សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៩ ខែ ឆ្នាំនេះ រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៣២០០ គម្រោង តម្លៃសរុប ៤,៦ពាន់លានដុល្លារ
គម្រោងស្នើសុំសាងសង់ចំនួន ៣ ២៦៣ គម្រោង ទទួលបានការអនុញ្ញាតសាងសង់ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ ដែលធ្លាក់ចុះ ចំនួន៤៧៦គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីពេលថ្មីៗនេះ ទុនវិនិយោគវិស័យសំណង់កម្ពុជា រយៈពេល ៣ ត្រីមាស ឆ្នាំ ២០២១ នេះ សម្រេចបានជាង ៤,៦ ពាន់លានដុល្លារ ធ្លាក់ចុះជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ក្នុងចំណោមគម្រោងសាងសង់ដែលទទួលការអនុញ្ញាតទាំង មានគម្រោងសាងសង់ប្រភេទលំនៅឋានមាន ២ ៩០៩ គម្រោង ឬស្មើនឹង ៨៦% នៃគម្រោងសរុប ដែលធ្លាក់ចុះ ៣៤៤ គម្រោង។
អានបន្ថែមក្នុងចំណោមអាស៊ាន វៀតណាមបោះទុននៅកម្ពុជាច្រើនជាងគេ មានដល់ជាង ២,៨ ប៊ីលានដុល្លារ
ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ប្រទេស វៀតណាម គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេស ធំជាងគេនៅកម្ពុជា ដែលមានគម្រោងវិនិយោគសរុបជាង ១៨៨គម្រោង និងទុនវិនិយោគប្រមាណ ២,៨៥ ប៊ីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី ២២ ខែធ្នូ។ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ នេះ ប្រទេសវៀតណាម បានវិនិយោគគម្រោងចំនួន៤ នៅកម្ពុជា ដែលមានទុនវិនិយោគសរុប ៩០លានដុល្លារ កើនឡើង៤,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខវិនិយោគនេះ ត្រូវបានបង្ហាញឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc នៅកម្ពុជា កាលពីដើមសប្តាហ៍នេះ។ ក្នុងរយៈពេល ១១ខែ ដូចគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់ ៨,៦ប៊ីលានដុល្លារ កើនឡើង ៨៤%។ ការវិនិយោគដ៏ធំបំផុតមួយរបស់វៀតណាមនៅកម្ពុជាគឺ ក្រុមហ៊ុន Metfone ដែលជាបុត្រសម្ព័ន្ធរបស់ Viettel។ Metfone បច្ចុបន្នមានទុនវិនិយោគសរុបជាង ១ពាន់លានដុល្លារ ហើយជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៦០% នៃចំនួនប្រជាជនកម្ពុជាសរុប។ ក្រុមហ៊ុនធំមួយទៀតគឺ Thagrico […]
អានបន្ថែមអ្នកជំនាញ ប្រាប់ពីវិធីស្ដារទីផ្សារខុនដូ ដែលសន្លប់ដួលស្ដូកពីឆ្នាំ ២០២០ និង២០២១
ជិតពីរទសវត្សរ៍ចុងក្រោយនេះ វិស័យអចលនទ្រព្យមានការរីកចំរើនយ៉ាងខ្លាំងនៅកម្ពុជា ជាក់ស្តែងវត្តមានអគារខ្ពស់ៗជាច្រើនបានរីកដូចផ្សិតនៅរាជធានីភ្នំពេញ ពិសេសអគារខុនដូបានកើនឡើងយ៉ាងគំហុកផងដែរ។ យ៉ាងណាមិញ វិបត្តិកូវីដ១៩ នៅឆ្នាំ ២០២០ និង ២០២១ បានធ្វើឱ្យទីផ្សារខុនដូនៅកម្ពុជា មិនមែនត្រឹមតែថមថយទេ តែគឺសន្លប់ដួលស្ដូកតែម្ដង។ ហេតុអ្វីបានអ្នកជំនាញខាងអចលនទ្រព្យយល់ឃើញបែបនេះ? តើមានវិធីសាស្រ្តស្តារទីផ្សារខុនដូក្នុងឆ្នាំ២០២២ ដោយរបៀបណា? អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ក្នុងឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ទីផ្សារខុនដូនៅកម្ពុជា មិនមែនថមថយទេ តែសន្លប់ដេកស្អាតតែម្ដង ព្រោះមិនមានជនបរទេសមកទិញ។ «ខុនដូភាគច្រើនតម្លៃ ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឡើងទៅ ដែលមានតែផ្ដោតលើទីផ្សារបរទេសខ្លាំង ព្រោះតម្លៃនេះចាត់ទុកថាខ្ពស់ អ្នកក្នុងស្រុកមិនសូវទិញទេ។ ដូច្នេះ គ្មានបរទេស ទីផ្សារនេះ គឺជាប់គាំងតែម្ដង» លោកបានបន្ត។ ប៉ុន្តែលោកថា នេះមិនមែនជារឿងអស់សង្ឃឹមទេ។ ក្នុងអំឡុងពេលដែលរង់ចាំវិនិយោគិនបរទេសមកវិញ មានវិធីសាស្រ្ត១ ដែលអាចស្រោចស្រង់ទីផ្សារនេះបាន។ «អ្នកអភិវឌ្ឍអាចងាកមកទីផ្សារក្នុងស្រុក ហើយត្រូវគិតលើកត្តាទីតាំង ទំហំ និងតម្លៃជាចម្បង។ សម្រាប់ពលរដ្ឋខ្មែរ ពួកគាត់មិនទិញខុនដូសម្រាប់រស់នៅរាល់ថ្ងៃទេ គឺគាត់ទិញសម្រាប់នៅបណ្តោះអាសន្នប៉ុណ្ណោះ ហេតុនេះខុនដូដែលល្អ […]
