្រទេស វិនិយោគិនខ្លះបានចាប់យកឱកាស ដោយបើកផ្សារទំនើបថ្មីៗ ក៏ដូចជានាំចូលប្រេនទំនិញថ្មីៗជាច្រើន ដើម្បីត្រៀមវាយលុកទីផ្សារ។ ដូចគ្នានេះ ស្ថានភាពលំបាកក៏បានបង្រៀនឱ្យម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ដាស់ប្ដូរផ្នត់គំនិត និងមានភាពច្នៃប្រឌិតជាងមុនក្នុងការធ្វើអាជីវកម្ម ដើម្បីទ្រទ្រង់អាជីវកម្មឱ្យទៅមុខ រង់ចាំការត្រឡប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិ។ សណ្ឋាគារខ្លះ បានផ្លាស់ប្ដូរគោលនយោបាយមកផ្ដោតលើទីផ្សារក្នុងស្រុកទាំងស្រុង […]
អានបន្ថែមសំណង់ចំនួន ៤ ៣០៣គម្រោង តម្លៃ ៥,៣ប៊ីលានដុល្លារ អនុម័តក្នុងឆ្នាំ ២០២១ ធ្លាក់ចុះ ៣១%
ក្នុងឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តម្រោងសាងសង់ចំនួន ៤ ៣០៣ គម្រោង ស្មើនឹងទុនវិនិយោគសរុប ៥,៣៣ ប៊ីលានដុល្លារ ដែលថយចុះ ៣១,២១% បើធៀបនឹងឆ្នាំ ២០២០។ គម្រោងទាំងអស់មានផ្ទៃក្រឡាសរុបចំនួន ១២,៩៩លានម៉ែត្រការ៉េ ក្នុងនោះ ៣៨៨គម្រោង (ស្មើ ១០,៤២ លានម៉ែត្រការ៉េ) តម្លៃ ៤,២ប៊ីលានដុល្លារ អនុម័តដោយក្រសួង ខណៈ ៩១៥ គម្រោងទៀត (ស្មើ ២,៥លានម៉ែត្រការ៉េ) តម្លៃ ១,១ ប៊ីលានដុល្លារ អនុម័តដោយរដ្ឋបាលរាជធានីខេត្ត។ គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០០០ ដល់ដំណាច់ឆ្នាំ២០២១ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៥៧ ៥៩០គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៦៦,៦២លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៦៦,២ប៊ីលានដុល្លារ។
អានបន្ថែមឯកជនគ្រោងបំប្លែងផ្ទៃទឹកសមុទ្រជិត ២០០០ហិកតា នៅខេត្តព្រះសីហនុ ជាវារីវប្បកម្មសមុទ្រ
ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានសម្រេចវិនិយោគលើគម្រោងវារីវប្បកម្មសមុទ្រ លើផ្ទៃទឹកសមុទ្រទំហំ ១ ៩៨៤ហិកតា នៅជិតតំបន់កោះថាស ខេត្តព្រះសីហនុ។ តំណាងក្រុមហ៊ុន បានលើកឡើងវឌ្ឍនភាពគម្រោងវិនិយោគក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែធ្នូនេះ។ បន្ទាប់ពីបានចុះហត្ថលេខាលើ MoU រវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការពិនិត្យ និងសិក្សាវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម។ ជាលទ្ធផល ក្រសួងពាក់ព័ន្ធបានសម្រេចកំណត់យកតំបន់កោះថាស ជាតំបន់សាកសម និងមានសក្ដានុពលបំផុតសម្រាប់ការវិនិយោគ។ ឯកឧត្តម វេង សាខុន គាំទ្រចំពោះផែនការវិនិយោគនេះ ព្រោះគម្រោងនេះនឹងជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា ចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនផលត្រីសមុទ្រធម្មជាតិ ផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ១០៧គម្រោង ក្នុងរយៈពេល១១ខែ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុប ១០៧គម្រោង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដែលតួលេខនេះបានធ្លាក់ចុះ ៣៤ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទុនវិនិយោគសរុបនៃគម្រោងទាំងនេះ មាន ១ ៧១៦លានដុល្លារ ដែលធ្លាក់ចុះ ៧២,៨%។ ក្នុងចំណោមគម្រោងទាំងអស់ វិស័យឧស្សាហកម្ម រួមចំណែកច្រើនជាងគេ ក្នុងរយៈពេលនេះ។ គួរបញ្ជាក់ថា គម្រោងវិនិយោគឯកជនដែលទទួលបានការអនុម័តទាំងនេះ មានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណ ៨៩ ០០០ នាក់ ដែលក៏ធ្លាក់ចុះ ២០,៣%។
អានបន្ថែមសំណង់ជិត ៤000គម្រោង តម្លៃ ៥,៤ប៊ីលានដុល្លារ ត្រូវបានអនុម័ត ក្នុងពេល ១១ខែ ឆ្នាំ២០២១
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាតដល់គម្រោងសំណង់សរុប ៣ ៩២៥គម្រោង ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ដែលធ្លាក់ចុះ ៤០៣ គម្រោង បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃសរុបនៃគម្រោងទាំងនោះមាន ៥ ៤៥៦ លានដុល្លារ ដែលធ្លាក់ចុះ ២២,១%។ របាយការណ៍ដដែលបញ្ជាក់ថា ប្រភេទសំណង់លំនៅឋានមាន ៣ ២៨៤ គម្រោង ស្មើនឹង ៨៦,២% នៃសំណើសុំសាងសង់សរុប ធ្លាក់ចុះ ២៦៨គម្រោង។ ដោយឡែក ទំហំទឹកប្រាក់នាំចូលគ្រឿងសំណង់ បានកើនឡើង ២២,៥% ក្នុងរយៈពេល ១១ខែនេះ បើទោះជាមិនបានបញ្ជាក់ពីទំហំទឹកប្រាក់នៃការនាំចូលក្ដី។
អានបន្ថែម១១ខែ នៃឆ្នាំ២០២១នេះ កម្ពុជាផលិតស៊ីម៉ងត៍ក្នុងស្រុកបានដល់ ៨លានតោន
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ រោងចក្រផលិតស៊ីម៉ងត៍ទាំង ៥ក្នុងស្រុក ផលិតស៊ីម៉ងត៍បានបរិមាណ ៧,៩លានតោន ដែលបរិមាណនេះ គឺប្រហាក់ប្រហែលនឹងផលិតកម្មកាលពីឆ្នាំ២០២០។ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៧ ខែធ្នូនេះ ថា៖ «ខែ១ ដល់ខែ១១ ឆ្នាំ២០២១នេះ គឺយើងអត់មានចុះទេ គឺយើងនៅដដែល វាមិនកើន តែយើងបានដដែល គឺ ៧.៩៨៩.៨៦៤តោន សម្រាប់ក្រុមហ៊ុនទាំង៥»។ យ៉ាងណាក្ដី លោក ពុត ចន្តារិទ្ធ រំពឹងថា ឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចកើនឡើង នឹងជួយជំរុញវិស័យសំណង់កើនឡើងតាមគម្រោងវិនិយោគ ហើយការផលិតស៊ីម៉ងត៍ក៏អាចនឹងកើនឡើងតាមដែរ។ បច្ចុប្បន្ននេះកម្ពុជាមាន ក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥ រួមមានក្រុមហ៊ុនកំពតស៊ីមេន, ក្រុមហ៊ុនជីបម៉ុង, អ៊ិនស៊ីស៊ីមេន ខបភើរេសិន, ក្រុមហ៊ុនស៊ីម៉ងត ចក្រីទីង, ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន និងក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី៕
អានបន្ថែម