អានបន្ថែមRoyal Group ទិញភាគហ៊ុន៤៥% នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បច្ចុប្បន្នក្លាយជាម្ចាស់ហ៊ុនធំបំផុត
ក្រុមហ៊ុន អ៊ិនធើឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានទិញភាគហ៊ុនចំនួន ៤៥,០៩% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីផ្សិត ភីអិលស៊ី (PPSP-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) ដោយបច្ចុប្បន្នបានក្លាយជាម្ចាស់ហ៊ុនធំជាងគេ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួម ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានក្រុមហ៊ុន អិនធើ ឡូជីស្ទីក (ខេមបូឌា) បានថ្លែងថា ការវិនិយោគទិញភាគហ៊ុនមួយនេះ គឺជាការបោះជំហានមួយដ៏មានសារៈ សំខាន់សម្រាប់ការអភិវឌ្ឍរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ លោកថ្លែងថា៖ «យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកគ្រប់គ្រងរបស់ -តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រង និងយុទ្ធសាស្រ្តអាជីវកម្ម និងអ្នកវិនិយោគបន្ថែមទៀត ទិសដៅបន្តអភិវឌ្ឍក្រុមហ៊ុន និងនឹងប្រទេសជាតិផងដែរ»។ PPSP គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចមួយ ក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការពាំនាំយកក្រុមហ៊ុនផលិត និងសេវាកម្មចំនួនជាង ៩៥ ក្រុមហ៊ុនមកពី១២ប្រទេស និងផ្តល់ការងារដល់បុគ្គលិកជាង ៣២ […]
អានបន្ថែមត្រឹមត្រីមាសទី ៣ ឥណទានក្នុងវិស័យសំណង់មានដល់ ១១,៥ ប៊ីលានដុល្លារ កើនឡើង ៣១%
គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១ ឥណទានសរុបដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានដល់ ៤៤.៩ប៊ីលានដុល្លារ ដែលកើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារជាតិ នៅថ្ងៃទី២០ ធ្នូ។ ក្នុងចំណោមឥណទានទាំងអស់ ឥណទានផ្ដល់ឱ្យទៅវិស័យសំណង់មានដល់ទៅ ១១,៥ ប៊ីលានដុល្លារ ឬស្មើនឹង ២៥,៦% នៃឥណទានសរុប។ តួលេខឥណទានក្នុងវិស័យសំណង់នេះ កើនឡើង ៣១,២% បើកធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្រោពីពីវិស័យសំណង់ ឥណទានក៏បានផ្ដល់ទៅឱ្យលើវិស័យផ្សេងៗដូចជា វិស័យកសិកម្ម ៤,២ប៊ី លានដុល្លារ សេវាកម្ម ៤, ៧ប៊ីលានដុល្លារ វិស័យការជួញដូរដុំនិងរាយ ១១,១ប៊ីលានដុល្លារ កម្មន្តសាល ១,៥ពាន់លានដុល្លារ អង្គភាពគ្រួសារ ២,៧ ប៊ីលានដុល្លារ និងឥណទានផ្សេងៗ ៩,២ ប៊ីលានដុល្លារ។ ទាក់ទិននឹងឥណទានក្នុងស្រុក ធនាគារពិភពលោកថ្មីៗនេះ បានក្រើនថា កំណើនកម្ចីដ៏ច្រើនលើសលុបក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យចម្បងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា បើទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករថាកើន៤,៥% ក្ដី។ (អានបន្ថែម)
អានបន្ថែមចិន នឹងជួយលើកកម្ពស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាបណ្ដុំវិស័យឧស្សាហកម្មកំរិត ២.០
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងក្លាយជាបណ្ដុំកិច្ចសហប្រតិបត្តិការឧស្សាហកម្មទ្វេភាគី រវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ី ប្រទេសចិន។ នេះជាការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់កម្ពុជា និងចិន ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ទូ ហ្សាវកាង (Du Xiaogang) លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុងវូស៊ី ខេត្តជាំងស៊ី បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំរិត ២.០។ ឯកឧត្តម Xiaogang បានឱ្យដឹងថា ទិសដៅនៃកិច្ចប្រជុំ គឺដើម្បីកំណត់អនាគតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម។ ការលើកកម្ពស់ និងធ្វើទំនើបកម្មតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងជួយឱ្យភាគីកម្ពុជា និងចិន ទទួលបានផលប្រយោជន៍។ គួរបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១១ ដែលក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់សម្ពោធឱ្យដំណើរការឆ្នាំ២០០៨។ តាំងពីឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន១៧០ក្រុមហ៊ុន និង បង្កើតការងារជិត៣ម៉ឺនកន្លែង។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលរបស់សហគ្រាសតំបន់នេះ […]
អានបន្ថែមធនាគារ ABA វិនិយោគ ៣០លានដុល្លារ លើគម្រោងសង់ព្រលានថ្មី តាមរយៈមូលបត្របំណុល
ធនាគារ ABA បានបោះទុន ៣០លានដុល្លារទិញមូលបត្របំណុលពីក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) ដើម្បីចូលរួមវិនិយោគក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ រវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC) ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) និងធនាគារ ABA។ មូលបត្របំណុលនេះ មានការធានាដោយក្រុមហ៊ុន OCIC ដោយមានអត្រាការប្រាក់ (Coupon rate) ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ។ ទឹកប្រាក់ដែលបានពីការលក់មូលបត្រ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងព្រលានភ្នំពេញថ្មី។ គួរបញ្ជាក់ថា CAIC បានបោះពុម្ពមូលបត្រសរុប ៣០០ លានដុល្លារអាមេរិក ដោយបានលក់ជាបន្ដបន្ទាប់ យ៉ាងហោចបានជាង ១០០លានដុល្លារ បើរាប់ទាំងការលក់ឱ្ យABA។ ទាន់ទិននឹងការគៀងគរទុននេះ […]
អានបន្ថែមក្រុមហ៊ុនអភិវឌ្ឍលំនៅឋានក្នុងស្រុកមួយទទួលបានសិទ្ធិបោះផ្សាយលក់មូលបត្រជាសាធារណៈ
ក្រុមហ៊ុន JS Land Plc ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយក្នុងស្រុក ទើបទទួលបានការអនុញ្ញាតជាគោលការណ៍ ពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើផ្សារមូលបត្រកម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើកទី៧ នៃអាណត្តិទី១ កាលពីថ្ងៃទី ១៣ ធ្នូ ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍នេះ ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌបន្ថែមជាមួយនិយ័តករមូលបត្រកម្ពុជា មុននឹងអាចបន្តនីតិវិធីជាផ្លូវការលើការបោះផ្សាយបាន។ គួរបញ្ជាក់ថា ក្រុមហ៊ុន JS Land Plc ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន មានមូលដ្ឋាននៅរាជធានីភ្នំពេញ បង្កើតឡើងក្នុងឆ្នាំ២០១៤ និងជាក្រុមហ៊ុននាំមុខគេមួយក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។ ប្រភពដដែលបានឱ្យដឹងថា សម្រាប់ផ្នែកសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុន JS Land Plc គឺជាក្រុមហ៊ុនទី២ ដែលបានស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៃផ្សារមូលបត្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុន DBD Engineering Plc។
អានបន្ថែមកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង៣០លានដុល្លារ ត្រឹមរយៈពេល ១១ខែ
ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ក្នុងរយៈពេល ១១ខែឆ្នាំ២០២១ មានចំនួនជាង ៣០លានដុល្លារ កើនឡើងប្រហែល ១៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យរបស់កំពង់ផែស្វយ័តភ្នំពេញ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមចំណូលទាំងនោះរួមមាន ចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួន ២៤,៣៧លានដុល្លារ កើន ១៦% ធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២០, ចំណូលពីអាជ្ញាធរផែ (Port Authority) ៣,២៣លានដុល្លារ ធ្លាក់ចុះ ៣%, ចំណូលពីសេវាកម្មផ្សេងៗ (Other Service) ៣០ម៉ឺនដុល្លារ កើន៨៩% និងចំណូលផ្សេងៗ (Other Income)២,៤៧លានដុល្លារ កើន ១២%។ ដោយឡែកសម្រាប់ខែវិច្ឆិកា ចំណូលសរុបដែល កំពង់ផែស្វយ័តភ្នំពេញទទួលបាន មានចំនួន ២,៧៦លានដុល្លារ កើនឡើង ១៩% ពីចំនួន ២,៣៣លានដុល្លារក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងនោះចំណូលពីប្រតិបត្តិការផែ (Port Operation) មានចំនួន ២,២៩លានដុល្លារ កើន ២៤%។
អានបន្ថែមWB ៖វិស័យសំណង់និងអចលនទ្រព្យ ទំនងនឹងមិនងើបឡើងវិញទេឆាប់ៗនេះទេ
វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែស្ថិតក្រោមសម្ពាធដែលកើតចេញពីវិបត្តិកូវីដ ហើយទំនងនឹងមិនទាន់ងើបឡើងវិញខ្លាំងទេ ក្នុងពេលឆាប់ៗខាងមុខនេះ បើទោះបីជាការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ មានដល់ ៤,៥% ក្ដី។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ៩ ខែធ្នូ។ របាយការណ៍បន្ដថា គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម និងខូនដុធំៗ បានបន្តរងផលប៉ះពាល់ខ្លាំងពីការបាត់វិនិយោគិនបរទេស។ លើសពីនេះ ការផ្គត់ផ្គង់ក៏លើសតម្រូវការ ដោយសារតែការផ្ទុះខ្លាំងនៃវិស័យនេះមុនវិបត្តិកូវីដ។ ជាក់ស្ដែង គម្រោងជាច្រើនត្រូវបានពន្យារពេលបញ្ចប់ការសាងសង់ទៅឆ្នាំក្រោយ។ ការធ្លាក់ចុះនេះគឺបណ្តាលមកពីកត្តាដូចជា ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់សំណង់ កង្វះពលករ បញ្ហារំហូរសាច់ប្រាក់ និងការលក់យឺតជាងការរំពឹងទុក។ ប៉ុន្តែឃើញថា អចលនទ្រព្យលំនៅឋានតម្លៃទាប និងតម្លៃសមរម្យ គឺនៅតែមានភាពរឹងមាំ។ ដូចគ្នាដែរ សម្រាប់វិស័យសំណង់ ក្នុងរយៈពេល ៩ខែដំបូង នៃឆ្នាំ ២០២១ ទាំងទុនវិនិយោគ និងទំហំសំណង់ បានថមថយ ២៤,៨% និង ១៧,១% រៀងៗគ្នា បើធៀបនឹងឆ្នាំមុន។ ធនាគារពិភពលោកបន្តថា អ្វីដែលគួរឱ្យបារម្ភជាងនេះទៀតគឺ បើវិបត្តិនេះបន្ដយូរ វានឹងជះឥទ្ធិពលអវិជ្ជមានដល់ហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍក្នុងស្រុក ហើយក៏នឹងបន្តបង្កហានិភ័យដល់វិស័យហិរញ្ញវត្ថុទាំងមូល។ លើសពីនេះ ទោះបីជារដ្ឋមានវិធានការជួយសម្រួលក្ដី តែវានឹងអាចជួយឧស្សាហកម្មនេះ បានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ជាចុងក្រោយ ធនាគារពិភពលោកថា […]
អានបន្ថែម